ឡោមព័ទ្ធចាប់ជន បែកថ្នាំ អា.កសម្លាប់សាច់ថ្លៃឯង កាត់ប្រដាប់ភេទ រួចខ្វះភ្នែកទាំងសងខាង យ៉ាងព្រៃផ្សៃ (មានវិដេអូ)



រាជធានីភ្នំពេញ ៖ បេីយោង​តាម (Page Facebook) ទំព័រហ្វេសប៊ុកផ្លូវការរបស់ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ Phnom Penh Gendarmerie បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​អន្តរាគមន៍​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៀ ទី​ន បាន​ចុះ​បង្ក្រាប​ករណី​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​មួយ​បាន​ភ្លាម​ៗ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដោយ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​អាករ​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ជន​រង​គ្រោះ​បោះចោល​បាត់​អស់​រក​ពុំ​ទាន់​ឃើញ ។

ជន​បង្ក​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទើប​ចេញពី​គុក​ថ្មី​ៗ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ជោគ​ជាំ ស្នាក់​នៅ​ចំនុច​កើតហេតុ​ខាងលើ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សិទ្ធ ណា​ក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ត្រូវជា​សាច់ថ្លៃ​ជន​បង្ក ស្នាក់​នៅ​ជាមួយ​គ្នា​។
ហេតុការណ៍​នេះ​កើតឡើង ផ្តើម​ចេញពី​ពួក​គេ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្រោមផ្ទះ ហើយ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រីឯ​ជន​បង្ក​ក៏​ស្រែក កុំអោយ​ឈ្លោះ​គ្នា ក៏​ក្លាយជា​ទំនាស់ រហូត​ឈាន​ដល់​ជន​បង្ក ទាញ​កាំបិត​ឆ្នៃ​អាករ​សំលាប់​ជន​រង​គ្រោះ និង​ខ្វេះ​គ្រាប់ភ្នែក​ទាំង​សងខាង​បោះចោល​អស់​តែ​ម្តង​។
បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ស៊ើបអង្កេត​បន្ត ចំណែក​សព​ជន​រង​គ្រោះ កំពុង​រង​ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕


ពិភពចែករំលែក

អាណិតណាស់! តារាលក់ឡេលាបស្បែកតាម Facebook និងBigo Live ដ៏សិចស៊ី «Love Riya» ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន (មានវិដេអូ)



ក្រុងតាខ្មៅ  ទីបំផុត លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ សម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្នហើយ ដោយជាប់ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។ មន្ត្រីតុលាការ ថ្លែងថា ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។ 
មាត្រា១៧នៃច្បាប់នេះចែងថា «ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញ ឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិឬដែលសមស្របទៅនឹងបទបញ្ញតិ»។ 
មាត្រា៦៣វិញចែងថា «ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល»
 នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។ លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។ លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។
សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕
រូបភាពពី Facebook
ទាំងស្រុងពី Fresh News

ភ្លើងប្រច័ណ្ឌ! បងប្រុសបង្កើតរបស់ ខៀវ សានសាណា បាញ់សម្លាប់ប្រពន្ធរូច បាញ់សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងយប់ (មានវិដេអូ)


ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ខណនេះ Fresh News TV កំពុងផ្សាយផ្ទាល់ស្ដីពីហេតុការណ៍ផ្ទុះអាវុធដ៏សាហាវ ដែលបុរសម្នាក់បានដកកាំភ្លើងបាញ់សម្លាប់ស្ត្រីជាប្រពន្ធរូចបានបាញ់សម្លាប់ខ្លួនតាមក្រោយ បណ្ដាលអោយស្លាប់ក្នងថ្លុកឈាម យ៉ាងអាណោចអាធម៍ នៅចំណុចផ្ទះល្វែងមួយកន្លែង នៅផ្លូវខាងក្រោយវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលទាំងយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ ៕

បើតាមសមត្ថកិច្ចជនរងគ្រោះ និងបាញ់ប្រពន្ធរបស់ខ្លួននោះគឺ លោក ខៀវ កូនែល ដែលត្រូវជាកូនបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយបង្កើត នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អនុប្រធានការិគណនេយ្យ និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវជាបងប្រុសបង្កើតរបស់ ខៀវ សានសាណា។

អធិការរងខណ្ឌមានជ័យលោក ហួរ​ ម៉េងវ៉ា បានថ្លែងប្រាប់បណ្តាញក្រុមអ្នកយកព័ត៌មាន ឲ្យដឹងថា ពិតជាមានករណីប្តីខឹងប្រច័ណ្ឌប្រពន្ធបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩។



