ឃាត់ខ្លួនជនបរទេស២នាក់ លួចដកប្រាក់ ពីទូរ ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ (មិនបានសម្រេច)


[ពិភពចែករំលែក-World Share]
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០១:០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាជនបរទេស ចំនួន ០២ នាក់ នៅចំណុចផ្លូវលេខ ១៦៣កែងផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ប៉ុនប៉ងលួចដកប្រាក់ ពីទូរអេ ធី អឹម សាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ (មិនបានសម្រេច) កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០០,៣២ នាទី នៅចំណុច មុខផ្ទះលេខ ៦៤០E និង ៦៤០F ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ គឺយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ណារិទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ ជាតំណាងស្របច្បាប់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនសង្ស័យដែលឃាត់ខ្លួនបាន
១-ឈ្មោះ THANARAJ-THANGARAJH ភេទប្រុស អាយុ ៣០ ឆ្នាំ ជានជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N៥២៤១៧៩១ មុខរបរ អ្នកជំនួញ ។​
២-ឈ្មោះ CHANDHRAKANTH-BALASUBRA MANIAM ភេទ ប្រុស អាយុ ៣០ ជនជាតិ ឥណ្ឌា
កាន់លិខិតឆ្លងដែនលេខ L ៣០៤៧០០៩ មុខរបរ អ្នកជំនួញ ។​

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាពមាន :
១-ម៉ូតូមួយគ្រឿងម៉ាកហុងដាអែប្លែក ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ ១AC-៥៧០៣ ។
២-បណ្ណ័អេធីអឹម VISA CARD ៥ សន្លឹក
៣-បណ្ណ័អេធីអឹម MASTER CARD ២ សន្លឹក
៤-Laptob ចំនួន ២គ្រឿង
៥-ផ្លាស សំរាប់ផ្ទុកទិន្នន័យ ចំនួន ០១ និងសំភារះ ឯកសារជាច្រេីនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕

ចង់ដឹងទេ? តារារូបណាខ្លះចូលរួម ពិធីជួបជុំអតីតសិស្ស វិទ្យាល័យបឹងត្របែកគ្រប់ជំនាន់ ថ្ងៃនេះ?

[ពិភពចែករំលែក-World Share]
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ វិទ្យាល័យបឹងត្របែកបានប្រារព្ធកម្មវិធី ជួបជុំអតីតសិស្សវិទ្យាល័យបឹងត្របែក គ្រប់ជំនាន់ទាំងអស់ នេះប្រារព្ធធ្វើឡើងក្នុងគោរបំណងដូចជា៖
1. ដើម្បីជួបជុំសិស្សវិទ្យាល័យបឹងត្របែកគ្រប់ជំនាន់
2. ដើម្បីជួបជុំសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ
3. ជួយដល់លោកគ្រូ - អ្នកគ្រូ ដែលជួបទុក្ខលំបាក
4. ជួយទៅដល់សាលាដើម្បីអភិវឌ្ឈសាលាទីតាំងប្រារព្ធពិធីនៅ វិទ្យាល័យបឹងត្របែក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧​។

ទស្សនារូបភាពខាងក្រោម តើមានតារាណាខ្លះចូលរួម?​
[ពិភពចែករំលែក-World Share]

លុយប៉ុន្មានក៏ដោយវាគ្រាន់ជារឿងតូចតាចប៉ុណ្ណោះ តែបើគ្មានលុយទើបវាជារឿងធំ..!


🔹ស្លាប់ទៅយកលុយទៅមិនបាន តែបើគ្មានលុយមានអារម្មណ៏ដូចមនុស្សស្លាប់
🔹លុយទិញស្នេហាមិនបាន តែស្នេហាអាចនឹងបាត់បង់ពេលដែលគ្មានលុយ
🔹លុយមិនអាចទិញការដេកលក់បាន តែបើគ្មានលុយប្រហែលជាដេកមិនលក់
🔹លុយមិនអាចទិញសុខភាពល្អបាន តែដើម្បីសុខភាពអោយល្អក៏ត្រូវប្រើលុយ
🔹លុយមិនអាចទិញការឆ្លាតបាន តែចំណេះដឹងនឹងបរិញ្ញាដែលបានមកគឺត្រូវប្រើលុយ
🔹មនុស្សល្ងង់មើលទៅដូចឆ្លាតពេលដែលមានលុយ តែមនុស្សឆ្លាតមើលទៅដូចល្ងង់ពេលគ្មានលុយ
🔹លុយមិនអាចទិញគ្រប់យ៉ាង តែរបស់គ្រប់យ៉ាងគឺត្រូវការលុយ
🔹រឿងលុយវាជារឿងតូចតាច តែបើគ្មានលុយទើបវាជារឿងធំ..!
______________________________________

World Share|Source:Facebook Random
Photo©Sabay