រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់២នាក់របួស២នាក់ នៅពោធិ៍សែនជ័យ

រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងយប់ទៀតហេីយ រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង លាន់ដូចរន្ទះបណ្តាលឱ្យមនុស្សចំនួន២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។


ហេតុការណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 


ជនរងគ្រោះទាំង២នាក់ដែលបានបង់ជីវិតនោះ 

  1. ឈ្មោះ សុីម ដា អាយុ៣១ឆ្នាំ ស្នាក់នៅភូមិគោកពពេល ឃុំរមាសហែក ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូឌ្រីស៊េរីឆ្នាំ២០១៥។
  2. ឈ្មោះ ហែម ណាន អាយុ៣៥ឆ្នាំ ស្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាលមានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូឌ្រីស៊េរីឆ្នាំ២០១៦។


ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុដោយសាតែស្ថានភាពផ្លូវងងឹតផងនោះមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥សេរីឆ្នាំ២០១៥ពាក់ស្លាកលេខភ្នំពេញ 1CT-7890 ជិះដោយបុរស២នាកក្នុងល្បឿនយ៉ាងលៀនទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានវ៉ារថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកនិងស្លាកលេខដែលបើកនៅខាងមុខរួចក៏ជ្រុលចង្កូតទៅបុកជាមូយម៉ាក Dream សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL−7684 ដែលកំពុងតែជិះគ្នា២នាក់ក្នុងល្បឿនលៀនជាន់ហ្រ្វាង្គមិនទាន់ក៏បុកគ្នាពេញទំហឹងដួលមកលើផ្លូវហើយត្រូវរថយន្តដែលម៉ូតូ០១៥ វ៉ាបុកថែមទៀតតែគេមិនដឹងថាបុកដោយរបៀបណានោះទេ ព្រោះកន្លែងកើតហេតុមានស្ថានភាពងងឹតខ្លាំងពេកគេគ្រាន់តែឃើញស្លាកស្នាមបន្សល់ទុកនៅកន្លែងកើតហេតុ គឺបំណែកកញ្ចក់រថយន្តប៉ុណ្ណោះហើយរថយន្តបានបេីកបន្ថែមល្បឿនរត់គេចខ្លួនបាត់ទៅហើយដោយបន្សល់ទុកឱ្យជនរងគ្រោះ ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។


ក្រោយពេលកើតហេតុជនរងគ្រោះដែលរបួស ធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯជនរងគ្រោះដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ 

(សូមជួយ Share ចែករំលែកបន្តផង)

អត្ថបទដេីម : ចិន្តា - ប្រែសម្រួល : AhBoYz

មង្គលបុប្ផា​ មានសេវាកម្មផ្គត់ផ្គង់ចានអនាម័យ​ ស្តង់ដា​ និងគុណភាព​ខ្ពស់​ តម្លៃ​សមរម្យ គុណភាព​ចានអនាម័យ​ ដោយប្រេីប្រាស់នូវម៉ាស៊ីន​វេចខ្ចប់ចាន​​ដ៏ទំនេីបនាំចូលពីបរទេស

មង្គលបុប្ផា​ មានសេវាកម្មផ្គត់ផ្គង់ចានអនាម័យ​ ស្តង់ដា​ និងគុណភាព​ខ្ពស់​ តម្លៃ​សមរម្យ គុណភាព​ចានអនាម័យ​ ដោយប្រេីប្រាស់នូវម៉ាស៊ីន​វេចខ្ចប់ចាន​​ដ៏ទំនេីបនាំចូលពីបរទេស សេវាកម្មថ្មីមួយទៀត​របស់​ មង្គលបុប្ផា​
ម៉ាសុីនវេចខ្ចប់ចានជាសេវាកម្មថ្មីផ្ដោតទៅលេីការផ្គត់ផ្គង់ ឈុតចានអនាម័យ​ ជូនអតិថិជន​សំរាប់គ្រប់កម្មវិធី​... សូមកុំភ្លេច​ មង្គលបុប្ផា​ ធ្វេីអោយកម្មវិធីលោកអ្នក​ ពោរពេញ​ដោយភាព ស៊ីវិល័យ​ និងជាទីទុកចិត្តរបស់អស់លោកអ្នក​!🙏




មង្គលបុប្ផា ៖ មានទទួលបំរេីសេវាកម្មជួល តុ ចាន/ឈុតចានអនាម័យ​ កៅអី/ស្រោមកៅអី រោងការ/រោងបុណ្យ កង្ហារតូច/ធំ និងសំភារះ តុការ ផ្សេងៗ សំរាប់គ្រប់កម្មវិធី តម្លៃថោកសមរម្យ... ទីតាំងអាស័យដ្ឋានធំទូលាយដែលស្ថិតនៅ ច្រកចូលបុរីហាយតិច ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...
ទាក់ទងលេខទូរស័ព្ទ មង្គលបុប្ផា ៖ 088 857 58 59
089 666 987 / 096 7777 929