ពិតជារន្ធត់ណាស់ ឃេីញចោរឆក់ការបូប ហេីយជិះដេញតាម ក៏ជ្រុលបុកគូទឡាន បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ ប្តីស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯកូនតូចរបួសធ្ងន់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូដឹកប្រពន្ធនិងកូនលើកំណាត់ផ្លូវចំការដូង (២១៧) សង្កាត់ដង្កោ​ ខណ្ឌដង្កោ កាលពីវេលាម៉ោង៩៖១០នាទីយប់​ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ចៃដន្យអីពេលឃើញមានជនសង្ស័យបើកម៉ូតូឆក់ខ្សែក តាមផ្លូវសាធារណៈ បុរសជាប្តីឃើញហេតុការណ៍បែបនេះក៏បង្ខំចិត្ត​​​ បើកម៉ូតូតំឡើងល្បឿនជួយដេញចាប់ចោរ តែជាអកុសលក៏ជ្រុលចង្កូតទៅបុកគូទរថយន្តបណ្តាលអោយបង្កគ្រោះថ្នាក់ដល់ជីវិត។

ភ្លាមៗនោះស្រី្តជាប្រពន្ធបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្តីស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយកូនតូចរងរបួសធ្ងន់។

សាក្សីកន្លែងកើតហេតុបានអោយដឹងថា៖ រថយន្តក៏គេចយកទៅផ្លុងចោលនៅក្នុងបុរីដែលនៅក្បែរនោះ៕

សូមកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ​​ មេត្តាពិនិត្យនៅករណីនេះអោយបានច្បាស់លាស់ផង​ កុំយករបាយការណ៍តាមការរៀបរាប់របស់បុគ្គលមួយចំនួនអី​ សូមរកយុត្តិធម៌ជូនអ្នកស្លាប់ផង​!

តើឡានបុកពួកគាត់​ ឬក៏ក៏ពួកគាត់ជិះម៉ូតូបុកឡាន​ ...?


ទស្សនាវិដេអូខាងក្រោម :



សូមចូលរួមរំលែកទុក្ខ​ដ៏មហាក្រៀមក្រំនេះផង... ស្លាប់ទាំងប្រពន្ធនឹងប្តីខណៈកូនកំពុងសង្គ្រោះបន្ទាន់​ ដោយសារចោរឆក់កាបូបហើយព្យាយាមជិះម៉ូតូដេញចាប់ចោរត្រូវបុកគ្នាជាមួយរថយន្ត​ ។ ដោយពិភពចែករំលែក 

ប្រទះឃើញបុរសម្នាក់ មានស្នាមអារ-ក ដេកលើឈាមហូរជោគដី នៅខណ្ឌច្បារអំពៅ, ជនរងគ្រោះកំពុងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត


រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរបួសដោយរយៈបំពង់កហូរឈាមស្រោចខ្លួន ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ ប្ដឹងសមត្ថកិច្ចសុំអន្តរាគមន៍ ហៅរថយន្តសង្រ្គោះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្បែរចេតិ៍ដី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បេីតាមសេចក្ដីរាយការណ៍បានប្រាប់អោយដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរកាល់ម៉ែត។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើជនរងគ្រោះត្រូវគេអារ-ក ឬអារ-ក ដោយខ្លួនឯងនោះទេ ដោយនៅក្បែរជនរងគ្រោះមានឃើញកូនកាំបិតមួយផងដែរ៕ ប្រភពពី Fresh News

បុរសម្នាក់បើករថយន្ត CRV ជាមួយស្ត្រីម្នាក់ទាំងសភាពស្រវឹង បុករះរថយន្តកូរ៉េតូចលក់ម្ជូរ និងម៉ូតូ២គ្រឿង ហេីយបុកចូលផ្ទះលក់ទូរស័ព្ទទាំងយប់

