ថ្មីៗនេះបើយោងតាម Page ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ TV3HD បានធ្វើការប្រកាស ជូនដំណឹងជាបន្ទាន់ ដូចក្នុង
Video ប្រកាសជូនដំណឹងបន្ទាន់ខាងក្រោមនេះ :↓
សមបញ្ជាក់អោយកាន់តែច្បាស់ថាលោក សុវណ្ណ សុខា អគ្គនាយក Page TVFB ធ្លាប់ជាអតីត អ្នកអធិប្បាយព័ត៍មាននៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុន្តែដោយសារតែរឿងចំរូងចំរះ មិនព្រមដោះស្រាយ ពាក់ព័ទ្ធនឹងលុយបំណុលជាមួយផ្នែក បេឡា របស់ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ ទើបបានជាដេញចោលបញ្ឈប់ពីការងារទាំងមិនទាន់ដោះស្រាយលុយបំណុលនោះផង ហើយបានជារត់មកធ្វើព័ត៍មានតាម Facebook Page វិញ ក្នុងគោលបំណងលាក់បាំងមហាជនមិនអោយដឹងពីរឿងអាស្រូវរបស់ក្រុមខ្លួន និងឆ្លៀតឧកាសនិយាយដាក់ខ្លួនក្នុងការ Live ផ្សាយផ្ទាល់តាម Page ថាខ្វះខាតនេះ ខ្វះខាតនោះ គ្មានលុយចាក់សាំងទេ លក់ឡានយកលុយអោយក្រុមខ្លួន ព្រោះក្រុមខ្លួនគ្មានអ្នកឧបត្ថម្ភទេ អោយគេមើលទៅអាណិត តែនេះគ្រាន់ជាវិធីរកលុយរបស់ក្រុម TVFB និងឆ្លៀតទាញយកផលប្រយោជន៍ពីមហាជន ដោយក្រុមខ្លួនបានធ្វើជាអ្នកជួយសង្គម តាមការចុះយកព័ត៍មានដោយពណ៍នាហេតុការណ៍ដើម្បីមើលទៅអោយគេអាណិត អោយតែមានគេផ្ដល់ជំនួយនិងឧបត្ថម្ភអ្វីមួយអោយអ្នកខ្វះលទ្ធភាពតាមរយះក្រុមខ្លួនគឺអាំងក្រុមខ្លួនបានដែរនោះដឹងតែគេខំជួយសរសើរលើកគេឡើងកប់។
ដោយសារតែព័ត៍មានពេលយប់កើតឡើងច្រើន ហើយផ្លូវស្ងាត់ងាយស្រួលនឹងចុះថត Live ផ្ទាល់ ដែលធ្វើអោយ Page tvfb មានគេស្គាល់ច្រើនថាជា Page Live ផ្សាយផ្ទាល់ព័ត៍មាន ទាន់ហេតុការណ៍បានលឿនជាង Page ព័ត៍មានដទៃ ព្រោះថាក្រុមនេះបានអង្គុយ រងចាំស្ដាប់ព័ត៍មានពី ID របស់សមត្ថកិច្ចគ្រប់ខណ្ឌទាំង១២តែម្ដង និងអង្គុយចាំស្ដាប់ប្រិយមិត្តរាយការណ៍និងផ្ដល់ព័ត៍មាន ពីវិទ្យុABC ហើយរាល់ព័ត៍មានដែលវិទ្យុABCទទួលបានគឺបានរាយការណ៍និងទាក់ទងជូនសមត្ថកិច្ចគ្រប់មូលដ្ឋានកើតហេតុទូទាំងប្រទេស និងទាក់ទងរាយការណ៍ ជាមូយសមត្ថកិច្ចនៅមូលដ្ឋានកើតហេតុទាំង១២នោះផងដែរ ។ ទើបបានជាក្រុមអ្នកយកព័ត៍មាន Page TVFB នេះ ឆ្លាតចាំស្ដាប់ពីគេបន្ត ហើយចុះទៅប្រមាញ់ព័ត៍មានបានភ្លាមៗនៅក្នុងរាជធានីភ្នំពេញ ហើយត្រួវបានគេស្គាល់ថាជា Page ព័ត៍មានលឿងនិងរហ័ស តាមបណ្ដាញសង្គមនេះ និងមិនទាន់មានអ្នកស្គាល់ក្រុមនេះច្បាស់ទេថា ក្រុមនេះមានរឿងអាស្រូវ ពាក់ព័ន្ធ និងលុយកាក់ជាច្រើន ក្នុងកន្លែងដែលក្រុមនេះ ធ្លាប់បានបម្រើការងារផ្នែកព័ត៍មាននេះ ពីមុនៗមកផងដែរ ។ ជាក់ស្ដែងនៅចុងខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ចេញសេចក្ដីប្រកាសជូនដំណឹងជាបន្ទាន់ "ជម្រាបជូនលោក សុវណ្ណ សុខា អគ្គនាយក Page TVFB សូមមេត្តាចូលខ្លួនមកដោះស្រាយបំណុល ដែលបានជំពាក់ នៅផ្នែកបេឡា របស់ស្ថានីយ៍ ទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ជាបន្ទាន់ បើមិនដូច្នោះទេ យើងខ្ញុំ និងប្រគល់ឲ្យសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់" ។ ដោយរហូតមកដល់ថ្ងៃទី០៩ ខែមិថុនា ២០១៧នេះ លោក សុវណ្ណ សុខា អគ្គនាយក Page TVFB នៅមិនទាន់ឃើញមុខចូលខ្លួនមកដោះស្រាយលុយបំណុល ដែលជំពាក់នោះនៅឡើយទេ ។
ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ក្រុម Page TVFB កាលពីថ្មីៗនេះផងដែរ កូនប្រុសលោក សុវណ្ណ សុខា អគ្គនាយក Page TVFB ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម Facebook ធ្វើការរិះគន់និងថាអោយចំៗទៅកាន់ លោក សុវណ្ណ ឬទ្ធី ដែលជាអ្នកយកព័ត៍មាន និងជា អគ្គនាយករង Page TVFB យ៉ាងខ្លាំង ព្រោះតែមហាជនយល់ថាលោកបានថតវីដេអូផ្សាយផ្ទាល់ បំពានសិទ្ធបុគ្គល ហួសហេតុពេក ជាពិសេសត្រង់សំដីថាអោយមនុស្សចាស់ គ្មានសីលធម៍ ទាំងគេជាមនុស្សចាស់ទៀត និងព្យាយាមផ្សាយផ្ទាល់ហែករឿងគ្រួសារអ្នកទៃ ធ្វើអោយទៅជាពណ៍មានធំបាន ដើម្បីផលប្រយោជន៍ខ្លួនឯងដែរលើសហើយអ្នកពណ័មាន។
ខាងក្រោមនេះដកស្រង់ពី Comments
មែនគេទទួលស្គាល់ថា គាត់នឹង សុទ្ធតែថាគេគ្មានសីសលធម៌ ចុះខ្លួន មានសីលធម៌ត្រង់ណា ?
ចុះអ្នកសារព័ត៌មាន មានសិទ្ធអីទៅថតគេ ដោយគ្មានការអនុញ្ញាតិ ?? កុំអោយគេប៉ះទូរសព្ទ័ខ្លួន ចុះខ្លួនមានសិទ្ធថតគេមែន?
កំពូលអ្នកចាក់រុក សម័យនេះម៉្យាងដែរ មាន Smart phone អាំងខ្លួនជាអ្នកសារព័ត៍មាន និយាយម្តងៗមហាអួត យកមុខខុសរឿងធ្វើដូចចេះតែឯង គ្មានអ្នកណាច្រណែនឯងទេ គ្រាន់តែឆ្ងល់ធ្លាប់យកព័ត៍មានឲ្យស្ថានីយ៍ទូរទស្សន៍ធំៗ ទាំងឪ ទាំងកូន ទាំងបងប្អូន ប្រហែលជាមានវិជ្ជាជីវៈជាអ្នកសារព័ត៌មានអាជីបពេក ទើបបានជាគេដេញក្បាលចោលទាំងពូជ បែបហ្នឹង បានជារត់មកធ្វេីព័ត៍មានតាម Facebook Page វិញ!
