ពិធីមង្គលការ លី ច័ន្ទសីហា


មង្គលការ​របស់​តួ​ស្រី​រឿង "មរណមាតា" បាន​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវការ​ហើយ​ កាលពីព្រឹក​មិញ​នេះ ដែល​មាន​មិត្ត​សិល្បៈ​ចាស់​ថ្មី​ជា​ច្រើន​ចូល​រួម​យ៉ាង​អ៊ូអរ​តាំង​ពី​ម៉ោង​៧​ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ។

កម្មវិធី​ព្រឹក​មិញ​នេះ​មាន​ដូច​ជា ពិធី​ហែ​ជំនូន ទទួល​ផ្កា​ស្លា និង កាត់សក់​ ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​នាង​ផ្ទាល់​តែ​ម្ដង​ក្នុង​តំបន់​ "លំនៅឋាន​វាលស្បូវ"។ ដោយកម្មវិធីពិសារអាហាពេលល្ងាចនៅមជ្ឈមណ្ឌល ម៉ូឌែន២ ចាក់អង្រែក្រោម ៕


ប្រភពពី ៖ Sabay

Angelina គិត​ចង់​ជួប​ជុំ​ជា​ប្ដី​ប្រពន្ធ​វិញ​ បន្ទាប់​ពី Brad Pitt សារភាព​កំហុស​?


ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ Angelina កំពុង​តែ​គិត​គូរ​ជួប​ជុំ​ជាមួយ​ Brad Pitt វិញ​បន្ទាប់​ពី​បាន​អាន​អត្ថបទ​សម្ភាសន៍​របស់​លោក។

ក្នុង​កិច្ច​សម្ភាសន៍​ ជាមួយ​ទស្សនាវដ្ដី​ GQ តារា​សម្ដែង​​ Brad Pitt បាន​បក​ស្រាយ​អំពី​បញ្ហា​ញៀន​ស្រា​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បែក​បាក់​ជាមួយ​ Angelina Jolie។ លោក​បាន​និយាយ​ថា​ លោក​ឈប់​ផឹក​ស្រា​ ព្រម​ទាំង​ជួប​ជាមួយ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ចិត្ត​សាស្ត្រ​ផង​ដែរ។

Angelina សប្បាយ​ចិត្ត​ណាស់​ដែល​ដឹង​ថា​ Brad បោះ​បង់​​ទម្លាប់​អាក្រក់​ដែល​​បាន​ធ្វើ​ឲ្យ​បែក​បាក់​គ្រួសារ។ ហើយ​នាង​ថែម​ទាំង​គិត​ចង់​ជួប​ជុំ​គ្នា​ជា​គ្រួ​សារ​វិញ​ផង​ដែរ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​នោះ។ នាង​នឹង​ស្រលាញ់​ Brad ជា​និច្ច​ហើយ​មាន​អារម្មណ៍​ថា​ អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ សម្រាប់​ពួក​គេ ​និង​សម្រាប់​គ្រួសារ។ កិច្ច​សម្ភាសន៍​របស់​ Brad Pitt ជាមួយ​ទស្សនាវដ្ដី GQ គឺ​ជា​រឿង​ដ៏​ល្អ​មួយ។


​បើ​តាម​ប្រ​ភព​ពី​សារព័ត៌មាន​ Hollywood Life តារា​សម្ដែង​ Angelina Jolie មាន​​អារម្មណ៍​ក្ដុកក្ដួល ​និង​ពេញ​ចិត្ត​ចំពោះ​ភាព​ក្លាហាន​របស់​លោក Brad Pitt។ លោក​បាន​ប្រើ​ប្រាស់​អារម្មណ៍​ឈឺ​ចាប់​ ដែល​បណ្ដាល​មក​ពី​ការ​បែក​បាក់​នេះ យក​មក​កែ​ប្រែ​ខ្លួន ​និង​ធ្វើ​ឲ្យ​ Angelina មាន​មោទនភាព​ចំពោះ​ខ្លួន។ កិច្ច​សម្ភាសន៍​នេះ​បាន​រំលឹក​នាង​ ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​ Brad Pitt ដែល​មាន​មក​លើ​នាង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

