ឧកញ្ញ៉ាសាមញ្ញម្នាក់ សុំមិនបញ្ចេញឈ្មោះ មកពីភ្នំពេញ ដេីម្បីជួយរកយុត្តិធម៌ដល់ គ្រូពេទ្យ វ៉ាន់ ស៊ុន នៅខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ មានដំណឹងមួយ ដែល Live ផ្ទាល់ចេញពី Account បណ្ដាញសង្គម Facebook ដែលមានឈ្មោះថា ឯក រម្យនា ដែលបានចុះមកជួបអ្នកមីង ដែលជាម្ដាយបង្កើតរបស់ ប្អូនប្រុសកម្លោះ វ៉ាន់ ស៊ុន និងបានចុះបញ្ជីរ យ៉ាងញាប់ដៃញាប់ជើង ដើម្បីទាមទាររកយុត្តិធម៌ ដល់ក្មេងប្រុសម្នាក់ដែលរងការចោទប្រកាន់ នៅមន្ទីរពេទ្យ សង់តេអង្គរ ។
បើតាមខ្សែវីដេអូ Live បានបញ្ជាក់ថា គឺគាត់បានឡើងពីភ្នំពេញ មកកាន់ខេត្តសៀមរាប ដើម្បីជួយដល់ វ៉ាន់ ស៊ុន ក៏បានសាកសួរ វ៉ាន់ ស៊ុន និង ម្ដាយឪពុករបស់ វ៉ាន់ ស៊ុន ដោយបានចំណាយពេល វេលា ដោយមិនបានទៅធ្វើការផងដែរ គោលបំណង គឺដើម្បីស្វែងរក យុត្តិធម៌ក្នុងរឿងមួយនេះ ។
បងស្រីដែលបាន Live បាននិយាយថា ពួកគាត់ពុំដែលស្គាល់ វ៉ាន់ ស៊ុន និង ឪពុកម្ដាយរបស់គេនោះទេ ហើយថែមទាំងបានប្រាប់ម្ដាយរបស់ វ៉ាន់ ស៊ុន និយាយក្នុងវីដេអូ Live ដើម្បីប្រាប់ពីសាច់រឿងមួយចំនួន តែអ្នកមីងមិនបានរ៉ាយរ៉ាប់ច្រើនទេ ។
គ្មាននណាម្នាក់ដែលបានស្គាល់ ឈ្មោះរបស់លោក ឧកញ្ញ៉ានោះទេ តែម្ចាស់អាខោន ខាងលើ ដែលកំពុង Live វីដេអូ តាមបណ្ដាញសង្គមក៏បាន និយាយថា ព្រឹកមិញនេះ គឺលោក ឧកញ៉ាបានទៅជួប វ៉ាន់ ស៊ុន ផ្ទាល់នៅឯគុក ដើម្បីសួរនាំ ក៏ដូចជាបំពេញសំណុំរឿង ដើម្បីរកយុត្តិធម៌ ។
ពីដំបូង ម្ចាស់ Account ខាងលើបានបញ្ជាក់ផងដែរ ម្ដាយ ឪពុករបស់ វ៉ាន់ ស៊ុន មានការខ្លាចរអារ ព្រោះថា គាត់ក្រីក្រ ពុំមានលទ្ធភាព ក្នុងការជួយវ៉ាន់ ស៊ុន ផង ប៉ុន្តែក្រោយមក បើតាមសម្ដីរបស់ បងស្រីដែលបាន Live វីដេអូ លោក ឧកញ្ញ៉ាមិនបានឲ្យ ម្ដាយ និងឪពុករបស់ ស៊ុន អស់លុយនោះឡើយ ។
រឿងរ៉ាវនេះ កើតឡើងជិតមួយសប្ដាហ៍ទៅហើយ ដោយសារតែម្ចាស់ Account បានធ្វើការចេញ Live វីដេអូ និយាយពីរឿងរ៉ាវ មួយចំនួនដែលទាក់ទងនឹងពេទ្យ ឬយ៉ាងណា ទើបមានលោកឧកញ្ញ៉ាម្នាក់បានធ្វើការ ចេញមុខជួយដល់ វ៉ាន់ ស៊ុន ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងយ៉ាងដូច្នេះ ។
សូមទស្សនា ខ្សែវីដេអូ Live ខាងក្រោម៖
យុវតីជាសិស្ស នៃវិទ្យាល័យជាស៊ីសាមគ្គីម្នាក់ ព្រោះតែលុយ១០ដុល្លារ ទើបបង្ខំចិត្តធ្វើចោរ (Video)
យុវតីជាសិស្ស នៃវិទ្យាល័យជាស៊ីសាមគ្គីម្នាក់ ព្រោះតែលុយ១០ដុល្លារ ទើបបង្ខំចិត្តធ្វើចោរ
