Update - ស្រីស្អាតស្រវឹងហេីយមិនចេះបេីកបរទៀត បេីក Lexus បុករះមនុស្សអង្គុយលេីគ្រែធ្លាក់ទឹក របួសធ្ងន់ស្រាល៥នាក់ ត្រូវតុលាការ សម្រេចឃុំខ្លួន និងបញ្ចូនមកពន្ធនាគាហើយ

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 
ខេត្តកណ្ដាល ​៖ លោក​ ងួន​ វុទ្ធី​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល ​និង​ជា​ចៅក្រម​ស៊ើបសួរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​យុវតី​វ័យ​ក្មេង​ម្នាក់ ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ លើករណី​មិនសូវចេះបើកបរ ហើយថែមទាំងស្រវឹងស្រាទៀត បើករថយន្ត Lexus RX300 ទៅបុកមនុស្ស៥នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេកំពុងអង្គុយផឹកស៊ី នៅលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ យុវតី​រូប​នេះ​ ត្រូវបាន​ចោទប្រកាន់​ពី​បទ​”បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​របួស​អ្នក​ដទៃ​”តាម​មាត្រា​៨៣នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារយុវតីឈ្មោះ អូន ស្រីដា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើករថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2L-4626 ក្នុងគោលបំណង បើកចូលឆ្លងចូលទៅផ្លូវលំ ក្នុងភូមិភូមិធំ ឃុំគគីរ ស្រុកកៀនស្វាយ ។
សមត្ថកិច្ចដដែល បានបន្ដទៀតថា ខណៈដែលដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកមនុស្ស កំពុងអង្គុយលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យឈ្មោះ ប៊ន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់ និងចំនួន៤នាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្នំពេញភ្លាមៗ។
ជនរងគ្រោះទាំង៤នាក់ ខាងលើនោះរួមមាន ទី១៖ ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ សំណង់ ទី២៖ ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ទី៣៖ ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ អ្នកទាំងបីស្នាក់នៅភូមិឃុំកើតហេតុ និងទី៤៖ ឈ្មោះ ស៊ីណា ចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំពោះករណីនេះ កម្លាំងជំនាញចរាចរណ៍ បានចុះពិនិត្យវាស់វែង និងធ្វើកំណត់ហេតុវាស់ជាតិអាល់កុល ឃើញថា អ្នកបើកបររថយន្ដ មិនចេះបើកបរ និងស្រវឹងស្រា ៕





ព័ត៍មានមុន


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ​​ - គ្រោះថ្នាក់ចរាចរណ៍

ខេត្តកណ្ដាល ៖ ស្រុកកៀនស្វាយ ៖ ២២.០៧.២០១៧
ករណី៖គ្រោះថ្នាក់ចរាចរណ៍ កើតហេតុនៅថ្ងៃទី២១.០៧.២០១៧ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ១៩.៤០នាទី នៅចំណុចភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។


បង្កឡើងដោយរថយន្តបើកលើផ្លូវលំភូមិ ជ្រុលចង្កូតបុកមនុស្សអង្គុយលើគ្រែបណ្ដាលឲ្យរបួសមនុស្ស០៥នាក់ ធ្ងន់០១នាក់ប្រុស ខូចខាត រថយន្តបង្ក០១គ្រឿង និងសម្ភារៈ របស់ជនរងគ្រោះ ។ ការបើកបរក្នុងទិសដៅ ពីកើតទៅលិច លើផ្លូវលំគ្រួសក្រហមអ្នកបើកបរ ភេទ ស្រី ឃាត់ខ្លួននៅអធិការដ្ឋាន ។

***សភាពរឿងហេតុ
នៅម៉ោងកើតហេតុខាងលើ រថយន្តបង្ក ម៉ាក LEXUS-300 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2L-4626 បានធ្វើដំណើរចេញពីខាងកើតថ្នល់ជាតិលេខ១ ឆ្លងចូលផ្លូវលំ ស្ថិតក្នុងភូមិភូមិធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បើកបរដោយឈ្មោះ អូន ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្រវឹងហើយមិនចេះបើកបរ) ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុក មនុស្ស០៤នាក់ភេទប្រុស កំពុងអង្គុយ នៅលើគ្រែមុខផ្ទះ បណ្ដាលឲ្យរបួស ធ្ងន់០១នាក់ ស្រាល០៣នាក់។

