រថយន្តសម្អាតផ្លូវរបស់ Khmer Beverages ចាប់ផ្តើមសម្អាតផ្លូវ ក្នុងរាជធានីភ្នំពេញហើយ!

រថយន្តសម្អាតផ្លូវរបស់ Khmer Beverages ចាប់ផ្តើមសម្អាតផ្លូវ ក្នុងរាជធានីភ្នំពេញហើយ!

➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update

រាជធានីភ្នំពេញ ៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញខ្លូនលើកដំបូង ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមសម្អាតតាមមហាវិថីព្រះសុធារស និងព្រះសុរាមរិត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។



លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បើកយុទ្ធនាការណ៍សម្អាតផ្លូវនានាក្នុងរាជធានីចាប់ពីថ្ងៃទី ១៩ ខែកក្កដានេះ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧។



លោកឧកញ៉ាបានបន្តថា «ទីក្រុងភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិយើង ដូច្នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានកិត្តិយស ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការធ្វើឲ្យបេះដូងមួយនេះ កាន់តែស្រស់ស្អាត និងទាក់ទាញ»រាជធានីភ្នំពេញ ជាទីតាំងទី១០ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមកដល់ បន្ទាប់ពីធ្វើបេសកកម្មសម្អាតផ្លូវក្នុងខេត្តចំនួនប្រាំបួន ចាប់ពីដើមឆ្នាំ ២០១៧មក។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិត ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង Wurkz ភេសជ្ជៈកូឡា Ize និងទឹកផ្លែឈើ Joop

ទស្សនាសកម្មភាពរបស់រថយន្តសម្អាតផ្លូវរបស់ Khmer Beverages ក្នុងរាជធានីភ្នំពេញ





➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update  (ប្រភពពី Fresh News)






Sponsor Test

https://web.facebook.com/mongolbopha/
មង្គលបុប្ផា​ 
https://web.facebook.com/%E1%9E%9C%E1%9E%8E%E1%9F%92%E1%9E%8E-%E1%9E%9C%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%8E%E1%9F%8D-%E1%9E%9F%E1%9F%86%E1%9E%A2%E1%9E%B6%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A-1722041868030225/
វណ្ណ វលក្ខណ៍ សំអាងការ ជាទីទុកចិត្តរបស់អស់លោកអ្នក!!

ផែង វណ្ណៈ ប្រត្តិកម្មខ្លាំងៗ លើទង្វើរបស់បុរសម្នាក់ បោកទូរស័ព្ទ អ្នកយកព៌ត័មាន ចោលយប់មិញ...!


ពិភពចែករំលែក World Share ~ Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កាលពីយប់មិញ ម៉ោងប្រមាណ១១:៥០នាទីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី១៨ ឈានចូលទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ មានហេតុការណ៍ដ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ បានបើករថយន្តទៅបុករបាំងចែកទ្រូងផ្លូវ ហើយស្របពេលនោះ ក៍មានអ្នកសារព័ត៌មានទៅផ្ដិតយកហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឲ្យបុរសជាម្ចាស់រថយន្ត មានការខឹងសម្បារនឹងអ្នកសារព័ត៌មាន ហើយក៏រត់ចេញពីក្នុងរថយន្តរបស់ខ្លួន មកទាញយកទូរស័ព្ឬ របស់អ្នក​យកព៌ត័មាន​  មកលាក់ទុកក្នុងហោបៅ ពេលនោះពួកគេ ក៏តាមទារសុំមកវិញ តែបុរសនោះ បែរជាប្រកែកថាមិនបានយក ស្រាប់តែភ្លាមៗនោះ គេក៏ទាញ ចេញមក ក៏គេបោកបំផ្លាញនៅនិងថ្មលើសួនច្បារក្តាន់ពីរ បណ្តាលអោយបែកខ្ទិចតែម្តង បង្កឲ្យមានបញ្ហាឈានទៅដល់ការប្ដឹងផ្ដល់គ្នាផងដែរ។
ក្នុងហេតុការខាងលើ លោក ផែង វណ្ណៈ ក៏បានបង្ហោះសារចែករំលែកនិយាយបន្ថែមពីករណីនេះថា៖ "បទល្មើសជាក់ស្ដែង​ នគរបាលឈរមើល​ តើយើងពឹងលើអី​ ?​ នគរបាល​ស៊ីប្រាក់ខែរាស្ត្រ​ ជនល្មើស​ប្រព្រឹត្តបទល្មើសនៅចំពោះមុខនគរបាល​ នគរបាលបិទភ្នែកធ្វើមិនដឹងមិនលឺ​ អោយជនល្មើសដើរចេញទៅយ៉ាងរំភើយ​ នេះហើយដែលបង្ករក្ដីឈឺចាប់អោយគេស្អប់ដល់ថ្នាក់លើ​ ។​ រាស្ត្ររងគ្រោះចាំតែវេទនា​ ។​
សូមចែករំលែកបន្តផង"
សំបូរ​មនុស្សពាលម្ល៉េះ​ ?​ សួរថាអ្នកណាសរសើរបើទង្វើពាលបែបនេះ​ ?​ មុខមាត់ស្អាតបាត​ តែចេញចរិកពាលតែម្ដង​ ។​ វ៉ៃយកទូរស័ព្ទជាបទល្មើសប្លន់​ យកទូរស័ព្ទជនរងគ្រោះបោកកំទេចចោលជាបទល្មើសបំផ្លាញភស្តុតាង​ ។​ សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួនកុំលើកលែងអោយសោះ​ ។
បើខ្ញុំវិញរួមគ្នាសំពងក្បាលហែងអោយដេកក្នុងថ្លុកឈាមតែម្ដងអាថោកទាប​ ។​ តោះបញ្ចោរវាម្នាក់​ ១ម៉ាត់ទៅ​ ពួកអាចចករាត្រី​ !
⇨ទស្សនាវិដេអូទាំងស្រុងខាងក្រោមនេះ​