បើ​តាម​ប្រភព​មួយ​របស់​ E! News វិញ លោក Brad Pitt បាន​និយាយ​ប្រាប់ Angelina មុននឹង​ការ​សម្ភាសន៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា​ លោក​នៅ​តែ​ចង់​មាន​ទំនាក់​ទំនង​មិត្ត​ភាព​ល្អ​ជាមួយ អតីត​ប្រពន្ធ​ខ្លួន។ ប៉ុន្តែ​, នៅ​ពេល​នេះ Angelina មិន​ទាន់​បាន​បក​ស្រាយ​ពី​ពាក្យ​ចចាមអារ៉ាម​​ ទាក់​ទង​នឹង​ការ​ជួប​ជុំ​គ្នា​នេះ​នៅ​ឡើយ​ទេ៕​ ​


ប្រភពដេីម ៖ Kenh14 

ប្រែ​សម្រួល ៖ ធារ៉ូ - Sabay

ផ្សាយបន្តដោយ ៖ World Share


រូប​ភាព​​ស្អាតៗ​ត្រជាក់​ភ្នែក​ មង្គលការ លី ច័ន្ទ​សីហា ព្រឹក​មិញ នៅវាលស្បូវ

មង្គលការ​របស់​តួ​ស្រី​រឿង "មរណមាតា" បាន​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវការ​ហើយ​ កាលពីព្រឹក​មិញ​នេះ ដែល​មាន​មិត្ត​សិល្បៈ​ចាស់​ថ្មី​ជា​ច្រើន​ចូល​រួម​យ៉ាង​អ៊ូអរ​តាំង​ពី​ម៉ោង​៧​ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ។

កម្មវិធី​ព្រឹក​មិញ​នេះ​មាន​ដូច​ជា ពិធី​ហែ​ជំនូន ទទួល​ផ្កា​ស្លា និង កាត់សក់​ ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​នាង​ផ្ទាល់​តែ​ម្ដង​ក្នុង​តំបន់​ "លំនៅឋាន​វាលស្បូវ"។ ដោយកម្មវិធីពិសារអាហាពេលល្ងាចនៅមជ្ឈមណ្ឌល ម៉ូឌែន២ ចាក់អង្រែក្រោម ៕

ប្រភពពី ៖ Sabay

ការផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ផ្អែកលើ​សំបក​ក្រៅ​មិនត្រូវ​ទេ តែ​ពេលខ្លះ សំបក​ក្រៅ​នៅតែមាន​តម្លៃ​!

​តម្លៃ​របស់​មនុស្ស​មិន​ស្ថិតនៅលើ​សំបក​ខាងក្រៅ​ទេ​។ នេះ គឺជា​ទ្រឹស្តី​ដែល​មនុស្ស​ទូទៅ​លើកយក​មក​និយាយ​។ ប៉ុន្តែ​ជាក់ស្តែង ជាពិសេស នៅក្នុង​សង្គម​ខ្មែរ សំបក​ក្រៅ ពេលខ្លះ នៅតែមាន​តម្លៃ​ជាង​សំបក​ក្នុង​។

​សំបក​ក្រៅ មានន័យថា អ្វីៗ​ដែល​នៅ​ខាងក្រៅ ប៉ះ​បាន ស្ទាប​បាន និង​មើលឃើញ​។ ឧទាហរណ៍ ដូចជា សម្លៀកបំពាក់ សក់​ក្បាល សំបកចេក និង​សម្ភារ​ប្រើប្រាស់​។​ល​។ កុំ​មើល​មនុស្ស​សំបក​ក្រៅ មានន័យថា កុំ​ឲ្យ​តម្លៃ​មនុស្ស​ដោយ​មើល​រូបភាព​ខាងក្រៅ​ឲ្យ​សោះ​។ 

​សំបក​ក្នុង ត្រូវបាន​គេ​ពន្យល់ថា គឺជា​អ្វីៗ​ដែល​នៅ​ខាងក្នុង​របស់​មនុស្ស ដូចជា ចំណេះវិជ្ជា ភាពស្មោះត្រង់ គុណធម៌ ចិត្តមេត្តា ការជួយ​យកអាសា សេចក្តី​ទៀងត្រង់​។​ល​។ បើជា​ផ្លែឈើ​វិញ សំបក​ក្នុង គឺ​សាច់​។ ផ្លែ​ល្វា សំបក​ខាងក្រៅ​ល្អ តែ​សាច់​ខាងក្នុង​មាន​សត្វល្អិត​។ 