គិតថាអ្នកគ្រប់គ្នាមិនដឹងពីយើងមែនទេ មូលហេតុដែលគេដេញក្បាលចេញ ឈប់ឲ្យយកព័ត៍មានពីស្ថានីយ៍ទូរទស្សន៍មួយចំនួនហ្នឹង គឺមកចរិកធូរថ្លៃ គ្មានលេខដាក់ មានលុយថាគេល្អ អត់លុយចោល គេហា ប្រឹងលានអណ្ដាតរត់តាមលុយនោះឯង ឬហៅអោយងាយស្ដាប់ គឺប្រហែលជា អ្នកសារព័ត៍មាន គៀបស៉ីលុយ គេហើយ បានគេដេញក្បាលចេញចឹងនោះ
ខ្ញុំមិនចូលចិត្តពួកសារព័ត៌មាន Online ត្រង់អាចំណុចធូរថ្លៃ ចូលចិត្តយកផលប្រយោជន៍លើបញ្ហារបស់គេ គេលែងលះគ្នារាប់ឆ្នាំ រស់នៅផ្សេងគ្នារាប់ឆ្នាំហើយ ទៅគាស់កកាយរឿងចាស់របស់គេ ជជីកសួរនាំរឿងអតីត ចាក់រុកឲ្យគេឈ្លោះគ្នាឡើងវិញ ធ្វើអាជីវកម្មលើទុក្ខលំបាកគ្រួសារគេដើម្បីផលចំណេញរបស់ខ្លួន។ ហើយមួយចំណុចទៀត ចូលចិត្តយកព័ត៌មានពីហ្វេសប៊ុក ឬ post របស់គេក្នុងហ្វេសប៊ុកទៅសរសេរថែមថយ ថែមចេកថែមស្ករ ជួនកាលអត់រឿងអីផង ចាក់រុកឲ្យគេឈ្លោះគ្នាប្រាវ ឬ ធ្វើឲ្យមហាជនស្អប់ជ្រក់ជ្រេញអ្នកនេះ អ្នកនោះលេងសមយ័នេះមានតែទូរសព្ទ័ Smart Phone ចេះនិយាយថែមថយ ចង់យកព័ត៌មានបន្ថែមបន្ថយបានតាមចិត្តចឹងមែន!
មិនមែនអ្នកយកព័តមានមានសិទ្ធិគ្រប់បែបយ៉ាងនោះទេ រំលោភសិទ្ធិផ្ទាល់ខ្លួនគេហើយ នៅគ្រាន់បើទៀតធ្លាប់ស្រលាញ់ចូលចិត្ត page នឹង ដល់ចឹងពេក លើសហើយ។ ហើយចង់សួរថែមដែរ និយាយមិនដាច់ពីមាត់ ថាខ្លួន ក្រុមខ្លួន(TVFB) ជាអ្នកសារព័តមាន តើមានកាតសំគាល់ដែរ ទេ ឬឯកសារនានា បញ្ជាក់ថាខ្លួនជាអ្នកសារព័តមានដែរទេ។ នេះមិនរំលឹករឿងអាស្រូវប៉ុន្មានខែមុនផង ចាប់ផ្ដើមអស់ចិត្តពេលឆាតសួរ ពីរឿងអាស្រូវដែលថា ... តែមិនតប តិចដូចគេថា ចង់និយាយថាខ្ញុំគោរពរាល់ទង្វើល្អ តែចង់ផ្ដាំថាសូមមានសីលធម៌ រាល់ពេលបំពេញកិច្ចការផង បើសាម៉ីខ្លូនគេសំនូមពរ ថាមិនចង់អោយថតយើងគួរតែ គោរព សិទ្ធិបុគ្គល គេមានកិត្តិយសរបស់គេ ទោះបីជាគាត់មានរឿងទៅប្តឹងនៅខណ្ឌ វាជារឿងផ្ទាល់ខ្លួនរបស់គាត់។ ខ្ញុំធ្លាប់ឃើញកន្លងមកគេចុះព៏តមានសរសេរជាអក្សរ បើគេសុំលាក់អត្តសព្ញាណយើងគួរតែគោរពសិទ្ទិលាក់អោយគេ ហើយពិព័ណនា តែមានអ្វីកើតឡើងបានហើយ អរគុណ!
