លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ចុះសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ភូមិព្រែកទាល់១


ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : អភិបាល នៃគណះអភិបាលខណ្ឌមានជ័យ លោកពេជ្រ កែវមុនី បានស្នើសុំដល់ពលរដ្ឋក្នុងមូលដ្ឋាន ផ្តល់ព័ត៌មានផ្សេងៗ តាមតម្រូវការ មកកាន់លោកតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក ដើម្បីងាយស្រួលលោកឆ្លើយតប ក៏ដូចជាបំពេញនូវតម្រូវការរបស់បងប្អូនបានទាន់ពេល ។

ការថ្លែងស្នើរបស់លោកអភិបាល ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្នុងការចុះពិនិត្យមើល ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ស្ថិតក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ អោយដឹងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក (Facebook) គឺជាបណ្តាញទំនាក់ទំនង ក៏ដូចជាផ្តល់ព័ត៌មាន បានយ៉ាងឆាប់រហ័សពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ។ ដូច្នេះហើយទើបលោក ស្នើអោយបងប្អូនពលរដ្ឋ អាចផ្តល់ព័ត៌មានផ្សេងៗ មកកាន់លោកបានគ្រប់ពេលតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក ទាក់ទងនឹងតម្រូវការ និងបញ្ហាផ្សេងៗ ដែលកំពុងជួបប្រទះប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន ជាជាងការទំនាក់ទំនងមកកាន់លោកតាមប្រព័ន្ធទូរស័ព្ទ ព្រោះបច្ចុប្បន្នលោកអភិបាលមានគណនេយ្យ Account ហ្វេសបុកផ្ទាល់ខ្លួនចំនួន២ ជាផ្លូវការណ៍ ដែលមានជំនួយការណ៍របស់លោកចាំទទួលសារពីបងប្អូនពលរដ្ឋគ្រប់ពេលវេលា ។
Account និងទំព័រ (Page) ហ្វេសបុកផ្ទាល់ខ្លួនផ្លូវការ របស់អភិបាលខណ្ឌមានជ័យ មានដូចខាងក្រោមនេះ ៖
១, ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជាទំព័រ Facebook Page។
២, ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ជា Facebook Account ។​

ក្នុងការចុះពិនិត្យមើល បញ្ហាកង្វះទឹកស្អាតនាព្រឹកថ្ងៃខែដដែល លោកអភិបាលខណ្ឌក៏បានស្នើរដល់បងប្អូនពលរដ្ឋទូទាំងខណ្ឌ មេត្តាមានការយោគយល់ខ្ពស់ជាមួយអាជ្ញាធរ ប្រសិនបើអាជ្ញាធរបំពេញនូវតម្រូវការមិនបានទាន់ពេលវេលាជូនចំពោះបងប្អូន ពិសេសការអភិវឌ្ឍន៍ផ្សេងៗ ដូចជាការដាក់នូវប្រព័ន្ធលូបង្ហូរទឹក បញ្ហាផ្លូវថ្នល់ និងទុក្ខកង្វល់ផ្សេងៗរបស់បងប្អូន ព្រោះការធ្វើអ្វីមួយតែងតែប្រើប្រាស់ពេលវេលាច្រើនសម្រាប់ការដោះស្រាយទៅតាមកាលះទេសះជាក់ស្តែង ។

ក្នុងនោះដែលលោកបន្ថែមថា ចំពោះបញ្ហាកង្វះទឹកស្អាតរបស់បងប្អូនទាំងជាង២០០គ្រួសារខាងលើ លោកនឹងដោះស្រាយបំពេញជូនបងប្អូនអោយបានយ៉ាងឆាប់រហ័សបំផុតក្នុងកំឡុងពេល១ខែខាងមុខ ដើម្បីដាក់ជូនបងប្អូនប្រើប្រាស់តាមតម្រូវការផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃ របស់បងប្អូន ៕

(អត្ថបទដេីមពីបង លីហេង - កែសម្រួលអត្ថបទ AhBoYz)


ពិភពចែករំលែក World Share - Blogger Network Social News Update 



ពិភពចែករំលែក World Share - Blogger Network Social News Update 

​គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​មានជ័យ បេីកកិច្ចប្រជុំរៀបចំ សណ្ដាប់ធ្នាប់ គ្រប់គ្រងផ្ទះជួល កុងស៉ីបញ្ចាំ ក្នុងខណ្ឌមានជ័យ


រាជធានីភ្នំពេញ ៖ កាលពីរសៀល​​ថ្ងៃ​ទី​០៩ ខែសីហា​ ឆ្នាំ​២០១៧នេះ​ រដ្ឋបាល​ខណ្ឌ​មានជ័យ​ បាន​បើកកិច្ច​ប្រជុំ ​គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​មានជ័យ​ ក្រោម​អធិបតីភាព​ លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ខណ្ឌ​មានជ័យ​ និង​ជា​ប្រធាន​ គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​មានជ័យ​ ដោយ​មាន​របៀប​វារៈ​ដូចជា ៖
១.​ សណ្តាប់​ធ្នាប់​សាធារណៈ​
២.​ ការ​គ្រប់គ្រង​ផ្ទះជួល​ ក្នុង​ខណ្ឌ​មានជ័យ​
៣.​ ការ​គ្រប់គ្រង​កុងស៊ី​បញ្ចាំ​ក្នុង​ខណ្ឌ​មានជ័យ​
៤.​ ការ​ងារ​ផ្សេងៗ ។



