រថយន្ត Camary បើកបុករង្វង់មូលព្រហ្មមុខបួនទាំងយប់!

រាជធានីភ្នំពេញ : (ដំណឹងបឋម) រថយន្តម៉ាក Camary ឆ្លាម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ បានបើកយ៉ាងលឿនសំដៅទៅបុករង្វង់មូលព្រហ្មមុខបួន នៅតាមបណ្ដោយផ្លូវលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភ្នំពេញ នៅវេលាម៉ោង០៩:១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ៕ 

ហួស​ចិត្ត! ខំ​បារម្ភ ខំ​ដើរ​រក ក្រែង​មាន​អ្នក​ចាប់​ពង្រាត់មែន តាម​ពិត​នាង​…

ខេត្តស្ទឹង​ត្រែង ៖ ក្មេង​ស្រី​វ័យ ១៤ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ ហើយ​ត្រូវ​អាណាព្យាបាល​មក​ដាក់​ពាក្យ​បណ្ដឹង ឲ្យ​ជួយ​ស្វែង​រក ពេល​នេះ​បាន​រក​ឃើញ​វិញ​ហើយ នៅ​ភូមិ​តាឡាត់ ឃុំ​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​វេលា ម៉ោង ១២​និង​១៥​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ​២២០១៧។

ក្មេង​ស្រី​បាត់​ខ្លួន​មាន​ឈ្មោះ កេត អាម៉ី អាយុ ១៤​ឆ្នាំ ជា​សិស្ស រស់​នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សម្បូរ ស្រុក​សម្បូរ ខេត្ត​ក្រចេះ បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ​២០១៧ ក្រោយ​ពេល​នាង​ទៅ​រៀន ហើយ​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល។

កម្លាំង​នគរបាល​ស្រុក​សម្បូរ និង​ក្រុម​គ្រួសារ​ខំប្រឹង​ដើរ​រក​គ្រប់​ច្រកល្ហក​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ។ មូល​ហេតុ​ដែល​នាង​បាត់ខ្លួន គឺ​នាង​បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ភី ណៃ អាយុ ១៧​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ តាឡាត់ ស្រុក​សេសាន ហើយ​នាង​បាន​ទៅ​រក​ដោយ​ខ្លួន​ឯង។

អធិការរង​នគរបាល​ស្រុក​សំបូរ​លោក ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤​នេះ​ថា ការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​វ័យ​ជំទង់​នេះ គឺ​មិនមែន​ជា​ករណី​ចាប់​ពង្រាត់​នោះ​ទេ ​។

ដោយ​លោក​លើក​ហេតុផល​ថា មុន​និង​មានការ​បាត់​ខ្លូ​ន​នេះ ក្មេង​ស្រី​រង​គ្រោះ​ធ្លាប់​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត គឺ​ខឹង​នឹង​គ្រួសារ​ដែល​ស្តី​បន្ទោស និង​ណែនាំ​នាង​ឲ្យ​ប្រឹងប្រែង​រៀនសូត្រ ហើយ​នាង​អាច​នឹង​គេចខ្លួន​មួយ​រយៈពេល​ ។

លោកអធិការរង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ស្រាវជ្រាវ​រយៈពេល​មួយ​ថ្ងៃ​ពី​ការ​បាត់​ខ្លួន​រួច​មក​នោះ នៅ​រសៀល​នេះ​កម្លាំង​នគរបាល​កំណត់​បាន​ទីតាំង​ដែល​ក្មេង​ស្រី​កំពុង​តែ​គេចខ្លួន​ហើយ​ ។

ប៉ុន្តែ​លោក​នៅ​មិន​ទាន់​កំណត់​ថា ការ​គេចខ្លួន​របស់​ក្មេង​ស្រី​រង​គ្រោះ​ផ្តើម​ដោយសារ​អ្វី​នៅឡើយ​ដែរ​ ។

បើ​តាម​សម្តី​ពី​មិត្តភក្ដិ​ស្និត​និង​យុវតី​ខាងលើ​បាន​បង្ហើប​ថា កន្លង​មក​នាង​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​តាម​ទូរស័ព្ទ​ជាមួយ​យុវជន​ម្នាក់​នៅ​ស្ទឹង​ត្រែង ហើយ​ការ​បាត់​ខ្លួន​របស់​នាង​ក៏​គេ​អាច​សន្និដ្ឋាន​ថា នាង​បាន​ចេញពីផ្ទះ​ទៅ​រក​បុរស​ម្នាក់​នោះ​ក៏​ថា​បាន៕​ ទាំងស្រុងពី : ដំណឹងយប់មិញ

សមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្មេងទំនើង ១៥នាក់ មកអប់រំ ក្រោយបង្កភាពអនាធិបតេយ្យ លើផ្លូវសាធារណៈកណ្តាលអាធ្រាត

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រលាប បានឃាត់ខ្លួនក្រុមក្មេងទំនើងពីរក្រុម មានគ្នាសរុបប្រមាណ ១៥នាក់ បន្ទាប់ពីពួកគេបង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈទាំងកណ្តាលអាធ្រាត្រ។

ការឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចទំនប់បង្ហារទឹករលាប ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្មេងទំនើងដែលប្រមូលផ្តុំគ្នានោះ មាន២ក្រុម ដោយមួយក្រុមមានគ្នា ៧នាក់ និងមួយក្រុមទៀត មានគ្នា ៨នាក់ សរុបមានគ្នា ១៥នាក់ និងម៉ូតូ ៩គ្រឿង។
លោកអធិការបន្តថា ការដែលឃាត់ខ្លួនក្មេងទំនើងទាំង ១៥នាក់ មកបង្ខាំងទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាបណ្តោះអាសន្ននោះ គឺដោយសារកម្លាំងរបស់លោកបានល្បាត និងឃើញពួកគេពពាក់ពូនគ្នា នៅលើផ្លូវសាធារណៈទាំង កណ្តាលអាធ្រាត្របង្កទៅជាភាពអនាធិបតេយ្យ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានធ្វើការសួរនាំក្មេង ទំនើងទាំង១៥នាក់ ឃើញថា ពួកគេទាំងអស់ប្រមូលផ្តុំគ្នា ក្នុងគោលបំណងដើរលេងជារួមតែប៉ុណ្ណោះ គ្មានបំណងចង់បង្ករឿងអ្វីនោះទេ។ ក្រោយសួរនាំដឹងរឿង ទើបប្រកាសស្វែងរកឪពុកម្តាយ មកធានាយកកូនទៅវិញ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំរួចរាល់៕
ប្រភពពី : Fresh News

ទូកនេសាទមួយគ្រឿងត្រូវ ខ្យល់ព្យុះបោកពន្លិចក្នុងសមុទ្រ តែមនុស្សត្រូវបានកងទ័ពជើងទឹក ជួយសង្គ្រោះទាន់

លោកវរនាវីឯក ជា ស៊ីធុនឡាយ មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានថ្លែងប្រាក់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ។
លោកវរនាវីឯកបានបន្តថា ខណៈកម្លាំងរបស់លោកកំពុងចេញល្បាត ក៏ប្រទះឃើញទូកនេសាទខាងលើកំពុងជួបនឹងខ្យល់ព្យុះ រូបលោកក៏បានបញ្ជាកម្លាំងឲ្យចេញអូប័រចំនួន ៣គ្រឿងបន្ថែម ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋភ្លាម ក្រោមការចង្អុលណែនាំផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការជួរមុខលើផ្ទៃសមុទ្រ។
លោកវរនាវីឯកបានបញ្ជាក់ថា ក្នុងពេលកម្លាំងសង្រ្គោះរបស់លោកទៅដល់ ទាំងតៃកុងទូក និងកម្មករ ត្រូវរលកព្យុះបក់បោកធ្លាក់ចូលសមុទ្រអស់ទៅហើយ តែពួកគាត់ប្រឹងហែលទាំងត្រដរ ដើម្បីរង់ចាំការជួយសង្រ្គោះ ហើយកម្លាំងរបស់លោកស្រង់មនុស្សឡើងលើអូប័បានទាំងអស់មានចំនួន ៥នាក់ គឺម្នាក់ឈ្មោះ ឌី អឿន ជាម្ចាស់ទូក និងជាតៃកុងទូកផង រួមនិងកម្មករចំនួន ៤នាក់ ដែលមានទីលំនៅក្នងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោកវរនាវីឯកថា លោកក៏មានការសោកស្តាយដែរ ដែលកម្លាំងរបស់លោកអាចជួយសង្រ្គោះបានតែមនុស្សប៉ុណ្ណោះ ក្រោយមកមិនបានប៉ុន្មាននាទីផង ទូកនេសាទខាងលើក៏ត្រូវខ្យល់ព្យុះកន្ត្រាក់វាយលិចចូលក្នុងសមុទ្របាត់ទៅ៕


ប្រភពពី : Fresh News

ទស្សនាការប្រកួតរវាង All Star កម្ពុជា ប៉ះជាមួយ Muangthong United នៅលើទីលានពហុកីឡដ្ឋានជាតិ !