ពិភពចែករំលែក World Share ~ Blogger Network Social News Update 






Sponsor Test

https://web.facebook.com/mongolbopha/
មង្គលបុប្ផា​ មានសេវាកម្មផ្គត់ផ្គង់ចានអនាម័យ​ ស្តង់ដា​ និងគុណភាព​ខ្ពស់ ប្រេីប្រាស់នូវម៉ាស៊ីន​វេចខ្ចប់ចាន​​ដ៏ទំនេីប នាំចូលពីបរទេស និងមានទទួលជួល តុ កែវ ចាន/ចានអនាម័យ កង្ហារតូច/ធំ និងសំភារះ តុការ សំភារះអាហារប៊ូហ្វេ កៅអី/ស្រោមកៅអី ខ្សែបូរគ្រប់ពណ៍ មានទទួលសង់ រោងការ/រោងបុណ្យ រោងពិធីជប់លៀង រោងពិធីខួបកំណើត និងមានទទួលរៀបចំកៅអី និងមានផ្នែករៀបចំដេគ័រម៉ូតសាច់ក្រណាត់ ក្នុងពិធីផ្សេងៗផងដែរ!
https://web.facebook.com/%E1%9E%9C%E1%9E%8E%E1%9F%92%E1%9E%8E-%E1%9E%9C%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%8E%E1%9F%8D-%E1%9E%9F%E1%9F%86%E1%9E%A2%E1%9E%B6%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A-1722041868030225/
វណ្ណ វលក្ខណ៍ សំអាងការ ជាទីទុកចិត្តរបស់អស់លោកអ្នក!!

ចប់ការប្រកួតពេញម៉ោង ៖ U23 កម្ពុជា 0-0 U23 ចិន ទើបបញ្ចប់មុននេះ នៅស្តាតអូឡាំពិក

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ទទួលបានម្នាក់ ១ពិន្ទុ ក្រោយប្រកួតស្មើលទ្ធផល ០-០ ទល់នឹងក្រុមភ្ញៀវ U23 ចិន ដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានៃវគ្គជម្រុះប្រចាំពូល J ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U23 Championship។
ការប្រកួតក្រោមដំណក់ទឹកភ្ញៀងនាវេលាយប់ថ្ងៃទី១៩ ខែកក្កដា ២០១៧នេះមានអ្នកទស្សនាប្រមាណជាង ១ម៉ឺននាក់ ក្រោមតម្លៃសំបុត្រចូលទស្សនា ១០០០០រៀល និង ៥០០០រៀល ក្រុមទាំងពីរសុទ្ធតែមានឱកាសដូចគ្នា តែមិនអាចបំបែកពងមាន់បានឡើយ ដោយរក្សាត្រឹមលទ្ធផល ០-០ រហូតដល់ចប់ប្រកួតពេញម៉ោង ៩០នាទី។
នៅ១ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជូប U23 ជប៉ុន ខណៈ U23 ចិន ត្រូវប៉ះ U23 ហ្វីលីពីននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅស្តាតអូឡាំពិកដូចគ្នា៕

