R.I.P ឪពុកបង្កើតលោក ព្រំ សាន អ្នកការសែតជេីងចាស់(ខ្សែស្រឡាយចិន) បានទទួលមរណៈភាពហេីយ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួម!​


[ពិភពចែករំលែក - World Share]
(R.I.P) សូមចូលរួមរំលែកទុក្ខចំពោះផង ឪពុកបង្កើតលោក ព្រំ សាន អ្នកការសែតកូនចៅចិន (កូនកាត់ខ្មែរ-ចិន) ជើងចាស់ ជាង៣០ឆ្នាំ និងជាអនុប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន ដែលឪពុកគាត់បានទទួលមរណៈភាពហេីយ នេះបេីយោងតាម Account Facebook "Prum San" កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា "ឪពុកខ្ញុំផុតដង្ហើម នៅវេលាម៉ោង៣,១៥នាទីទៀបភ្លឺ នៃថ្ងៃប្រជុំបិណ្ឌ ទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលំនៅដ្ឋានគាត់ផ្ទាល់  ផ្ទះលេខ ៤២អឺ០ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះពីស្ពានច្បារអំពៅចម្ងាយ១០០មែត្រ។ សពឪពុកខ្ញុំនឹងត្រូវហែទៅបញ្ចុះ នៅវេលាម៉ោង៧,០០ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឰ ខេត្តកណ្តាល។

បុណ្យ៧ថ្ងៃ+១០០ថ្ងៃ នឹងប្រារព្ធធ្វើនៅថ្ងៃច័ន្ទទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហស្ថានខាងលើដដែល។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ញាតិ មិត្ត និងបងប្អូនជិតឆ្ងាយទាំងអស់ ដែលមានបំណងមកចូលរួម
​សូមឲ្យវិញ្ញាណក្ខន្ធលោកតាបានទៅកាន់ឋានសុគតិភព ដោយស្ងប់សុខ!​

លេខទូរស័ព្ទទាក់ទង : ០១២៩១៩៩០០ / ០៨៦៩១១៤០៤

ពិភពចែករំលែក

ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន នៅចុងផែទូកទេសចរណ៍ឆ្លងកោះ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ



[ពិភពចែករំលក - World Share]
ខេត្តព្រះសីហនុ- លោក​វរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយ​ការិយាល័យ​នគរបាល​ទេសចរណ៍​ ខេត្តព្រះសីហនុ​ បាន​ឲ្យដឹងថា មាន​នារី​ម្នាក់​​ លោតទឹក​សម្លាប់​ខ្លួន​ នៅ​ចុង​ផែ​ដឹក​ភ្ញៀវ​ទេសចរ​ អូរ​ឈើទាល ​ខេត្ត​ព្រះ​សីហ​នុ តែសំណាងល្អត្រូវ​បាន​ភ្នាក់ងារ  ឆ្មាំ​សមុទ្រ​ និង​នគរបាល​ទេសចរណ៍​ ឃើញភ្លាមក៏ចេញអន្តរាគមន៍ ចុះ​ទៅ​ស្រង់​ពីក្នុងសមុទ្របាន​មក​វិញ​ ហើយ​បញ្ជូន​ទៅសង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ឯកជន​ដើម​ស្វាយ កាលពីវេលាម៉ោងយប់ថ្ងៃទី១៩កញ្ញ២០១៧នេះ។
​តាម​អត្តសញ្ញាណប័ណ្ណ​របស់​ជន​រង​គ្រោះ​ នាង​មានឈ្មោះ​គិ​ន​ ស្រី​និ​ច​ កើត​ឆ្នាំ​១៩៩៧​ នៅ​កំពង់​រាប​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ អាសយដ្ឋាន​ នៅ​ភូមិ​២​ឃុំ​ចំការអណ្តូង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

លោក​ប៉ោ​ ប៊ុ​ណ្ណា​រ៉ា​ បាន​បញ្ជាក់​ថា​ ៖​ នាង​មាន​មិត្ត​ប្រុស​ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ នាង​បាន​ខឹង​នឹង​មិត្ត​ប្រុស​ ហើយ​ក៏​លោតទឹក​សម្លាប់​ខ្លួន​។​

