សាហាវមែន! នារីម្នាក់ត្រូវសង្សារនាំទៅរួមរ័ក្ស ដោយប្រុសលេងយូរៗពេក ខាងស្រីដាច់ខ្យល់ស្លាប់…


[ពិភពចែករំលែក]
ឥណ្ឌូនេស៊ីៈ នាងក្រមុំអាយុ ១៨ ឆ្នាំ ម្នាក់ ត្រូវបានរកឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ដោយប្រដាប់ភេទរបស់នាង ត្រូវបានជនមិនស្គាល់មុខស៊កនឹងដងចបយ៉ាងឃោរឃៅបំផុត ។ សាកសពនារីរងគ្រោះដែលមានឈ្មោះ Enno Fariah ត្រូវបានមិត្តភក្តិ៣នាក់របស់នាង រកឃើញកាលពីព្រឹកថ្ងៃទី ១៣ ឧសភា ។

យោងតាមមិត្តភក្តិរបស់នាង, នារីរងគ្រោះគឺបានបាត់ខ្លួនចំនួន ៣ ថ្ងៃ ដោយពុំឃើញមកធ្វើការទេ ។ ដោយមានការងឿងឆ្ងល់ ពួកគេក៏បានសម្រេចទៅមើលដល់ផ្ទះរបស់នាង ។ ពេលទៅដល់ ពួកគេបានឃើញទ្វាផ្ទះរបស់នាងចាក់សោ ហើយពួកគេក៏គោះទ្វា ប៉ុន្តែ ពុំមាននរណាម្នាក់ឆ្លើយតបនោះទេ ។ ដោយមានការសង្ស័យកាន់តែខ្លាំង ពួកគេក៏វាយទម្លុះទ្វា និងឃើញ Fariah ដេកស្លាប់ក្នុងថ្លុកឈាម ដោយលើខ្លួនរបស់នាងមានអាវត្រូវបានលាត់បញ្ចេញសុដន់ និងប្រដាប់ភេទត្រូវបានស៊កនឹងដងចបគួរឲ្យអាសូរបំផុត ។


ប៉ូលីសនិយាយថា ដងចបដែលត្រូវបានស៊កចូលប្រដាប់ភេទរបស់នារីរងគ្រោះលិចរហូតផ្លែ គឺមានប្រវែង ៦០ សង់ទីម៉ែត្រ ។ ប៉ូលីសបន្តថា នារីរងគ្រោះត្រូវបានជនមិនស្គាល់មុខចាប់រំលោភ មុនពេលដងចបត្រូវស៊កចូលប្រដាប់ភេទរបស់នាង ។

ទោះជាយ៉ាងណា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ដែលម្នាក់ក្នុងចំណោមពួកវា គឺជាមិត្តភក្តិនារីរងគ្រោះ ។ ក្រោយស៊ើបអង្កេត, ប៉ូលីសសន្មត់ថា មិត្តប្រុសរបស់ Enno ដែលមានឈ្មោះថា Rahmat Alim អាយុ ១៥ ឆ្នាំ គឺអ្នកសម្លាប់នាង ព្រោះតែរូបគេខឹងនាងបដិសេធរួមភេទ ។

ពួកគេទាំងពីរបានស្គាល់គ្នាទើបបានរយៈពេល ១ ខែ ប៉ុណ្ណោះ ហើយសម្រេចចិត្តណាត់ជួបគ្នានៅក្នុងផ្ទះ នៅយប់ថ្ងៃព្រហ្បតិ៍ ។ នៅពេល Rahmat ស្នើសុំនាងរួមភេទ, នាងបានបដិសេធភ្លាមៗ ។ Rahmat បន្ទាប់មក ក៏បានចេញពីក្នុងផ្ទះពោរពេញដោយកំហឹង និងត្រលប់មកវិញ ជាមួយបុរស ៣ នាក់ និងចាប់ផ្តើមធ្វើសកម្មភាពផ្តួលនាងទៅកម្រាល ។ ខណៈពេលនោះ ពួកវាពុំអាចស្វែងរកកាំបិតណាមួយនៅក្នុងចង្ក្រានបាយទេ, ហេតុនោះ ពួកវាក៏បានទាញចបដែលស្ថិតមិនឆ្ងាយពីបន្ទប់របស់នារីរងគ្រោះ និងបន្ទប់មកវាយមកលើផ្ទៃមុខរបស់នាង! នាងក៏បានសន្លប់សឺៗ, ហើយពួកវាក៏ចាប់ផ្តើមរំលោភទាំង៣នាក់តែម្តង និងបន្ទាប់ពីរំលោភរួច ពួកវាក៏បានយកដងចបស៊កចូលប្រដាប់ភេទរបស់នាងលិចរហូតដល់ផ្លែ ដែលមានជម្រៅ ៦០ សង់ទីម៉ែត្រ (ដល់ទ្រូង) ៕

