ដំណឹងបាត់ក្មេងស្រី បេីមានបងប្អូនណាបានឃេីញ ជួយទាក់ទង 0884435789

ដំណឹងបាត់ក្មេងស្រី
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ក្មេងស្រីម្នាក់បានបាត់ខ្លួន !
ប្រកាសរកក្មេងស្រី ម្នាក់ឈ្មោះ ភារ៉ា លីតា អាយុ១២ឆ្នាំ ពាក់អាវពណ៍ឈាមជ្រូក ខោពណ៍ឈាមជ្រូកជើងខ្លី សម្បុរស្រអែម សក់វែង បាត់នៅម្ដុំឯករាជ្យ៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពេលចេញយកសម្រាមមកបោះចោល ហើយបាត់ខ្លួនតែម្ដង មិនឃើញត្រលប់មកផ្ទះវិញ។ ក្មេងស្រីខាងលើទើបមកពីប៉ោយប៉ែតមកលេងភ្នំពេញ បើបងប្អូនណាឃើញមេត្តជួយផ្ដល់ដំណឹងដល់សាច់ញាតិតាមរយៈទូរស័ព្ឌលេខ 031 225 1444 / 0884435789 ដោយក្ដីគោរពពីសាច់ញាតិ ។ សូមអរគុណ
សូមជួយ Share បន្តផង!

ទប់ទឹកភ្នែកមិនបានទេ! សាកសពពីរនាក់ប្ដីប្រពន្ធដែលត្រូវចោរឆក់កាបូបត្រូវបានបូជា កូនប្រុសតូចស្រែកយំមិនឃើញប៉ាម៉ាក់ដូចសព្វដង (មានវីដេអូ)


កាលពីម្សិលមិញថ្ងៃទី២៩មិថុនា២០១៧នេះជាថ្ងៃដែលសាកសពពីរនាក់ប្ដីប្រពន្ធដែលត្រូវចោរឆក់កាបូបត្រូវបានបូជា និងបានបន្សល់ទុកកូនប្រុសតូចឲ្យរស់នៅកំព្រា ។ ក្នុងនោះមានគណនីហ្វេសប៊ុកឈ្មោះ Chhoun Chann Asda ដែលបានចូលរួមក្នុងពិធីបុណ្យសពនោះបានរៀបរាប់ថា៖ (ពេលនេះម៉ោងនេះរូបកាយរបស់ប្អូនប្រុសស្រីទាំងពីរនាក់ប្ដីប្រពន្ធដែលត្រូវចោរឆក់កាបូបនោះត្រូវរលាយរូបកាយពីលោកនេះហើយ បន្សល់ទុក្ខអោយកូនតូចដែលទើបចេញពីពេទ្យមកចូលរួមបុណ្យសពឪពុកម្ដាយទាំងមិនដឹងថានេះជាកម្មវិធីអី្វហើយពូមីងតាយាយយំរឿងអ្វី?​ ហើយផ្សែងដែលកើតចេញពីការដុតរោលរាងកាយសពប្ដីប្រពន្ធដែលជាឪពុកម្ដាយរបស់គេនោះជាផ្សែងអ្វី? ហើយហេតុអ្វីមិនឃើញប៉ាម៉ាក់មកពរមកអោបមកថើបគេដូចសព្វដងមានតែអ៊ុំពូមីងតាយាយមកលួងលោមគេអោយបាត់យំ ទិដ្ធភាពបែបនេះមានតែសាច់ញាតិនៃសពនិងអ្នកឃើញផ្ទាល់ភ្នែកប៉ុណ្ណោះដែលយល់ពីអារម្មណ៍មួយនេះ)។

គួរបញ្ជាក់ផងដែលថាកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសជាប្តីបានដឹកប្រពន្ធនិងកូនទៅផ្ទះ នឹងត្រូវចោរឆក់ខ្សែកប្រពន្ធ ហើយបុរសជាប្តីក៏បានជិះម៉ូតូដេញតាមម៉ូតូជនសង្ស័យជ្រុលចង្កូតទៅបុកគូទរថយន្តដែលកំពុងបើកស្របទិសដៅគ្នា បណ្តាលអោយជនរងគ្រោះជាប្រពន្ធ និងប្តីបានស្លាប់បាត់បង់ជីវិតចោលកូនប្រុសឲ្យនៅកំព្រា៕

