គួរឲ្យចង់សេីច នំខួបកំណេីត ខ្ទេីយសឡា ពិធីករវិទ្យុABC យកថ្នាំលាបផ្ទះមកធ្វេី!


គួរឲ្យចង់សេីច! បេីមេីលទៅក្នុង Account Facebook របស់ខ្ទេីយសឡា ឈ្មោះថា Hola Sola នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ សង្កេចឃេីញថាមានអ្នកលេងបណ្ដាញសង្គមជាច្រេីនបានបង្ហោះចូលទៅរីករាយថ្ងៃខួបកំណេីត របស់ ខ្ទេីយសឡា ពិធីករដ៏ឆ្នេីមរបស់វិទ្យុABC ។​

ដោយត្រូវបានមិត្តរួមការងារនៅវិទ្យុABC យកនំខួបកំណេីតមកចូលរួមរីករាយជាមួយគ្នា ដោយនំនោះ ដាក់ឈ្មោះគួរអោយចង់សេីចថា រាជនី U90 និងមានពាក្យជូនពរជាច្រេីនគួរអោយចាប់អារម្មណ៍ដូចខាងក្រោមនេះ ៖ 




ពិភពចែករំលែក

💥💥

អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋានទឹក ស្វយ័ត​ក្រុងភ្នំពេញ បញ្ជាក់​ពីតម្លៃឲ្យ​ច្បាស់ កុំ​ឲ្យ​ភ័ន្ត ច្រឡំ​តម្លៃ​ទឹក​ថា កើនឡើង!​



រាជធានីភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៧កន្លង​មក បាន​ចុះ​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កុ​ល​ក្រស្នារ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នា​ឱកាស​នោះ ក៏​មានការ​ត​បណ្តាញ ទឹក​ស្អាត ​ដល់​ប្រជា​ពល​ដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ផង​ដែរ ។

លោកជំទាវ ងិ​ន ច​ន្ទ្រា អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋានទឹក ស្វយ័ត​ក្រុងភ្នំពេញ ទទួល​បន្ទុក​ការងារ​អាជីវកម្ម បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ទឹក​ស្អាត​របស់​អគ្គនាយកដ្ឋាន គឺ​មានគុណ​ភាព ​អាច​ពិសា​ផ្ទាល់​ពី​ក្បាល​រ៉ូ​ប៊ី​ណេ ដោយ​មិន​ប៉ះពាល់ ដល់​សុខភាព​ទេ ហើយ​មាន​តម្លៃ  ​ទាប​ជាង​ថ្លៃ ដើម​ផលិត​ទៅ​តាម​ការ​ប្រើប្រាស់​ជាក់ស្តែង ។

លោកជំទាវបន្ត​ថា តម្លៃ​ទឹក​ស្អាត​ដែល​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ដាក់​ឲ្យ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៧​នោះ គឺ​តម្លៃប្រែប្រួល​ទៅ​តាម​បរិមាណ​ប្រើប្រាស់ ក្នុង​នោះ​បើ​បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​៣​ម៉ែត្រ​គីប​ក្នុង​១​ខែ គឺ​មាន​តម្លៃ​៤០០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។
-បរិមាណ​ប្រើប្រាស់មិន​លើស ពី​៧​ម៉ែត្រ​គីប ​ក្នុង​១​ខែ គឺ​មាន​តម្លៃ​៥០០​រៀល ​ក្នុង​១​ម៉ែត្រ​គីប ។ 
-បរិមាណ​ប្រើប្រាស់​មិន​លើស ពី​១៥​ម៉ែត្រ​គីប គឺ​មាន​តម្លៃ​៧៧០​រៀល ​ក្នុង​១​ម៉ែត្រ​គីប ។ 
-បរិមាណប្រេីប្រាស់​មិន​លើស ​ពី​៥០​ម៉ែត្រ​គីប គឺ​តម្លៃ​១.០១០​រៀល ក្នុង​១​ម៉ែត្រ​គីប ។ 
-បើ​បរិមាណប្រេីប្រាស់លើស  ពី​៥០​ម៉ែត្រ​គីប គឺ​មាន​តម្លៃ​១.២៧០​រៀល ​ក្នុង​១​ម៉ែត្រ​គីប ។

លោកជំទាវបានបន្ថែម​ទៀតថា ចំពោះ​ស្ថាប័នរដ្ឋ និង​តំណាង​ចែកចាយ គឺ​គ្រប់​បរិមាណ​ប្រើប្រាស់​ទាំងអស់ ​មាន​តម្លៃ​១.០៣០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ ដោយឡែក ទីតាំង​អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាព​ស្វយ័ត និង​អ្នកលក់​បន្ត គឺ​មាន​តម្លៃ​តាម​បរិមាណ ​ប្រើប្រាស់​ដូច​ជា បើ​ប្រើប្រាស់​មិន​លើស ​ពី​១០០​ម៉ែត្រ​គីប មាន​តម្លៃ​៩៥០​រៀល     ក្នុង​១​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​១០១​ដល់​២០០​ម៉ែត្រ​គីប មាន​តម្លៃ​១.១៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​២០១​ដល់​៥០០​ម៉ែត្រ​គីប មាន​តម្លៃ​១.៣៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប​។ ចំណែក​ការ​ប្រើប្រាស់​លើស​ពី​៥០០​ម៉ែត្រ​គីប​ឡើង​ទៅ គឺ​មាន​តម្លៃ​១.៤៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។