​នៅក្នុង​បរិបទ​ពិភពលោក សំបក​ក្រៅ​នៅតែមាន​តម្លៃ​ជាង​សំបក​ក្នុង​។ តែ​តម្លៃ​នៃ​សំបក​ក្រៅ នៅ​កម្ពុ​ជាមាន​លក្ខណៈ​ខ្ពស់ជាង​នៅក្នុង​ប្រទេស​ស៊ី​វិ​ល័យ​ជឿនលឿន​ផ្សេងទៀត​។ ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ​ត្រូវបាន​គេ​សង្កេតឃើញថា​ឲ្យ​តម្លៃ​លើ​សំបក​ក្រៅ ច្រើនជាង​ឲ្យ​តម្លៃ​លើ សំបក​ក្នុង​។ 

​ការពិត​ជាក់ស្តែង​បាន​បង្ហាញថា សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ម្នាក់ ឬ​វិស្វករ​ម្នាក់ ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ តែ​មិនសូវ​មានទ្រព្យ រូបគាត់​មិនសូវ​ត្រូវបាន​គេ​គោរព ឬ​ឲ្យ​តម្លៃ​ឡើយ​។ 

​ផ្ទុយទៅវិញ ប្រសិនបើ​អ្នកមាន​ទ្រព្យ​ម្នាក់ ដែល​រកស៊ី​មិនសូវ​ស្មោះត្រង់​នឹង​ជាតិ​សោះ តែមាន​ប្រាក់​វាល់​លាន​ដុល្លារ វីឡា ឡាន​ច្រើន​គ្រឿង បុគ្គល​រូបនេះ ត្រូវបាន​សង្គម​គិតថា គាត់​ពូកែ គាត់​ជា​បុគ្គល​អស្ចារ្យ​។ បើ​មិន​ពូកែ មិនអាច​រកលុយ​បាន​ច្រើន​ឡើយ​។ នេះ​ជាការ​សន្និដ្ឋាន​រប​ស់បុ​គ្គល​មួយចំនួន​។ 

នៅតាម​ដងផ្លូវ គេ​តែងតែ​សង្កេតឃើញថា មន្ត្រី​នគ​បាល​ខ្លះ សម្តែង​ការគោរព​ចំពោះ​បុគ្គល​ដែលមាន​រថយន្ត​ទំនើបៗ​។ នៅតាម​ហាង​នានា អ្នកបម្រើ​ហៅ​អ្នកជិះរថយន្ត​ថា​«​មេ​»​ៗ រីឯ អ្នកជិះ​កង់ ជិះ​ម៉ូតូ ឬ​អ្នក​ថ្មើ​ជើង មិនសូវ​ត្រូវបាន​គេ​ឲ្យ​តម្លៃ ឬ​ផ្តល់​ការគោរព​ឡើយ​។ មាន​សម្ភារ​ទំនើបៗ​ប្រើប្រាស់ មាន​តំណែង​ធំ តម្លៃ​ខ្លួន​ត្រូវបាន​គេ​ផ្តល់​ឲ្យ​តែម្តង​។ មានទ្រព្យ​ដែរ មាន​តំណែង​ដែរ តែ​គ្រាន់តែ​អោនលំទោន ដាក់ខ្លួន តម្លៃ​ខ្លួន​ក៏​មិនសូវមាន​ដែរ​។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ដែល​ខ្ញុំ​ធ្លាប់​លឺ​មហាជន​រអ៊ូ​៖«​បើ​ខ្ញុំ​ជិះឡាន​គេ​គោរព តែបើ​ខ្ញុំ​ជិះ​ម៉ូតូ គ្មាន​នរណា​មើលមុខ​ទេ​»​។ «​បើ​ខ្ញុំ​ពាក់​មាស​ពេជ្រ​ច្រើន គេ​មើល​មក​ខ្ញុំ ឬ​និយាយ​រក​ខ្ញុំ តែបើ​ខ្ញុំ​អត់​ពាក់​អ្វី​ទាំងអស់ គ្មាន​នរណា​ចាប់អារម្មណ៍​លើ​ខ្ញុំ​ទេ​»​។ «​មានទ្រព្យ​ច្រើន​សម្តី​ត្រូវបាន​គេ​ស្តាប់ គ្មានអ្វី​សោះ សម្តី​ចេះដឹង​យ៉ាងណាក៏ដោយ ក៏​គ្មាន​នរណា​ស្តាប់​ឡើយ​»​។ «​បើ​ខ្ញុំ​ប្រើប្រាស់ I-phone គេ​សរសើរ​គ្រប់គ្នា តែបើ​ប្រាស់​ទូរ​សព្ទ អិន​ចុច​ពិល​វិញ គ្មាន​នរណា​មើលមុខ​ទេ​»​។ 

​ងើយ​ស្កក អោនដាក់គ្រាប់​។ សុភាសិត​ខ្មែរ​មួយ​នេះ​នៅមាន​តម្លៃ តែ​តម្លៃ​វា​ហាក់បីដូចជា​បាត់បង់​ខ្លះៗ​ពី​សង្គម​ខ្មែរ ព្រោះ​សង្គម​ខ្មែរ​ហាក់បីដូចជា​ឲ្យ​តម្លៃ​ទៅលើ​សំបក​ក្រៅ​ខ្លាំងពេក​។ ហេតុអ្វី​បានជា​បុគ្គល​ខ្លះ​ចូលចិត្ត​បង្ហាញ​សំបក​ក្រៅ​? 

