អណ្ដាតភ្លើងដ៏ក្រហមឆ្អិនឆ្អៅកំពុងឆេះរាលដាល​ពីជាន់ក្រោម ទៅដល់ផ្នែកខាងលើនៃដំបូលផ្សារទំនើបមួយកន្លែង រីឯពលរដ្ឋប្រមាណ៣.០០០នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់


[ពិភពចែករំលែក]
ម៉ូស្គូៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៩ ខែតុលានេះថា មានអគ្កិភ័យឆេះផ្សារទំនើបមួយកន្លែង នៅតំបន់ជាយក្រុងម៉ូស្គូ ពលរដ្ឋប្រមាណ៣.០០០នាក់ ត្រូវបាន​ជម្លៀស​ចេញរកទីមានសុវត្ថិភាព។ 

ក្រុមមន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយថា ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅក្នុងផ្សារ Sindika ស្ថិតនៅតំបន់ជាយក្រុងម៉ូស្គូ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។

ភ្លើងបានឆេះរាលដាល​ពីជាន់ក្រោម ទៅដល់ផ្នែកខាងលើនៃដំបូលផ្សារ។ សារព័ត៌មានក្នុងស្រុក TASS បានចុះផ្សាយថា រថយន្តចតនៅក្នុងផ្សារជាច្រើនគ្រឿង បានផ្ទុះឆេះ ហើយភ្លើងបានរាលដាលក្នុងផ្ទៃដីរហូតដល់៥៥.០០០ម៉ែត្រការ៉េ និងបានបង្កឲ្យបាក់ដំបូលអគារអស់ប្រមាណ១.០០០ម៉ែត្រការ៉េទៀតផង៕

​ប្តីប្រពន្ធ ២នាក់ ឈ្លោះគ្នាពេលបើកបរ​ បណ្តាលឲ្យរថយន្តសេរីទំនើប Audi RS7 ១គ្រឿង រេចង្កូតទៅបុកបង្កាន់ដៃផ្លូវក្រោមដី រងការខូចខាតដាច់កាឡេបើកទៅមុខលែងរួច (មានវិដេអូ)

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធក្នុងរថយន្តសេរីទំនេីប ១គ្រឿង ម៉ាក Audi RS7 ខណៈពេលកំពុងធ្វើដំណើរ ស្រាប់តែទប់ចង្កូតមិនជាប់ ក៏រេទៅបុកបង្កាន់ដៃផ្លូវក្រោមដី បណ្តាលអោយរថយន្តរងការខូចខាតបន្តិចបន្តួចដាច់កាឡេកង់បើកទៅមុខលែងរួចតែម្តង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៨៩ ចំណុចផ្លូវក្រោមដី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​
យោងតាមសម្តីម្ចាស់រថយន្ត ហើយនិងត្រូវជាអ្នកបើកបរផងដែរនោះ បានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្ត ១គ្រឿង ម៉ាក Audi RS7 ដែលជាសេរីទំនើប គ្មានស្លាកលេខ ហើយក្នុងរថយន្តរួមដំណើរជាមួយប្រពន្ធ បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរស្សី ក្នុងទិសដៅពីកើតមកលិច លុះពេលមកដល់ស្ពានអាកាស ៥មករា បានបត់រថយន្តទៅស្តាំមកផ្លូវលេខ២៨៩ វិញ ដោយសារនៅក្នុងរថយន្តរូបគាត់ និងប្រពន្ធ មានការឈ្លោះប្រកែកគ្នា ហើយកាន់ចង្កូតមិនជាប់ ក៏ជ្រុលទៅបុកបង្កាន់ដៃផ្លូវក្រោមដីតែម្តងទៅ បណ្តាលអោយរថយន្តរងការខូចខាតបន្តិចបន្តួច ដាច់កាឡេបើកទៅមុខលែងរួច ប៉ុន្តែ សំណាងល្អដែលមិនបង្កអោយមានមនុស្សរងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតនោះឡើយ។​
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ​Audi RS7 ខាងលើ ត្រូវបានបុរសម្នាក់ទៀតដែលបើករថយន្ត RANGE ROVER ១គ្រឿង មកទទួលយកចេញទៅ ដោយបន្សល់ទុករថយន្ត និងអ្នកដំណើរម្នាក់នៅកន្លែងកើតហេតុ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។ បន្ទាប់ពីខាងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កើតហេតុធ្វើការត្រួតពិនិត្យមើលមិនឃើញមានការប៉ះពាល់ ឬខូចខាតអ្វី ក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ប្រាប់ពីហេតុការណ៍នេះ ហើយជំនាញចរាចរណ៍ ក៏សម្រេចអោយម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចរថយន្តយកទៅជួលជុសដោយខ្លួនឯង៕
ទស្សនាវិដេអូខាងក្រោម៖
ដកស្រង់បន្តពី : TVFB.news 

