អគ្គិភ័យ​បំផ្លាញផ្ទះលក់គ្រឿងសង្ហារឹម នៅតាមបណ្តោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 

រាជធានីភ្នំពេញ ៖ អគ្គិភ័យបាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅទីតាំងលក់គ្រឿងសង្ហារឺមតាមបណ្តោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ កំពុងចេញជួយអន្ដរាគមន៍ ។

 

រាយការណ៍ជាបឋមថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាផ្ទះលក់ពូក និងគ្រឿងសង្ហារឹម៕

កូរ៉េខាងត្បូង និងអាមេរិក បញ្ចេញយន្តហោះចម្បាំងជាង១០០គ្រឿង ដើម្បីដុសខាត់សមត្ថភាពត្រៀមឆ្លើយតប​បញ្ហានៅឧបទ្វីបកូរ៉េ!

សេអ៊ូល៖ យន្តហោះចម្បាំងទំនើបៗសរុបមិនក្រោម១០០គ្រឿងនោះឡើយ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចូលរួម​សមយុទ្ធ​ការពារជាតិប្រចាំឆ្នាំថ្មីមួយទៀត ដែលបាន និងកំពុងប្រព្រឹត្តទៅនៅតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។


សមយុទ្ធយោធាផ្លូវអាកាសមានឈ្មោះថា Max Thunder ដែលមានរយៈពេលពីរសប្តាហ៍ បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែមេសា សប្តាហ៍​មុន​នេះ ហើយក៏មានការចូលរួមផងដែរ ពីសំណាក់នាយទាហានប្រមាណជា១,២០០នាក់ ដោយបូករួមទាំងកងទ័ពអាមេរិកឈរ​ជើង​នៅ​​​ក្នុង​ប្រទេសជប៉ុន។


ក្នុងការហ្វឹកហាត់ខាងលើនេះ កូរ៉េខាងត្បូងបានបញ្ចេញយន្តហោះយន្តចម្បាំងទំនើបៗរបស់ខ្លួន ដូចជា F-15K, KF-16, FA-50, F-4E, និង F-5 រួមទាំងប្រភេទយន្តហោះមួយចំនួនផ្សេងទៀត។ រីឯភាគីអាមេរិកវិញ ក៏បានបញ្ជូនយន្តហោះចម្បាំងធុន F-16s, AV8Bs, EA-18Gs និងយន្តហោះស៊ើបការណ៍ U-2 របស់ខ្លួនមកកាន់ឧបទ្វីបកូរ៉េ ដើម្បីចូលរួមសមយុទ្ធផងដែរ។


គួរបញ្ជាក់តាមយោធាកូរ៉េខាងត្បូងថា តាមរយៈការដុសខាត់សមត្ថភាពលើកនេះ កងទ័ពជើងអាកាសកូរ៉េខាងត្បូង និងអាមេរិក បាន​បង្ហាញ​អំពីសមត្ថភាពដ៏ល្អឥតខ្ចោះក្នុងការយកឈ្នះទៅលើសត្រូវ និងឆ្លើយតបចំពោះសកម្មភាពបង្ករឿងគ្រប់ទម្រង់បាន នៅ​រាល់​ពេលវេលា​ និងគ្រប់ទីកន្លែងទាំងអស់។ ម៉្យាងវិញទៀតការធ្វើសមយុទ្ធរួមនេះ បានផ្តល់នូវឱកាសដ៏វិសេសមួយ ដើម្បី​ហ្វឹក​ហាត់​ជាមួយ​គ្នា ក៏ដូចជា​បង្កើនជំនាញ និងបច្ចេកទេសយុទ្ធសាស្រ្តដែលពុំអាចខ្វះបាន សម្រាប់សន្តិសុខក៏ដូចជាសន្តិភាពនៃឧបទ្វីបកូរ៉េទាំងមូល៕

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហ៊ួត ចុះសួរសុខទុក្ខ ភរិយាលោក រិន សាវេត កេីតជំងឺមហារីកធ្ងន់ធ្ងរ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យរុស្សុី


រាជធានីភ្នំពេញ ៖ ភរិយាតារាចម្រៀងលោក រិន សាវេត ទើបតែបានចេញពីមន្ទីរពេទ្យកាលពីប៉ុន្មានខែមុននេះ ប៉ុន្តែបានត្រឡប់មកវិញដោយសារ តែសភាពជម្ងឺមហារីក មានសភាពកាន់តែធ្ងន់ធ្ងរ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យរុស្សី។ 


