37 ចំណុច​ ដែល​បញ្ជាក់​ថា នារីនៅលីវ ​រស់​នៅ​​ម្នាក់ឯង ​ល្អ​ជាង​មាន​គូ








ពិភពចែករំលែក World Share - Blogger Network Social News Update 
ពេល​ខ្លះ​ការជីវភាព​នៅ​លីវ និង​​រស់​នៅ​ម្នាក់​ឯង​ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​មិន​ចាំបាច់​ទើសដៃ​ទើស​ជើង​អ្នក​ណា ឬ​ត្រូវ​ខ្លាច​ចិត្ត​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ការ​មាន​អ្នក ខ្វល់ខ្វាយ (Care) នាំតែ​តឹងទ្រូង​ទេ។ វិចិត្រករ​បរទេស​ម្នាក់​បាន​គូរ​រូប​បរិយាយ​ពី​​​ភាព​ងាយស្រួលនៃជីវភាពនៅ​លីវ និង​រស់​នៅ​ម្នាក់ឯង​រហូត​ដល់ ៣៧​សន្លឹក មាន​ន័យ​ថា វា​ជា​៣៧​ចំណុច​ដែល​អ្នក​មាន​គូ​អាច​អត់​មាន​។
ដូច្នេះពេល​នេះ​អ្នក​មាន​គូ​បាន​ឃើញ​ហើយ​ហាម​ច្រណែន​អ្នក​នៅ​លីវ​ណា៎។

អូសចុចក្រោមដើម្បីមើល 37ចំណុចដែលបញ្ជាក់ថា :(នៅលីវ​ហើយ​រស់​នៅ​​ម្នាក់ឯង​ល្អ​ជាង​មាន​គូ)
 ​០១-​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ#០២-​រីករាយ​នឹង​ភាព​ស្ងប់​ស្ងាត់ #០៣-​គេច​ចេញ​ពី​ការពិត #០៤-ធ្វើការ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចង់​ធ្វើ #០៥-ញ៉ាំ​អ្វី​ដែល​អ្នក​ចូលចិត្ត​ពេល​ណា​ក៏បាន #០៦-រីករាយ​ផឹក​តែ​ពេល​មើល​ភ្លៀង #០៧-រាំ​ដូច​គ្មាន​អ្នក​មើល (ព្រោះ​អត់​មាន​អ្នក​មើល​មែន​ហ្នឹង) #០៨-គ្មាន​ធ្វើ​អ្វី​សោះ​ពេញ​មួយ​ថ្ងៃ​ក៏​បាន #០៩-អោប​រិត ថ្នាក់ថ្នម​មិត្ត​ល្អ​របស់​អ្នក #១០-ធ្វើ​ល្ងីល្ងើ​ #១១-ឲ្យ​អ្នក​ចង់ #១២-រីករាយ​នឹង​រឿង​តូចតាច #១៣-បង្កើត​កម្មវិធី​ជប់លៀង​ជាមួយ​ខ្លួនឯង #១៤-សមាធិ​ដោយ​គ្មាន​ការរំខាង​ឲ្យ​វិលវល់ #១៥-ញ៉ាំ​អាហារ​សម្រន់​ពេល​ណា​ដែល​អ្នក​ចង់់​ដោយ​គ្មាន​អ្នក​ណា​ថា​ឬ​ត្រួត #១៦-ដើរ​ហើរ​ដោយ​គ្មាន​ខ្វល់ខ្វាយ #១៧-ចាត់ទុក​ខ្លួនឯង​ដូច​ជា​នំ Cookies #១៨-ធ្វើការ​តាម​របៀប​ដែល​អ្នក​ចូលចិត្ត #១៩-រីករាយ​ពេល​ព្រឹក​ព្រលឹម​ចំពោះ​ខ្លួនឯង #២០-រីករាយ​នឹង​ពេល​វេលា #២១-សុបិន​នៅ​ថ្ងៃ​ភ្លៀង #២២-មាន​កូន​ឆ្កែ​នៅ​ក្បែរ​គ្រប់​ពេល #២៣-ពត់​ខ្លួន លា​តដៃជើង​ក្នុង​បន្ទប់​តែ​ឯង #២៤-ប្រើ​ពេល​វេលា​របស់​អ្នក​នៅ​ពេល​ព្រឹក #២៥-សម្អាត​របៀប​ណា​ក៏​បាន​ឲ្យ​តែ​អ្នក​ចូលចិត្ត #២៦-ភ្ញាក់​ពី​ដេក​មាន​ឆ្កែ​របស់​អ្នក​នៅ​ក្បែរ #២៧-បង្កើត​ររបៀបរបបញ៉ាំ​អាហារ​ពេល​ល្ងាច​ផ្ទាល់​ខ្លួន #២៨-រំលាយ​បញ្ហា​របស់​អ្នក​ចោល #២៩-ល​ខោ​អាវ​ទាំងអស់របស់​អ្នក #៣០-មាន​ដែនដី​ត្រួត​ត្រា​ដោយ​ខ្លួនឯង #៣១-ស្រូបយក​ខ្យល់​អាកាស​ពេល​អ្នក​ដើរ​ពេល​ព្រឹក #៣២-ធ្វើឲ្យ​រាយប៉ាយ #៣៣-ធ្វើការ​តាម​ការ​បត់បែន​របស់​អ្នក #៣៤-បោកអ៊ុត រៀបចំ​សម្លៀកបំពាក់​នៅ​កន្លែង​អ្នក​ចង់ #៣៥-បញ្ចេញ​វិចិត្រកម្ម​ពី​ក្នុង​ខ្លួន​អ្នក #៣៦-នៅ​បៀត​ឆ្កែ​អ្នក #៣៧-ទម្លាក់​សក់​នៅ​គ្រប់​ទី​កន្លែង​ព្រោះ​អ្នក​អាច​ធ្វើបាន
                  Source : BoredPanda.com