ការពិតអក្សរដែលសរសេរថា "វេស្សវណ្ណស្ស គទាវុធំ" នៅលើក្លោងទ្វាររោងចក្រមួយ នៅតាមផ្លូវវេងស្រេង គឺជាបាលីជូនពរឲ្យអ្នកឆ្លងកាត់ទីនោះ មានជោគជ័យចឹងសោះ!​


[ពិភពចែករំលែក]
Facebook ៖ បន្ទាប់ពីមានការបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក និងមានការ Share តៗគ្នាអំពីការអានមិនដាច់នូវអក្សរដែលសរសេរថា វេស្សវណ្ណស្ស គទាវុធំ នៅលើក្លោងទ្វារមួយ នៅតាមផ្លូវវេងស្រេង ទើបមានការងើយឆ្ងល់ពីអ្នកធ្វើដំណើរឆ្លងកាត់ទីនោះយ៉ាងច្រើន ថាជិះកាត់ប្រាំឆ្នាំហើយអានមិនដាច់! ពេលនេះសុំអានជូន ប្រាប់ឲ្យបងប្អូនក្នុងបណ្តាញសង្គមឈប់ឆ្ងល់ ព្រមទាំងបកប្រែអត្ថន័យឲ្យទៀត។
វេស្សវណ្ណស្ស គទាវុធំ អានថា​ (វេស សាក់ វណ្ណា សាក់ គាក់ ទា វុធ ធាំង) ប្រែថា ៖ អវុធដ៏មុតស្រួចរបស់ព្រះឥន្ធ! អ្នកដែលឆ្លងកាត់នៅទីនោះនឹងមានជោគជយ័។ រីអាវុធគឺចង្កូម វេស្សវណ្ណស្ស របស់ស្តេចវេស្សវ័ណ ប្រែយកសេចក្តី គឺ មានន័យថា អាវុធ គឺចង្កូមរបស់ស្តេចវេស្សវ័ណ ។ តែក៏មានព្រះសង្ឃ ប្រែថា អាវុធគឺដំបងរបស់ស្តេចវេស្សវ័ណដែរ ។ ស្តេចវេស្សវ័ណ គឺជាលោកបាលមួយអង្គដែលរក្សានៅទិសឧត្តរ មិនមែនព្រះឥន្ទទេ ។

បើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ពន្យល់ថា (ព្រះនាមលោកបាលមហារាជមួយអង្គ ជាអ្នកគ្រប់គ្រងរក្សាទិសឧត្តរ ជាអធិបតីលើពួកយក្ស ព្រះបាទវេស្សវ័ណ ព្រះនាមដើមហៅ កុវេរៈ)........។

ដោយក្ដីគោរព សូមយល់ដឹង និង ចងចាំទាំងអស់គ្នា ដោយពិភពចែករំលែក

ដោយពិភពចែករំលែក

ក្តៅ គគុក! ចាប់ចិនផ្អើលពេញកំពង់សោម ខ្លះកំពុងរត់គេចទៅភ្នំពេញ ខ្លះពួនសំងំក្នុងផ្ទះជួល

ក្រុងព្រះសីហនុ៖ ជនជាតិចិន ជាងមួយរយ នាក់មានប្រុសផងស្រីផងត្រូវបានចាប់ខ្លួន នៅតាមកាស៊ីណូ មួយចំនួនក្នុងខេត្តព្រះសីហនុ ដោយជាប់ពាក់ពន្ធ័និងការប្រព្រឹត្តបទល្មើសខុសច្បាប់។
ការចាប់ខ្លួនជនជាតិចិនទាំងនោះត្រូវបានអនុវត្តដោយកម្លាំងប៉ូលីសអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដឹកនាំដោយវរសេនីយ៍ឯក យឹម ឡាលី និង ប៉ូលីសអន្តរជាតិចិន ព្រមទាំងអាជ្ញាធរដែនដី ជាមួយនឹងការចូលរួមពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០១៧។ 
មន្ត្រីនគរបាល ម្នាក់បានឲ្យដឹងថា ជនជាតិចិន ចំនួន៨៤នាក់ ស្រី១៣នាក់ ឃាត់ខ្លួនបាននៅកាស៊ីណូ ដាយមិនស៊ី និង នៅកាស៊ីណូ ហ្គោឌិនរ៉ូយ៉ាល់ បានចំនួន៦៣នាក់ទៀត ពីបទគ្មានលិខិស្នាមច្បាស់លាស់ កាលពីវេលាម៉ោង១០ព្រឹក នាទីថ្ងៃទី០៥ តុលា ២០១៧។