អភិបាលរាជធានីភ្នំពេញ សម្រេចដាក់រថយន្តក្រុងថ្មី ជាជំនួយរបស់ចិន ទាំង១០០គ្រឿង ជំនួសខ្សែរត់ចាស់ និងណែនាំឲ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់រថយន្តក្រុងថ្មី ដែលជាជំនួយរបស់ប្រទេសចិនចំនួន១០០គ្រឿង ជំនួសខ្សែររត់ចាស់ និងបានណែនាំឲ្យអ្នកបើកបរ មានក្រមសីលធម៌ គោរពច្បាប់ ចរាចរណ៍ផងដែរ។ ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុង កិច្ចប្រជុំពិភាក្សាការរៀបចំតម្រាយ ផ្លូវសម្រាប់ រថយន្តក្រុងថ្មី១០០គ្រឿង ជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយ ចំនួនទៀត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំនេះ ក្រៅពីការរៀបចំតម្រាយផ្លូវ ការផ្លាស់ប្តូររថយន្ត លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំប្រធានរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ ឲ្យអប់រំណែនាំឲ្យអ្នកបើកបរ រថយន្តទាំងអស់ឲ្យចេះស្រឡាញ់ រថយន្តក្រុងឲ្យដូចរថយន្តផ្ទាល់ខ្លួន ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍និងមានការយោគយល់ ឲ្យបានច្រើនដើម្បីកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា កិច្ចប្រជុំនេះពិភាក្សា លើតម្រាយផ្លូវរបស់ រថយន្តក្រុងដោយបន្ថែម ខ្សែរត់ ចំនួន៦ខ្សែ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី កិច្ចប្រជុំមិនបានបញ្ជាក់ឲ្យ បានច្បាស់ពីតម្រាយផ្លូវទាំង៦ខ្សែនេះទេ ដោយលោកបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ កំពុង សិក្សាថា តើផ្លូវណាសំខាន់ ផ្លូវណាមានតម្រូវការប្រជាពលរដ្ឋ ជិះច្រើនទើប យើងសម្រេចជាក្រោយ»
លោកបានបន្តថា «ក្រោយការសិក្សាអោយបានល្អិតល្អន់ហើយ ខ្សែរត់មួយចំនួន និងមមាញឹកជាងពេលមុនពោល គឺបើមានតម្រូវការ ជាក់លាក់ គឺ រថយន្ត និងល្បឿននៃខ្សែរត់ក៏ត្រូវបង្កើនទៅតាមភាពជាក់ស្តែងផងដែរ»
លោក ម៉េត មាសភក្តី បន្ថែមថា ដំណើរការនៃការផ្លាស់ប្តូររថយន្តក្រុងចាស់ ទៅរថយន្តក្រុងថ្មីទាំង៥៧គ្រឿងនេះ គឺរថយន្តចាស់ៗ ទាំងនោះ និងបញ្ជូនទៅធ្វើការជួសជុល។ លោករំពឹងថា ក្រោយពីដាក់រថយន្ត ថ្មីចូលទៅក្នុង ខ្សែរត់ចាស់ និងធ្វើឲ្យចំនួនអ្នក ជិះមានការកើនឡើងស្របពេលដែលបច្ចុប្បន្ននេះមានអ្នកជិះ ជាមធ្យម ពី៧ពាន់ទៅ៨ពាន់នាក់ ក្នុងមួយថ្ងៃ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រៅពីជំនួយឥតសំណង នូវរថយន្ត១០០គ្រឿង ដែលផ្តល់ជូនដោយ រដ្ឋាភិបាលចិនហើយ នៅដើមឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល ជប៉ុន និងប្រគល់ជូនរថយន្តក្រុង ចំនួន៨០គ្រឿងទៀត មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមរថយន្ត ចំនួន១៤០គ្រឿងដែលនឹងត្រូវប្រគល់ ជូនជាបន្តបន្ទាប់ នៅពេល ខាងមុខនេះ៕ (អត្ថបទនិងរូបភាពពី Fresh News)

