Update គ្រួសារ​សព​នារី​ឆក់​ខ្សែភ្លើង​នៅ​ផាប់​ស្ទ្រី​ត​ស្វែងរក​យុត្តិធម៌ បាន​ពាក្យ​រិះគន់ និង​ជេរ​ប្រមាថ


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​នារី​ម្នាក់​​ស្លាប់​ដោយសារ​ត្រូវ​ឆក់​ខ្សែភ្លើងនៅផាប់​ស្ទ្រី​តសៀមរាប ក្រុម​គ្រួសារ​នៃ​សព​កំពុង​​មានទុក្ខ​ជា​ទម្ងន់​ ស្រាប់តែ​មាន​បណ្តា​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​តូចផ្សាយ​បន្ថែម​ដោយ​គ្មាន​ប្រភព​ពិត ធ្វើ​អោយ​គ្រួសារ​ជន​រង​គ្រោះ​រង​នូវ​ពាក្យ​រិះគន់​ថា ក្លាយជា​មនុស្ស​អាក្រក់ និង​ពាក្យ​ជេរ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទៅ​វិញ​ ថែមទាំងថា លេង​សប្បាយ​បាត់បង់​ជីវិត​តែ​ខ្លួនឯង បែរជា​ចោទប្រកាន់​គេ? ។


ជា​ការ​ឆ្លើយ​តប​ក្រុម​គ្រួសារ​នៃ​សព​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាពផ្ទាល់នៅ​ថ្ងៃ​ទី​២៣ មេ​សា អោយ​ដឹង​ថា ជាក់ស្តែង​ពួក​គាត់​(​គ្រួសារ​សព​) មិន​បាន​ទៅ​បញ្ជា​ឱ្យ​ចាប់​ម្ចាស់​ហាង​ម៉ាស្សា​នោះ​ទេ គ្រាន់តែ​ទាមទារអោយ​ប៉ូលិស​ឱ្យ​ជួយ​រក​ដើមហេតុ និងរក​យុត្តិធម៌​អោយនារីរងគ្រោះត្រូវជាប្អូនស្រី​តែ​ប៉ុណ្ណោះ ។


គ្រួសារ​នៃ​សព​បាន​បញ្ជាក់​ថា បើ​ប្អូនស្រី​គាត់​មិន​ឆក់​ស្លាប់ ក៏​នៅ​ពេល​នោះមាន​អ្នក​ផ្សេង​ឆក់​ស្លាប់​ដូច​គ្នា​ដែរ ព្រោះ​​មាន​មនុស្ស​២​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ដូច​គ្នា​ដែរ រហូត​មក​ដល់​ពេល​នេះ ​នៅ​ស្ពឹក​មួយ​ចំហៀង​ខ្លួន​នៅឡើយ ។


ជា​ការ​សំណូមពរ​ដល់​អ្នក​និយម​លេង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​យល់​ពី​អារម្មណ៍​គ្រួសារ​របស់​គាត់​ផង ព្រោះ​វា​ជា​រឿង​ឈឺចាប់​ណាស់ ដែល​ត្រូវ​បាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់​ហើយ​ថែម​ទាំង​ត្រូវ​មហាជន​រិះគន់ និង​ដៀល​ជេរ​ទៀត ។ មិន​ចង់អោយ​នរណាម្នាក់​ជាប់ឃុំ ហើយ​ក៏​មិន​ចង់បាន​លុយ​សំណងអីនោះដែរ ប៉ុន្តែ​ចង់រក​ហេតុផល​ដើម្បី​យុត្តិធម៌​មួយ ចង់បាន​អ្នក​ទទួលខុសត្រូវ ព្រោះ​ស្លាប់​ហើយ​មិន​អាច​វិល​វិញ​ថ្ងៃស្អែក​បាន​ទេ ។ បើ​និយាយ​ពី​ការ​សម្រុះ​សំ​ម្រួ​ល​វិញ គ្មាន​នរណា​ទាក់ទង​មក​សម្រួល​ឡើយ កុំ​ថា​ឡើយ​មក​បុណ្យសព​តែ​បន្តិច ក៏​គ្មាន​ឃើញ​ដែរ ។


សូម​រំលឹក​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្សា​មួយ​កន្លែង នៅ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត បន្ទាប់​ពី​មាន​ហេតុការណ៍​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ដែល​វរៈ​ឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នៅ​លើ​ទឹកដី​ប្រវត្តិ​សាស្ត្រា​ខេត្តសៀមរាប ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ខេត្តសៀមរាប ៕

ដកស្រង់បន្តពី ៖ កោះសន្តិភាព

នារីរូបស្រស់ម្នាក់ជាបុគ្គលិកនៅមជ្ឃមណ្ឌលកំសាន្ត Rock ដាច់ចិត្តចង ក សម្លាប់ខ្លួននៅនឹងខ្សែអង្រឹង


រាជធានីភ្នំពេញ ៖ នារីម្នាក់ជាបុគ្គលិកនៅមជ្ឃមណ្ឌលកំសាន្តរ៉ក បានដាច់ចិត្តចង ក សម្លាប់ខ្លួននៅនឹងខ្សែអង្រឹងលើបង្អួច ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥៖១៥នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៧ នៅបន្ទប់ជួលទី១លេខ៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពនារីរងគ្រោះ មាន ឈ្មោះ ជា គឹមលី ភេទស្រីអាយុ៣២ឆ្នាំមុខរបរបុគ្គលិកនៅមជ្ឃមណ្ឌលកំសាន្តរ៉ក ស្នាក់នៅបន្ទប់ជួលទី១លេខ៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិដុំដែក ឃុំ ស្រែធ្នង់ ស្រុកសូរនីគុំ ខេត្ត សៀមរាម ។