រហូតមកដល់​ម៉ោង​ប្រមាណ​២០​:៣០នាទីយប់​នេះ​ ជន​រង​គ្រោះ​បានដឹង​ខ្លួន​វិញ​ហើយ​ ប៉ុន្តែ​គ្រូពេទ្យ​អះ​អាង​ថា​ ស្ថានភាព​ជំងឺ​នៅ​ធ្ងន់ធ្ងរ ពីព្រោះ​ទឹកបាន​ចូល​ក្នុង​សួត​ច្រើន​ពេក​។ ពេល​នេះ​ជន​រង​គ្រោះ​មិន​មាន​សាច់ញាតិ​ជិត​ស្និទ្ធ​ នៅ​មើលថែ​ក្រៅពី​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ម្នាក់​នោះ​ឡើយ​។​


[ពិភពចែករំលក - World Share]

សូមពុទ្ធសាសនិកខ្មែរ នាំគ្នាធ្វើបុណ្យទៅតាមប្រពៃណី តែគួរនាំគ្នាកែទម្លាប់ខ្លះផង...!



[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យតាមបែបព្រះពុទ្ធសាសនា ធ្វើទៅតាមប្រពៃណីទំនាមទំលាប់របស់ពុទ្ធសាសនិក ខ្មែរយើងក្នុងមួយឆ្នាំមានម្ដង តែមានរយៈពេលរហូតដល់ទៅ១៥ថ្ងៃ រួមមានបុណ្យកាន់បិណ្ឌរយៈពេល១៤ថ្ងៃ និងបុណ្យភ្ជុំធំនៅថ្ងៃទី១៥ ដែលជាថ្ងៃបង្ហើយ ហើយក៏ត្រូវបានគេចាត់ទុកថា ជាបុណ្យតាមបែបព្រះពុទ្ធសាសនាមានរយៈពេលវែង។

ក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌ ពុទ្ធសាសនិកទាំងប្រុស ស្រី ក្មេងចាស់តែងតែនាំគ្នាធ្វើចង្ហាន់មាន បាយ សម្ល នំចំណី បង្អែមចង្អាប រួមទាំងទេយ្យវត្ថុ ទេយ្យទានយកទៅកាន់ទីអារាមនានាតាមតែចិត្តខ្លួនចង់ទៅ ជាពិសេសទីអារាមនៅតាមស្រុកកំណើតរៀងៗខ្លួន ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងបញ្ជូនបុណ្យកុសល ទៅដល់ញាតិកាលទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

ក្រៅពីនេះពុទ្ធបរិស័ទក៏បានជូនបាយសម្ល នំចំណី បច្ច័យទៅដល់អ្នកមានគុណរួមមានឪពុកម្ដាយជីដូនជីតា ញាតិកាលរបស់ខ្លួន...​ ជាការដឹងគុណទៀតផង។ ប៉ុន្តែទំលាប់ពុទ្ធបរិស័តខ្មែរយើងភាគច្រើន ត្រូវបានគេសង្កេតឃើញថា ចូលចិត្តទៅតែទីអារាមជិតៗ ទីអារាមនៅតាមផ្លូវជាតិ ទីអារាមនៅតាមទីប្រជុំជន ឬទីអារាមល្អៗ​ពពាក់ពពូនគ្នាធ្វើឲ្យទីអារាមទាំងអស់នោះ ដែលគេចាត់ទុកថា សំបូរហូហៀរួចទៅហើយកាន់តែសំបូរហូហៀឡើង។

ចំណែកទីអារាមនៅតាមស្រុកស្រែជនបទចុងកាត់មាត់ញកវិញ ដោយយោងនៅឆ្ងាយ ផ្លូវពិបាកធ្វើដំណើរ ពួកគាត់ក៏រំលងហួសបាត់ទៅ ធ្វើឲ្យទីអារាមនោះដែលអាត់ខាត់ស្រាប់ កាន់តែអាត់ខាត់ទៅ ត្រូវនឹងពុទ្ធបរិស័ទចំណុះជើងវត្តមិនសូវធូរធាផង ថ្ងៃដាក់បិណ្ឌខ្លះស្ទើតែរកចង្ហាន់ប្រគេន ព្រះសង្ឃមិនចង់បាន។