(អត្ថបទនិងរូបភាពពី Fresh News)

រួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ៥ខែ អោយគេយកកូនចេញ និងចង់ដោះដៃមិនចូលស្តីដណ្តឹង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​បណ្ដឹង​របស់​ម្ដាយ​ជន​រងគ្រោះ​ពី​បទ​រួម​ភេទ​ជា​មួយ (អនីតិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ)​កាល​ពី​ថ្ងៃ​ទី​មិន​ចាំ ខែ​កុម្ភះ​ឆ្នាំ​២០១៧​ចំណុច​ភូមិ​ជ្រោយ​មេត្រី​លើ ឃំុឬស្សីជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ​ហ្វ.ល.ស ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ឥស្លាម នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃំុ​ឬស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ចំណែក​ជន​សង្ស័យ​ឈ្មោះ​មើុ​ស្មាឯល ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ឥស្លាម​(ឃាត់​ខ្លួន)​នៅ​ភូមិ​ជ្រោយ​មេ​ត្រី​លើ ឃំុ​ឬស្សី​ជ្រោយ​ស្រុក​មុខ​កំពូល ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រងគ្រោះ​និង​ជន​សង្ស័យ​ធ្លាប់​មាន​ការ​ទំនាក់​ទំនង​ស្រលាញ់​គ្នា​តាំង​ពី​ឆ្នាំ​២០១៥​រហូត​ដល់​ឆ្នាំ​២០១៧​ដោយ​បាន​ខ្លួន​ប្រាណ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​មាន​ផ្ទៃ​ពោះ​ចំនួន​៥​ខែ ហើយ​ក្នុង​ការ​ស្រលាញ់​គ្នា​នេះ​ឪពុក​ម្តាយ​ទាំង​សង្ខាង​ក៏​ដឹង​ដែរ លុះ​មក​ដល់​ថ្ងៃ​ទី​១០.​០៧​.២០១៧ ឪពុក​ម្តាយ​ខាង​ស្រី​ដោយ​ដឹង​ថា កូន​ស្រី​មាន​ផ្ទៃ​ពោះ​ក៏​បាន​ពិភាក្សា​ជា​មួយ​ឪពុក​ម្តាយ​ខាង​ប្រុស​ដើម្បី​រៀប​ចំការ​កូន ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ប្រុស​បដិសេធ​មិន​ព្រម​រៀប​ការ​ទេ ក្នុង​នោះ​សាមី​ខ្លួន​ខាង​ប្រុស​បាន​និយាយ​ថា បើ​កូន​មាន​ផ្ទៃ​ពោះ​ម្តេច​មិន​យក​ចេញ វា​បន្ត​ទៀត​ថា បើ​មាន​កូន​ហើយ​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មិច​កើត បើ​ខ្ញុំ​រត់​ធ្វើ​អី​ខ្ញុំ ឮ​ដូច្នោះ​ឪពុក​ម្តាយ​ខាង​ស្រី​មាន​ចិត្ត​ខឹង​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ស្អែក​ឡើង​ឪពុក​ម្តាយ​ខាង​ប្រុស​បាន​មក​សុំទោស​នឹង​សំរួល​ជា​មួយ​ឪពុក​ម្តាយ​ខាង​ស្រី​វិញ​ដើម្បី​រៀប​ចំ​ការ​កូន ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ស្រី​គេ​មិន​ព្រម លុះ​មក​ដល់​ថ្ងៃ​ទី​១៧​.០៧.​២០១៧​វេលា​ម៉ោង​១៥:​៣០​នាទី​ឪពុក​ម្តាយ​ខាង​ស្រីក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬស្សី​ជ្រោយ ។

ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​រួច​មក​នៅវេលា​ម៉ោង​១៦:​០០​នាទី​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​នាំ​ជន​សង្ស័យ​ខាង​លើ​មក​ធ្វើ​ការ​សាក​សួរ​ហើយ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​រួម​ភេទ​ជា​មួយ​ជន​រង​គ្រោះ​ប្រាកដ​មែន ។

ចំពោះ​ករណី​នេះ​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​សហការ​ជា​មួយ​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់​ការ​តាម​នីតិ​វិធី ៕

ពិភពចែករំលែក