រាជធានីភ្នំពេញ យុវតីជាសិស្ស នៃវិទ្យាល័យជាស៊ីសាមគ្គីម្នាក់ ត្រូវបានក្រុមអាជីវករលក់ដូរ សម្លៀកបំពាក់ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី ធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាល ស្ទឹងមានជ័យ ក្រោយធ្វើសកម្មភាពចូលទៅលួចយកខោអាវ១កំផ្លេរ បង្កអោយមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យុវតីខាងលើ សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ អាយុ១៧ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីម សាមគ្គី ។
រាជធានីភ្នំពេញ យុវតីជាសិស្ស នៃវិទ្យាល័យជាស៊ីសាមគ្គីម្នាក់ ត្រូវបានក្រុមអាជីវករលក់ដូរ សម្លៀកបំពាក់ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី ធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាល ស្ទឹងមានជ័យ ក្រោយធ្វើសកម្មភាពចូលទៅលួចយកខោអាវ១កំផ្លេរ បង្កអោយមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យុវតីខាងលើ សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ អាយុ១៧ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីម សាមគ្គី ។
តាមចម្លើយឆ្លើយសារភាពរបស់រូបនាងអោយដឹងថា នៅវេលាព្រឹកថ្ងៃខែឆ្នាំដដែល មិត្តភក្តិរបស់នាង បានពឹងនាងអោយជួយទិញខោខៅប៉ូយ១ ដោយអោយលុយនាងចំនួន១០ដុល្លារទៅទិញ ហើយសល់ បន្តិចបន្តួចទុកចាយចុះ ប៉ុន្តែនាងបានជ្រុះបាត់លុយនោះ មិនដឹងថាបាត់នៅទីណា ។ ដោយភ័យខ្លាច មិនមានខោសងមិត្តភក្តិវិញ នាងក៏សម្រេចចិត្តចូលមកក្នុងផ្សារស្ទឹងមានជ័យតែម្នាក់ ហើយធ្វើសកម្មភាពលួចយកខោខៅប៉ូយ និងអាវ ១ឈុតដែលគេបង្យួរដាក់លក់ដាក់ចូលក្នុងកាតាបខ្លួន ប៉ុន្តែសំណាងអាក្រក់ត្រូវក្រុមអាជីវករផ្សារប្រទះឃើញ ក៏នាំគ្នាចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។
ស្ត្រីជាម្ចាស់សម្លៀកបំពាក់ បានបញ្ជាក់ថា ក្នុង១ខែៗ គាត់បានបាត់សម្លៀកបំពាក់ជារឿយៗ ប៉ុន្តែតាម ចាប់ចោរមិនដែលបានសោះ ព្រោះអ្នកទាំងនោះ លួចហើយរត់គេចលឿនណាស់ ។ ហើយក្នុងតម្លៃ ខោអាវនីមួយៗ សុទតែមានតម្លៃចាប់ពី ១០ដុល្លារឡើងទៅ ។
យ៉ាងណាមិញ ជុំវិញករណីលួចនេះ ស្ត្រីជាម្ចាស់សម្លៀកបំពាក់ពុំបានដាក់ពាក្យបណ្តឹងក្មេងស្រីខាងលើឡើយ ដោយគ្រាន់តែសំណូមពរសមត្ថកិច្ចមូលដ្ឋានធ្វើការអប់រំណែនាំនាង ហើយទំនាក់ទំនង ទៅអាណាព្យាបាលអោយមកធ្វើកិច្ចសន្យាបញ្ឈប់ទង្វើបែបនេះជាលើកទី២ បើពុំដូច្នោះ នឹងចាត់វិធាន ការតាមផ្លូវច្បាប់ ៕ ពីបង លីហេង
ទស្សនាវិដេអូខាងក្រោម
ទស្សនាវិដេអូខាងក្រោម
Subscribe to:
Posts (Atom)