ឆ្មក់ចូលឆែកឆេរផ្ទះសំណាក់ណាវី ទៀតហើយ! ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ព្រមទាំងគ្រឿងញៀន៤កញ្ចប់ធំ


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ផ្ទះសំណាក់ ណាវី បើករៀងរាល់ថ្ងៃ២៤ម៉ោងលើ២៤ម៉ោង គេឃើញ ក្មេងស្ទាវៗទាំងប្រុសទាំងស្រី ចេញចូលទីតាំង​ផ្ទះសំណាក់កំពុងពេញនិយមនេះ ដែលជាផ្ទះសំណាក់ធ្លាប់ពាក់ព័ន្ឋនិងការបង្ក្រាបគ្រឿងជាច្រើនករណីរួចហើយ នៅបន្តបើកទ្វារ បម្រើអតិថិជនបានដដែល ជាក់ស្ដែងកាលពី​វេលា​ម៉ោង ១​:៣០​នាទីរសៀល ថ្ងៃ​ទី​២៥ ​ខែ​កក្កដា ឆ្នាំ​២០១៧ ជន​សង្ស័យ​៣​នាក់ (ប្រុសម្នាក់និងនារីរូបស្រស២នាក់ទៀត) ព្រម​ថ្នាំ​ញៀន ៥​កញ្ចប់​ធំ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង បាន​សហការ​ជា​មួយ​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ ឆ្មក់ចូល​បង្ក្រាប​បាន ​ក្រោយ​ធ្វេី​ការ​ស្រាវ​ជ្រាវ ប្រត្តិបត្ត​ការណ៍នេះ​ចុះ​បង្ក្រាប​ នៅ​ចំណុច​ផ្ទះ​សំណាក់ យីហោ ​ណា​វី នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកនូ ​សង្កាត់​ចាក់​អង្រែ​លេី ខណ្ឌ​មានជ័យ ។​

ជន​សង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន​ឈ្មោះ​ទី១ ឈ្មោះ សុន ពិសិដ្ឋ ភេទ​ប្រុស មុខ​របរ​មិន​ពិត​ប្រាកដ និង​ស្រី​ពីរ​នាក់​ទៀត​តែ​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ ។

សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា ជន​សង្ស័យ​ទាំង​៣​នាក់​ជា​មុខ​សញ្ញា​ចាស់ ក្រោយ​ពេល​មាន​ការ​ស្រាវ​ជ្រាវ​ទេីប​កំណត់​មុខ​សញ្ញា​បាន ទេីប​ឈាន​មក​ដល់​ឃាត់​ជន​សង្ស័យ​ទាំង​៣ នាក់ ក្រោយ​ធ្វេី​ការ​ឆែក​ឆេរ​នៅ​កន្លែង​កេីត​ហេតុ​សមត្ថ​កិច្ច​បាន​រក​ឃេីញ​នូវ​ថ្នាំ​ញៀន​ចំនួន ៥​កញ្ចប់​ធំ​និង​សម្ភារៈ​មួយ​ចំនួន ។

តាមច្បាប់ស្តីពីគ្រឿងញៀន បានចែងថា រាល់ទីតាំង ឬម្ចាស់អាជីវកម្មណា ដែលពាក់ព័ន្ឋបញ្ហាគ្រឿង ញៀន និងយោងតាម បទបញ្ជារបស់ សាលារាជធានីភ្នំពេញ ទីតាំងនោះ ឬអាជីវកម្មនោះ ត្រូវបិទការធ្វើអាជីវកម្ម ជាបណ្តោះអាសន្ន។ ប៉ុន្តែរហូតមកដល់ពេលនេះ គេឃើញអាជីវកម្ម ផ្ទះសំណាក់ ណាវី ដែលពាក់ព័ន្ឋនឹងបញ្ហាគ្រឿងគ្រឿងជាច្រើនករណីហើយ នៅបើកទ្វារ បម្រើអតិថិជនបានដដែល ព្រោះជារៀងរាល់ថ្ងៃគេឃើញ ក្មេងស្ទាវៗទាំងប្រុសទាំងស្រី ចេញចូលទីតាំង​ផ្ទះសំណាក់កំពុងពេញនិយមនេះ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៣​នាក់​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ក្រុង​យក​ទៅ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕


ប្រភពីក្រុមអ្នកសារព័ត៏មាន
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

អាជ្ញាធរប្រើធ៌មត្រជាក់ ដើរសំពះ កុំចតឡាន ចាប់ម៉ូយតាមផ្លូវ និងឈប់យកផ្លូវប្រើជាប្រយោជន៍ខ្លួន!