ប្រភពពត៍មានពីបងប្អូនរបស់នារីរងគ្រោះបានឲ្យដឹងថានៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងប្អូនស្រីម្នាក់ទៀតបាននាំគ្នាដើរលេងនៅកោះពេជ្រ ហើយនាំគ្នាចូល ក្លឹប ប្លូ ឡាញ ក្រោយពីសប្បាយចប់ប្អូនស្រីនារីរងគ្រោះ បាននាំជូននារីជនរងគ្រោះ មកផ្ទះជួលវិញ ហើយប្អូនស្រីក៏ត្រឡប់ផ្ទះវិញទៅ ។

ប្រភពដដែលបន្តថា នៅពេលមកដល់ផ្ទះ នារីរងគ្រោះ ដេកមិនលក់សោះ ចេះតែ រសាបរសល់ ហើយម្យ៉ាង ជនរងគ្រោះមានជម្ងឺ ក្អក់មិនជា មិនដឹងជាហេតុ អ្វី ទេ ក៏បានប្រើប្តីអោយទៅទិញ ថ្នាំងងុយដេក អោយពេលត្រឡប់មកវិញ ប្តីបានឃើញប្រពន្ធ ចងកសម្លាប់ខ្លួននៅនឹងខ្សែអង្រឹងលើបង្អួត ស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋហៅសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ។


ក្រោយពីសមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិឆ្ឆ័យរួចមក បានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយចងក ខ្លួនឯងពិតប្រាកដមែនមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ។

តាមការបញ្ជាក់ពីសាច់ញាតិ នារីរងគ្រោះអាចមានជម្ងឺ រាំរៃ ព្យាបាលមិនជា ទើបដាច់ចិត្ត សម្លាប់ខ្លួនឯងតែម្តង ។ បច្ចុប្បន្នសាកសពនារីជនរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។

សោកស្ដាយ! ភរិយាលោក រិន សាវ៉េត ទទួលមរណភាពហើយ ក្នុងវ័យ៣៦ឆ្នាំ ដោយសារ មហារីកដើមទ្រូង រីឯសពត្រូវដឹកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តតាកែវ


លោក រិន សាវ៉េត បានថ្លែងប្រាប់មុននេះបន្តិចថា ភរិយារបស់លោក បានទទួលមរណភាពហើយ កាលពីវេលាម៉ោង៣ និង ១០រសៀល ថ្ងៃទី២៣ មេសា ឆ្នាំ២០១៧មុននេះ។ លោកថា សពរបស់ភរិយា ត្រូវបានដឹកចេញពីមន្ទីរពេទ្យក្រោយពេលស្លាប់ ដើម្បីធ្វើបុណ្យនៅស្រុកត្រាំកក់នៅខេត្តតាកែវ។


លោកបន្តថា ភរិយាបានទទួលមរណភាព បើទោះជាមានការប្រឹងប្រែងឡើងអស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យ។ លោកថា មិនទាន់ច្បាស់ពីកាលបរិច្ឆេទបូជា សពនៅឡើងយទេ ដោយរង់ចាំលោកអាចារ្យ និងចាស់ៗរកវេលាក្រោយពេលទៅដល់ស្រុកជាមុនសិន ទើបអាចកំណត់បាន។


លោកថាសង្វេគចិត្ត ដែលភរិយាខ្លួនត្រូវបានទទួលមរណភាពក្នុងវ័យ៣៦ឆ្នាំ ក្នុងពេលដែលអ្នកនាង មិនបានដឹងខ្លួនមុនស្លាប់ឡើយ ថាខ្លួនកើតជំងឺមហារីកដើមទ្រូង ដោយបានបន្តរីរាលដាលដល់ខួរក្បាល រហូតសង្រ្គោះលែងបាននោះ។ មកទល់ម៉ោងនេះ ដំណឹងមរណភាពរបស់ភរិយាលោក រិន សាវ៉េត កំពុងធ្វើឲ្យមានការសង្វេគចិត្តយ៉ាងខ្លាំង ពីអ្នកសិល្ប: និង អ្នកតាមដានពីជីវិតសិល្ប:នានា។

ABC FB / ឡានតូរីសបេីកបុកគល់ស្ពានពេញទំហឹង មានមនុស្សក្មេងចាស់ជាច្រេីននាក់របួសធ្ងន់ស្រាល នៅស្រុកទឹកផុស

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡានតូរីសបេីកបុកគល់ស្ពានពេញទំហឹង បណ្ដាលឲ្យមានមនុស្សក្មេងចាស់ជាច្រេីននាក់របួសធ្ងន់ស្រាល នៅស្រុកទឹកផុះស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង០៣:៥០នាទីរសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតមានកម្លាំងសមត្ថកិច្ច និងរថយន្តសង្គ្រោះបន្ទាន់ចេញអន្តរាគមន៍ហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត!

ABC Breaking News : មានអគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេងសាំង ជិតរោងចក្រឈើគូស ខេត្តស្វាយរៀង



ABC Breaking News : មានអគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេងសាំងមួយកន្លែង យ៉ាងសន្ធោរសន្ធៅ នៅជិតរោងចក្រឈើគូស ក្រុងស្វាយរៀង ខេត្តស្វាយរៀង


ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង០៣:៤០នាទីរសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតមានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍២គ្រឿងហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត!

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23