ករណីនេះ ពុទ្ធបរិស័ទទាំងឡាយ គួរតែមានការចាប់អារម្មណ៏ និងនាំគ្នាកែទម្លាប់បន្តិច បើទោះបីពេលខ្លះឮពុទ្ធបរិស័ទភាគច្រើនតែងតែនាំគ្នានិយាយថា ទៅដាក់បិណ្ឌឆ្នាំនេះ គួរទៅរកវត្តណាដែលអាត់ខាត់ចង្ហាន់ ជាពិសេសវត្តនៅឆ្ងាយៗ តែជាក់ស្ដែងភាគច្រើនបានត្រឹមនិយាយប៉ុណ្ណោះ ទំលាប់ទៅកាន់វត្តនៅស្រុកកំណើត ដែលមានៗ ទៅកាន់វត្តអារាមដែលនៅជិតៗ ងាយស្រួលទៅគឺនៅតែដដែល ធ្វើអោយទីអារាមខ្លះសំបូរហូហៀ ពោពាសរហូតចង្ហាន់បាយ សម្លសល់ចាក់ចោល និងវត្តខ្លះស្ទើតែរកចង្ហាន់ប្រគេនព្រះសង្ឃមិនចង់បានដដែល។

​ដោយយោងតាមពុទ្ធឱវាទ និងជំនឿរបស់ពុទ្ធបរិស័ទខ្មែរយើង ពេលបុណ្យភ្ជុំបិណ្ឌត្រូវធ្វើចង្ហាន់រួមមានបាយ សម្ល បង្អែមចង្អាបទៅវត្តប្រគេនព្រះសង្ឃ ទើបបានផលអនិសង្ឃដល់សាច់ញាតិបងប្អូនដែលបានចែកឋានទៅកាន់បរិលោកនោះ ធ្វើអោយពុទ្ធបរិស័ទ ជាទូទៅនាំគ្នាសម្រុកធ្វើតែបាយ សម្ល នំចំណីយក ទៅវត្តនៅថ្ងៃកាន់បិណ្ឌ ជាពិសេសថ្ងៃភ្ជុំបិណ្ឌគ្មានចន្លោះមួយផ្ទះណាឡើយ រហូតធ្វើឲ្យបាយសម្លទាំងអស់នោះសំបូរពោពាសពេញសាលាឆាន់ មើលទៅស្ទើរ តែដូចយកទៅចាក់ចោល ព្រោះចាក់លាយឡំចូលគ្នាដែលខ្មែរយើងជាទូទៅច្រើននាំគ្នានិយមហៅថា បាយបិណ្ឌជាបាយបាត ពិបាកក្នុងការចែករំលែកយកទៅ ទទួលទានបន្ត ហើយចុងក្រោយបាយ សម្លទាំងអស់នោះខូច ទទួលទានលែងកើតក៏ចាក់ចោលតែម្ដងទៅ ដែលសភាពសំបូរហូហៀ នៃបាយសម្លនៅតាមទីអារាមនាថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កន្លងមកធ្លាប់ត្រូវបានប្រព័ន្ធព័ត៌មានអន្តរជាតិថតរូបភាពយកទៅផ្សព្វផ្សាយវាយប្រហារថាបុណ្យភ្ជុំបិណ្ឌដែលជា បុណ្យប្រពៃណីជាតិ នៅប្រទេសកម្ពុជាគឺជាបុណ្យខ្ជះខ្ជាយជាងគេទៀតផង ខណៈប្រជាជននៅក្រីក្រ តែបាយ សម្ល ដែលគេចំណាយលុយទិញធ្វើអស់លុយជាច្រើន ត្រូវបានគេនាំគ្នាយកទៅចាក់ចោលនៅតាមទីអារាមទៅវិញ។