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : បន្ទាប់គណៈបញ្ជាការឯកភាពខណ្ឌ ប្រើគ្រប់វិធីដើម្បីណែនាំដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ រថយន្តតាក់ស៊ី​ចតលើចិញ្ចើមផ្លូវ និងអ្នករត់ចាប់ម៉ូយប្រសេចប្រសាច អោយបញ្ឈប់សកម្មភាពតែពុំមានប្រសិទ្ធនោះឡើយ ទើបថ្មីៗនេះ គណៈបញ្ជាការឯកភាពបានប្រើធម៍ក្តៅ បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរំដោះយកចិញ្ចើមផ្លូវពីបុគ្គលមួយចំនួន ដែលខ្វះការពិចារណា ។
យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នេះបានផ្តើមអនុវត្ត២ថ្ងៃជាប់ៗគ្នា គឺថ្ងៃសៅរ៍ និងអាទិត្យទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ និងមានការចូលរួមពីកម្លាំងសន្តិសុខ កម្លាំងនគរបាល សំដៅលប់បំបាត់ភាពអណាធិបតេយ្យនៅលើចិញ្ចើមផ្លូវជាតិ ដែលទើបតែសាងសង់រួចរាល់តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នោះទេ  ដែរបុគ្គលមួយចំនួនយកធ្វើជាកន្លែងដាក់តាំងលក់ទំនិញសព្វសារពើ និងស្ទើតែក្លាយជាកន្លែងចំណតរថយន្តតាក់ស៊ី ។

លោករស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា កន្លងមកអាជ្ញាធរខណ្ឌ បានចេញនូវសេចក្តីណែនាំជាច្រើនលើកច្រើនសារ ជម្រាបដល់បងប្អូនដែលជាអាជីវករប្រកបរបរលក់ដូរនៅប្របសងខាងផ្លូវជាតិ​លេខ១ ស្តីពីការមិនអនុញ្ញាត្តិអោយបងប្អូនយកចំណីផ្លូវសាធារណះ ជាកន្លែងប្រកបអាជីវកម្ម ប៉ុន្តែ បងប្អូនមិនដែលស្តាប់ និងមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរឡើយ មានតែបន្តដាក់លក់ដូរលើចំណីផ្លូវសាធារណះជាយ៉ាងអាណាធិបតេយ្យទៅវិញ ។
លោកអភិបាលរង បានបន្តថា គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះទៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការក្តៅ លើម្ចាស់អាជីវកម្ម ឬក្រុមអាជីវករដែលនៅតែបន្តដាក់លក់ដូរបំពាននូវបំរាមហាមឃាត់របស់អាជ្ញាធរ ជាកំហិត ។ ដោយក្នុងនោះអាជ្ញាធរនឹងចាប់ដកយកសម្ភារះ និងអីវ៉ាន់លក់ដូររបស់បងប្អូនមករក្សាទុកចោលរយះពេលយូរ នៅសាលាខណ្ឌ ដើម្បីជាធរណីមាន ប៉ុន្តែបើបងប្អូននៅតែផ្កើននឹងបម្រាមហាមឃាត់នោះ សាលាខណ្ឌនឹងដកហូតអីវ៉ាន់មករក្សាទុក ហើយធ្វើការពិន័យេជាប្រាក់ និងអាចឈានដល់ដំណាក់កាលចាប់យកមកទុកហើយមិនធ្វើការប្រគល់ជូនវិញតែម្តង ប្រសិនបើបងប្អូន បន្តធ្វើផ្ទុយពីការណែនាំ ។
បន្ថែមពីនោះ លោកអភិបាលរងក៏បានសង្កត់ធ្ងន់ៗ ចំពោះបញ្ហារថយន្តតាក់ស៊ី ដែលមានការរត់ចាប់ម៉ូយយ៉ាងអាណាធិបតេយ្យពាសពេញដងផ្លូវជាតិ ពិសេសនៅចំណុចផ្លូវជាតិលេខ១ គល់ស្ពានព្រះមុន្នីវង្ស ត្រើយខាងកើត ដែលជាបញ្ហារុំារ៉ៃមកជាយ៉ូរ និងជាភាពអាណាធិបតេយ្យក្នុងក្រសែភ្នែកបងប្អូនអ្នកដំណើរ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ អាជ្ញាធរខណ្ឌនឹងបញ្ចប់បញ្ហានេះអោយមានប្រសិទ្ធិភាព១០០ភាគរយ ។ ក្នុងនោះដែរ អាជ្ញាធរខណ្ឌ បានចុះទៅណែនាំបងប្អូនជាអ្នករត់តាក់ស៊ីអោយបានយល់ដឹងពីបម្រាមរបស់សាលារាជធានី និងពិសេសពន្យល់ពីភាពអសណ្តាប់ធ្នាប់មួយចំនួនអោយបងប្អូនបានយល់ ហើយស្នើរសុំអោយបងប្អូនត្រូវបញ្ឈប់សកម្មភាពនេះតទៅមុខទៀត ។ យ៉ាងណាមិញ ប្រសិនបើបងប្អូន មិនគោរពទៅតាមការណែនាំនោះ អាជ្ញាធរនឹង ចាប់ឃាត់រថយន្តបងប្អូនមករក្សាទុកនៅសាលាខណ្ឌ នឹងធ្វើការពិន័យជាប្រាក់ផងដែរ ។
ក្នុងនាមអាជ្ញាធរខណ្ឌ លោករស់ សុភ័ក្ត្រ ក៏សុំធ្វើការស្នើរដល់បងប្អូនដែលជាអ្នករត់តាក់ស៊ី និងអាជីវករទាំងអស់ អោយមានការយោគយល់ និងមេត្តាចូលរួមសហការជាមួយកម្លាំងអាជ្ញាធរគ្រប់សកម្មភាពផ្សេងៗ ក្នុងការរៀបចំសណ្តាប់ធ្នាប់អោយខ្ជាប់ខ្ជួនល្អ ដើម្បីរៀបចំនូវសោភ័ណ្ឌភាពដងផ្លូវសាធារណះ ពិសេសភាពល្អប្រសើរក្នុងរាជធានីភ្នំពេញទាំងមូល ផងដែរ ។
តាមសេចក្តីណែនាំរបស់លោក ចៅហ្វាយក្រុង ឃួង ស្រេង គឺត្រូវរំដោះទាំងការលក់ដូរលើចញ្ចើមផ្លូវទាំងការចត​អត​សណ្តាប់ធ្នាប់ តាមចញ្ចើមផ្លូវ និងរំដោះមិនឲ្យចតចាប់ម៉ូយលើផ្លូវ។