***ជនរងគ្រោះ
១.ឈ្មោះ ប៊ន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមុខរបរ កម្មករ (របួសធ្ងន់)។
២.ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំនៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់(របួសស្រាល)ស្នាក់នៅភូមិឃុំកើតហេតុ។
៣.ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករ(ស្នាក់ភូមិកើតហេតុ)របួសស្រាល។
៤.ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅខេត្តព្រៃវែង មុខរបរកម្មករ(ស្នាក់នៅភូមិកើតហេតុខាងលើ)របួសស្រាល។
៥.ឈ្មោះ សុី ណាចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រងរបួសស្រាល)។

ក្រោយទទូលបានព័ត៌មានផ្នែកជំនាញបានចុះដល់ចំណុចកើតហេតុពិនិត្យវាស់វែង ប្រមូលយកមធ្យោបាយនិងឃាត់អ្នកបើកបររថយន្តបង្ក មក នាំមកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជន
រងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យភ្នំពេញ។

🚫តាមការសន្និដ្ឋានរបស់នគរបាលចរាចរណ៍
ចំពោះករណីខាងលើនេះបណ្ដាលមកពីអ្នកបើករថយន្តមិនចេះបើកបរ
ទើបបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។
ប្រភពពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test



ជន​គំរាម​ទារប្រាក់​ ពី​លោក​អង្គរក្ស​ផ្ទាល់ សម្តេចតេជោ ត្រូវឃុំខ្លួនហើយ តែមេធាវី និងព្យាយាមជួយឲ្យនៅក្រៅឃុំវិញ

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ​ ៖ ករណី​លោក​ឧត្តមសេនីយ៍ទោ ណាំ ភិ​រុណ អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ត្រូវ​បាន​ជនអនាមិកប្រើ ហ្វេសប៊ុកជំរិត​ទារប្រាក់ ១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ព្រមទាំង​គំរាម​បញ្ឈប់​ការងារ និង​ចាប់​កូនស្រី​ថែម​ទៀត​នោះ ឥឡូវនេះ​រក​ឃើញ​ការ​ពិត និង​រក​ឃើញ​អ្នក​ប្រើប្រាស់ ហ្វេសប៊ុកជំរិត​ទារប្រាក់​នោះ​ហើយ គឺជា​សិស្សសាលា​ឯកជន​ថ្នាក់​ទី​៦​ម្នាក់ ឈ្មោះ សៀ​ក ជី​មី​ នេះ​បើ​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​។