​តាមពិតការធ្វើបុណ្យទានគឺជាទំនាមទំលាប់ ជាសិទ្ធិសេរីភាព និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរយើងដោយមិនមានអ្នកណាធ្វើការហាមឃាត់ ឬដាក់បំរាមត្រូវតែធ្វើអញ្ចេះ ឬធ្វើអញ្ចុះនោះទេ តែពុទ្ធបរិស័តខ្មែរយើងគួរតែនាំគ្នាកែទំលាប់ចោលខ្លះ ដើម្បីឲ្យមានភាពរីកចំរើនដូចទៅតាមបណ្ដាល ប្រទេសជឿនលឿននៅលើពិភពលោក ព្រោះបច្ចុប្បន្ននេះពុទ្ធបរិស័តខ្លះពួកគាត់បានកែទម្លាប់ពីការទៅទូប្រគេន ឬនិមន្តព្រះសង្ឃពីការធ្វើដំណើរទៅដល់វត្តអារាម ក្រាបសំពះនិមន្ត មកជានិមន្តព្រះសង្ឃតាមទូរស័ព្ឌបណ្ដើរៗទៅហើយនោះ។

ទំលាប់ដែលចង់អោយមានការកែប្រែ ឬកាត់បន្ថយនោះរួមមានគឺ
  • ទី១៖ ពុទ្ធបរិស័ទដែលមានលទ្ធភាព និងមានឱកាស គួរតែនាំគ្នាផ្លាស់ប្ដូរផ្នត់គំនិតពីទៅវត្តដដែលៗ វត្តដែលមានកំរិតជីវភាពធូរធាសំបូរហូហៀ គួរតែនាំគ្នាធ្វើដំណើរទៅកាន់វត្តដែលនៅឆ្ងាយៗ វត្តដែលមិនសូវមានពុទ្ធបរិស័ទធូរធាចូល វត្តដែលពុទ្ធបរិស័តចំណុះជើងវត្តមានជីវភាពខ្វះខាតឲ្យបានច្រើន ដើម្បីជាការចែករំលែកភោគផលដែល យើងបានយកទៅប្រគេនព្រះសង្ឃ ឲ្យបានដល់ទីអារាមក្រក្សត់ខ្លះផង។
  • ទី២៖ ពុទ្ធបរិស័តគួរតែកាត់បន្ថយពីការធ្វើបាយសម្លយកទៅ ប្រគេនព្រះសង្ឃដោយសំបូរហូហៀ ពោពាស ទៅធ្វើត្រឹមតែជានិម្មិតរូបតិចតួច ហើយបង្វែថវិកាទាំងអស់នោះភាគច្រើនទៅជាប្រគេន បច្ច័យ ឬទិញទេយ្យវត្ថុ ម្ហូប នំចំណីណាដែលអាចទុកបានយូរដូចជាអង្ករ មី​ ត្រីខកំប៉ុង... ជាដើមយកទៅប្រគេនព្រះសង្ឃជំនួសវិញ ដែលនាំឲ្យកាត់បន្ថយនូវភាពខ្ជះខ្ជាយ ក្នុងការធ្វើបុណ្យទាន ហើយព្រះសង្ឃក៏អាចទុកទេយ្យវត្ថុទាំងអស់នោះ យកទៅចែករំលែកដល់ជនក្រក្សត់ជាបន្តបន្ទាប់ទៀតបានផងដែរ។
នៅប្រទេសជិតខាងយើងដែលគេកាន់ព្រះពុទ្ធសាសនាដូចយើង តែប្រទេសគេមានការរីកចំរើនជាងយើង ដោយយោងទៅលើប្រជាជនគេមមាញឹកនឹងការងារ ដល់រដូវបុណ្យទាន ជាពិសេសបុណ្យភ្ជុំបិណ្ឌតែម្ដង អ្នកខ្លះអត់ពេលទៅផ្សារទិញម្ហូបយកមកធ្វើបាយសម្លយកទៅវត្តប្រគេនព្រះសង្ឃ គឺនៅតាមទីអារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានរៀបចំធ្វើបាយ សម្ល បង្អែម ចង្អាបនៅនឹងវត្តរួចជាស្រេចតែម្ដង។