ដោយឡែកភរិយាវិញមានឈ្មោះ យ៉េង លក្ខិណា អាយុ ៤០ឆ្នាំ គឺបងស្វាមីរហូតដល់ទៅ៧ឆ្នាំ។ ប្រភពខ្លះបានអះអាងថា គូស្វាមីភរិយានេះទើបនឹងរៀបអាពាហ៌ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ ពោលបានរយៈពេលជាង៣ខែប៉ុណ្ណោះ។
មិនទាន់ព័ត៌មានច្បាស់ការបង្ហាញមូលហេតុ ដែលនាំឲ្យមានការបាញ់សម្លាប់គ្នានោះឡើយ តែមានការសន្និដ្ឋានខ្លះថា ឃាតកម្មនេះកើតចេញពីភ្លើងប្រចណ្ឌ ជាពិសេសអាចបណ្តាលមកពីស្វាមីស្រឡាញ់ភរិយាខ្លាំងពេក។ ក្រឡេកទៅមើលបណ្តាញសង្គម Facebook របស់គូស្វាមីភរិយានេះវិញ គេឃើញមានតែភាពផ្អែមល្ហែម ហាក់មិនមានបង្ហាញការទាស់ទែងណាមួយនោះឡើយនៅមុនពេលកើតហេតុនេះ។
លោក ខៀវ កូណែល តាមរយៈ Facebook របស់លោក ដែលមានឈ្មោះថា «Konel Leakena» ជាឈ្មោះផ្សំឡើងរវាងឈ្មោះលោក និងភរិយា។ តាមរយៈឈ្មោះលើ Facebook នេះ គេអាចសន្និដ្ឋានថា លោក កូណែល ស្រឡាញ់ភរិយាខ្លាំង ព្រោះសម្បីតែឈ្មោះលើ Facebook ក៏រំលេចឈ្មោះភរិយារបស់លោកផងដែរ។

ក្រៅពីយកឈ្មោះភរិយាមកភ្ជាប់ឈ្មោះខ្លួនដាក់ជាឈ្មោះនៅលើ Facebook ហើយនោះ លោក កាណែល បានបង្ហាញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយ ភរិយារបស់លោក មានដូចជារូបភាពក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងរូបភាពពេលដើរលេងកម្សាន្តផងដែរ។ លោក កូណែល ធ្លាប់បានសរសេរបង្ហាញពីទំហំ ក្តីស្រឡាញ់នៅក្នុងបេះដូងរបស់លោកចំពោះភរិយាថា «មនុស្សប្រុសកើតមកសម្រាប់តែលួង មិនមែនសម្រាប់ង៉ក់ងរនោះទេ ព្រោះព្រះជាម្ចាស់បាន បង្កើតមនុស្សប្រុសមកឲ្យមានដុះសាច់លើសហើយ… មិនអាចមានអ្វីត្រូវលើសមនុស្សស្រីបានទៀតទេ…លួងរហូតទៅ! សំណព្វ 70 80 90…100 and My Only One!»។

ដោយឡែកនៅលើទំព័រ Facebook ភរិយាវិញ ក៏បានបង្ហាញផ្អែមល្ហែមមិនចាញ់ស្វាមីនោះឡើយ។ តាមរយៈ Facebook ឈ្មោះ «Leakhena Yeng» ស្រ្តីជាភរិយារូបនេះ បានបង្ហាញរូបភាព និងសារផ្អែមល្ហែមជាច្រើនមិនចាញ់ស្វាមីនោះឡើយ។ និយាយជារួមនៅលើទំព័រ Facebook គូស្វាមីភរិយានេះ គឺមានតែភាពល្ហែមប្រៀបដូចស្រមោច និងស្ករទៅហើយ។
បន្ថែមពីលើការបង្ហាញរូបភាពពោរពេញដោយក្តីស្រឡាញ់ហើយនោះ នៅថ្ងៃទី២៦ ខែសីហាម្សិលមិញ ពោលមុនពេលកើតហេតុការណ៍បាញ់សម្លាប់គ្នានេះ ស្រ្តីជាភរិយា ក៏បានបង្ហោះសារបង្ហាញពីការស្រឡាញ់ស្វាមី និងបានអួតសរសើរស្វាមីថា ជាមនុស្ស ដែលតែងតែអនុគ្រោះលើកលែងរាល់កំហុសឆ្គងរបស់ខ្លួន។
ស្រ្តីជាភរិយាបានសរសេរលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ»។
មនុស្សម្នានៅជុំវិញកន្លែងកើតហេតុ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមរណភាពគូស្វាមីភរិយាមួយគូនេះ ហើយអ្នកខ្លះទៀតខ្សឹបខ្សៀវថា ពួកគេមិនគួរណាគិតខ្លីបែបនេះសោះ។ ក៏មានផងដែរថា ការសន្និដ្ឋានពីមនុស្សចោមរោមនៅកន្លែងកើតហេតុថា ការបាញ់សម្លាប់អាចផ្តើមចេញពីក្តីស្រឡាញ់លើសលុបរបស់ស្វាមីចំពោះភរិយា រហូតបង្កើតភ្លើងប្រចណ្ឌភ្លេចការពិចារណា ហើយកើតគំនិតថា «បើខ្លួនមិនបាន នរណាក៏មិនអាចយកមនុស្សដែលខ្លួនស្រឡាញ់នោះឡើយ»៕
សូមទស្សនាវិដេអូផ្សាយផ្ទាល់ខាងក្រោមនេះ
ពិភពចែករំលែក World Share - Blogger Network Social News Update 


ពិភពចែករំលែក World Share - Blogger Network Social News Update