រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង២១: ២០នាទីយប់ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន សហការជាមួយកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការដឹកនាំផ្ទាល់ពៅលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបអំពើសញ្ចារកម្ម ជ្រកក្រោមផ្លាកម៉ាស្សា ឡុង ឈានគឺហ្វូត ម៉ាស្សា ដែលមាន ទីតាំងនៅផ្ទះលេខ១០ ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធនៃការបង្រ្កាបនេះ ឃាត់ខ្លួនមនុស្សចំនួន១៥ នាក់ ៖ - ស្រី ចំនួន ១០នាក់ , ជនជាតិខ្មែរ ០៦ខ្មែរ , ជនជាតិ ចិន ចំនួន០២នាក់ និងជនជាតិវៀតណាម ចំនួន ០២ នាក់ ។ - ប្រុសចំនួន ០៥នាក់ , ជនជាតិចិន ០៤នាក់ (ថៅកែ០១នាក់ ,ភ្ញៀវ០៣នាក់) ជនជាតិខ្មែរ០១នាក់ជាកម្មករបោកគក់កន្សែង ។ -វត្ថុតាងមាន ស្រោមអនាម័យ និងឯកសារមួយចំនួន ។
បច្ចុប្បន្នមនុស្សដែលបានឃាត់ខ្លួន និងវត្ថុតាងដែលបានចាប់យក បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងចាត់ការ បន្តតាមផ្លូវច្បាប់ ។