ចិត្តខ្មៅមែន! ឃើញនាងដេីរអាក្រាតកាយបែបនេះ គួរណាស់តែចេះជួយគ្នា បែជានាំគ្នា…



ចិន ៖ អ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នា Comments​ ចុច Likes ចុច Share នូវរូបភាពនារីំស្រស់ស្អាតម្នាក់ ដែលកំពុងតែដើរជើងទទេនៅកណ្ដាលភ្លៀងធ្លាក់យ៉ាងខ្លាំង គួរអោយអាណិតនាងណាស់ នាងប្រហែលជាបានជួបនូវបញ្ហាអ្វីមួយហើយ។

នាងពាក់អាវតែមួយជាន់ទេ មើលទៅនាងប្រហែលជារងារខ្លាំងណាស់ហើយ នាងដើរអោបដៃ។


គ្មាននរណាមានចិត្តសប្បុរសអោយឆ័ត្រនាងប្រើសោះ មនុស្សយើងមួយចំនួនពិតជាចិត្តខ្មៅមែន។ អ្នកខ្លះ Comments ថា បើសិនជាខ្ញុំវិញខ្ញុំនឹងអោយឆ័ត្រមួយទៅនាងខ្ចី។ 


ព្រះពុទ្ធទូន្មានថា ធ្វើអំពើល្អចំពោះអ្នកដែលកំពុងតែមានទុក្ខ គឺទទួលបានបុណ្យយ៉ាងច្រើន ហើយបុណ្យនេះគឺអ្នកនឹងទទួលតបស្នងវិញក្នុងពេលឆាប់ៗ។ ប្រភពពី TV2fb

ប្រុសៗប្រយ័ត្ន! បើអ្នកមានសង្សាដែលមានប្រជ្រុយនៅលើសុដន់មានន័យថា….

ប្រជ្រុយគឺជាចំណុចខ្មៅស្រអាប់មួយនៅលើស្បែក។ ប្រជ្រុយនីមួយៗសុទ្ធតែបង្កប់អត្ថន័យរបស់វា ។តើអ្នកធ្លាប់ឃើញ មនុស្សស្រីដែលមានប្រជ្រុយនៅលើសុដន់ ដែរឺទេ? ពិតណាស់ មនុស្សស្រីដែលមានប្រជ្រុយលើសុដន់ គឺជាមនុស្សស្រីដែលមានមន្តស្នេហ៍ ប្រុសៗជាច្រើនឈ្លក់វង្វេង តាមស្រលាញ់នាង។


បើសិនជា អ្នកមានសង្សាដែលមានប្រជ្រុយនៅលើសុដន់ អ្នកពិតជាហត់បន្តិចហើយ នាងជាមនុស្សពូកែរងរ ឆាប់ខឹងណាស់ ហើយក៏ឆាប់បាត់ដែរ ដូចច្នេះអុ្នកត្រូវហត់នឿយបន្តិចហើយត្រូវតាមលួងលោមនាង រត់តាមនាង។ ម្យ៉ាងវិញទៀត អ្នកត្រូវតែប្រយ័ត្នប្រយែងបន្តិចហើយ ចំពោះសង្សារបស់អ្នកព្រោះខ្លាចអ្នកដ៏ទៃឈ្លៀតឳកាសដណ្ដើមនាងយកទៅពេលដែលអ្នកឈ្លោះគ្នាជានាងអ្នក ។


បើសិនជា អ្នកបាននាងជាប្រពន្ធហើយ គឺអ្នកច្បាស់ជាក្លាយជាមនុស្សប្រុសដែលមានសំណាង នាងជាប្រពន្ធដ៏ល្អគេជាច្រើនតែងតែសរសើរពីប្រពន្ធរបស់អ្នក ។ ជាដំបូងអ្នកត្រូវលំបាកសិនហើយ តែចុងក្រោយអ្នកនឹងបានស្រណុកសុខស្រួលវិញម្ដង ពេលដែលអ្នករៀបការរួច។


សូមអភ័យទោសស្រីស្អាតម្ចាស់រូបភាពផង!

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ដោយសារនៅដើមរដូវវស្សានេះ មានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមានជាញឹកញាប់!