កុមា​រាអាយុ​១៤​ឆ្នាំ ឈ្មោះ សៀ​ក ជី​មី ដែល​បច្ចុប្បន្ន​កំពុង​សិក្សារ​នៅឡើយ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ដែល​កុមា​រា​រូប​នេះ ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឈ្មោះ​ក្នុង​គណនេយ្យ បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុកដើម្បី​ជំរិត​ទា​ប្រាក់ ជា​ថ្នូរ​នឹង​ការ​ដក​មុខ​តំណែង​លោក ណាំ ភិ​រុណ ពី​ឧត្តមមន្ត្រី​របស់​រដ្ឋាភិបាល​ ។
ក្មេង​ប្រុស​ខាងលើ ដែល​ប្រើ​ហ្វេសប៊ុក​ជំរិត​ទារ​ប្រាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ណាំ​ ភិរុណ​ អង្គរក្ស​ផ្ទាល់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ត្រូវបាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។
លោក​ លី​ កុសល​ មេធាវី​ការពារ​ក្ដី​ក្មេង​ប្រុស​ឈ្មោះ​ សៀក​ ជីមី​ ថ្លែង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ថា​ ក្មេង​ប្រុស​រូប​នេះ​ ត្រូវបាន​លោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​”កំហែង​យក”តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​លោក​ សាយ​ សារុន​​ ជា​ចៅក្រម​ស៊ើបសួរ​ បាន​សម្រេច​ឃុំ​ខ្លួន​ក្មេង​ប្រុស​រូប​នេះ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។
លោក​មេធាវី​អះអាង​ថា​ “​លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឲ្យ​ក្មេង​ប្រុស​រូប​នេះ​ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​សារ​ក្មេង​នេះ​អាយុ​ជាង​១៤ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​សង្ឃឹម​ថា​ទាំង​ដើម​បណ្ដឹង​និង​តុលាការ​ ពិត​ជា​មាន​ចិត្ត​សណ្តោស​ប្រណី “​ ។
មុន​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​នេះ​ អាណាព្យាបាល​របស់​កុមា​រា សៀ​ក ជី​មី គឺ​លោក កែ ចាន់​សុខ អាយុ​៤១​ឆ្នាំ ត្រូវជា​ឪពុក អ្នកស្រី សួន សុ​ផា ត្រូវជា​ម្តាយ បាន​តក់ស្លុត​ជា​ខ្លាំងចំពោះ​ហេតុការណ៍​នេះ ហើយ​បាន​ប្រញាប់ប្រញាល់ ចេញ​មុខ​សុំ​ការ​អភ័យទោស និង​ក្តី​មេត្តាធម៌ ដោយ​សណ្តោស​ប្រណី ពី​លោក​ឧត្តមសេនីយ៍ ណាំ ភិ​រុណ តាម​រយៈ​កា​រស​សេរ​លិខិត​សុំ​អភ័យទោស ត្រា​ប្រណី ដោយ​ក្តី​ករុណា​ ។
សូមបញ្ជាក់ថា លោក ណាំ ភិ​រុណ ជា​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន ដែល​គេ​តែង​បានឃើញ​រូប​លោក​និង​ក្រុម​អង្គរក្ស តែងតែបាន​ដើរ​ការពារ​ជាប់​ជា​និច្ច រាល់ពេល​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវ​បាន​ជនអនាមិក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជំរិត​ទារប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​គំរាម​បញ្ឈប់​ការងារ និង​ចាប់​កូនស្រី​របស់​លោក​ថែម​ទៀត​ផង ។
លោក ណាំ ភិ​រុណ ជា​ឧត្តមសេនីយ៍ទោ បាន​បង្ហោះ​នៅ​លើ​ទំព័រ ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផ្ទាល់​អោយ​ដឹង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ២០១៧ នេះ​ថា ជន​ដែល​ផ្ញើ​សារ​គំរាម​ជំរិត​ទារប្រាក់ និង​គំរាម​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​របស់​លោក​នេះ ប្រើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​ស៊ី​ន សា​រ៉េ​ត​» គណនី​មួយទៀត «SOK KHON» និង​គណនី​ហ្វេ​ស​ប៊ុ​ក «​កម្ពុជា​កម្ពុជា​»​។ លោក ណាំ ភិ​រុណ បាន​រៀបរាប់​បន្ត​ថា ជន​ដែល​យក​គណនី​ខាងលើ​ទាំងនេះ​មក​ជំរិត​ទារប្រាក់​ពី​រូប​លោក​ម្តង ៥,០០០​ដុល្លា និង​ម្តងទៀត ១​ម៉ឺន​ដុល្លា ។
ជន​ដែល​ជំរិត​ទារប្រាក់​បាន​គំរាម​ថា ប្រសិនបើ​លោក ណាំ ភិ​រុណ មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នឹង​រក​វិធី​ដើម្បី​បំបែកបំបាក់ និង​ញុះញង់​មិន​ឲ្យ​មានការ​ទុកចិត្ត​គ្នា នៅ​ក្នុង​កង​អង្គរក្ស ហើយ​ថែម​ទាំង​គំរាម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​មួយ ទៅ​បញ្ឈប់​ការងារ​របស់​លោក​ថែម​ទៀត​ផង ។ មិន​ត្រឹមតែ​គំរាម​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ​ទេ ជនអនាមិក ថែម​ទាំង​បាន​គំរាម​ធ្វើបាប​កូនស្រី និង​ក្រុម​គ្រួសារ​របស់​លោក​ថែម​ទៀត​ផង ៕

