ឃាត់ខ្លួនមុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀនប្រុសស្រី​២​នាក់ នៅប្លុករោងចក្រទឹកកក ចាក់អង្រែលើ


រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាលខណ្ឌមានជ័យ ផ្នែក​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តា​រ៉ា អធិការរង ធ្វើការ​បង្ក្រាប​បាន​​នៅ​ចំណុចម្ដុំរោងចក្រផលិតទឹកកក ​ផ្ទះ​លេខ​២៤​បេ ផ្លូវលំ ក្រុម​ទី​០៨ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៥:​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ។

ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ទី​១.​ផា​ន់ ស្រី​ស ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២.​គង់ ផា​ណូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ចេកចៀន ។ ទាំង​២​នាក់​មាន​ទីលំនៅ​ផ្ទះ​លេខ​២៤​បេ ផ្លូវលំ ក្រុម​ទី​០៨ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

លោក​វរសេនីយ៍ត្រី ម៉េ​ង វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានប្រាប់​ឲ្យ​ដឹង​ថា ៖ មុន​ឈាន​ដល់​ការ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​តាមដានអស់​ជា​ច្រើន​ថ្ងៃ រហូត​កំណត់​មុខសញ្ញា និង​ទីតាំង​ច្បាស់លាស់ កម្លាំង​ក៏​បាន​បើក​ការ​ចុះ​បង្ក្រាប​ដល់ទី​តាំង​ជាក់ស្តែង​តែ​ម្តង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ខាងលើ និង​ដកហូត​បាន​ថ្នាំ​ញៀន​៨​កញ្ចប់ ក្នុង​នោះ​១​កញ្ចប់​ធំ និង​៧​កញ្ចប់​តូច រួម​ជាមួយ​ឧបករណ៍​គ្រឿងញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕


អត្ថបទពី : កោះសន្តិភាព

ក្រោមឥទ្ឋិពលព្យុះភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យជន់លិចតំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈដែលស្ថានីយ៍បូមទឹក ទាំង ១៣កន្លែងកំពុងដំណើរការ ដើម្បីរំដោះទឹកភ្លៀងជន់លិចនេះ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ ក្រោមឥទ្ឋិពលព្យុះភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង កំពស់ ៦៧មម ជាលើកទី២ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ២០១៧នេះ កម្លាំងអន្តរាគមន៍ និងស្ថានីយ៍បូមទឹក ទាំង ១៣កន្លែងកំពុងដំណើរការ ដើម្បីរំដោះទឹកភ្លៀងដែលហូរ មិនទាន់នៅតាមតំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ

បើគិតចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១១:៤០នាទីព្រឹកនេះ បណ្តាសង្កាត់ ខណ្ឌ មួយចំនួន ក្នុងរាជធានីភ្នំពេញ បានទទួលបរិមាណទឹកភ្លៀងប្រមាណ ៩០ មីល្លីម៉ែត្រ រួចទៅហើយ ។

ភ្លៀងនឹងចាប់ផ្ដើមធ្លាក់រាយប៉ាយក្នុងរាជធានីភ្នំពេញឡើងវិញបន្ថែមទៀតនៅពេលបន្តិចទៀតនេះ ។

ចោរចូលលួចមាន់ស្លាប់ រីឯម្ចាស់មាន់របួសធ្ងន់ដេកពេទ្យ ដោយប្រឈមផ្លូវច្បាប់ទៀតផង!​

[ពិភពចែករំលែក]
​ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិត ខណៈប៉ុនប៉ងចូលទៅលួចមាន់អ្នកភូមិ ហើយត្រូវម្ចាស់គេទាន់ កាប់ជាច្រើនពូថៅ នាវេលាម៉ោង២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ គង់ កែវ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

រីឯជនសង្ស័យជាម្ចាស់មាន់ឈ្មោះ ជា ចន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលខ្លួនវាយស្លាប់ខាងលើនោះ បានចូលទៅលួចមាន់នៅផ្ទះរបស់ខ្លួន ដោយមានកាំបិតផ្គាក់១នៅជាប់ដៃ ឃើញដូចនេះ ខ្លួន(ជនសង្ស័យ) ក៏ស្រែកថាចោរៗ។ ខណៈនោះ ជនរងគ្រោះ(ចោរ)បានយកកាំបិតផ្គាក់ដែលកាន់នៅនឹងដៃ កាប់លើជនសង្ស័យត្រូវពោះ និងក្បាល ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក។ ស្របពេលនោះ ជនសង្ស័យក៏ទាញបានដំបង និងពូថៅ កាប់ទៅលើជនរងគ្រោះវិញ ត្រូវចំក្បាល និងដងខ្លួនជាច្រើនកន្លែង បណ្តាលឲ្យជនរងគ្រោះជាចោរ ស្លាប់នៅនឹងកន្លែង។ ហើយក្រោយកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះអាយុជីវិត។
តាមប្រជាពលរដ្ឋរាយការណ៍ថា ជនរងគ្រោះជាមនុស្សសរសៃប្រសាទ មិនដែលនៅផ្ទះទេ ដេកតាមតែព្រៃ ចូលផ្ទះម្តងកាល។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ធ្វើកោសល្យវិច័យ ស្រាវជ្រាវ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕ 