ពិភពចែករំលែក World Share - Blogger Network Social News Update 

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះអស់១៨ខ្នង



ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ រួមដំណេីរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមាន និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានយកអំណោយរបស់គណកម្មាធិការ សាខាកាកបាទបាទក្រហមកម្ពុុជាខណ្ឌមានជ័យ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះអស់១៨ខ្នង ដោយអំណោយរួមមាន អង្ករ៥០គីឡូក្រាម មីមួយកេះ ត្រីខមួយយួ ទឹកសុីអ៉ីវមួយយួរបទឹកត្រីមួយយួរ មុងភួយ និងថវិការមួយចំនួនទៀត ។

លោកអភិបាលខណ្ទមានជ័យ ចុះសួរសុខទុកអំពីស្ថានភាពជាក់ស្តែង និងនាំយកអំណោយ មកចែក ជូនដល់គ្រួសាររងគ្រោះដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងដីឡូត៍ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយករណីភ្លើងឆេះផ្ទះនេះ កើតឡើងនៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១៨ខ្នង ប្រកស័ង្កសី ត្រូវបានអគ្គីភ័យលេបត្របាក់ ។ មូលហេតុដែលបណ្តាល ឲ្យអគ្គីភ័យនេះកើតឡើងបណ្តាលមកពី ទុសសេខ្សែភ្លើង ដោយឡែកប្រតិបត្តិការបន្លត់អគ្គីភ័យនេះ ត្រូវបានចេញ អន្តរាគមន៍ជាបន្ទាន់ ដោយមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាល រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថ និងរថយន្តបន្លត់អគ្គីភ័យ រោងចក្រស្រាបៀរជាច្រើនគ្រឿង ទើបអាចគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុង នៅវេលា ម៉ោង ប្រមាណ ៧ និង២៧នាទី ។ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ ដែលមានតំហំ ៣x៤ ប្រកស័ង្កសី និងជញ្ជាំងស័ង្កសី របស់អង្កការស្កុត ដែលជួយឲ្យប្រជាពលរដ្ឋ អស់១៨ខ្នង។

