អ្នកដឹកនាំផលិតកម្ម ទម្លាយរឿងផិតក្បត់ របស់យូរី និង ប៊ីម៉ូ លួចទាក់ទងគ្នា ខណៈពេលនាង នៅផ្ទះរួមជាមួយលោក ដូចប្តីប្រពន្ធ! 

ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលបំផុត នៅចុងខែឧសភា ដែលអតីតអ្នកដឹកនាំផលិតកម្មសាន់ដេ និងសព្វថ្ងៃ ជាអ្នកដឹកនាំផលិតកម្ម ថោន លោក រ៉េត បានទម្លាយនូវរឿងគ្រប់យ៉ាង រវាង លោក និង កញ្ញា យូរី ជាតារាចម្រៀងដ៏ល្បី ដែលពេលនេះ រូបនាង បានលួចក្បត់ ទៅទាក់ទងជាមួយនឹង តារាចម្រៀងប្រុសវ័យក្មេង លោក ប៊ីម៉ូ ជាដៃគូចម្រៀងជាមួយនាង។

កាលពីប៉ុន្មាននាទីមុននេះ រូបលោក បានបញ្ចេញសារយ៉ាងក្តៅ ដែលទម្លាយនូវរឿងផិតក្បត់ របស់កញ្ញាយូរី ដែលបានលួចស្នេហា ជាមួយ លោក ប៊ីម៉ូ ខណៈកំពុងតែនៅរួមផ្ទះ ជាមួយលោក ដូចជាប្តីប្រពន្ធ អស់រយៈពេល ៤ឆ្នាំ។
មិនតែប៉ុណ្ណោះ លោក រ៉េត ក៏បានបញ្ចេញ នូវរូបថតយ៉ាងផ្អែមល្ហែម រវាង នាង និង លោក ដើម្បីអះអាងឲ្យមហាជនបានដឹងថា ពួកគេបានស្រលាញ់គ្នាពិត ជាច្រើនឆ្នាំមកហើយ តែដោយសារគិតថា កញ្ញា យូរី ជាតារាចម្រៀងកំពុងតែមានសន្ទុះ ទើបលោក មិនដែលហ៊ានបង្ហោះរូបនៅក្នុងហ្វេសប៊ុក ហើយទើបតែពេលនេះ ដែលលោក សម្រេចចិត្ត បង្ហាញនូវរូបភាពផ្អែមល្ហែម និងសារដ៏ឈឺចាប់ ដែលកញ្ញាយូរី បានលួចផិតក្បត់លោក ពីក្រោយខ្នង ជាមួយនឹង លោក ប៊ីម៉ូ។
យ៉ាងណាមិញ កញ្ញា យូរី និង លោក ប៊ីម៉ូ មិនទាន់ចេញមុខបកស្រាយ ពីរឿងលួចទាក់ទងគ្នា ក្បត់ចិត្ត លោក រ៉េត នោះទេ ហើយអ្នកគាំទ្រ នឹងសង្ឃឹមថា ពួកគេ នឹងចេញមុខបកស្រាយ ពីរឿងនេះក្នុងពេលឆាប់ៗនេះ។
ព័ត៌មានយ៉ាងណា ខ្មែរឡូតនឹង បន្តចុះផ្សាយក្នុងពេលបន្ទាប់ទៀត៕

កាល លោក រ៉េត និង កញ្ញ យូរី ជាសង្សារនឹងគ្នា
សាររបស់លោក ពេលដឹង យូរី ក្បត់
សាររបស់ លោក រ៉េត បង្ហោះព្រឹកមិញ 
សារ និងរូបថត ទាំងនេះ លោក រ៉េត អះអាងថា កញ្ញា យូរី ទាក់ទងគ្នា ជាមួួយ លោក ប៊ីម៉ូ 
កញ្ញា យូរី និង លោក ប៊ីម៉ូ

ABC Breaking News : ផ្ទុះបំពង់ឧស្ម័ន បង្កឲ្យកម្មករកម្មការនីច្រើននាក់ ភ័យស្លន់ស្លោ រត់ប្រសេចប្រសាច ចេញមកខាងក្រៅរោងចក្រមួយកន្លែង នៅជិត​បុរីពិភពថ្មី ចោមចៅ

រាជធានីភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីអ្នកឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យវិទ្យុABC ដឹងថា មានករណីផ្ទុះបំពង់ឧស្ម័ននៅក្នុងរោងចក្រមួយកន្លែង បណ្ដាលឲ្យមានក្លិនស្អុយខ្លាំង ខណៈនេះមានកម្មករកម្មការនីច្រើននាក់ កំពុងភ័យស្លន់ស្លោ រត់ប្រសេចប្រសាចចេញមកខាងក្រៅរោងចក្រមួយកន្លែង នៅម្ដុំបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង០៨៖២០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។



ក្រោយពីបំពង់ផ្ទុះលាន់លឺយ៉ាងខ្លាំងហេីយ មានផ្សែងហុយសាយភាយចេញមកក្រៅហើយនោះ កម្មករកម្មការនី និងប្រជាពលរដ្ឋ នៅជុំវិញជាច្រើននាក់ បាននាំគ្នារត់ចេញ ដោយសារតែពួកគេបានធុំក្លិនស្អុយ និងថប់ដង្ហើម។ ទោះជាយ៉ាងណាពេលនេះ មានសមត្ថកិច្ចបានចុះទៅទីតាំងកេីតហេតុហេីយ ប៉ុន្តែមូលហេតុមិនទាន់បញ្ជាក់ប្រាប់ឲ្យដឹងនៅឡើយទេ៕

មានអ្វីបន្ថែមABCនិងជម្រាបជូនបន្ត

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010231010 / 012231010 / 070231010 / 077231010 និង 087232323 

[ABC] មានអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្ដីរាយការណ៍បឋមពីអ្នកឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យវិទ្យុABCដឹងថា មានអគ្គិភ័យមួយកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅវេលាម៉ោង០៩៖១៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។ 

ខណៈនេះកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ កំពុងជួយចេញអន្តរាគមន៍ហេីយ ។ 


  ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្ត


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010231010 / 012231010 / 070231010 / 077231010 និង 087232323 

វីដេអូអប់រំស្នាដៃរបស់កូនខ្មែរ កូនស្រីចង់បានទូរស័ព្ទទំនើបពីឪពុកពិកា មានអ្នកចូលទស្សនារហូតដល់ទៅជាង ២០លាននាក់! សូមជួយចែករំលែកផង!