ប្រភពពី Cam-Post

ស្ងាត់ៗ! ស្ថានីយប្រេងឥន្ធនៈ២កន្លែងយកប្រេងធម្មតាលក់បន្លំធ្វើជាប្រេងស៊ុបពែរ និងលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រទេ នៅផ្លូវថៃហ្គ័រ ខណ្ឌច្បារអំពៅ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ រកឃើញស្ថានីយប្រេងឥន្ធនៈ២កន្លែងទៀតហើយ ដែលលក់ប្រេងមិនគ្រប់ ចំណុះតាមកុងទ័រ ហើយយកប្រេងធម្មតា ធ្វើជាប្រេងស៊ុបពែរថែមទៀតផង។ ការរកឃើញនេះធ្វើឡើងដោយ​ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ។

ស្ថានីយប្រេងឥន្ធនៈនោះ គឺស្ថានីយប្រេងតេលា (១៦៨) និងស្ថានីយប្រេងតេលា (សុខសាន) ស្ថិតតាមបណ្តោយផ្លូវលេខ១១៤ ឬហៅថា ផ្លូវថៃហ្គ័រ ក្នុងខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ (27-09-2017)


[ពិភពចែករំលែក] - (ប្រភពពី Page : Prak Vanda)

មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល កម្មករជាង១ម៉ឺននាក់ នៅផ្លូវ៦០ម៉ែត្រ


[ពិភពចែករំលែក - ដកស្រង់ពី Page សម្ដេច SPM]
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង ១៣,៧៤១នាក់ មកពី ១៧រោងចក្រ នៅតំបន់សង្កាត់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី០៩ ហើយដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការ និងការបង្កើនប្រសិទ្ធភាពការងារអោយកាន់ តែល្អប្រសើរឡើង។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បុណ្យភ្ជុំកន្លងមកនេះបានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារធ្វើបុណ្យទាន  ស្របពេលដែរប្រទេសយើងមានសុខសុវត្ថិភាព  មិនដូចប្រទេសមួយចំនួនដែរប្រឈមនឹងសង្គ្រាមជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋកម្ពុជាមិនចាញ់បោកជនបរទេសណាទាំងអស់ក្រៅពីជឿជាក់លើខ្លូនឯង ហើយក៏មានសមត្ថភាពការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ប្រទេសខ្លួនឯងបានដែរ។ សម្តេចតេជោ អត់បានអញ្ជើញទៅវត្តទេក្នុងឱកាសបុណ្យភ្ជុំបិណ្ទកន្លងទៅនែះ ដោយសារជាប់រវល់ទទួលភ្ញៀវមកពីប្រទេសចិន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាមានកត្តា ៤យ៉ាង ដែលបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រជាពលរដ្ឋក្នុងការធើ្វបុណ្យទាន:-
១-កត្តាសន្តិភាព គឺធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរដោយគ្មានការភ័យខ្លាច  ដែសខុសពីសម័យមុនៗដែលប្រទេសកម្ពុជាមានតំបន់ត្រួតត្រាច្រើន ដែលពេលនោះមានការប្រើអាវុធតូចធំ ដែលធ្វើអោយគ្មានស្ថេរភាព និងប្រជាពលរដ្ឋមានការភ័យខ្លាច ។
២-កត្តាហេដ្ឋារចនាសម្ព័ន្ធតូចធំ  គឺបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយដែលអាចអោយប្រជាជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួលពីកន្លែងមួយទៅកន្លែងមួយ ។
៣-មធ្យោបាយធ្វើដំណើរ គឺសព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋយើងសុទ្ធតែមានកង់  ម៉ូតូ រថយន្ត សម្រាប់ធ្វើដំណើរច្រើនឡើង ដែលធ្វើអោយប្រជាពលរដ្ឋយើងកាន់តែងាយស្រួលក្នុងការធ្វើដំណើរជិតឆ្ងាយ។
៤-កត្តាប្រាក់ចំណូល គឺចំពោះក្មួយៗកម្មករបស់យើងមានការងារធ្វើដែលទទួលបានប្រាក់ចំណូលសមរម្យ និងការតម្លើងប្រាក់ខែជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួងសុខាភិបាល ដែរបានផ្តល់សេវាសុខភាពដល់ស្ត្រីជាកម្មករ។ សម្តេចតេជោ នឹងអញ្ជើញធ្វើដំណើរបន្តទៅជួបជាមួយបងប្អូនកម្មករកម្មការិនីតាមផ្នែកផ្សេងៗជាច្រើនទៀតដោយក្នុង ១សប្តាហ៍ ២ដង ដើម្បីបានដឹងពីតម្រូវការ និងការអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម ក្នុងគោលដៅជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ សម្តេចតេជោ ដែលបានបង្កើតនូវអ្វីៗទាំងអស់នេះហើយ គឺត្រូវតែមើលថែទាំដោយផ្ទាល់ដៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់ ១៦៨ ដុល្លា បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លា ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីបាតដៃទទេ ក្រោយពីរបបប៉ុលពត រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។  សម្តេចតេជោ ហ៊ុនសែន បានបញ្ចាក់ថា សម្តេច នឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំ បន្តទៀងដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី ។

ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅ កម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផល ប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរ ទេសជួយ [៣-សុំ] គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ សម្តេចតតេជោ បាន ផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដែលនាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រផង និងសម្រាប់ កម្មករកម្មការនីផង:-
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។


[ពិភពចែករំលែក - ដកស្រង់ពី Page សម្ដេច SPM]