រាជធានីភ្នំពេញ ៖ បេីយោងតាមប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា ទីតាំងផ្ទះបេីក អ៊ីម៉ានី (E Money) និងទ្រូម៉ានី (True Money) វេរលុយនិងផ្ញើលុយ នៅផ្សាស្បែកជើង ស្ថិតក្នុងភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កំពុងតែលួចបេីកកត់កន្ទុយលេខ ឆ្នោតវៀតណាម យ៉ាងគគ្រឹកគគ្រេង គ្មានរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុននោះទេ។
រីឯទីតាំងទាំង២ ដែលស្ថិតនៅជាប់ៗគ្នានោះ គឺបានដាក់ប្តូរលុយ និងវេរលុយអ៊ីម៉ានី (E Money) និងទ្រូម៉ានី (True Money) ដែលប្រជាពលរដ្ឋនៅក្បែរនោះដាក់ឈ្មោះឲ្យថា ផ្សារស្បែកជើង នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ដែលទីតាំងទាំងនេះត្រូវបានប្រជាពលរដ្ឋបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាកន្លែងបើកកត់កន្ទុយលេខ ឆ្នោតខ្មែរផង ឆ្នោតវៀតណាមផង និងមានបេីកអ៉ីនឹណេត (Internet) ល្បែងភ្នាល់និងចាក់បាល់ទៀតផង ដោយម្ចាស់ទីតាំងទាំង២នេះ ចេះបំភ័ន្តភ្នែកសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនហើយ ទើបមិនដែលឃើញចុះទៅបង្ក្រាបសោះ រឺមួយក៏សមត្ថកិច្ចដឹងហើយតែធ្វើជាមិនដឹង។
ប្រភពពីក្រុមអាជីវករដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ថា ទីតាំងវេរលុយទាំងនេះ ជាកន្លែងចាក់កន្ទុយលេខផង និងកន្លែងភ្នាល់ចាក់បាល់ផង ហើយពួកគាត់ក៏ធ្លាប់ផ្សងសំណាងចាក់កន្ទុយលេខ នៅទីនោះជារៀងរាល់ថ្ងៃផងដែរ ពេលខ្លះចាក់ត្រូវ ពេលខ្លះមេស៊ីអស់រលីង ហើយពួកគាត់បន្តរទៀតថា ទីតាំងខាងលើនេះហាក់ដូចជាមានសុវត្ថិភាពល្អណាស់ សម្រាប់អ្នកមកឈរចាក់កន្ទុយលេខនិងភ្នាល់ដោយគ្មានសមត្ថកិច្ចណាហ៊ានមកសួរនាំនោះទេ៕ (០៣/០៨/២០១៧)