មនុស្សប្រុសដែលមនុស្សស្រីមិនប្រាថ្នា ឬ យកខ្លួនបៀត

•មនុស្សប្រុសពូកែ Drama 

•មនុស្សប្រុសឆាប់បាក់ទឹកចិត្ត

•មនុស្សប្រុសឆាប់ទន់ជ្រាយរឺមិនរឹងមាំ

•មនុស្សប្រុសគ្មានឆន្ទៈ ឬ ក្ដីស្រមៃ

•មនុស្សប្រុសគ្មានភាពក្លាហានប្រឈមមុខនិងបញ្ហា

•មនុស្សប្រុសគ្មានភាពជឿជាក់លើសម្ថភាពខ្លួនឯង

•មនុស្សប្រុសនិយាយបាតដៃខ្នងដៃនិងជាពិសេសនិយាយដើមស្រី 😤

វាគ្រាន់តែជាគំនិតខ្ញុំតែយកទៅគិតមើលខ្លះទៅព្រោះមនុស្សស្រីមួយចំនួនអាចនិងគិតដូចខ្ញុំ 🤗

#Copied Khieu Sovanvatei

ចោលដុល្លារ ស្រវារយកមាស !! ​យក្សទាំង៥ ត្រៀមដកខ្លួន ចេញពីប្រព័ន្ធ ធនាគារពិភពលោក


គេហទំព័រ anonhq.com បានផ្សាយព័ត៌មាន ស្តីពីប្រទេសរុស្ស៊ីដែលជាប្រទេសមួយ មានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក និងកំពុងមានទំនាក់ទំនងថ្មី រវាងប្រទេសខាងកើត និង ខាងលិច ពេលនេះមើលទៅហាក់ដូចជាងាកកាន់តែឆ្ងាយទៅៗ ពីការដកខ្លួនចេញពីធនាគារពិភពលោក (World Bank) ដើម្បីឆ្ពោះទៅរកការកាន់មាសជំនួសវិញ ។

មិនត្រឹមតែប្រទេសរុស្ស៊ីមួយប៉ុណ្ណោះទេ បច្ចុប្បន្នប្រទេសក្នុងក្រុម BRICS មានដូចជា ប្រេស៊ីល ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង កំពុងតែដាក់ផែនការ ចាកចេញពីប្រព័ន្ធធនាគារពិភពលោក ដើម្បីជាប្រទេសឯករាជ្យផ្នែកហិរញ្ញវត្ថុ ។


ទោះយ៉ាងណា លោក ពូទីន បាននិយាយថា ការគំរាមកំហែងនឹងកើតឡើង ពីប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ ឬ ប្រព័ន្ធ SWIFT ដែលជួយឱ្យផ្ទេរប្រាក់ក្នុងប្រទេសបានងាយស្រួល ដូចជាតាមរយៈប្រព័ន្ធ American Express ជាដើម ។ បញ្ហា គឺស្ថិតត្រង់ថា ធនាគារអន្តរជាតិ កំពុងត្រូវបានគំរាមកំហែង ពីការហាមប្រាមការចូលប្រព័ន្ធនេះ ពីប្រទេសរុស្ស៊ី ចំពោះការដកខ្លួនចេញពីធនាគារពិភពលោក ។


អ្នកសេដ្ឋវិទូជាច្រើននាក់ បាននិយាយឱ្យមេដឹកនាំពិភពលោក ជ្រាបដល់ផលអវិជ្ជមាន ដែលត្រូវប្រឈម ប្រសិនពួកគេកម្ចាត់រុស្ស៊ីចេញពីប្រព័ន្ធ SWIFT ។


លោក Ewald Nowotny សេដ្ឋវិទូ និង ជាអ្នកកំណត់នយោបាយរបស់ ធនាគារកណ្តាលអឺរ៉ុប បានបញ្ជាក់ថា ការកម្ចាត់ចេញពីប្រព័ន្ធ SWIFT ក្រុមហ៊ុនអន្តរជាតិ ដែលធ្វើធុរកិច្ចក្នុងប្រទេសរុស្ស៊ី នឹងជាអ្នកដំបូង ដែលជួបហានីភ័យមុនគេ ។

