គ្រូដាក់កិច្ចការឲ្យសរសេរតែងសេចក្តី ហើយក្មេងស្រីម្នាក់នេះបានសរសេររៀបរាប់ពីជីវិត ដែលនឹកស្មានមិនដល់ ធ្វើឲ្យគ្រូអានហើយរន្ធត់ចិត្តរកអ្វីនិយាយមិនត្រូវ



ថៃ៖ យុវសិស្សវ័យ១២ឆ្នាំរស់នៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ម្នាក់បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានសរសេរតែងសេចក្តីមួយរៀបរាប់អំពីរឿងរ៉ាវ ដែលម្តាយរបស់នាងបង្ខំឲ្យនាងរួមភេទជាមួយបុរសម្នាក់ ដើម្បីជាថ្នូរនឹងប្រាក់មួយចំនួន។ សិស្សស្រីរូបនេះរៀននៅថ្នាក់ទី៦ ហើយនាងត្រូវបានគ្រូបង្រៀនរបស់នាងដាក់កិច្ចការឲ្យសរសេរតែងសេចក្តីមួយរៀបរាប់ពីជីវិតខ្លួនឯង។


ក្នុងសំណេរតែងសេចក្តីនោះនាងបានរៀបរាប់ថា នាងត្រូវបានម្តាយរបស់នាងវាយបង្ខំឲ្យរួមភេទជាមួយមន្រ្តីអាជ្ញាធរម្នាក់ក្នុងតម្លៃ ៥០០បាតសម្រាប់ការរួមភេទម្តង។ ដោយទ្រាំមិនបាននាងរត់គេចខ្លួនទៅផ្ទះមិត្តភក្តិ និងក្រោយមកបានរកអង្គការមួយ ដែលមានឈ្មោះថា Paveena Foundation for help ដើម្បីជួយនាង។ បន្ទាប់ពីបានដឹងរឿងនេះ គ្រូបង្រៀនរបស់នាងបានទៅប្តឹងប៉ូលិសប្រចាំតំបន់ ដើម្បីជួយរកយុត្តិធម៌ឲ្យនាង។ ហើយឥលូវនេះ ខាងប៉ូលិសកំពុងបើកការស៊ើបអង្គេត និងតាមរកចាប់ខ្លួនជនដែលពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទលើកុមារមិនទាន់គ្រប់អាយុនេះ៕

ចាប់បានចោរឆក់ម្នាក់ហេីយ ដែលឆក់អ្នកគ្រូបង្រៀនភាសាចិន នៅខណ្ឌទួលគោក កាលពីព្រឹកមិញ ហេីយចេញឆក់កាបូបម្តងទៀត រួចជិះរត់ទៅបុកគូទឡាន ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ តាមចាប់បានតែម្ដង



រាជធានីភ្នំពេញ ៖ ចោរឆក់ម្នាក់ ក្នុងចំណោមចោរឆក់មួយក្រុមដែលធ្វើសកម្មភាពឆក់អ្នកគ្រូបង្ក្រៀនភាសាចិនកាលពីព្រឹកម៊ិញ បណ្តាលអោយដួលបោកក្បាលធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយបញ្ចូនដល់មន្ទីរពេទ្យឥលូវនេះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិបឹងកេងកងទី១ ដេញចាប់បានខណៈជនសង្ស័យធ្វើសកម្មភាពឆក់កាបូបម្តងទៀតនៅជិតរង្វង់មូល សម្តេចសង្ឃរាជ ជួន ណាត ហើយជិះរត់ទៅបុករថយន្តមួយគ្រឿង នៅវេលាម៉ោង ១៦៖១០នាទីល្ងាចថ្ងៃទី ២៥ មិថុនា ២០១៧ ស្ថិតនៅសង្កាត់បឹងរាំង តែដោយសារជនសង្ស័យខាងលើនេះធ្វើសកម្មភាពឆក់នៅម្តុំរង្វង់មូលសម្តេចសង្ឃជួន ណាត ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

គួរបញ្ជាក់ផងដែរថាស្ត្រីចំណាស់ ជាគ្រូបង្រៀន ភាសាចិន ដែលត្រូវ ក្រុមចោរ ឆក់កាបូប បណ្តាលអោយដួល បោកក្បាល កាលពី វេលាម៉ោង ៦:៤៥នាទី ព្រឹកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច មុខផ្ទះលេខ ២៦ ផ្លូវលេខ២៣០ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានី នៅក្បែរផ្សារ ឃ្លាំងរំសេវ បានទទួលមរណភាព ហើយ។

ជនរងគ្រោះឈ្មោះ សេង អេង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាចិន សាលាឈុងជឹង ស្នាក់នៅផ្ទះលេខ១៥A ផ្លូវលេខ២៥៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសធ្ងន់ដោយសារ ការដួល ប៉ះទង្គិចក្បាល។