​គ្មាន​នរណា​អាច​បញ្ជាក់​ពី​ហេតុផល​នេះ​បាន​ពិតប្រាកដ​ឡើយ​។ តែ​គេ​អាចសន្និដ្ឋាន​បាន​ខ្លះ​ថា បុគ្គល​ដែល​ចូលចិត្ត​បង្ហាញ​សំបក​ក្រៅ ព្រោះ​ពួកគេ​អាច​ខ្វះ​សំបក​ក្នុង​(​ចំណេះវិជ្ជា សេចក្តីថ្លៃថ្នូរ សេចក្តី​ទៀត​ត្រង់​)​។​ល​។ ការនិយាយ​ដូច្នេះ មិនមែន​មានន័យ​អាក្រក់​ទាំងអស់​នោះទេ ពេលខ្លះ អ្នក​បង្ហាញ​សំបក​ក្រៅ ព្រោះ​ពួកគេ​គ្រាន់តែ​ចង់​ឲ្យ​ខ្លួនគេ​សប្បាយចិត្ត​ប៉ុណ្ណោះ តែ​កំហុស​អាចមកពី​អ្នកដទៃ​ទេ ដែល​ចូលចិត្ត​ឲ្យ​តម្លៃ​មនុស្ស​តែ​ទៅលើ​សំបក​ក្រៅ​ខ្លាំងពេក​។ 

​ជាការ​ពិត តម្លៃ​មនុស្ស​អាច​ស្ថិតនៅលើ​ទ្រព្យសម្បត្តិ​មួយផ្នែក​ហើយ​។ តែ​ចំណេះដឹង ភាពស្មោះត្រង់ អំពើ​ល្អ​ចំពោះ​សង្គម គុណធម៌ ក៏​សុទ្ធសឹងតែ​ជា​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​បុគ្គល​ម្នាក់ៗ​ដែរ​។ ម្យ៉ាងវិញទៀត ដោយ​មិន​និយាយ​ពី សំបក​ក្រៅ និង​សំបក​ក្នុង មនុស្ស​ម្នាក់ៗ​មានតម្លៃ និង​ទេពកោសល្យ​ខុសៗ​គ្នា ហើយ​គ្មាន​នរណាម្នាក់​អស្ចារ្យ​ជាង​នរណា​ឡើយ​។ ឧទាហរណ៍​ថា រដ្ឋមន្ត្រី​ម្នាក់​ចេះ​ដឹកនាំ​មន្ត្រីរាជការ តែ​ក៏​មិន​ប្រាកដថា រដ្ឋមន្ត្រី​រូបនោះ អាច​ចេះ​ជួសជុល​រថយន្ត​ណាស់​។ ដូច្នេះ លោក​រដ្ឋមន្ត្រី​មានតម្លៃ​របស់គាត់​នៅក្នុង​ការដឹកនាំ​រដ្ឋ តែ​ជាង​ជួសជុល​រថយន្ត ក៏មាន​តម្លៃ​របស់គាត់​សម្រាប់​ក្រុមហ៊ុន​លក់​រថយន្ត​ដែរ​។​

​សរុបសេចក្តី​មក បុគ្គល​ម្នាក់ៗ​មានតម្លៃ​ពិសេស​រៀងខ្លួន​។ គ្មាន​នរណា​អស្ចារ្យ​ជាង​នរណា​ឡើយ​។ ហើយ​តម្លៃ​របស់​មនុស្ស មិន​ស្ថិតនៅលើ សំបក​ក្រៅ នោះទេ​។ សំបក​ក្រៅ គ្រាន់តែ​ជា​ទម្រង់ រីឯ ខ្លឹមសារ គឺជា​សំបក​ខាងក្នុង​៕