អាណាព្យាបាល សិស្សពូកែនិទ្ទេស A សុំអំពាវនាវ សម្តេចតេជោ ជួយកូនគាត់កំពុងសង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chhun Brn បានបង្ហោះសារ ជាអត្ថបទ និងរូបភាពថា សិស្សពូកែនិទ្ទេស A ឈ្មោះហេង ដូរ៉ង្គ នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៦ ពេលនេះមានជំងឺខ្វះខាតថវិកា។ សូមអានការរៀបរាប់របស់គាត់ខាងក្រោម៖
សិស្សពូកែនិទ្ទេស A ឈ្មោះហេង ដូរ៉ង្គ នៅខេត្តកំពង់ឆ្នាំង និទ្ទេស A ឆ្នាំ២០១៦ ពេលនេះមានជំងឺជាទម្ងន់ ដែលកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យ កេតុមាលា ដោយខ្វះខាតថវិការជាច្រើនទៀត។ ស្ថានភាពជំងឺសិស្សពូកែនិទ្ទេស A ឈ្មោះ ហេង ដូរ៉ង្គ ក្រុមគ្រួសារ បញ្ជូនចេញពីមន្ទីរពេទ្យ កេតុមាលា ទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីម្សិលមិញ ដើម្បីសង្គ្រោះបន្ទាន់!!!

ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ កាលពីម្សិលមិញនេះអាណាព្យាបាល សិស្សពូកែនិទ្ទេស A ឈ្មោះ ហេង ដូរ៉ង្គ នៅខេត្តកំពង់ឆ្នាំង និទ្ទេស A ឆ្នាំ២០១៦ បានសម្រេចយកកូនរបស់គាត់ចេញពីមន្ទីពេទ្យកេតុមាលា ទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ កាលពីម្សិលមិញ។
អាណាព្យាបាលសិស្ស និន្ទេសA បានបញ្ជាក់ថាកូនរបស់គាត់មានជំងឺ (កៀបសសៃរទងសួត)លោកមានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លោកមានការព្រួយបារម្មយ៉ាងខ្លាំងចំពោះស្ថានភាពជំងឺរបស់កូនគាត់ គឺដោយសារជីវភាពខ្វះខាតថវិការសម្រាប់បន្តការព្យាបាលកូនរបស់គាត ពីមុនក្រុមគ្រួសារគាត់មានលទ្ធភាពមធ្យមដែរ តែក្រោយមកគាត់មានជំងឺប្រចាំកាយ រហូតដល់ជំពាក់លុយគេរាប់ម៉ឺនដុល្លាថែមទៀត តែឥឡូវនេះកូនរបស់គាត់មានជំងឺជាទម្ងន់ ។ ដូចនេះហើយក្នុងនាមគាត់អាណាព្យាបាលកូន សុំអំពាវនាវ ចំពោះ សម្តេចតេជោ សម្តេចកិត្តិបណ្ឌិត ឯកឧត្តម លោកជំទាវ ប្រជាពលរដ្ឋ សប្បុរសជន នានា សូមមេត្តាជួយដល់រូបគាត់ដោយអនុគ្រោះផងចុះ។
ជាពិសេសនោះ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ដែលតែងតែជួយដល់កូនខ្មែរ ដែលខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានដល់គោលដៅ ដើម្បីជួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ​​ ដែលកំពង់តែរីកចំរើនលើគ្រប់វិស័យ សូមសម្តេចទាំងទ្វេ មេត្តាជួយដល់សិស្សពូកែម្នាក់នេះផង ។
-សូមជូនពរសម្តេច និងសម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជួបតែពុទ្ធពរ
ទាំងបួនប្រការ អាយុ: វណ្ណ: សុខ:ពល: កុំបីឃ្លាងឃ្លាតឡើយ…!!!
ខេត្តកំពង់ឆ្នាំង:(ទំនាក់ទំនងក្រុមគ្រួសារសិស្សនិន្ទេសA =012 55 17 79)ការិយាល័យទំនាក់ទំនង៖012 94 37 90/097 96 06 900
ខណៈពេលនេះ៖ ឯកឧត្តម អ៊ុន សំអុល បានប្រគល់ថវិកាចំនួន១០០ដុល្លា រួមចំណែកក្នុងការព្យាបាលអតីតសិស្សពូកែនិទ្ទេសA ឈ្មោះ ហេង ដូរ៉ង្គ ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរ លោក ផែង វណ្ណៈ បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា៖ បើជាការពិត​ សូមសប្បុរសជនជួយក្មួយប្រុសសិស្សពូកែខេត្តកំពង់ឆ្នាំងផង​ ។​ ជាពិសេសសូមឯកឧត្តម​ អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និង​ ឯកឧត្តម​ លោកជំទាវ​ ជាក្រុម​ការងារ​ចុះជួយខេត្តកំពង់ឆ្នាំ​ង​ មេត្តា​ពិនិត្យ​និងជួយគ្នាផង​ ។