ស្ត្រីចំណាស់ខាងលើបានចេញពីពេទ្យគោលបំណងមកផ្ទះ តែជាអកុសលមិនទាន់ដល់ផ្ទះផងត្រូវអាចោរឆក់ចិត្តឆៅឆក់បានសម្រេចនិងបណ្តាលអោយគាត់ធ្លាក់ពីលើម៉ូតូ បោកក្បាលទៅក្រោយនៅសឡដង្ហើមចង្រិត តែជាអនិច្ចារគាត់បានស្លាប់ពេលបញ្ជួនទៅសង្រោះនៅមន្ទីរពេទ្យរុស្សុី។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិនគរបាលបឹងកេងកងទី១ ដើម្បីស្រាវជ្រាវ
វែកមុខបក្សពួកយកមមផ្តន្ទាទោសទៅតាមច្បាប់។

រថយន្តកូរ៉េដឹកជ្រូកមួយគ្រឿង ក្រឡាប់ធ្លាក់ផ្លូវផ្ងារជើង ចាក់ជ្រូកចោលពេញដី

ខេត្តក្រចេះ ៖ វេលាម៉ោង៥៖៣៥នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ មានរថយន្តដឹកជ្រូកមួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលអោយមនុស្សប្រុសរងរបួសស្រាល២នាក់ ចាក់ជ្រូកចោលពេញផ្លូវ នៅចំនុចអង្រ្គង ភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ស្ថិតលើផ្លូវជាតិលេខ៧ {ក្រចេះ ស្នួល} ចន្លោះគីឡូម៉ែត្រ ៣១២−៣១៣ ទិសដៅពី ត្បូងទៅជើង ។

អ្នករងរបួស២នាក់មានឈ្មោះ ៖ ទី១- ឈ្មោះ ខុង រស្មី អាយុ៤១ឆ្នាំ និងទី២- ឈ្មោះ ចិត្រ ចាន់នី អាយុ ៣៧ ឆ្នាំ រស់នៅភូមិ ម្កាក់ ឃុំកណ្ដាលជ្រុំ ស្រុកត្បងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំង ចុះបង្រ្កាបករណីលេងល្បែងកន្ទុយលេខខុសច្បាប់ ៤ទីតាំងក្នុងក្រុងសៀមរាប



ខេត្តសៀមរាប ៖ ដេីម្បីអនុវត្តន៍នូវគេាលនយេាបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្រេាមការបញ្ជានិងដឹកនាំផ្ទាល់ ពីសំណាក់លេាកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានចុះបង្រ្កាបករណីលេងល្បែងខុសច្បាប់(លក់កន្ទុយលេខ) ចំនួន ០៤ទីតាំងធំៗ នៅក្នុងក្រុងសៀមរាប កាលពីវេលាម៉េាង១១៖០០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

 ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះកម្លាំងនគរបាលយេីងបានធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន ០៥នាក់ ជាមេឆ្នេាតមាន៖ ទីតាំងទី១ លក់ឆ្នោត នៅមុខហាងនំបុ័ងផ្សារលើ អ្នកលក់ ឈ្មោះ ចាន់ ណា ភេទស្រី អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទីតាំងទី២ នៅមុខផ្សារលើផ្នែកខាងកើត អ្នកលក់ឈ្មោះ អុី ប៉ូឡូ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទីតាំងទី៣ លក់ឆ្នោតនៅផ្ទះភូមិស្ទឹងថ្មី អ្នកលក់ឈ្មោះ លិះ ព្រួន ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ទីតាំងទី៤ លក់ឆ្នោតនៅមុខផ្សារត្រាំនាគ អ្នកលក់ឈ្មោះ តាន់ រីវ៉ាន់ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ តាវៀនសង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និង ឈ្មោះ សឿន សូរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិចុងកៅស៊ូសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះករណីនេះ កម្លាំងយេីងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) បានចំនួន ៧នាក់ និងដកហូតវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង ៖ អនុវត្តតាមការណែនាំពីសំណាក់លេាកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧:១៥នាទី នេះកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះ១ ករណី នៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ក្នុងនោះបានឃាត់ខ្លួនអ្នកលេងល្បែងស៉ីសងខុសច្បាប់ (អាប៉ោង) ចំនួន ៧នាក់ ដកហូតមេអាប៉ោង ចំនួន ០២, កម្រាលហាន់តោ០១ , ប្រាក់រៀលចំនួន ៥៣០,០០០ រៀល , ម៉ូតូ ០៤ គ្រឿង ។ បច្ចុប្បន្នកំពុងសាកសួរ និងកសាងសុំណុំរឿងតាមនិតិវិធី ។