បុករះទាំងយប់ទៀតហេីយ! 
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត CRV ជាមួយស្ត្រីម្នាក់ទាំងសភាពស្រវឹង ក្នុងល្បឿនលឿនជ្រុលទៅបុក រថយន្តកូរ៉េតូចលក់ម្ជូរនិងភេសជ្ជៈគ្រប់មុខ ហើយរុញផ្ទប់ម៉ូតូ២គ្រឿង និងផ្ទះលក់ទូរស័ព្ទ ព្រមទាំងសម្ភារៈជួលជុលម៉ូតូ តែមិនបណ្តាលអោយមនុស្សរងរបួសអ្វីនោះទេ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០:០០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះនៅលើកំណាត់ផ្លូវ២០០៤ មុខហាងទូរស័ព្ទ ឌុក កុម្ភៈ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាកហុងដារ CRV ពណ៍ទឹកមាសពាក់ស្លាកលេខ 2U-0487 ចំណែករថយន្តលក់ម្ជូរនិងភេសជ្ជៈគ្រប់មុខ ពាក់ស្លាកលេខភ្នំពេញ 2E-5236 រីឯម៉ូតូ២គ្រឿងទៀតដែលខូចខាត ១គ្រឿងម៉ាក ស្ស៊ុយស៊ីគី ឡេត ពណ៍សពាក់ស្លាកលេខភ្នំពេញ 1R-5892 និងមួយគ្រឿងទៀតម៉ាកវីវ៉ាពណ៍ខ្មៅ1D-3098។

តាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្ករបើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុកកើតហេតុ ក៏ជ្រុលទៅបុករថយន្តកូរ៉លក់ម្ជូរនិងភេសជ្ជៈកំពុងឈប់ចតនៅមុខហាងទូរស័ព្ទ ឌុក កុម្ភៈ ហើយរថយន្តបង្ករមិនទាន់អស់ល្បឿនបានរុញរថយន្តកូរ៉េបុកម៉ូតូ២គ្រឿងខាងលើរួមនិងទូរលក់ទូរស័ព្ទព្រម ទាំងសម្ភារៈជួលជុលម៉ូតូមួយចំនួនធំ តែមិនបណ្តាលអោយមនុស្សគ្រោះថ្នាក់ដោយគេចចេញទាន់។

ក្រោយកើតហេតុបុរសបើកបររថយន្តបង្ករចេញមកទាំងភាពស្រវឹងរករឿងគេឯងព្រមទាំងអ្នកសារព័ត៍មានផងដែរ បន្ទាប់មកទើបមានសមត្ថកិច្ចមូលដ្ធាននិងជំនាញចរាចរណ៍ខណ្ឌចុះមកអន្តរាគមន៍សម្រួលកន្លែងដោយឃាត់អ្នកបើកបរ ទុកប្រគល់អោយជំនាញចរាចរណ៍ក្រុង។

ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕ អត្ថបទ BBN

បង្ក្រាបក្រុមចោរប្លន់ ឆក់ លួចនិងគាស់ផ្ទះយ៉ាងសកម្ម បាន២នាក់ ដែលក្លែងបន្លំពាក់ឯកសណ្ឋាន យោធា អាវុធហត្ថ

កិច្ចប្រតិបត្តិការ ស្រាវជ្រាវនិងបង្ក្រាបក្រុមចោរប្លន់ ឆក់ លួចនិងគាស់ផ្ទះ -កើតហេតុថ្ងៃទី២៤.០៦.២០១៧ វេលាម៉ោង

៩.៣០នាទីនៅចំណុចផ្លូវលំភូមិព្រៃក្រឡាញ់

ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត កណ្តាល ។






ជនសង្ស័យ០២នាក់(ឃាត់ខ្លួន)




១-ឈ្មោះ រិន សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខែ្មរ មុខរបរ មិនពិត(យាមកន្លែងកសិ

កម្មភូមិពោធិលាស់ឃុំក្រាំងស្វាយស្រុក

ព្រះស្ដេច ខេត្តព្រៃវែង និងធ្វើគ្រូទាយផង)

ស្នាក់នៅភូមិពោធិលាស់ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។




២.ឈ្មោះ សន សំនៀងភេទប្រុសអាយុ២២

ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចប្បន្ននៅ

ភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។



វត្ថុតាងចាប់យក៖

១-អាវឯកសណ្ឋាន អាវអាវុធហត្ថ ០៣កំប៉្លេ

និងអាវ០១ ។ មានសក្តិ ថ្នាក់វរះសេនីយ៍ត្រីនិងមានសក្តិសុិញ សញ្ញា (នអត្តលេខ០២ ខុសគ្នាជាប់អាវ អត្តលេខ៦២២៩១២ និងអត្តលេខ០០៣៦៦៤៧)។