ប្រភពពី ៖ សាលាខណ្ឌមានជ័យ

លោក ឃួង ស្រេង ទុក​រយៈ​ពេល​ឲ្យកន្លែង​កុង​ស៊ី​បញ្ចាំ ២​សប្ដាហ៍​ទៀត​ ទាំង​១២​ខណ្ឌ​ត្រូវ​អនុវត្ដ




ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ដែល​ទើប​ឡើង​កាន់​តំណែង​បាន​បើក​កិច្ច​ប្រជុំ គណៈ​បញ្ជា​ការ​ឯក​ភាព​រាជធានី​ភ្នំពេញ ​កាល​ពីរ​សៀល​ថ្ងៃ​ទី​៨ ខែ​សីហា ​ឆ្នាំ២០១៧នេះ ​បាន​ដាក់​កំណត់​រយៈពេល​២​សប្តាហ៍​ទៀត និង​អនុវត្ត​ទៅ​លើ​ទី​តាំង​កុង​ស៊ី​បញ្ចាំ​ឲ្យ​បិទ​ទ្វារ ដោយ​សារ​តែ​មាន​ទី​​តាំង​បញ្ចាំ​ច្រើន​ពេក ទើប​​ក្រុម ចោរ​លួច ចោរ ប្លន់​ មិន​​ខ្លាច​​នឹង​​ធ្វើ​​សកម្ម​ភាព​ព្រោះ​​ម្ចាស់​​កុង​​ស៊ី​​បញ្ចាំ​​មិន​​បាច់​​តម្រូវ​​ឲ្យ​​មាន​ឯក​​សារ​​បញ្ជាក់​​ម្ចាស់​​ទ្រព្យ និង​​អាច​​និយាយ​បាន​​ថា កុង​​ស៊ី​បញ្ចាំ​​ខ្លះ​​រក​​ស៊ី​​ទិញ​​ផល​ពី ចោរ​កម្ម ។

លោក ឃួង ស្រេង​​បាន​​បញ្ជាក់​​ថា ​ចំពោះ​​កុង​ស៊ី​​បញ្ចាំ​​ដែល​​គ្មាន​​ច្បាប់ អាជ្ញា​ធរ​​ខណ្ឌ​​ត្រូវ​​ណែ​នាំ​​ឲ្យ​​ម្ចាស់​​ទី​​តាំង​​នោះ​​បញ្ឈប់ ឬ​​បិទ​​កុង​​ស៊ី​បញ្ចាំ​​ហើយ​​សុំ​​ច្បាប់​​ជា​​ថ្មី ។ ​ក្នុង​​ករណី​​ម្ចាស់​​ទី​តាំង​​មិន​​អនុ​វត្ត​​តាម អាជ្ញា​ធរ​​ត្រូវ​​មាន​​វិធាន​​ការ​រដ្ឋ​បាល​​បិទ​​ទី​​តាំង​​នោះ​​តែ​​ម្តង ។ យ៉ាង​ណា​មិញ​ប្រជា​ពលរដ្ឋ​ក៏​រង់​ចាំ​មើល​ថា លិទ្ធ​ផល​វា​ទៅ​ជា​យ៉ាង​ណា ៕



ប្រភពពី ៖ គេហទំព័រដំណឹងយប់មិញ

ពិភពចែករំលែក World Share - Blogger Network Social News Update 


ឃាត់ម៉ូតូក្រុមក្មេងទំនើង១១គឿង ដាក់ភ្លើងឡាស៊ែ និងដាក់បំពង់សុីមាំុង បង្កសំលេងរំខានអុកឡុកក្រុង


កុំតម្លើងរឹកពេកអោយរៀង! រងចាំមើលចំណាត់ការអស់លោកនៅក្នុងរាជធានីភ្នំពេញវិញម៉េសម៉េចដែរ!

ពិភពចែករំលែក World Share - Blogger Network Social News Update 
ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ស្នងការ និងលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ក្នុងការបង្ក្រាបក្មេងទំនើង បង្កការអុកឡុកក្នុងក្រុងបានលុង ។
ដូចនេះហើយទើបកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបានលុង បានធ្វើការឃាត់ម៉ូតូចំនួន ១១ គ្រឿង ដែលធ្វើចរាចរបែបអនាធិបតេយ្យតាមដងផ្លូវ (បំពង់សុីមាំុងប្រែន និងភ្លើងឡាស៊ែ) ដោយប្រើប្រាស់វិធានការអប់រំ និងអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យា ដោយប្តូរបំពង់សុីមាំុង បំពាក់កញ្ចក់ ប្ដូរអំពូលភ្លើងវិញនៅចំពោះសមត្ថកិច្ច។


ពិភពចែករំលែក World Share - Blogger Network Social News Update