ហ្វីលីពីន៖ កុមារគ្រប់រូបមានសិទ្ធក្នុងការទទួលបានការអប់រំ។ ជាការពិតណាស់ នៅពេលដល់អាយុជាក់លាក់មួយកុមារមានសិទ្ធក្នុងការរៀនសូត្រនិងរស់នៅប្រកប ដោយសុវត្ថិភាពដោយមានការជួយជ្រោមជ្រែងពីសំណាក់ឪពុកម្ដាយរបស់ពួកគេ គ្រួសារក៏ដូចជាសង្គម។ ប៉ុន្តែទោះជាយ៉ាងណាមិនមែនកុមារទាំងអស់ដែលរស់នៅក្នុងប្រទេសផ្សេងៗក្នុងពិភពលោកសុទ្ធតែមានលទ្ធភាពអាចទទួលបាននូវការអប់រំនោះទេ។ ជាក់ស្ដែង ដូចជាកុមារពីរនាក់បងប្អូននេះអីចឹង ភាពក្រីក្របានក្លាយជាឧបសគ្គមួយរារាំងដល់ការទទួលបាននូវសិទ្ធទាំងអស់នោះរបស់ពួកគេ។
ជំនួសឲ្យការរៀនសូត្រនៅឯសាលានិងលេងសប្បាយជាមួយមិត្តភក្តិនោះ អ្នកទាំងពីរត្រូវតស៊ូធ្វើការងារ ដើម្បីជួយគ្រួសាររបស់ពួកគេស្វែងរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ។ រូបភាពរបស់បងប្អូនបង្កើតពីរនាក់ដើរលក់ពោតស្ងោរតាមផ្លូវបានធ្វើឲ្យអ្នកលេងអ៊ីនធើណិតជាច្រើនមានការចាប់អារម្មណ៍ដោយក្ដីអាណិតអាសូរជាខ្លាំង។ កុមារទាំងពីរមើលទៅដូចជាត្រូវបានដើរលក់ពោតបែបនេះពេញមួយថ្ងៃហើយ ដើម្បីអាចរកបានប្រាក់បន្តិចបន្តួចជួយទៅដល់អ្នកផ្ទះរបស់ពួកគេ។
អ្នកនិយមលេងអ៊ីនធើណិតជាច្រើនបានសរសើរបងប្អូនមួយគូនេះ ចំពោះភាពមិនអាត្មានិយមនិងភាពស្មោះត្រង់កតញ្ញូរបស់ពួកគេក្នុងការជួយដល់ឪពុកម្តាយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធើណិតមួយចំនួនក៏មានភាពបារម្ភភ័យព្រួយចំពោះស្ថានភាពរបស់ពួកគេ ដោយបាននិយាយថានៅអាយុនេះ ពួកគេគួរតែត្រូវបានរៀននៅក្នុងសាលារៀនជាមួយនឹងក្មេងដទៃទៀត វាជការប្រសើរហើយដែលគេចេះជួយ ប៉ុន្តែឪពុកម្ដាយរបស់ពួកគេគួរតែជាអ្នកដែលខិតខំធ្វើការដើម្បីផ្គត់ផ្គង់ចិញ្ចឹមគ្រួសារ៕
ទស្សនាវីដេអូខាងក្រោម៖