ត្រូវហើយគាត់មានប្រជាប្រិយភាព ពិតមែន តែយើងជាអ្នកសារព័ត៌ តែធ្វើអ្វីកុំអោយប៉ះពាល់ សិទ្ធបុគ្គលខ្លាំងពេក ព្រោះបើគេគ្មានកំហុសហើយធ្វើអ្វីដែលមានទាន់ប៉ះពាលជាសាធារណ:ហើយ គេហាមមិនអោយថតរូបគេ យើងក៏មិនត្រូវថតហើយចាក់ផ្សាយដែរ នេះជាវិជ្ជាជីវ:និងសីលធម៍ របស់អ្នកសារព័ត៌មាន។ អរគុណ នូវព័ត៌មានពិតរបស់ក្រុមលោកកន្លងមក។ អ្នកសារព័ត៌មានល្អ តែច្រឡំថាខ្លួនឯងត្រូវគ្រប់ពេល ខ្លួនឯងបំពានសិទ្ធិខាង រូបភាព បុគ្គលហើយ នៅមិនដឹងទៀត មាត្រា១០-១១-១២នៃក្រមរដ្ឋប្បវេណី អ្នកមិនអាចថតរូប ឬផ្សព្វផ្សាយរូប អ្នកណា ដោយគ្មានការអនុញ្ញាត ឬព្រមព្រៀងពីសាម៉ីលួនបានឡើយ ហើយកុំសម្តីធ្ងន់ពេក ទោះបីជានៅ ទីសាធារណៈក៍គេមានសិទ្ធិប្តឹងទាមទារសំណងជំងឺចិត្ត ហើយមិនត្រឹមតែទទួលខុសត្រូវ ផ្នែករដ្ឋប្បវេណីទេ នៅអាចត្រូវទទួលទោសព្រហ្មទណ្ឌទៀតផង។
សូមលោកអ៊ុំ ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៍មាន មេត្តាចាត់វិធានការ តាមមើលទង្វើរបស់ក្រុមអ្នកយកព័ត៍មាន TVFB ហួសដែនកំណត់មួយក្រុមនេះផង ។
អាប៉ិហ្នឹង ពេលសម្ភាសន៍លោក ហុងដា ខ្ញុំស្តាប់ទៅមិនសមអ្នកយកពត៌មានសោះ បែរជាទៅអ្នកបញ្ចូលសម្លេងបន្ថែមល្បោយទៅវិញ ធ្វើអោយអារម្មណ៍ក្រុមគ្រួសារសព មិនស្ងប់ចិត្ត វាទៅជាចេះវែកញែក ហួសវិជ្ជាជីវៈហើយអន្ទិត បានល្បីចាក់ឬសគេល្បីបន្តិច ចង់លើសបាត់ហើយ អ្នកកាសែតសម្បូរដោយវិជ្ជាជីវ:ពេញខ្លួនពេលខ្លះចង់ដឹងរឿងគេជ្រុលពេកហើយ ថ្វីត្បិតអស់លោកថតលើផ្លូវសាធារណះមែនតែគួរគប្បីគោរពសិទ្ធពលរដ្ឋសិទ្ធបុគ្គលផងមិនមែនគ្រាន់តែមាន licence ពីក្រសួងព័ត៌មានអស់លោកធ្វើអីស្រេចតែចិត្តនោះ។
កំគិតថាមានតែខ្លួនពេក អាបូបាច់