លោកជំទាវក៏​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់លាស់​អំពី​តម្លៃប្រើប្រាស់​ទឹក​ដូច​ករណី​ខាងលើ និង​កុំ​ឲ្យ​ភ័ន្ត ច្រឡំ​អំពី​តម្លៃ​ទឹក​ថា កើនឡើង ។ ដូច្នេះ មាន​ន័យ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់  កាត់​បន្ថយ​ការ​លំបាក និង​ភាព​ក្រីក្រ​របស់់​ប្រជាពលរដ្ឋ ៕ (អត្ថបទដេីម កោះសន្តិភាព កែសម្រួលអត្ថបទ Ahboyz)

ក្រសួងបរិស្ថាន បានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំ​បន់ការពារធម្មជាតិ ទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ!​



រាជធានីភ្នំពេញ ៖ នៅក្នុងវេទិកាថ្នាក់ជាតិលើកទ២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអោយដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងសមត្ថកិច្ចរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំ​បន់ការពារធម្មជាតិទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរ​បរិស្ថានជាសេនាធិការ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានខិតខំជំរុញការអនុវត្តសារាចរណែនាំ លេខ០៥ ស.រ.ណ.ន. ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីវិធានការ​ចាំបាច់នានា ​ក្នុង​ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។​

ក្នុងវេទិការថ្នាក់ជាតិនាថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ រួមមាន «តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍» បោះបង្គោលកំណត់​ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយ​ទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំផែនទីសម្រាប់​​ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន ដីសមូហភាពជនជាតិ​ដើមភាគតិច សម្បទានដី​សេដ្ឋ​កិច្ច​ សម្បទានដី​សង្គមកិច្ច និងតំបន់ការពារធម្មជាតិ​ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់​ដីនៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ជាមូលដ្ឋានកងទ័ព​ នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព​។

វេទិកាថ្នាក់​ជាតិ​លើក​ទី​២ មាស សុខសោភា ស្នើកប់​ៗមាត់ ខណៈ ព្រាប សុវត្ថិ ត្រឹមតែ​បង្ហាញក្តីសប្បាយ (មានវិដេអូ)

(ប្រភពពី Amapapa News - ដោយ ពិភពចែករំលែក)
រាជធានីភ្នំពេញ ​៖ ក្នុង​ចំណោម​វត្តមាន​តារា មានតារាចម្រៀង និង​តារាសម្តែង​ល្បី​ៗដែល​ត្រូវ​បាន​ អញ្ជើញ​ចូល​រូមវេទិកាថ្នាក់​ជាតិ​លើក​ទី​២ ស្តី​ពី ការការពារ និង​កា​រ​អ​ភិ​រ​ក្ស​ធ​ន​ធានធម្មជាតិ នៅ​ព្រឹកថ្ងៃទី​២២ខែសីហានៅ​វិមានសន្តិភាព​។​ ក្នុងនោះ កំពូលតារាច​ម្រៀង​ពី​រ​ឌួង លោ​ក ព្រាប សុវត្ថិ និង អ្នកនាង មាស សុខសោភា ក៏​បាន​ផ្តល់​កិតិ្តយសជាពិសេស ពីសម្តេច​អគ្គមហាសេនាបតីតេជោ ឲ្យ​ឡើងមាន​យោ​ប​ល់ និង​ការស្នើសុំ​ពាក់​ព័​ន្ធ​ និង​ប្រធានបទ។