លោក Elvira Nabiullina អ្នកសេដ្ឋវិទូ ជនជាតិរុស្ស៊ី និង ជាអតីតទីប្រឹក្សាសេដ្ឋកិច្ច របស់លោកប្រធាធានាធិបតី វ៉្លាដីមៀរ ពូទីន និង ជានាយកធនាគារកណ្តាលនៃរុស្ស៊ី ប្រាប់ថា ប្រសិនរុស្ស៊ីត្រូវដកខ្លួនចេញពី Worldwide Interbank Financial Tele-communications ធនាគារនៃប្រទេសរុស្ស៊ីនឹងមិនដួលរលំឡើយ ពួកគេបានដាក់ចេញនូវប្រព័ន្ធថ្មីមួយ ដែលនឹងដំណើរការបន្តពី SWIFT ដែលជាផ្លូវជ្រើសរើសសម្រាប់ប្រទេសនេះ ៕ (ប្រភព ធីញូវ)

ទេសរដ្ឋមន្រ្តី សេរី កុសល ចុះសួរសុខទុក្ខ បុរសរងគ្រោះថ្នាក់ដោយសារជាន់មីនម្នាក់  នៅមន្ទីរពេទ្យខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ ជាមួយបុរសអាយុថ្លៃម្នាក់ ក្រោយរងគ្រោះថ្នាក់ដោយសារជាន់មីន កាលពីពេលកន្លងទៅ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ក្នុងសភាពគួរឲ្យសង្វែក ព្រោះជើងរបស់គាត់ត្រូវបាត់បង់ទាំងសងខាង។


លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា លោកសឹងតែមិនជឿនឹងទិដ្ឋភាពរាងកាយរបស់អ្នកជំងឺ នាពេលនោះឡើយ ព្រោះលោកមិនដែល ឃើញជនរងគ្រោះណា ជួបគ្រោះថ្នាក់ដល់ថ្នាក់នេះហើយ នៅមានសំណាងបានរស់រានមានជីវិតទៀត។ លោកបន្តថា ជនរងគ្រោះដ៏អភ័ព្វនេះមានឈ្មោះ ស៊ីប ភ័ក្តិ អាយុ៣៧ឆ្នាំ បានជួបគ្រោះថ្នាក់ជាន់មីន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអានសេះ ស្ថិតនៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយជួបគ្រោះថ្នាក់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ និងប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។

ក្នុងស្មារតីយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក៏ដូចជាស្មារតីទទួលខុសត្រូវរបស់លោកប្រធានមន្ទីរពេទ្យខេត្ត និងលោកប្រធានមន្ទីរ សុខាភិបាលខេត្ត ជនរងគ្រោះអាយុថ្លៃរូបនេះ ក៏បានរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែជើងម្ខាងរបស់គាត់ត្រូវដាច់ទាំងស្រុងនិងម្ខាងទៀត សល់តែឆ្អឹង ថែមទាំងដាច់ប្រដាប់ភេទទៀតផងដែរ ពោលគឺស្ទើរតែគ្មានជីវិតរស់ឡើយ។

ដើម្បីជាការចូលរួមរំលែកការលំបាក លោកទេសរដ្ឋមន្រ្តី សេរី កុសល បានប្រគល់នូវអំណោយ និងថវិកាមួយចំនួនជួនដល់ជនរងគ្រោះ ដោយសារមីនកំណាចនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រយ័ត្នខ្លួនគ្រប់ពេលធ្វើដំណើរចូលក្នុងព្រៃ ដាច់ខាតកុំដើរឆ្លងកាត់តំបន់ហាមឃាត់ដែលមានមីនឲ្យសោះ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ លោកប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តផងដែរ ដែលមានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺរូបនេះ និងអ្នកជំងឺដទៃទៀត ដោយមិនគិតពីការនឿយហត់និងពេលវេលាសម្រាកផ្ទាល់ខ្លួន ឡើយ។