វីដេអូត្រឹមតែ ១៣នាទីប៉ុន្តែវាពិតជាអាចធ្វើអោយអ្នកគ្រប់គ្នាស្រក់ទឹកភ្នែកអាណិតបុរសពិការនឹងក្មេងស្រីតូចដែលត្រូវម្ដាយបោះបង់ចោលតាំងពីនៅតូច ប៉ុន្តែជាអកុសលលោកឪពុកម្នាក់នេះពិការជើងមិនអាចធ្វើអ្វីបានឡើយក្រៅពីរំកិលខ្លួនតាមផ្លូវដើម្បីសុំទានបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះត្រូវបានផលិតឡើងដោយកូនខ្មែរប៉ុន្តែបែរជាមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ រហូតមកដល់ផេករបស់ជនជាតិឥណ្ឌូនេស៊ីមួយដែលមានឈ្មោះថា Kreatif បានយកទៅបង្ហោះ ហើយបានទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមចូលទស្សនាជាង ២០ លានដងជាមួយនឹងចំនួនLike ជាង១លាន និង Share ៦ម៉ឺនដង រួមទាំង Comment ជាង ១ម៉ឺន ដោយសុទ្ធតែបានបញ្ចេញមតិថាខ្លួនស្រក់ទឹកភ្នែកក្រោយពីបានទស្សនារួច។ ចង់ដឹងអត្ថន័យកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖
ខាងក្រោមនេះជាវីដេអូរបស់កូនខ្មែរយើងដែលមានបង្ហោះ៕
ប្រភព ៖ facebook

ចាំទុកទៅ! លើលោកនេះគ្មានអ្វីប្រសើរជាងយើងមានខ្លួនឯងជាមនុស្សល្អនោះទេ!

គ្មាននរណាក្រៅពីខ្លួនឯង!

គ្មានអ្នកណាដែលធ្វើបាបយើងក្រៅពីយើងធ្វើបាបខ្លួនឯង។
គ្មានអ្នកណាកុហកយើងជាងយើងកុហកខ្លួនឯង។
គ្មានអ្នកណាស្រលាញ់យើងជាងយើងស្រលាញ់ខ្លួនឯង។
គ្មានអ្នកណាធ្វើឲ្យយើងរឹងមាំជាងយើងរឹងមាំដោយខ្លួនឯង។
គ្មានអ្នកណាឲ្យតម្លៃយើងជាងយើងឲ្យតម្លៃខ្លួនឯង។
គ្មានអ្នកណានៅជាមួយយើងរហូតដល់ថ្ងៃចុងក្រោយក្រៅពីយើងខ្លួនឯង។
គ្មានអ្នកណាគួរឲ្យទុកចិត្តជាងការទុកចិត្តចំពោះខ្លួនឯង។
គ្មានសត្រូវណាដែលធំជាងខ្លួនឯង។
គ្មានការឈ្នះណាមួយដែលប្រសើរជាងការឈ្នះខ្លួនឯង។
គ្មាននរណាជាទីពឹងក្រៅពីពឹងខ្លួនឯង។
គ្មានមិត្តណាល្អដូចយើងល្អនឹងខ្លួនឯង។
.......................
គេធ្វើបាបយើងព្រោះតែយើងល្ងង់ ប្រគល់អំណាចរបស់យើងទៅឲ្យគេធ្វើបាប មិនព្រមរើបម្រាស់។
គេកុហកយើងបានព្រោះយើងល្ងង់ជឿគេ ហើយផ្ញើវាសនាខ្លួនឯងលើការសម្រេចរបស់គេ។
គេល្អនឹងយើងព្រោះតែយើងអាចផ្ដល់ប្រយោជន៍ឲ្យគេ បើយើងអស់ប្រយោជន៍សម្រាប់គេៗក៏ចាត់ទុកយើងត្រឹមជាទ្រានាប់ជើងដែលត្រូវបោះចោល។
គេជួយយើងក៏ព្រោះតែយើងធ្លាប់ជួយគេ ឬក៏ព្រោះតែគេគិតថាយើងអាចជួយគេនៅថ្ងៃណាមួយវិញ។
ត្រូវតែស្មោះត្រង់នឹងខ្លួនឯង ជឿជាក់លើខ្លួនឯង ផ្ដល់សេរីភាពឲ្យខ្លួនឯង គោរពខ្លួនឯង ឲ្យតម្លៃខ្លួនឯង ដើរតាមក្ដីសុបិនខ្លួនឯង ស្រលាញ់ខ្លួនឯង យកឈ្នះខ្លួនឯង ពឹងលើសមត្ថភាពខ្លួនឯង នៅជាមួយខ្លួនឯង រាប់អានខ្លួនឯងជាមិត្តល្អ។ នៅលើលោកនេះគ្មានអ្វីប្រសើរជាងយើងមានខ្លួនឯងជាមនុស្សល្អនោះទេ៕


ប្រភពពី ៖ សៀវភៅជីវិត