ថោកទាបណាស់! ថៅកែស្រីជនជាតិចិនម្នាក់ ផឹកស្រាស្រវឹងចាប់រំលោភបុគ្គលិកប្រុសខ្លួន រហូតដល់


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​នូវ​អំពើ​អាស​ទៅលើ​កូនចៅ​របស់​ខ្លួន​ដែល​ជា​ជន​ជាតិ​ចិន​ដូចគ្នា​ ហើយ​ត្រូវ​នាង​មកប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍ ​ប៉ុន្តែ​ខាង​ប៉ូលិស​មិនបាន​ឃាត់ខ្លួន​ជនបង្ករ​ទេ​ ដោយ​សំអាងថា គ្មាន​ភស្តុតាង​ច្បាស់លាស់​។

ករណី​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល នៅ​ថ្ងៃ​ទី​១៩ ខែសីហា ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៩B ផ្លូវB ក្នុង​បុរី​ពិភពថ្មី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ បុរស​ជាប់ចោទ​ខាងលើ ឈ្មោះ Lin Sheng អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មាន​ទី​លំ​នៅនិង​កើត​នៅ ខេត្ត Hai nan នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សព​ថ្ងៃ​មក​ស្នាក់នៅ​ ប្រទេស​កម្ពុជា បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ​រកស៊ី​សង់​អគារ​ខុន​ដូរ លក់​នៅ​រាជធានី​ភ្នំពេញ មានមុខ​តំណែង​ជានា​យក​ផ្នែក​ប្រតិបត្តិ​ទីផ្សារ។

នាងរង​គ្រោះ​មានឈ្មោះ Guo Hua Yiang អាយុ​២៧​ឆ្នាំ​ជនជាតិ​ចិនដីគោក មុខរបរ​ជានា​យក​គម្រោង កម្មវិធី ប្រចាំ​ក្រុមហ៊ុន​ខុន​ដូរ​ឯកជន​នេះ​ជាមួយគ្នា។ តាម​សំដី​នារី​រងគ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​បុរី​ពិភពថ្មី​ខាងលើ ដោយមាន​មនុស្ស​ប្រុស​ស្រី​៧​ទៅ​៨​នាក់​រួម​ទាំង​នាង​ផង​ដែរ ​ហើយ​ជនសង្ស័យ​ដែល​ជា​មេ​របស់​នាង បាន​យកដៃ​របស់​គាត់​មក​ដា​ក់លើ​ដើមទ្រូង​និង​ស្ទាបអង្អែល​ខ្លួនប្រាណ​នាង ​ដែល​ក្នុងពេលនោះ​មាន​មនុស្ស​ច្រើន។ ក្រោយមក​មេ​របស់​នាង​បាន​ហៅ​ឲ្យ​នាង​យក​ទឹក ទៅ​ឲ្យ​គាត់​នៅ​បន្ទប់​ជាន់​ខាងលើ នៅ​ពេល​ទៅដល់​បន្ទប់​ជនសង្ស័យ​មិនបាន​ស្លៀក​សំលៀកបំពាក់​នោះ​ទេ​ គឺ​មាន​តែ​ខោ​ទ្រនាប់​តែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ចាប់ដៃ​នាង​ឲ្យ​ស្ទាប​ប្រដាប់​ភេទ​របស់​ខ្លួន​ និង​យកដៃ​ទៅ​ស្ទាបអង្អែល​រាងកាយ​នាង​ថែមទៀត​ពេលនោះ​នាង​ក៏​ស្ទុះ​រត់​ចេញ​មក​ក្រៅ​។ ក្រោយមក​នាង​ក៏​ប្តូរ​កន្លែង​ស្នាក់នៅ លុះ​មកដល់​ថ្ងៃទី​១៨ ខែ​ឆ្នាំ​ដដែល​នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទឹក​ថ្លា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។