ក្នុងនាមជាស្វាមី និងជាឪពុករបស់កូនៗ លោកពូ ឃ្លាំង ហួត បានយល់ពីអារម្មណ៏របស់បងប្រុស រិន សាវ៉េត យ៉ាងច្បាស់ក្នុងស្ថានភាពអាសន្នបែបនេះ ថាតើត្រូវទទួលបន្ទុកបែបណាខ្លះ ហើយលោកពូអភិបាល តែងតែជួយដល់បងប្រុសកន្លងមករហូត រួមទាំងលើកនេះផងដែរ ឆ្លៀតពេលចេញពីប្រជុំភ្លាម លោក ឃ្លាំង ហួត អភិបាលនៃគណអភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងលោក ប៊ុន រឿន ក្រុមការងារខណ្ឌជ្រោយចង្វារ បានចុះទៅសួរសុខទុក្ខប្រពន្ធ លោក រិន សាវ៉េត ដែលឈឺធ្ងន់កំពង់សំរាកព្យាបាលនៅសាលសង្គ្រោះបន្ទាន់ ICU នៅមន្ទីរពេទ្យសហភាពសូវៀត (មន្ទីរពេទ្យរុស្សី) និងបានជួយ ឧបត្ថម្ភជាថវិកាចំនួន 500ដុល្លារ ផងដែរ នាវេលាថ្ងៃត្រង់នេះ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ។


លោកពូ ឃ្លាំង ហ៊ួត អភិបាលខណ្ឌជ្រោយចង្វារ បានប្រាប់អោយដឹងថា ៖ គាត់ជាអ្នកចំរៀងល្បី ច្រៀងពិរោះ គាត់ជាមនុស្សស្លូតបូត ចំណែកជីវភាពវិញគឺក្រីក្រណាស់ លោក រិន សាវ៉េត ក៏ជាអ្នកជំរុំភៀសខ្លួន នៅសាយធូ ស្គាល់គ្នាច្បាស់ ជាមួយលោក ឃ្លាំង ហួត ព្រោះជាអ្នកជុំរុំដូចគ្នា បានមាតុភូមិវិវត្តន៏ មកក្នុងប្រទេសវិញមករស់នៅស្រុកមង្គលបូរី បន្ទាប់មកស្វែងរកការងារជាជាងសំណង់ នៅភ្នំពេញ មុននិងក្លាយជាអ្នកចំរៀងល្បី ។ 

អត្ថបទដោយ ៖ AhBoYz

ABC Update : អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីប៉េងហួត ខណ្ឌជ្រោយចង្វារ បានរលត់វិញហេីយ ប្រេីប្រាស់បំពង់ពន្លត់អស់១០បំពង់ និងឡានទឹកអស់១គ្រឿង របស់ក្រុមហ៊ុន O.C.I.C ទីក្រុងជ្រោយចង្វារ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៧៖១៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ មានករណីអគ្គីភ័យមួយកេីតឡេីងនៅក្នុងបុរីប៉េងហួត ផ្លូវលេខ9 ផ្ទះលេខ9 ជាន់ទី2 ស្ថិតនៅក្រុមទី1 ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។


ក្រោយពេលកេីតហេតុភ្លាមៗមានការអន្តរាគមន៍ពីប្រជាពលរដ្ឋអ្នកជិតខាងដោយយកបំពង់ពន្លត់អគ្គីភ័យប្រហែល១០បំពង់ ជួយនាំគ្នាពន្លត់និងប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន O.C.I.C ខណ្ឌជ្រោយចង្វារ អស់ចំនួន១គ្រឿង ក៏បានរលត់ជាស្ថាពរនៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ៕

បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010231010 / 012231010 / 070231010 / 077231010 និង 087232323 


ABC Breaking News : ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីប៉េងហួត ខណ្ឌជ្រោយចង្វារ

រាជធានីភ្នំពេញ ៖ ខណ:នេះមានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ  នៅក្នុងបុរីប៉េងហួត ផ្ទះលេខ9 ជាន់ទី2 ស្ថិតនៅក្រុមទី1 ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង០៧៖១៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។


តាមសេចក្តីរាយការណ៍បឋមពីប្រជាពលរដ្ឋបានប្រាប់ឲ្យវិទ្យុABCដឹងថា ខណៈនេះកំពុងមានការជួយអន្តរាគមន៍បាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់រថយន្តពន្លត់អគ្គិភ័យខណ្ឌជ្រោយចង្វារ និងស្នងការរាជធានីភ្នំពេញផងដែរ ។ 


ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្ត


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010231010 / 012231010 / 070231010 / 077231010 និង 087232323