Vivo មិនមែនលំៗទេ! កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្លាយជា ឯកអគ្គរាជទូត តំណាងឲ្យស្មាតហ្វូន Vivo ជាផ្លូវការនៅកម្ពុជា!


[ពិភពចែករំលែក-World Share]
រាជធានីភ្នំពេញ ៖ Vivo គឺក្រុមហ៊ុនផលិត Smart Phone ដ៏ធំមួយនៅក្នុងប្រទេសចិនដែលទើបតែកកើតឡើងកាលពីឆ្នាំ២០០៩ តែប៉ុណ្ណោះ ហើយក្រុមហ៊ុននេះទើបតែចាប់ផ្ដើមលក់ Smart Phone របស់ខ្លួនក្នុងឆ្នាំ ២០១១ ។ ថ្វីត្បិតតែទើបតែបង្កើតក៏ពិតមែន ប៉ុន្តែ Vivo បានពង្រីក និងពង្រឹងខ្លួនបានយ៉ាងឆាប់រហ័សរហូតក្លាយជាម៉ាកសញ្ញានៃស្មាតហ្វូនដ៏ល្បីមួយក្នុងចំណោមម៉ាកសញ្ញាជាច្រើននៅលើពិភពលោក ។
ក្នុងឆ្នាំ ២០១៧ នេះ Vivo ក៏បានហក់ចូលទីផ្សារកម្ពុជា ដែលបានធ្វើឲ្យប្រជាជនកម្ពុជាច្រើនមានការចាប់អារម្មណ៍ និងចាប់ផ្ដើមងាកមករក Smart Phone ស្លាកសញ្ញាមួយនេះ ក៏ព្រោះតែវាមានតម្លៃសមរម្យបើធៀបជាមួយនឹង Smart Phone ក្រុមហ៊ុនដទៃ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់ផងដែរ ។
ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុននេះក៏បានធ្វើឲ្យប្រជាជនកម្ពុជាចាប់អារម្មណ៍កាន់តែខ្លាំងឡើង ដោយការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា Vivo V7+ ដែលត្រៀមនឹងដាក់លក់ក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខ ទន្ទឹមជាមួយនឹងការប្រកាសស្មាតហ្វូនថ្មីនោះ Vivo ក៏បានបង្ហាញនូវរឿងដ៏ភ្ញាក់ផ្អើលមួយទៀតគឺ “កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្លាយជាឯកអគ្គរាជទូតតំណាងអោយ Smart Phone Vivo ជាផ្លូវការនៅកម្ពុជា!” ។