ខេត្តស្វាយរៀង ៖ សត្វក្របី ចំនួន ០៤ ក្បាល ត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗ ខណៈមេឃកំពុងភ្លៀង នាវេលាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ នៅចំណុចក្នុងភូមិធំ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ៕


បេីយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧត្តុនិយម ស្ដីពី ការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះថា ៖


រដូវវស្សា នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ។


សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការយកចិត្តទុកដាក់ និងធ្វេីការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់នៅដើមរដូវវស្សានេះ ៕

ដោយ ៖ ពិភពចែករំលែក World Share

ដោយសារភ្លើងប្រច័ណ្ឌ! មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ គំរាមបាញ់សម្លាប់សង្សារចោល, នាងរត់មកប្តឹងសមត្ថកិច្ចឲ្យជួយទាំងយប់!

រាជធានីភ្នំពេញ ៖ នារីម្នាក់បានរងកាគំរាមកំហែងបាញ់សម្លាប់ចោល ពីសំណាក់សង្សារជាមន្រ្តីអាវុធហត្ថ ពាក់ស័ក្កិ៤របស់នាង បន្ទាប់ពីពួកគេទាំងពីរនាក់ បានឈ្លោះប្រកែកគ្នា ដោយសារភ្លើងប្រច័ណ្ឌ។ នាងរងគ្រោះដែលរងការគំរាមបាញ់សម្លាប់ពីសង្សារនេះ បានរត់មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍។


នារងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ បានប្រាប់ភ្នាក់ងារនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះថា នារីរងគ្រោះឈ្មោះ ដាលី វ័យជាង៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះនៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកបុរសដែលជាសង្សារឈ្មោះ បាន សំអេង ពាក់ស័ក្កិ៤ បម្រើការងារនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានមុខរបរមួយទៀត លក់គ្រឿងសង្ហារឹម។


នារីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា រូបនាង និងជនសង្ស័យបានស្រឡាញ់ទាក់ទងគ្នារយៈពេល២ឆ្នាំ ហើយដោយបុរសជាសង្សារ តែងតែប្រច័ណ្ឌរករឿង និងវាយធ្វើបាននាង និងតែងតែឈ្លោះ ប្រកែកគ្នាដល់ថ្នាក់ជេរគ្នាទៅវិញទៅមក លែងប្រើពាក្យផ្អែមដូចពីមុនទៀតឡើយ។ ការឈ្លោះគ្នានេះ រហូតមន្ត្រីអាវុធហត្ថជាសង្សារ គំរាមយកកាំភ្លើងបាញ់សម្លាប់រូបនាងចោលថែមទៀត និងចាំនៅមុខផ្ទះ បើហ៊ានតែចូលផ្ទះដឹងតែបាញ់សម្លាប់ចោលតែម្តង។


បន្ទាប់ពីនាងបានឮពាក្យគំរាមដូច្នេះ នាង និងមិត្តភក្តិបាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ និងនិយាយពីដំណើររឿងទាំងនេះរួចមក សមត្ថកិច្ចបានណែរនាំឲ្យទៅដាក់ពាក្យបណ្តឹងនៅឯខាងកងរាជអាវុធហត្ថវិញ៕


ប្រភពដេីមពី | BBNTV

រន្ធត់​ណាស់! រថយ​ន្តដឹកសាំងក្រុមហ៊ុន LHR បុករថយន្តកូរ៉េបណ្តាលឲ្យប្រពន្ធស្លាប់ ខណៈប្តី និងកូនប្រុសរងរបួសជា​​ទម្ងន់​ នៅត្រែងត្រយឹង


ខេត្តកំពង់ស្ពឺ ៖ ស្រ្តីជាប្រពន្ធ និងជាម្តាយគួរឲ្យស្រឡាញ់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈប្តី និងកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីពួកគេ ជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុករថយន្តធន់ធំ របស់ក្រុមហ៊ុនប្រេង LHR ចំពេលមេឃកំពុងធ្លាក់ភ្លៀងនៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះ៣នាក់ បានធ្វើដំណើរតាមរថយន្តកូរ៉េ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុករថយន្តក្រុមហ៊ុនដឹកប្រេង LHR បណ្តាលស្រ្តីជាប្រពន្ធស្លាប់ ប្តីរងរបួសធ្ងន់ ខណៈកូនប្រុសអាយុប្រហែល១០ឆ្នាំ បានប៉ើងចេញពីរថយន្តតែម្តង។


បើតាមសេចក្តីរាយការណ៍ដដែល គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពេក មើលផ្លូវមិនឃើញ៕ 

ប្រភពពី Fresh News