២-មួក០៣ថ្នាក់វរះសេនីយ៍០២ ក្នុងនោះមួកប៉ារ៉ាសំយ៉ាប០១.មួកឆាង០១.មួកប៉េរ៉េ០១។
៣-ខ្សែសាំងតៀរ៉ុង ០១ ។
៤-អត្តសញ្ញាណប័ណ្ណទាហាន០២ថ្នាក់ពលបាលទោអត្តលេខ០៧៩២៩៩ថ្នាក់វរះសេនីយ៍ត្រី អត្តលេខ០០៣៦៤៧ ។
៥.វិទ្យុទាក់ទង០៣គ្រឿង -MOTOROLA (០១គ្រឿង) -MYT(០១គ្រឿង) -GP៣២៨ ។
៦.ទូរសព្ទ័០៣គ្រឿង
-ម៉ាក(HUAWEI)(0១គ្រឿង) 
-អាខល(០១គ្រឿង)
-អិនចុចពិល(០១គ្រឿង)
៧.រថយន្ត០២គ្រឿងម៉ាកកូរូឡាពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ បាត់ដំបង ២A-០៦៥២ និងរថយន្ត ទីកូ ១គ្រឿង ពណ៌ទឹកសមុទ្រផ្លាកលេខ ឆ.៩១៥០ ភព២ ។
***សភាពនៃរឿងហេតុ
នៅវេលាម៉ោងខាងលើបានទទួលព័ត៌មានពីមហាជនល្អ មានមុខសញ្ញាគួឲ្យសង្ស័យ០២
នាក់មកជួលបន្ទប់ដេក ទើបកម្លាំងជំនាញ
សហការជាមួយប៉ុស្តិដំណាក់អំពិលឃាត់ត្រួតពិនិត្យមុខសញ្ញានាំមកធ្វើការសួរនាំ។
-ដោយមានបញ្ជាផ្ទាល់ពីឯ.ឧ ស្នងការនគរ
បាលខេត្តកណ្ដាល។
-តាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថា៖ ខ្លួន រួមជាបក្ខពួក ច្រើននាក់បានរួមគំនិត
គ្នារៀបចំគម្រោងការលួចគាស់ផ្ទះប្លន់ទ្រព្យ
សម្បត្តិ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយកន្លងមកធ្លាប់បានទិញឯកសណ្ឋាន យោធា អាវុធហត្ថនៅផ្សារទឹកថ្លា រាជធានីភ្នំពេញ ។
-ការស្លៀកពាក់ឯកសណ្ឋានខាងលើនេះមាន
រយះពេលជាង៣ឆ្នាំមកហើយ។
-ការសារភាពរបស់ជនសង្ស័យទាំង២នាក់
បានបង្ហាញថា បក្ខពួកខ្លួន ធ្លាប់បានធ្វើសកម្ម
ភាពនៅខេត្តព្រៃវែង នៅខេត្តកណ្ដាលនិង
នៅខេត្តកំពង់ស្ពឺ ជាច្រើនលើកច្រើនដង
កន្លងមកហើយ ។
ប្រភពពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ស្ត្រី​៣​នាក់​ ជិះជាន់កម្លាំងកុមារ ដោយ​វាយ​ធ្វើបាប​កូន​ឱ្យ​ដើរ​សុំទានរាល់ថ្ងៃ ត្រូវបានកម្លាំងប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួននិងបញ្ជូនទៅ​តុលាការ