សូមស្វាគមន៍ចំពោះវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្លាយជាឯកអគ្គរាជទូតតំណាងអោយស្មាតហ្វូន vivo ជាផ្លូវការនៅកម្ពុជា! នេះគឺជាមហាកិត្តិយស និងជាការផ្តល់ទំនុកចិត្តមួយដ៏ធំធេងគ្មានគូប្រៀប ចំពោះអតិថិជន vivo ទាំងអស់ចាប់ពីពេលនេះតទៅ!
ងាកមកនិយាយអំពីស្មាតហ្វូន Vivo V7+ វិញ វាគឺស្មាតហ្វូនដំបូងគេបង្អស់នៅលើពិភពលោកដែលបំពាក់កាមេរ៉ាខាងមុខសម្រាប់ថតសែលហ្វីទំហំរហូតដល់ទៅ ២៤មេហ្កាភិចហ្សែល ដែលមានមុខងារដ៏ពិសេសសម្រាប់អ្នកចូលចិត្តថតរូបសែលហ្វី នោះគឺមុខងារជំនួយសម្រស់ជំនាន់ទី៧ ដែលអ្នកអាចថតបានស្អាតទាំងការថតរូប និង Video Call ។ ចំណែកឯកាមេរ៉ាក្រោយរបស់វាក៏មិនអន់ដែរ ដោយវាភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ១៦មេហ្កាភិចហ្សែល មានមុខងារថតរូបអាជីព (Pro Mode) ដែលអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត និងមានពណ៌ស្អាតគ្រប់ចំណុច ។
ចំណុចដ៏ពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើននោះគឺអេក្រង់លាតសន្ធឹងស្ទើរតែគ្មានគែមប្រើប្រាស់បច្ចេកវិទ្យា Fullview™Display ទំហំ 5.99 អ៉ីញ ដែលអាចផ្តល់ឲ្យអ្នកនូវបទពិសោធន៍ថ្មីនៃការកម្សាន្តយ៉ាងសម្បូរបែប រួមទាំងបច្ចេកវិជ្ជា Hi-Fi ដែលធ្វើឲ្យការស្តាប់តន្រ្តីពិរោះរន្តំដូចទស្សនាការប្រគុំផ្ទាល់ថែមទៀតផៀង ។
មុខងារពិសេសៗផ្សេងទៀតរបស់ទូរសព្ទមួយនេះគឺ ៖ ដោះសោរដោយស្កេនទម្រង់មុខលឿនដូចផ្លេកបន្ទោរ, មុខងារចែកអេក្រង់, មុខងារចែកអេក្រង់, មុខងារទប់ស្កាត់ការរំខានពេលលេងហ្គេម, មុខងារបន្ថែមសម្រស់ពេល Video Call, Bokeh Mode Selfie, ថតរូបសែលហ្វីជាក្រុម, Selfie Softlight, Portrait Mode… ជាដើម ។
ទស្សនាវីដេអូបង្ហាញពីស្មាតហ្វូន Vivo V7+ ៖

បើតាមការបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការរបស់ Vivo Cambodia បានឲ្យដឹងថា ស្មាតហ្វូនដ៏អស្ចារ្យនេះនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះជាមួយនឹងតំលៃពិសេសបំផុតមិនធ្លាប់មាន ៕

ជាមួយនេះដែរ Vivo ក៏បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្លែកដែលមិនធ្លាប់មាននៅកម្ពុជាគឺ ឃើញអ្វីប្លែកមិនធ្លាប់ឃើញ!  ដែលព្រឹត្តិការណ៍ដ៏ធំប្លែកមិនធ្លាប់មានពីមុនមកនេះ! ជួបជាមួយកំពូលតារាចម្រៀង កញ្ញា សុគន្ធ និសា, លោក នី រតនា, Dj Nana, MC Rasy, ក្រុមរាំ OMG Girls Dance Crew ក្នុងកម្មវិធីសម្ភោធដាក់លក់ Vivo V7+ ស្មាតហ្វូនដំបូងគេបង្អស់ លើពិភពលោក ដោយបំពាក់កាមេរ៉ាមុខទំហំ 24MP នៅផ្សារទំនើបអុីអនម៉ល ទីតាំង Dayligh Plaza ជាន់ផ្ទាល់ដី នៅថ្ងៃទី 13-តុលា-ឆ្នាំ2017 ចាប់ពីម៉ោង 4ល្ងាចតទៅ!

អតិថិជនទាំងអស់ក៏អាចអញ្ជើញមកតេស្តស្មាតហ្វូនស៊េរីថ្មីនេះបានចាប់ពីពេលព្រឹកតទៅបានផងដែរ!

កុំភ្លេចចូលរួមទាំងអស់គ្នា! ធានាថានឹងមានអ្វីពិសេសៗជាច្រើនដែលត្រៀមនឹងបង្ហាញជូនភ្ញៀវកិត្តយសទាំងអស់អោយមានការភ្ញាក់ផ្អើលផងដែរ!

ព័ត៌មានលម្អិតសម្រាប់ការ Pre-Order ស្មាតហ្វូន Vivo V7+ សូមចុច Link ទីនេះ៖ https://goo.gl/wzBjZX
និងងាយស្រួលជាងនេះទៀត លោកអ្នកអាចធ្វើការកក់ទុក Pre-Order ស្មាតហ្វូន Vivo V7+ នេះបានពីហាងលក់ទូរស័ព្ទដៃ នីនា (តាខ្មៅ) លេខទូរស័ព្ទទំនាក់ទំនង: 077355535 / 08123111

[ដោយ ៖ ពិភពចែករំលែក-World Share]