បុណ្យទានគេគ្រប់គ្នាសំរាក ដេីរលេងធ្វើបុណ្យសប្បាយជួបជុំគ្រួសារ តែការងាររបស់វិទ្យុABC មិនបានឈប់សំរាកដូចគេទេ ដោយសារតែ...


[ពិភពចែករំលែក]

រាល់ពេលមានបុណ្យទានម្ដងៗគេគ្រប់គ្នាសប្បាយដេីរលេងធ្វើបុណ្យជួបជុំគ្រួសារ តែដោយឡែកក្រុមការងាររបស់វិទ្យុABC 107.5 FM (ប្រតិកម្មបន្ទាន់ 24ម៉ោង) មិនបានឈប់សំរាកដូចគេទេ នេះដោយសារតែវិទ្យុABC ជាវិទ្យុដែលទទួលបានព័ត៌មាន ពីអ្នកសារព័ត៌មានពិសេស គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្សព្វផ្សាយ ព័ត៍មានបន្តទៅគ្រប់ទីកន្លែង ដោយទាក់ទងនិងធ្វើការជាមួយ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ គ្រប់មូលដ្ឋាន ទូទាំង២៥ខេត្តក្រុង ដើម្បីចុះជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលជួបចោរ លួច ឆក់ ប្លន់ ហិង្សា គំរាមកំហែង គ្រឿងញៀន រំលោភ និងអ្វីជាច្រើនដែលត្រូវការសមត្ថកិច្ច ចុះអន្តរាគមន៍បន្ទាន់ផ្សេងៗទៀត ។ និងទាក់ទងទៅកាន់ ឡានពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ គ្រប់មូលដ្ឋានទូទាំង ២៥ខេត្តក្រុង ដើម្បីជួយសង្គ្រោះ អ្នកមានគ្រោះថ្នាក់ ឲ្យបានទាន់ពេលវេលា។  ដើម្បីជួយអ្នកត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់គ្រោះអគ្គិភ័យផ្សេងៗ ឲ្យបានទាន់ពេលវេលា និងករណីផ្សេងៗតាមដែលABC អាចទាក់ទងនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់បាន ២៤ម៉ោង។​

សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលជួបបញ្ហា ឬប្រទះឃើញគ្រោះថ្នាក់ផ្សេងៗ និងមានអ្វីបន្ទាន់ៗ ដូចជាចោរ លួច ឆក់ ប្លន់ គ្រឿងញៀន ត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ ​មនុស្សវង្វេង ឬបាត់ក្មេង ប្រទះឃើញក្មេង -ល- បងប្អូនអាចរាយការណ៍ ជាបន្ទាន់ភ្លាមៗ ទៅកាន់ស្ថានីយ៍វិទ្យុABC កម្ពុជា 107.5 FM (ប្រត្តិកម្មបន្ទាន់) តាមរយៈលេខទូរស័ព្ទ (HOTLINE 24/h) 010 231010 / 012231010 / 070 231010 / 077 231010 / 087 232323



ពិភពចែករំលែក

ស្នងការប៉ូលីសខេត្តកណ្ដាល សរសើរ K01 ចឹងតើបានជាផ្សាយផ្ទាល់ និយាយផ្ទាល់... អត់ខ្វល់ពីវិជ្ជាជីវះ សីលធម៍ ហើយអត់ជំពាក់អ្នកណាមួយរៀល តែបើមានទៀតបែបអាចហើយ!​


[ពិភពចែករំលែក]
តាមដានរឿងរ៉ាវរបស់លោក K01 បន្តទៀត
ក្រោយពីបានចូលខ្លួនបំភ្លឺ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក ឃឿន សុឡា ហៅ K01 នេះត្រូវបានលោកពូ អៀវ ចំរេីន ស្នងការប៉ូលីសខេត្តកណ្ដាល បន្ថែមថា ៖ គ្រាន់តែកាតចាងហ្វាងកាសែតនៅស្រុកខ្មែរដាក់ម៉ាកាបូបម្ចាស់ថ្លៃអើយ ចឹងតើបានជាផ្សាយផ្ទាល់ និយាយផ្ទាល់... អត់ខ្វល់ពីវិជ្ជាជីវះ សិលធម៍ ហើយអត់ជំពាក់អ្នកណាមួយរៀលយ៉ាងដូច្នេះម្ចាស់ថ្ងៃ ។ តែមិនអីទេជេរតុលាការ អយ្យការខេត្តកណ្តាល លើកនេះបានលោកអត់ឪនឲ្យម្តងគ្រាន់តែ សន្យាមិនមានកំហុសលើកក្រោយទៀតទេ....តែបើមានទៀតបែបអាច......ហើយ..៕

នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ឃឿន សុឡា ហៅ K01 ចាងហ្វាងសារព័ត៌មានកម្លាំងមនុស្សធម៌ បានទទួលស្គាល់កំហុសខ្លួននៅក្នុងការផ្សាយផ្ទាល់ (Live វីដេអូ) អំពីការចុះអនុវត្តសាលដីការបស់តុលាការ នៅស្រុកស្អាង ខេត្តកណ្ដាល កាលពីកន្លងទៅ ដែលធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ និងស្តីបន្ទោសលើសមត្ថកិច្ច ជុំវិញករណីតុលាការចុះអនុវត្ត​សាលក្រម​នោះ។ ដោយសមាសភាពចូលរួម
-លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី
-លោកព្រះរាជអាជ្ញារង ទិន សុចិត្រា
-លោក ស្នងការរង រឿន ណារ៉ា
-លោក ឡាក់ ម៉េងធី នាយ.ការិយាល័យ
ជាលទ្ធផល ៖ ការឆ្លើយបំភ្លឺ លោក ឃឿន សុឡា ហៅ K01 ដូចខាងក្រោម៖
នៅថ្ងៃទី០៨.០៩.២០១៧ វេលាម៉ោង ៩ព្រឹក ខ្លួនបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា ៖ តុលាការ ខេត្តកណ្ដាលនិង អាជ្ញាធរ ស្រុកស្អាង បានចុះអនុវត្ដ សាលដីកាតុលាការ ហើយបានវាយកំទេចផ្ទះប្រជាពលរដ្ឋទៀតផង ។ បន្ទាប់មកខ្លួន រួមនិងសមាជិកមួយចំនួនទៀត បានជិះម៉ូតូចេញពីស្ថានីយ៍ ផ្សាយ នៅភូមិព្រែកកំពឹស បានធ្វើការឡាយផ្ទាល់ រហូតដល់ចំណុចកើតហេតុ ភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។ ពេលទៅដល់បានសម្ភាសន៍ជាមួយ ភាគីចាញ់ក្ដី និង បានជេរអាជ្ញាធរមូលដ្ឋាន ជេរតុលាការ អាជ្ញាសាលាចៅក្រម ក្រឡាបញ្ជី ពិតប្រាកដមែន ដោយសារ ខ្លួន ពិតជាបានប្រើប្រាស់ពាក្យសំដី មិនសមគួរ ជេរប៉ៈពាល់ដល់ ស្ថាប័នអយ្យការ តុលាការអាជ្ញាធរ មូលដ្ឋាន និង កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមអនុវត្តដោយមិនបានក្ដាប់បានសាច់រឿង ច្បាស់លាស់ និងដឹងប្រភព មិនច្បាស់ការ ឭតាមគេថា ហើយ មានការខឹងផង ក៏បាន live ជាវីដេអូ បង្ហោះផ្ទាល់លើ page facebook ចែកជូនជាសាធារណៈ ។

ក្រោយយល់ដឹងពីកំហុស របស់ខ្លួន យល់ព្រមទទួលស្គាល់កំហុសដោយមិនមានការបង្ខិតបង្ខំ បានស្ម័គ្រចិត្ត សន្យាជាលាយលក្ខអក្សរចំពោះមុខសមត្ថកិច្ច ថា ឈប់ប្រព្រឹត្តអំពើខុសឆ្គង ធ្វើឲ្យប៉ៈពាល់ដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរ ដែលមានការពាក់ព័ន្ធ បើមានអនុវត្តផ្ទុយ ពីការសន្យាខាងលើ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ក្រោយបញ្ចប់ ការសាកសួរ បំភ្លឺ ដោយបានការឯកភាព ពីលោក ព្រះរាជអាជ្ញា សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បានអនុញ្ញាតឲ្យលោកឃឿន សុឡា ហៅ k01 វិលត្រឡប់ទៅលំនៅដ្ឋាន វិញ។​

ញ៉ាក់សាច់! យុទ្ធនាការចុះត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានី រកឃេីញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោម ៣,០៣៣នាក់



 [ ពិភពចែករំលែក ] 
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានីរយៈពេល១៧ថ្ងៃ រកឃើញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោមអ្នកបើកបរ៣,០៣៣នាក់ ដែលបានត្រួតពិនិត្យ ក្នុងនោះអ្នកបើកបរម៉ូតូស្រវឹង៤៩នាក់។

ជាមួយនេះ ចំពោះអ្នកបើកបរយានយន្ត ដូចជាទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដែលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវហើយមិនមានបណ្ណសម្គាល់ (កាតគ្រី) ឬគ្មានផ្លាកលេខ គឺល្មើសនិងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ ចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់៤០ម៉ឺនរៀលចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

សូមបញ្ជាក់ផងដែរថា ដោយសារនៅឆមាសទីមួយនេះសង្កេតឃើញថាអាត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់នោះ ដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមការចង្អុរ ណែនាំពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ នឹងដឹកនាំកម្លាំង ចំនួន៨០នាក់ ជាមួយនឹងរថយន្តចំនួន ១០គ្រឿង ម៉ូត១០គ្រឿង ដើម្បីចុះចល័តត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរយានជំនិះ បញ្ច្រាស់ទិស ការឈប់ ការចតល្មើសមាត្រា២៣ នៅតាមបណ្តាផ្លូវសំខាន់ៗ មួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជាចំណែកធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក្នុងកម្រិតអប្បរមាពីមួយថ្ងៃទៅមួយថ្ងៃ ផ្តល់ការយល់ ដឹងអំពី សុវត្ថភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថភាពចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវគោក និងទប់ស្កាត់ ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

លោកក៏សូមអំពាវនាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានល្អ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត៕


[ពិភពចែករំលែក]