ក្នុងនោះ អ្នកនាងមាសសុខសោភា បានស្នើរសុំដល់លោកនាយករដ្ឋមន្រ្តីចំនួនបីចំណុចៈ
ទី១ មាសសុខសោភា ស្នើរសុំអោយមានការទប់ស្កាត់ ការចរាចរលក់ទិញដូរសត្វព្រៃគ្រប់ប្រភេទ មានន័យថា បើគ្មានអ្នកចូលចិត្តញាំក៏គ្មានឈ្មួញបរបាញ់សត្វព្រៃដែរ ។
ទី ២ នាងសុំអោយបង្កើត ឧទ្យានដើមឈើនិងសួនច្បារ នៅក្នុងក្រុងភ្នំពេញអោយបានច្រើនបន្ដែមទៀត ខណៈដែល នាងបានឃើញថា ពលរដ្ឋនៅភ្នំពេញ កំពុងត្រូវការសួនច្បារ និងឧឡានដើម្បីសុខភាពនិងអារម្មណ៏ស្រស់ថ្លា ។
ទី ៣ កញ្ញាមាសសុខសោភា ស្នើអោយទប់ស្កាត់ការលុប បឹងតាមោក និងបឹងដ៏ទៃទៀត ខណៈដែលនាង ព័ត៌មានដា បឹងតាមោក កំពុងត្រូវឈ្មួញរំលោភយក ។ កញ្ញា បានបញ្ចាក់ថា៖ បើសម្តេចមិនការពារទេ បឹងតាមោក ជាជម្រកធនធានជាតិនឹងត្រូវបាត់បង់ ដូចទីកន្លែងដ៏ទៃទៀតមិនខានឡើយ។មាស សុខសោភា 
ដោយ​ឡែក លោក ព្រាប សុវត្ថិ មិនបាននិយាយអ្វីច្រើនទេ លោកបាននិយាយថា អត់ដឹងត្រូវនិយាយអីផង ! ខ្ញុំភ័យ វិស័យចម្រៀងមានការរីកចំរើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ឆ្លើយតបនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី បានអរគុណទៅព្រាបសុវត្ថិ ហើយថា និយាយតែប៉ុណ្ណឹងក៏យកដែរ ​តែលោកបាន ​សរសេរ​សារ​ត្រឹម​តែ​ពាក្យពេចន៍​បង្ហាញ​ពី​អារម្មណ៍សប្បាយ​ ដែលថា ថ្ងៃនេះមាន​កិតិ្តយស ដែលបាន​ចូលរួម​ក្នុង​កម្មវិធី​ វេទិកាថ្នាក់ជាតិ​លើ​កទី​២ ស្តីពី ការការពារ​ និងកា​រអភិរក្សធនធានធម្មជាតិ (យើង​ទាំង​អស់​គ្នា នាំគ្នាការពារ អភិរ​ក្ស​ធ​ន​ធា​ន​​ធម្មជាតិ​។
ព្រាប សុវត្ថិ 
@Amapapa.News

ឡូយម្ល៉េះ! Zoomer-X 2018 ​​តម្លៃ​​​ជាង​ 1000$ ប៉ុណ្ណោះ!​!​


រាជធានីភ្នំពេញ ៖ នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៧នេះ ម៉ូតូ​ Zoomer-X 2018 ដែល​​បាន បង្ហាញ​វត្តមាន​​ លើ​ទីផ្សារ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ​ពី​សំណាក់​យុវវ័យ​កម្ពុជា ប៉ុន្តែ​ថ្ងៃនេះសូមលេីកយកអ្វី​ដែល ​ជា​បញ្ហា​ធំ​នោះ​គឺ ម៉ូតូ​នេះ​មាន​លក់​ក្នុង​តម្លៃ​កប់​ពពក​ចន្លោះ​ 2400$ ទៅ 2500$ ឯណោះ តែបែរជាហាង​ម៉ូតូ​មួយ​ចំនួន មាន​ដាក់​លក់​ម៉ូតូ​ Zoomer-X ឆ្នាំ​២០១៨ នេះ​ក្នុង​តម្លៃ​ទាប មិន​គួរ​ឲ្យ​ជឿ​ ដោយ​មួយ​គ្រឿង​ថ្លៃ​ត្រឹម​ 1390 ដុល្លារ​ប៉ុណ្ណោះ។

បើ​តាម​ការ​បញ្ជាក់​ពី​ Page របស់​ហាង​លក់​ម៉ូតូ​មួយ​ឲ្យ​ដឹង​ថា​ Zoomer-X ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ​ថោក​បែប​នេះ គឺ​ជា​ម៉ូតូ​នាំ​ចូល​មក​​ពី​ប្រទេស​សិង្ហបុរី ដែល​មាន​លក្ខណៈ សម្បត្តិ​ខុស​គ្នា​ពី​ម៉ូតូ​នាំ​ចូល ​ពី​ប្រទេស​ថៃ​បន្តិច​បន្តួច។ ប៉ុន្តែ​ Zoomer-X របស់​សិង្ហបុរី​នេះ ​មាន​ប្រើ​ប្រព័ន្ធ​ប៊ិច​សាំង​ FI តាម​ស្តង់ដារ​របស់​ប្រទេស​ថៃ​ដែរ។

ក្រៅ​ពី​ម៉ូតូ​ Zoomer-X ឆ្នាំ​ ២០១៨ គេ​ក៏​ឃើញ​មាន​ម៉ូតូ​ Zoomer-X ឆ្នាំ​ ២០១៧ ដែល​ជា​ផលិតផល​សិង្ហបុរី​ដូច​គ្នា ​ដោយ​មាន​លក់​ក្នុង​តម្លៃ​ ១១៩០ ដុល្លារ​ប៉ុណ្ណោះ។ តម្លៃ​ប៉ុណ្ណេះ​គឺ​ពិត​ជា​ថោក​ខ្លាំង​មែន​ទែន​បើ​ប្រៀប​ធៀប​ទៅ​នឹង​ម៉ូតូ​ Zoomer-X ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ។ ការ​ខុស​គ្នា ​នៃ​តម្លៃ​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ម៉ូតូ​មាន​គុណភាព​ខុស​គ្នា​​ផង​ដែរ អាច​ផលិតផល​ប្រទេស​ថៃ ​មាន​គុណភាព​លើ​បន្តិច និង អាច​​ខ្វះខាត​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្លះៗ​ជា​ដើម៕


ប្រភពពី ៖ អូតូបូឌៀ - Autobodia #Autobodia