ចំណែកពុទ្ធបរិស័ទគេចេញ ពីធ្វើការ ឬចេញពីកន្លែងលក់ដូរ គេនាំកូនចៅទៅតាមទីវត្តអារាមតែម្ដង ហើយដួសបាយ សម្លដែលគណៈកម្មការវត្ត និងព្រះសង្ឃរៀបចំធ្វើទុករួចជាស្រេចនោះ យកទៅរាប់បាតប្រគេនព្រះសង្ឃតិចតួច ប៉ុណ្ណោះគឺរាប់បាតគ្រាន់តែជានិម្មិតរូប មិនខ្ជះខ្ជាយនោះឡើយ ហើយក៏នាំកូនចៅដួសបាយសម្លទាំងនោះយកមកទទួលទានដោយខាងវត្ត គេមានរៀបចំតុកៅអី ទុកទទួលរួចជាស្រេច អ្នកមានលទ្ធភាពខ្លះដែលទំនេរ ហើយចង់ធ្វើបុណ្យសន្សំកុសលទាំងជាមួយព្រះសង្ឃ ទាំងជាមួយពុទ្ធបរិស័ទ គេបានយកទឹកក្រូច ទឹកអំពៅទៅកិន ឬទឹកក្រូចក្លាស្សេចាក់ដាក់កែវដើរចែកអោយពុទ្ធបរិស័ទទទួលទានពេញវត្តតែម្ដង ដោយពុទ្ធបរិស័ទគ្រាន់តែដាក់បច្ច័យប្រគេនព្រះសង្ឃ និងគណៈកម្មការវត្ត សំរាប់ថ្លៃចង្ហាន់ និងអាហារដែលក្រុមគ្រួសារទទួលទាន នៅក្នុងវត្តទៅតាមសទ្ធាគឺជាការស្រេច មិនចាំបាច់ចង្ហាន់មួយស្រាក់ នាំគ្នារវល់អស់មួយ ផ្ទះធ្វើនោះទេ។

ពុទ្ធបរិស័ទខ្មែរ គួរនាំគ្នាធ្វើបុណ្យទានទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនហើយ តែគួរនាំគ្នាកែទម្លាប់ចោលខ្លះ ដើម្បីកុំអោយប្រែក្លាយពិធីបុណ្យទានទៅជាការ ខ្ជះខ្ជាយខ្លាំងពេក ក៏វាមិនសូវល្អប៉ុន្មានដែរ៕

ពិភពចែករំលេក ដកស្រង់ពី ៖ Fresh News


រីករាយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សូមជូនពរបងប្អូនទាំងអស់ សុខសប្បាយ សំណាងល្អ ជាពិសេស សូមប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងការធ្វើដំណើរ បើកបរដោយការអធ្យាស្រ័យគ្នា កុុំជែងក្នុងស្ថានភាព មិនអំណោយផល កុំបើកបរដោយមានជាតិស្រវឹង។ យើងទៅស្រុកដើម្បីជុំគ្នារីករាយ មិនមែនទៅនាំទុក្ខសោក ឲអ្នកនៅស្រុកទេ។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែលចំណាក​ស្រុក​តែងតែ​ត្រលប់​មកផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​សាច់ញាតិ​ និង​ក្រុមគ្រួសារ​វិញ​ ក្នុងនាមជាអ្នកផ្សព្វផ្សាយ សុំអំពាវនាវទៅកាន់  បងប្អូនប្រជាពលរដ្ឋកុំប្រថុយ​ជិះលេីដំបូល​រថយន្ត​បែបនេះ​អី ព្រោះងាយ​គ្រោះ​ថ្នាក់​បំផុត​! ដោយការគោរព!​

ដំណឹងនេះ​សូម​ជួយ Share ចែករំលែក​​ឲ្យបានដឹង​គ្រប់ៗគ្នាផង​! សូមអោយបងប្អូនទាំងអស់ដែលធ្វេីដំណេីរទៅស្រុកកំណេីតវិញជួបប្រទះតែសេចក្ដីសុខសុវត្ថិភាព!  