បុរស​ជនជាតិ​ចិន​ជា​ជនជាប់ចោទ​បាន​បំភ្លឺ​ថា គាត់​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​អាស​ដូច​នាង​ចោទ​នោះទេ។ លោក​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០១៧ ខ្លួន​បាន​មក​ពី​កម្មវិធី​ផឹក​ស៊ី​មួយ ដោយមាន​សភាព​ស្រវឹង ហើយ​ពេល​មក​ដល់​ផ្ទះ​ស្នាក់នៅ​វិញ ខ្លួន​ក៏បាន​ហៅ​នារី​រងគ្រោះ​ដែល​ត្រូវជា​កូនចៅ​ឲ្យ​យក​ទឹក​ទៅ​ឲ្យ​គាត់​នៅ​ខាងលើ​ក្នុង​បន្ទប់ ពេលនោះ​ខ្លួន​មិនបាន​ស្លៀក​សម្លៀកបំពាក់​ពិតមែន មានតែ​ខោ​ទ្រនាប់ ប៉ុន្តែ​គាត់​មិនបាន​ធ្វើ​អី្វ​ដូចដែល​នារី​រងគ្រោះ​ចោទ​នោះ​ទេ តែ​គាត់​បាន​សារភាព​ថា គាត់​គ្រាន់តែ​បាន​ចាប់ដៃ​នាង​ពិតមែន​ក្នុងនាម​ជា​កូនចៅ​តែប៉ុណ្ណោះ។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក យឹម ដា​វុ​ធ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ខាង​ជំនាញ​លោក​បានត្រឹមតែ​ទទួល​ពាក្យបណ្តឹង​និង​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​តុលាការតែប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​រួចមក​ លោក​បាន​បញ្ជា​ឲ្យកម្លាំង​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​រូប​នោះមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ ប៉ុន្តែ​រក​ពុំ​ឃើញ​មាន​បទល្មើស​ណាមួយ​ក្នុង​អំពើ អាស​នោះ​ទេ​ ទើប​លោក​ឆ្លង​យោបល់​ទៅ​លោកស្នងការ​រាជធានី​ភ្នំពេញ​និង​លោក​ព្រះរាជអាជ្ញារ សុំ​ឲ្យ​មាន​អ្នកធានា​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ។




















ជុំវិញ​ករណីនេះ នាងរង​គ្រោះ​ដែលជា​កូនចៅ​របស់​ជនល្មើស​បាន​ប្រាប់​ថា បើ​ប៉ូ​លិស គ្មាន​សមត្ថភាព​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមច្បាប់​ទេ នាង​នឹង​ជួប​ការ​គំរាមកំហែង និង​បន្ត​ផ្លាស់ប្តូរ​ទីលំនៅ​ដើម្បី​គេច​ពី​ការ​ព្យាយាម​អាក្រក់​ពី​ជនបង្ក៕ ប្រភពពី khentertainment.org

Share រកផង! ប្អូនស្រីបាត់ខ្លួនរកមិនឃេីញ ស្នេីឲ្យអ្នកបានឃេីញប្អូនស្រីមានភីនភាគដូចក្នងរូបនេះ ជួយចាប់គាត់ទុកផ​ង ព្រោះបាត់ពីផ្ទះអស់រយៈពេល១២ម៉ោងហេីយ!



[ពិភពចែករំលែក]
រាជធានីភ្នំពេញ : ដំណឹងស្វែងរកប្អូនស្រី បេីយោងតាម Account Facebook ឈ្មោះ Róéúñ ýákó និងឈ្មោះ Mrr Black បានបង្ហោះដូចគ្នាកាលពីម៉ោង០៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះថា "បេីពុកម៉ែបងប្អូនបានឃេីញគាត់ជួយចាប់គាត់ទុកផ​ងពីព្រោះគាត់បានបាត់ពីផ្ទះអស់រយៈពេល១២ម៉ោងហេីយដេីររកគាត់មិនឃេីញទេ។​
(មិនអស់ថ្មទេពុកម៉ែបងប្អូនទាំងអស់គ្នាជួយសែរម្នាក់មួយទៅ)😭