ទស្សនាវិដេអូយប់កេីតហេតុខាងក្រោម :



សូមចូលរួមរំលែកទុក្ខ​ដ៏មហាក្រៀមក្រំនេះផង... ស្លាប់ទាំងប្រពន្ធនឹងប្តីខណៈកូនកំពុងសង្គ្រោះបន្ទាន់​ ដោយសារចោរឆក់កាបូបហើយព្យាយាមជិះម៉ូតូដេញចាប់ចោរត្រូវបុកគ្នាជាមួយរថយន្ត​ ។ 

ដោយពិភពចែករំលែក 
អត្ថបទលេី ៖ Khmer Note

ទីបំផុត! ធី សុវណ្ណថា ក្លាយជាតារាម៉ូដែលហើយ!​



អ្នកនយោបាយវ័យក្មេងកញ្ញា ធី​ សុវណ្ណថា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងរួចហើយនៅពេលដែលកញ្ញាបានបង្ហោះរូភាពរួមជាមួយនឹងអក្សរដោយថាចង់ក្លាយជាតារាម៉ូដែល ។ កាលពីប៉ុន្មាននាទីមុននេះអាចថាក្តីស្រមៃរបស់កញ្ញា ធី សុវណ្ណថា បានក្លាយជាការពិតហើយ ដោយកញ្ញាបានធ្វើជាម៉ូដែលថតផាត់មុខ ប៉ុន្តែអ្នកនយោបាយវ័យក្មេងរូបនេះពុំបានបញ្ជាក់ថាថតឲ្យខាងស្ទូឌីយូ ឬ សំអាងការណាទេ ដោយគ្រាន់តែបង្ហោះរូបភាពពីសកម្មភាពនៃការថតផាត់មុខ រួមជាមួយនឹងឃ្លានៅលើ Page Facebook របស់ខ្លួនថា ៖ ចេញថតថ្ងៃដំបូង មានអារម្មណ៍ភ័យៗ ៕


                      ប្រភពពី Khmer-Note-Komsan

ខណៈនេះកំពុងរឹតបន្តឹងឆែកឆែអាវុធជាតិផ្ទុះទាំងយប់ នៅផ្លូវ២៧៤ មុខវត្តមហាមន្ត្រី ដឹកនាំដោយអភិបាលរងខណ្ឌ៧មករា


រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋជាច្រេីនថា មានបទល្មេីសចោរកម្មកេីតឡេីងញឹកញ៉ាប់ពេកក្នុងទីក្រុងភ្នំពេញយេីងសព្វថ្ងៃនេះ ទេីបសង្កេតឃេីញថា នៅម៉ោង២០:០០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លី​ម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា​ បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវលេខ ២៧៤ ខាងមុខវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។​



កំលាំងចូលរួមសរុបចំនួន ៦៥នាក់៖
- លោក អភិបាលរងខណ្ឌ
- ប៉ូលីស ៣៥នាក់ - ប៉េអឹម  ១០នាក់
- ប្រជាការពារខណ្ឌ ២០នាក់។

សូមក្រាបគោរពស្នេីរសុំទៅកាន់ខណ្ឌទាំង១១ផ្សេងទៀត មេត្តាដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឡេីងវិញផង! 
និងទទូចស្នេីអោយមានការដាក់កម្លាំងល្បាតក្នុងមូលដ្ឋានឲ្យបានច្រេីនផង ដេីម្បីជួយអន្តរាគមន៍រាល់បទល្មេីសចោរឆក់ដែលកេីតឡេីងញឹកញ៉ាប់ទាំងថ្ងៃទាំងយប់នេះ! ដោយការគោរព

ដោយពិភពចែករំលែក ប្រភពពី សាលាខណ្ឌ៧មករា