ឆ្មក់ចូលផ្ទះសំណាក់ ឌី មនោរម្យ ឃាត់ខ្លួនជនសង្ស័យ ១១នាក់(ស្រីស្អាត៦នាក់) ដកហូតបានថ្នាំញៀនមួយចំនួន



រាជធានីភ្នំពេញ៖ ជនសង្ស័យដែលប្រើប្រាស់និងចែកចាយគ្រឿង ញៀន ប្រុសស្រី ចំនួន១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាល ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាននៅផ្ទះសំណាក់ ( យី ហោ ឌី មនោរម្យ ) ហេតុការនេះបានធ្វើឡើងកាលពី វេលាម៉ោង ៧:៣៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ សសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កិច្ចប្រតិបត្តិការបង្ក្រាបនេះ បានដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរង ខណ្ឌមានជ័យ ទទួលបន្ទុក នគរបាលយុត្តិធម៌ ធ្វើការស្រាវជ្រាវនិងបង្ក្រាប

លោក ម៉េង វិមាន តារា បានឲ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១នាក់ នោះមាន​ឈ្មោះ​ ទី១​ .ឈ្មោះ​ .ខៀវ​ ប្រុសបុត​ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់​ ផ្ទះ​ជួលម្តុំបឹងរបែក​ ខណ្ឌចំការមន​ (ជាអ្នក​ទិញ​យក​មកលក់បន្ត)
២​.ឈ្មោះ​ លី​ លីណា​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ មុខ​ របប​ មិនពិត​ប្រកដ​ ផ្ទះលេខ​ ៤៣​ ភូមិព្រែកថ្មី​ សង្កាត់ព្រែកបា​ខណ្ឌ​ ច្បារអំពៅ​
​៣.ឈ្មោះ​ ឡុង​ លូវិន​ ភេទទីបី​ ២៣ឆ្នាំ​ មុខ​របប​ មិនពិតប្រកដ​ ស្នាក់នៅ​កន្លែង​ឃាត់ខ្លួន​
​ ៤.ឈ្មោះ​ ឆេង​ ដាវី​ ភេទស្រី​ អាយុ២០​ ឆ្នាំ​ មុខរបប​ ខារ៉ាអូខេ​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​
​៥.ឈ្មោះ​ រ៉ន​ ស្រី​ពៅ​ ភេទស្រី​ អាយុ​១៦ឆ្នាំ​ មុខរបប​ ខារ៉អូខេ​ ស្នាក់នៅ​ ផ្ទះជួល​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​
៦.ឈ្មោះ​ គីម​ រ៉ូសា​ ភេទស្រី​អាយុ១៥ឆ្នាំ​ ខារ៉ាអូខេ​ ស្នាក់នៅ​កន្លែងឃាត់ខ្លួន
៧.​ឈ្មោះ​ ចាំង​ យ៉ាំងតុង​ ភេទទីបី​ ជនជាតិវៀតណាម​ អាយុ២៨ឆ្នាំ​ មុខជាងអ៊ុតសក់​ ស្នាក់នៅមិនពិតប្រាកដ​
៨​ .ឈ្មោះ​ គឹម​ លៀង​ ភេទស្រី​ អាយុ១៥ឆ្នាំ​  មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ​
៩.​ឈ្មោះ​ ម៉ៅ​  បញ្ញា​ ភេទស្រី​ អាយុ១៩​មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ​
១០.ឈ្មោះ​ ស៊ី​ ដាកា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ​
១១.​ឈ្មោះ​ ឡុង​ គាថា​ ភេទប្រុស​អាយុ២៦ឆ្នាំ​ ស្នាក់នៅមិនពិតប្រកដ​
១២.ឈ្មោះ​ ឃិន​ ភារម្យ​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ. ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅអធិការខណ្ឌមានជ័យ និងកសាងសំណុំរឿងដើម្បី បញ្ជួនបន្តទៅសាលាដំបូងរាជធានីភ្នំចាត់ការបន្តតាមនិតិវិធីច្បាប់ ៕