បេីឃេីញគាត់សុំទំនាក់ទំនងមកលេខ👇🏽👇🏽👇🏽
0963379811 - 011898370



ដោយ ពិភពចែករំលែក

រំដោះក្មេងស្រី៦នាក់ ចេញពីទីតាំងម៉ាស្សាមួយកន្លែង បង្កប់សេវាកម្មជួញដូរផ្លូវភេទ



(ពិភពចែករំលែក)៚

រាជធានីភ្នំពេញៈ ក្រៅពីរំដោះក្មេងស្រីជាច្រើននាក់​ ចេញពីទីតាំងម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្មានម៉ោងមុននេះ​ ប៉ូលិសក៏បានឃាត់ខ្លួន​ស្ត្រីមេការម្នាក់ ផងដែរ​។

មន្រ្តីប៉ូលិសបានប្រាប់ថា​ ក្រោយពីស្រាវជ្រាវមួយរយៈ នៅវេលាម៉ោង៥៖១៥នាទី ល្ងាចថ្ងៃសុក្រ​ ទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន​ក្រុងភ្នំពេញ​ ក៏បានចុះប្រតិបត្តិការបង្រ្កាប និងឆែកឆេរទីតាំងម៉ាស្សាមួយកន្លែង​ ឃាត់ខ្លួនមេការម្នាក់​ ឈ្មោះ​ ញ៉ែត​ មុំ ភេទស្រី យុ៤៥ឆ្នាំ​ បន្ទាប់ពី៦នាក់ផ្សេងទៀត​ ដែលជាជនរងគ្រោះត្រូវបានរំដោះយកចេញ​ បន្ទាប់ពីពួកនាង​ត្រូវបានគេជួញដូរតាមរយៈការម៉ាស្សា​ ប៉ុន្តែបង្កប់សេវាកម្មផ្លូវ​ភេទ​៕

ស្ត្រីមេការ



Update | ឧបទ្ទេវហេតុផ្ទុះឆេះរថយន្តនីសាន់មួយគ្រឿងដ៏រន្ធត់នោះ បណ្ដាលឲ្យមានមនុស្សស្លាប់៤នាក់ សាកសពផ្លោងខ្ទាតធ្លាក់ទៅសងខាងផ្លូវ គួរអោយអាណោចអាធម៍



ខេត្តបន្ទាយមានជ័យ ៖ មានរថយន្តនីសាន់មួយបាំងកន្លះ១គ្រឿង ដឹកផាវគ្រាប់បែក ត្រូវផ្ទះឆេះយ៉ាងសន្ធោរសន្ធៅ រីឯអ្នកបេីកបរនិងអ្នករួមដំណេីរជាមួយត្រូវផ្លោងខ្ទាតទៅលេីផ្ទះប្រជាពលរដ្ឋនៅសងខាងផ្លូវបណ្ដាលឲ្យដាច់ខ្លួន ដាច់ដៃ ដាច់ជេីង ស្លាប់ទាំង៤នាក់ (សូមអភ័យទោសសាកសពខ្ទេចមេីលមិនលែងតែម្ដង) ពិតជាអណោចអាធម៍ណាស់។​

ឧបទ្ទេវហេតុដ៏រន្ធត់បណ្ដាលឲ្យមានមនុស្សស្លាប់៤នាក់ខាងលេីនេះ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានប្រាប់អោយដឹងពីការខូចខាតថា នៅចំពោះមុខមាន រថយន្តម៉ាកនីសាន់១បាំងកន្លះ១គ្រឿង ពាក់ស្លាកលេខ ស.រ២ គ១៤១០ ត្រូវឆេះខ្ទេចទាំងស្រុង ម៉ូតូមិនច្បាស់ចំនួន និងបណ្ដាលអោយមនុស្សស្លាប់៤នាក់ (ក្នុងនោះមានមនុស្សស្រី១នាក់) និងអ្នករបួស២នាក់។

នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានសន្និដ្ឋានជាបឋមថា ករណីខាងលេី សង្ស័យផ្ទុះផាវគ្រាប់បែក ព្រោះមានសាក្សីបង្ហាញថាជនរងគ្រោះបានគឺដឹកជញ្ជូនផាវ គ្រាប់បែកចំនួន៥កេះ។

កម្លាំងសមត្ថកិច្ចចេញប្រតិបត្តិការ ១៥នាក់ រថយន្តពន្លត់អគ្គីភ័យ០២គ្រឿងមិនបានបាញ់ពន្លត់ទេ។



ពិតជាគួរអោយរន្ធត់ណាស់! សូមអភ័យទោសចំពោះការបង្ហាញរូបភាពដេីម!​