មិនប៉ុន្មានម៉ោងផង លោក ពេជ្រ កែវមុនី អភិបាល ខណ្ទមានជ័យ នឹងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ទមានជ័យ បានដឹកនាំគណកម្មាធិកាកាកបាទក្រហមខណ្ឌមានជ័យ ចុះសួរសុខទុកអំពីស្ថានភាពជាក់ស្តែង និងនាំយកអំណោយ មកចែក ជូនដល់គ្រួសាររងគ្រោះ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ ដោយក្នុងនោះមួយគ្រួសារទទួលបាន អង្ករមួយបាវ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ មី១កេះ សារុង១ ភួយ១ ក្រម៉ា១ មុង១ នឹង ថវិការមួយចំនួនផងដែរ។

ក្នុងឪកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ លោកពេជ្រ កែវមុនី បានលើកឡើងថា៖ នេះជាលើកទី២ហើយ ដែលលើកទី១ដំបន់នេះមានការតាំងទីលំនៅ ងាយស្រួលក្នុងការបង្ករអោយ មានហេតុការ អគ្គីភ័យនេះកើតឡើង។ លោកមិននឹកស្មានថាវានឹងមានហេតុការណ៍នេះម្តងទៀតទេ។ ព្រោះបន្ទាប់ពីការឆេះ លើកមុន ខាងអង្គការបានរៀបចំទីលំនៅ ដល់ពួកគាត់ មានសណ្តាប់ធ្នាប់ល្អសមរម្យហើយ។ ការឆេះលើកទីមួយ គឺឆេះទាំងអស់គ្មានសល់អ្វីនោះទេ បញ្ហាដោយសារគ្មានផ្លូវដែលអោយឡានពន្លត់អគ្គីភ័យចូលដល់។ ប៉ុន្តែលើកនេះ យើងអាចជួយសង្រ្គោះបានល្អ ដោយយើងបានរៀបចំច្រកផ្លូវមួយបន្ទាប់ពីមានហេតុការណ៍លើកមុន ហើយហេតុ ការណ៍អគ្គីភ័យលើនេះវាឆេះតែ១៨ខ្នងផ្ទះនោះទេ។

លោកអភិបាលខណ្ទមានជ័យបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុសប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គីភ័យនេះ ទាំងភ្លើងធូប ភ្លើងទាន និងការតបណ្តាញអគ្គីនីដោយគ្នានបច្ចេកទេសច្បាស់លាស់ ជាពិសេសពេលបងប្អូនចេញដំណើរទៅណាមកណា សូមពិនិត្យមើអោយគ្រប់ជ្រុងជ្រោយកុំអោយមានករណី ដូចនេះកើតឡើង។ ប្រសិនបើមានករណីដូចនេះកើតឡើងហើយ បងប្អូននិងមានវិប្បដិសារីយ៍ ជាមិនខាន់ចំពោះ ខ្លួនឯង និងអ្នកដ៍ទៃផងដែរ ៕


ពិភពចែករំលែក World Share - Blogger Network Social News Update 

ខឹឹងសុំលុយម្ដាយ ២០០០រៀលមិនបាន បុរសម្នាក់ សម្រេចចិត្តខ្ទាស់គន្លឹះ ដុតផ្ទះចោល ប៉ងសម្លាប់ខ្លួន (មានវិដេអូ)


ពិភពចែករំលែក World Share - Blogger Network Social News Update 
ខេត្តកណ្តាល៖ បុរសម្នាក់ ខឹងសុំម្តាយ ២.០០០រៀល មិនបាន សម្រេចចិត្តដាក់គន្លឹះផ្ទះដុតចោលប៉ងសម្លាប់ខ្លួន ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៦:០០នាទីថ្ងៃទី ១៤ ខែសីហា​ ឆ្នាំ២០១៧នេះ នៅភូមិដីឥដ្ឋ​កោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ជនបង្ក មាន ឈ្មោះ មាស សារ៉ាក់ ភេទប្រុស អាយុ២២ឆ្នាំ បានសុំលុយម្តាយរបស់ខ្លួនឈ្មោះអ៊ុំ សឿនចំនួន២,០០០៛ មិនអោយក៏ខ្ទាស់គន្លិះដុតសម្លាប់ខ្លួនឯង តែបានបងទៅជួយទាន់ពេល ក៏ឆេះតែផ្ទះជីដូនខ្លួនឯងឈ្មោះយាវ ស៊ន ភេទស្រី អាយុ៨១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារក្រាលក្តារ ៥.៥ម៉ែត្រគុណនឹង ៧.៥ម៉ែត្រ ឆេះទាំងស្រុង។