ត្រឡប់ទៅគិតរឿងអតីតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

កាលនៅក្មេងគ្រប់គ្នាចង់ក្លាយជាមនុស្សធំពេញវ័យ ព្រោះមើលមកមនុស្សធំពេញវ័យដូចជាសប្បាយ និងមានរឿងប្លែកៗជាងយើងច្រើន ប៉ុន្ដែពេលយើងធំពេញវ័យឡើង យើងក៏ស្រាប់តែងាកទៅរកអតីកាលសឹងតែស្រក់ទឹកភ្នែក។ គ្រប់គ្នានឹកស្រមៃរឿងពីក្មេងៗ រត់លេង សើច យំ ពេលមានរបស់លួងក៏បាត់ ពេលមានរបស់ញ៉ាំក៏ញ៉ាំ ពេលមានរបស់លេងក៏លេង វាជាអតីតកាលមួយដ៏កក់ក្ដៅ។ ពេលយើងធំដឹងក្ដី រឿងទាំងនេះសឹងតែមិនអាចកើតមាននៅក្នុងជីវិតយើងទេ។ ធំឡើងពេលយំត្រូវលួចយំកុំឲ្យគេឃើញ ពេលចង់ញ៉ាំត្រូវញ៉ាំដោយប្រុងប្រយ័ត្ន តាមសម្រួលកុំឲ្យគេមើលមកមិនសម ពេលចង់លេងត្រូវតែមើលកាលវេលា ទីកន្លែង មើលមនុស្សដែលត្រូវលេងជាមួយ។ 


កាលពីក្មេងពេលចង់បានរបស់អ្វី យើងក៏ធ្វើទុកបុកម្នេញម៉ែដើម្បីឲ្យគាត់រកឲ្យយើងឲ្យទាល់តែបានទើបយើងស្ងាត់ឈប់យំ រួចហើយក៏ញញឹមម្ដងទៀតបានដោយងាយ។ ពេលធំដឹងក្ដី ពេលខ្លះ យើងបែរជាយំដើម្បីចាកចេញពីរបស់ដែលយើងចង់បានទៅវិញ ឬយំដើម្បីបំភ្លេចរបស់នោះទៅវិញ។ នៅមានរឿងជាច្រើនទៀតដែលត្រូវគិតដល់។ ពីមុនពេលយើងខឹងនឹងក្មេងៗដែលលេងក្នុងក្រុមជាមួយយើង ស្អែកខានស្អែកឡើងយើងក៏ត្រូវគ្នាវិញ តែពេលធំឡើង ពេលខ្លះបែរជានៅសុខៗស្រាប់តែមិននិយាយរកមនុស្សដែលធ្លាប់ស្រលាញ់គ្នាទៅវិញ ហើយមិនត្រឡប់ត្រូវគ្នាវិញដូចដើមបានងាយទៀត។ មិនអាចប្រកែកបានទេ គ្រប់គ្នាតែងបានរស់នៅក្នុងចំណែកនៃកុមារភាពពីអតីតកាល ហើយពេលដែលអ្នកកំពុងតែអានអត្ថបទនេះ ប្រហែលជាអ្នកក៏កំពុងនឹកអតីតកាលរបស់ខ្លួនដូចខ្ញុំដែរ។ ពេលយើងធំឡើង ជីវិតរបស់យើងត្រូវដើរកាត់វិថីមួយដែលពោពេញទៅដោយឧបសគ្គរាប់លាន។​ 


កុំចុះចាញ់ ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវតស៊ូ និងញញឹមដោយខ្លួនឯង ត្រូវប្រាប់ខ្លួនឯងថាមិនមែនមានតែយើងដែលមានអារម្មណ៍បែបនេះ តែមានអ្នកខ្លះលំបាកជាងយើងទៅទៀត ហើយពួកគេគ្មានសូម្បីតែឱកាសដ៏តិចតួចដើម្បីប្រាប់ពីអ្វីដែលគេចង់និយាយឲ្យយើងបានដឹង។ ត្រូវតែរឹងប៉ឹងដោយខ្លួនឯង ហើយដើរទៅមុខជានិច្ច។ ប្រាប់ខ្លួនឯងថាត្រូវធ្វើខ្លួនជាមនុស្សល្អម្នាក់ឲ្យបាន

ព្រោះគ្រប់គ្នាត្រូវការមនុស្សល្អ តែបើយើងមិនអាចធ្វើជាមនុស្សមនុស្សល្អសម្រាប់ពិភពលោកនេះបាន ក៏ហោចណាស់យើងគឺជាមនុស្សល្អដែលខ្លួនឯងចង់បានដែរ៕


រក្សាសិទ្ធដោយ ៖ សៀវភៅជីវិត