ជាក់ស្តែងថ្ងៃអាទិត្យ ម្សិលមិញនេះ អាជ្ញាធរ ដើរសំពះលោករាស្ត្រមេត្តាកុំចតឡានចាប់ម៉ូយតាមផ្លូវនាំអោយស្ទះ នឹងដើរសំពះរាស្ត្រអោយឈប់យកផ្លូវសាធារណៈមកប្រើជាប្រយោជន៍ខ្លួននាំអោយប៉ះពាល់ដល់អ្នដ៏ទៃ ៕
ទស្សនាវិដអូខាងក្រោម

➤ពិភពចែករំលែក World Share - Blogger Network Social News Update 



Sponsor Test

ចង់ដាក់ QR Code នៅលើ​ស្លាក​លេខម៉ូតូ​ ដូចរថយន្តដែរអត់ ខែក្រោយអាចដាក់បានហើយ!


➤ពិភពចែករំលែក World Share​ - Blogger Network Social News Update 
រាជធានីភ្នំពេញ ​៖ ឯកឧត្តម  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន  បាន​ថ្លែងថា ចាប់ពី​ខែសីហា ​តទៅ ម៉ូតូ​ទាំងអស់ នឹងត្រូវ​បំពាក់ QR Code នៅលើ​ស្លាក​លេខ ដូចដែល​ក្រសួង​កំពុង​បំពាក់ QR Code លើ​ស្លាក​លេខ​រថយន្ត​ដូច្នេះ​ដែរ​។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា បន្ទាប់ពី​ក្រសួង​បំពាក់ RQ Code នៅលើ​ស្លាក​លេខ​រថយន្ត​រួចរាល់ ស្លាក​លេខ​ម៉ូតូ ក៏​នឹងត្រូវ​បំពាក់ QR Code ដូច​ឡាន​ដែរ​។ QR Code លើស្លាកលេខ ដើម្បីផ្ទៀងផ្ទាល់ភាពត្រូវគ្នារវាងព័ត៌មានស្លាកលេខ និងរថយន្ត ការពារការក្លែងបន្លំ ព័ត៌មានដែលបង្ហាញចេញ គឺមិនមានព័ត៌មានឯកជនភាព ឈ្មោះ ឬអាសយដ្ឋានម្ចាស់រថយន្តនោះឡើយ!
ឯកឧត្តម ​បន្តថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ម៉ាស៊ីន​អ៊ុត QR Code មួយគ្រឿង ហើយពីរ​គ្រឿង​ទៀត បាន​ដឹក​មក​ដល់​កំពង់ផែ​កម្ពុជា​ហើយ ដើម្បី​ធ្វើ​ការងារ​នេះ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា​៖ ចាប់ពី​ខែ​៨ ឬ​ខែ​៩ យើង​នឹង​អ៊ុត​QR Code លើ​ម៉ូតូ​ដែរ ។ សព្វថ្ងៃនេះ ម៉ូ​តូច​ទាំងអស់​មាន ៣,៣​លាន​គ្រឿង​។