ហើយបានឆេះរាលទៅដល់ផ្ទះឈ្មោះសៀង ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ នៅជិតគ្នាដែលធ្វើពីឈើប្រក់ស័ង្កសី ឆេះអស់ជញ្ជាំងមួយចំហៀង៩.៥ម៉ែត្រ។ ចំពោះករណីនេះកំលាំងអគ្គីភ័យស្រុកកៀនស្វាយ ដឹកនាំដោយលោកអធិការ ប៉ា សំអិត បានជួយអន្តរាគមន៍ពន្លត់ទាន់ពេល ហើយបានចាប់ជនបង្កមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

ទស្សនាវិដេអូខាងក្រោម





ពិភពចែករំលែក World Share - Blogger Network Social News Update 

ឈ្លោះដណ្តើមម៉ូយគ្នា ស្ត្រីអាជីវករ ២នាក់ ទាញដំបងដែកវាយគ្នារបួសរៀងខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន



ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ស្ត្រីជាអាជីវករ ២នាក់ ឈ្លោះដណ្តើមម៉ូយគ្នា ឈានដល់ការប្រើអំពើហឹង្សា វាយគ្នាផ្អើលពេញផ្សារស្ទឹងមានជ័យថ្មី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនបង្កមានឈ្មោះ សុខ ផល្លា ហៅគីម ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរខោអាវ ស្នាក់នៅផ្ទះលេខ២៤E០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះមានឈ្មោះ ឆេន ស៊ីម៉ា ហៅប៉ុម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលេខ៥ បុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។


បើតាមប្រភពព៌ត័មានពីសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងតែឈរនិយាយជាមួយភ្ញៀវ ដែលមកទិញខោអាវ ពេលនោះឈ្មោះ ភិន ចន្ថា ហៅស្រីទូច ជាកូនឈ្នួលលក់ខោអាវ ឲ្យឈ្មោះ ប៊ិន ស្រីអូន នៅតូបក្បែរក្នុងផ្សារស្ទឹងមានជ័យ បានហៅភ្ញៀវនោះឲ្យមកមើលខោអាវនៅតូបរបស់ខ្លួនលក់ ពេលនោះជនសង្ស័យខឹងក៏ស្រែកថាឲ្យឈ្មោះភិន ចន្ថា រួចក៏ទំនាស់ពាក្យសម្តីគ្នា ពេលនោះជនរងគ្រោះកំពុងតែឈរលក់ខោអាវនៅក្បែរតូបគ្នានោះលឺ ក៏កាន់ទុយោជ័រ ពណ៌ខៀវ ដើរចេញមកពីក្នុងតូប ហើយជនសង្ស័យក៏យកដែកអ៊ីណុកជ្រុង១ដើម មានប្រវែង១ម៉ែត្រ៣តឹក ទៅវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ពេលនោះក៏ត្រូវបានឈ្មោះ ប៊ិន ស្រីអែម ឃើញដូច្នោះក៏យកដែកអ៊ីណុកមូល មកឲ្យជនរងគ្រោះក៏វាយប្រតាយប្រតប់គ្នាបន្តទៀត បណ្តាលឲ្យជនរងគ្រោះរបួសត្រង់ថ្ងាសចំហៀងខាងឆ្វេង និងរបួសដាច់រលាត់ដៃខាងឆ្វេង។

ចំណែកជនសង្ស័យរបួសជាំហើមម្រាមដៃ និងកំភួនដៃខាងឆ្វេង ពេលនោះក៏ត្រូវបានសន្តិសុខយាមផ្សារចាប់គ្នាឃាត់ បន្ទាប់មកក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ បានហៅទូរសព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ហើយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ និងហៅជនរងគ្រោះមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច រឿងហេតុខាងលើពិតជាករណីហិង្សាដោយចេតនាប្រាកដមែន៕


ពិភពចែករំលែក World Share - Blogger Network Social News Update