រាជធានីភ្នំពេញ ៖ អ្នក​សុំទាន​ជា​ស្ត្រី​ចំណាស់​៤​នាក់ និង​ក្មេង​ៗ៨​នាក់ តែង​តែ​ឃើញ​នៅ​សួនច្បារ​ផ្សារ​ដើម​គ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​យក​មក​សួរនាំ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​ដោយ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ផាត់ ផល្លា នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។
ប្រភព​ពី​លោក​វរសេនីយ៍ត្រី ផាត់ ផល្លា នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស និង​ការពារ​អនីតិជន​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ទាំង​៤​នាក់ មាន​ទី​១​ឈ្មោះ សម ម៉ៅ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ផ្សារ​នាគ​មាស មុខរបរ​មិន​ពិតប្រាកដ ។ ទី​២​ឈ្មោះ ម៉ៅ អ៊ុ​ក អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ស្នាក់​នៅ​ផ្សារ​ដើម​គរ មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣​ឈ្មោះ តី ស្រី​អូន អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ផ្សារ​ដើម​គ មុខរបរ​មិន​ពិតប្រាកដ​។ និង​ទី​៤​ឈ្មោះ សម គុណ អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ផ្សារ​ដើម​គ មុខរបរ​មិន​ពិតប្រាកដ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ថា ស្ត្រី​ទី​២ ទី​៣ និង​ទី​៤ ខាងលើ​នេះ ជា​អ្នក​ស្គាល់គ្នា និង​មានផ្ទះ​ជិត​គ្នា មានស្រុក​កំណើត នៅ​ភូមិ​ស្អាង​ស្រែ ឃុំ​ស្អាង ស្រុក​ឃុ​ក​អណ្តែត ខេត្តកណ្ដាល ។ ដោយឡែក​ស្ត្រី​ចំណាស់ ឈ្មោះ សម គុណ អាយុ​៤៣​ឆ្នាំ បានឱ្យ​ដឹង​ថា ខ្លួន​គាត់​មាន​ជំងឺ​ធ្វើការ​មិនកើត​ទេ ដូច្នេះ​បាន​នាំ​កូន​មក​ដើរ​លក់​ផ្កា និង​សុំទាន​នៅ​ចំណុច​សួនច្បារ​ផ្សារ​ដើម​គ​នេះ​តែ​ម្ដង ។
បើ​យោង​តាម​ក្មេង​ស្រី​ឈ្មោះ ខេ​ម ម៉ា អាយុ​៧​ឆ្នាំ បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ រូប​ខ្លួន និង​ប្អូន​តូច ត្រូវ​បាន​ម្ដាយ​នាំ​មក​ដើរ​សុំទាន នៅ​ចំណុច​សួនច្បារ​ផ្សារ​ដើម​គ មិន​បាន​ចូល​រៀន​ទេ ដើរ​សុំ​១​ថ្ងៃ បាន​ប្រហែល​២​ទៅ​៣​ម៉ឺន គ្រាន់​ទុក​ទិញ​ទឹកដោះគោ​ឱ្យ​ប្អូន និង​ឱ្យ​ម្ដាយ​ទិញ​ម្ហូបអាហារ​ជា​រៀងរាល់ថ្ងៃ ។ ក្រោយ​ពី​ធ្វើការ​សួរនាំ​ស្ត្រី​ចំណាស់​ទាំង​៤​នាក់ ក្នុង​នោះ​៣​នាក់ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​កុមារ ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង រាជា​ធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ព្រោះ​ស្ត្រី​ឈ្មោះ សម ម៉ៅ មិន​មានការ​ពាក់ព័ន្ធ​នឹង​ករណី​កេងប្រវ័ញ្ច លើ​កម្លាំង​ពលកម្ម​កុមារ​នោះ​ទេ ដោយ​គាត់​គ្រាន់តែ​មក​អង្គុយ​លេង ហើយ​កូន​របស់​គាត់​មក​ដើរ​សុំទាន​នេះ មិន​ដែល​ឱ្យ​លុយ​មក​គាត់​នោះ​ទេ ។

ចំណែក​ស្ត្រី​ទាំង​៣​នាក់​ទៀត ពិតជា​បាន​វាយ និង​ធ្វើបាប​កូន ឱ្យមក​ដើរ​សុំទាន​ដើម្បី​ទទួលផល​ប្រយោជន៍​ពិតប្រាកដ​មែន​។ ចំណែក​ក្មេង​ៗ​ទាំង​៨​នាក់ ត្រូវ​បញ្ជូន​ទៅ​អង្គការ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ ៕