ជាមួយគ្នានេះ ទាំងរាជរដ្ឋាភិបាល ក៏ដូចជារូបលោកទេសរដ្ឋមន្រ្តីផ្ទាល់ ក៏បានទទូចសុំឲ្យគ្រប់ដៃគូពាក់ព័ន្ធទាំងអស់សូមបន្តជួយគាំទ្រ សកម្មភាពបោសសម្អាតមីន នៅប្រទេសកម្ពុជា ឲ្យបានឆាប់រហ័សបំផុត ដើម្បីបញ្ជៀសគ្រោះថា្នក់នានាទៅលើប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ សំដៅកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយសារមីន ដូចឃើញមានស្រាប់នាពេលនេះជាដើម៕


ប្រភពពី ៖ Fresh News

ខណៈមេឃកំពុងភ្លៀង មានរន្ទះបាញ់ ៣ករណីផ្សេងគ្នា ស្លាប់អ្នកកាន់កាមេរ៉ាម្នាក់ និងក្របី២ក្បាល! សូមប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត នៅដើមរដូវវស្សានេះ មានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតមានជាញឹកញាប់! 


ខេត្តស្វាយរៀង៖ សត្វក្របី ចំនួន ០២ ក្បាល ត្រូវបានរន្ទះបាញ់ងាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង នារសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៧ នេះ ។ ហេតុការណ៍ខាងលើនេះ គឺបានកើតឡើងនៅ ០២ ទីតាំងផ្សេងគ្នា

  •  ទីតាំងទី១ ស្ថិតនៅចំណុចភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។
  • ទីតាំងទី២ ស្ថិតនៅចំណុចភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ។

មួយករណីទៀតគឺ ៖ បុរសជា Camera man ផលិតកម្ម Town និងជាអ្នកសំដែងឈ្មោះ វណ្ណា ក៏ត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងថតឈុតមួយក្នុង ពេលមេឃភ្លៀង... សូមចូលរួមរំលែកទុក្ខផង!


សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧត្តុនិយម ស្ដីពី ការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះថា ៖

រដូវវស្សា នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ។


សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការយកចិត្តទុកដាក់ និងធ្វេីការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់នៅដើមរដូវវស្សានេះ ៕

ពិភពចែករំលែក World Share

សម្តេច​តេ​ជោ​សុំ​ច្បាប់​ចូល​មន្ទីរពេទ្យ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែ​សម្រាក​ពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​មួយ​ប្រទេស​សិង្ហ​បុរី ។ 


នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច 


សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ បញ្ជាក់​ថា​«​ខ្ញុំ​សុំ​ការ​យោគយល់​ពី​សំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ខ្ញុំ​ត្រូវ ជួប​នៅ​ព្រឹក​នេះ​តែ​ត្រូវ​អាក់ខាន ។ សុំ​ការ​យោគយល់​ពី​មិត្តភក្ដិ​បរទេស​ពិសេស​ជប៉ុន ឥណ្ឌា បារាំង ដែល​កម្មវិធី​គ្រោងទុក​សំរាប់​ការ​ជួប​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​» ។

សម្តេច​គូសបញ្ជាក់​ថា «​ដោយ​ការ​ហត់នឿយ​ខ្លាំង​ពេក​ខ្ញុំ​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ដែល​ចាំបាច់​ត្រូវ​មក​ពេទ្យ​បន្ទាន់​ដើម្បី​ពិនិត្យ និង​ព្យាបាល ។ ខ្ញុំ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​សិង្ហ​បុរី​តាំងពី​ម៉ោង​២​ល្ងាច​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៧ និង​អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែឧសភា ឆ្នាំ​២០១៧ ដើម្បី​បន្តការងារ​ជា​ធម្មតា​ឡើង​វិញ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​» ៕