​ឯកឧត្តម​រដ្ឋមន្ត្រី ពន្យល់ថា QR Code មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​យានយន្ត ឬ​អាសយដ្ឋាន​ម្ចាស់​យានយន្ត​នោះទេ ប៉ុន្តែ QR Code ដែលជា​ប្រព័ន្ធ​ដ៏​ទំនើប​មួយ​នេះ នឹង​បង្ហាញ​ពី​ពណ៌ លេខ​កូដ​រថយន្ត និង​ម៉ាក​រថយន្ត​ជាដើម​។ ឯកឧត្តម ​បន្ថែមថា ការដាក់ QR Code នេះ គឺ​ដើម្បី​កុំ​ឲ្យ​ជនខិលខូច​មួយចំនួន លួច​ស្លាក​លេខ​ឡាន ឬ​ម៉ូតូ​ដទៃ យកទៅ​បំពាក់​លើ​រថយន្ត​ឬ​ម៉ូតូ​របស់ខ្លួន​ដើម្បី​គេច​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​ យើង​ប្រើប្រាស់​ប្រព័ន្ធ​នេះ ក៏​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​ដែល​នាំចូល​ឡាន​មក មិន​បង់ពន្ធ ឬ​យក​ស្លាក​លេខ​ឡាន​ដែល​គេ​បង់ពន្ធ​ហើយ យកទៅ​បំពាក់​លើ​ឡាន​មួយទៀត​។ វា​មាន​សារសំខាន់​ណាស់ ក្នុងការ​ប្រមូល​ពន្ធ​ចូលជាតិ​យើង​។
​បើយោងតាមមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា សំរាប់ការប្តូរយកស្លាកលេខQRកូដ  គឺមិនមានការគិតសេវាសម្រាប់ QR Code ទេ​ប្រសិនបើចង់ប្តូរផ្លាកថ្មីអក្សផុស គឺត្រូវចំណាយ 65000R ហើយមាន QR Code នៅទីនោះស្រាប់។ សម្រាប់ស្លាកលេខចាស់ មិនមានតម្រូវឲ្យផ្លាស់ប្តូរឡើយ តែបើម្ចាស់យានយន្តចង់បាន QR Code យើងនិងដោះស្រាយអុតជូនដោយមិនគិតថ្លៃសេវាទេ ។ ចំពោះការផ្ទេរឈ្មោះម្ចាស់ដើម មកអ្នកទិញប្រើបន្ត តម្លៃកាត់ឈ្មោះអស់ 48000រ បើកាត់​ ឈ្មោះ​ឆ្លងខេត្ត ចំណាយអស់ 101000R ដោយឡែក បើសិនមិនអាចផ្ទេរកម្មសិទ្ធបាន ត្រូវបង់ពន្ធប្រថាប់ត្រា 3%នៃតម្លៃរថយន្ត ទៅកាន់ពន្ធដារជាមុនសិន។
សូមបញ្ជាក់ថា បើតាម​ឯកឧត្តមរដ្ឋមន្ត្រី នៅ​កម្ពុជា មាន​រថយន្ត ដែល​បាន​ចុះបញ្ជី​រួចរាល់ ប្រមាណ​៥០​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៣​លាន គ្រឿង​៕



➤ពិភពចែករំលែក World Share - Blogger Network Social News Update 



Sponsor Test


ឆក់​ម្ដងបាន​ញ៉ាម! លើកនេះឆក់​ប៉ះ​ស្រី​ស្អាត អស់​លក្ខណ៍!


➤ពិភពចែករំលែក World Share​ - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ករណីឆក់កាបូបលុយ នៅចំនុចផ្លូវជាតិលេខ៥  ក្រុមទី៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ។
ជនសង្ស័យចំនួនពីរនាក់ ដែលកំលាំងល្បាតខណ្ឌប៉ុស្តិ៍បានឃាត់ខ្លួនខាងលើ ទី១ ឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ ផ្លូវ២៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរកម្មករសំណង់ (ជាអ្នកបើកម៉ូតូ និងឆក់) និងទី២ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៥៥ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរកម្មករសំណង់ (ជាអ្នកជិះពីក្រោយ) មធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាកនិច សេរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1GB-9189 ។
ជនរងគ្រោះឈ្មោះ ម៉ម ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ១២៥ ផ្លូវបេតុង ក្រុម១៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរនៅផ្ទះ។ សំភារៈដកហូតរួមមាន កាបូបដៃមួយ នៅក្នុងកាបូបមាន ប្រាក់ដុល្លាចំនួន ១៨៦ដុល្លា ប្រាក់រៀលចំនួន ៤៥៥០០ រៀល និងម៉ូតូមួយគ្រឿង។
ផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាយជ្រាវរកបក្សពួក និងបទល្មើសកន្លងមក កសាង​សុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅមាននិតីវិធី។

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 




Sponsor Test