មានបញ្ហាច្រើនក្នុងឆាកជីវិតគិតថាគ្មានផ្លូវចាកចេញមែនទេ អាចទាកទងមកវិទ្យុABC ន័យជីវិត 92.7 FM បានតាមរយៈលេខ 010333927

តើលោកអ្នកមានបញ្ហាច្រើនក្នុងឆាកជីវិត?

•បញ្ហាគ្រួសារ

•បញ្ហាស្នេហា

•បញ្ហាក្នុងការសិក្សា

»អ្វីក៏ដោយអោយតែគិតថាគ្មានផ្លូវចាកចេញ អាចទាកទងមក ABC ន័យជីវិត បាន ដែលមានពិធីកររងចាំដោះស្រាយជូនប្រិយមិត្តបាន ។

»ចាប់ពីម៉ោង15:00 ដល់ម៉ោង17:00 រសៀល លោកអ្នកនិងបានជួបជាមួយពិធីករសំដីផ្អែមពិរោះ កញ្ញា កន្និកា នៅរងចាំដោះស្រាយរាល់វិបត្តិរបស់អស់លោកអ្នក ។

📞ទំនាក់ទំនងលេខ 010 333 927

👉🏿ស្ថានីយ៍វិទ្យុABC ន័យជីវិត 92.70 FM



~ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

  • 083200500
  • 093200500


សង្វេគណាស់! កូនតូចៗ យំអោបសពម្ដាយស្លាប់ ដោយគ្រោះថ្នាក់ចរារណ៍


ខេត្តសៀមរាប៖ក្មេងប្រុស២នាក់ បានយំអោបសព ម្ដាយជាទីស្រលាញ់ ដែលបានស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍។ អធិការស្រុក ក្រឡាញ់ លោកវរសេនីយ៍ទោ ជី បេងជន បានឲ្យសៀមរាបប៉ុស្ដិ៍ដឹងថា កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៧ព្រឹក នៅចំណុចមុខតូបលក់ ឥវ៉ាន់របស់ឈ្មោះរត្ន័ សោភណ័ ស្ថិតនៅភូមិ ពេជ្ជោរ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ មានម៉ូតូមួយគ្រឿងម៉ាកHONDA CLICK ពណ័ ឈាមជ្រូក ពាក់ផ្លាកលេខ ប.មានជ័យ 1 K.0633 បើកបរដោយឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ៤២ ឆ្នាំរស់នៅ ភូមិបាលិលយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជយ័ ក្នុងទិសដៅពីលិចទៅកើត បានបើកគេចពី រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក កំពុងបើកមកពីទិស ខាងកើតបញ្ច្រាស់ ទិសគ្នាមកស្តាំដៃ។ ក៍បានបុកពីក្រោយ គោយន្តច្នៃមួយគ្រឿង ពណ័ត្រួយចេក គ្មានផ្លាកលេខ ម្ចាស់ឈ្មោះអឿ ឈៀងលី ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិ ជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជយ័ ចំទ្រុងក្រោយចំហៀង ខាងឆ្វេងកំពុង ឈប់ចតនៅចិញ្ចើម ផ្លូវខាងស្តាំបែរក្បាល ទៅទិសខាងកើត ស្របទិសគ្នា។


លោកអធិការបន្ថែមថាក្រោយកើតហេតុ កំលាំងប៉ូលីស បានចុះទៅដល់ បានជួយសង្គ្រោះ ជនរងគ្រោះទៅមន្ទីរពេទ្យ គាត់ក៍បានស្លាប់ ពេលបញ្ជូនដល់ មន្ទីរពេទ្យ ក្នុងនោះសាកសព បានធ្វើកំណត់ហេតុ ប្រគល់ជូនប្តីឈ្មោះ សោម សុផាត អាយុ៤៣ ឆ្នាំយកទៅ ធ្វើបុណ្យតាម ប្រពៃណី។ ករណីលោកអធិការ បន្ថែមថាមូលហេតុ គ្រោះថ្នាក់បណ្តាល មកពីការប្រើប្រាស់ ល្បឿនលឿន។ វត្ថុតាងទាំងពីរបាន យកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីរៀបចំតាមនីតិវិធី៕


មានបញ្ហាច្រើនក្នុងឆាកជីវិតគិតថាគ្មានផ្លូវចាកចេញមែនទេ អាចទាកទងមកវិទ្យុABC ន័យជីវិត 92.7 FM បានតាមរយៈលេខ 010333927

តើលោកអ្នកមានបញ្ហាច្រើនក្នុងឆាកជីវិត?

•បញ្ហាគ្រួសារ

•បញ្ហាស្នេហា

•បញ្ហាក្នុងការសិក្សា

»អ្វីក៏ដោយអោយតែគិតថាគ្មានផ្លូវចាកចេញ អាចទាកទងមក ABC ន័យជីវិត បាន ដែលមានពិធីកររងចាំដោះស្រាយជូនប្រិយមិត្តបាន ។ 

»ចា់ពីម៉ោង12:00-14:00 រសៀល លោកអ្នកនិងបានជួបជាមួយពិធីករស្រស់ស្រាយ អ្នកម៉ែ បូរ៉ា និង បងស្រី សត្យា រងចាំដោះស្រាយរាល់វិបត្តិរបស់អស់លោកអ្នក ។ 

📞ទំនាក់ទំនងលេខ 010 333 927

👉🏿ស្ថានីយ៍វិទ្យុABC ន័យជីវិត 92.70 FM


~ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 

  • 083200500
  • 093200500


ត្រៀមខ្លួនផង EDC ផ្ដាច់ភ្លេីង ៣ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មេសា ២០១៧នេះ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល

រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៣ថ្ងៃ ​ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នាតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុជួស​ជុល ផ្លាស់ប្ដូរ និងរុះរើគន្លងខ្សែ បណ្ដាញក្នុងការពង្រីកផ្លូវ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖


អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ចុះសួរសុខទុក្ខភរិយាលោក រិន សាវេត កេីតជំងឺមហារីកធ្ងន់ធ្ងរ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យរុស្សុី


រាជធានីភ្នំពេញ ៖ ភរិយាតារាចម្រៀងលោក រិន សាវេត ទើបតែបានចេញពីមន្ទីរពេទ្យកាលពីប៉ុន្មានខែមុននេះ ប៉ុន្តែបានត្រឡប់មកវិញដោយសារ តែសភាពជម្ងឺមហារីក មានសភាពកាន់តែធ្ងន់ធ្ងរ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យរុស្សី។ 


ក្នុងនោះផងដែលមានការចូលរួមពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងក្រុមសិល្បករកម្ពុជា នាយឃ្លោក លោក អ៉ឹម ជីវ៉ា លោក ប៊ី លីហួរ និង អ្នកស្រី សុខា បានចូលទៅសួរសុខទុក្ខ នារាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះផងដែរ។

បេីតាម Page Facebook "សិល្បករកម្ពុជា" បានសរសេរថា ៖ ភរិយាតារាចំរៀង លោក រិន សាវេត កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យរុស្សុី ដោយសារ ជំងឺមហារីកធ្ងន់ធ្ងរ ។ ភរិយាតារាចំរៀង ផលិតកម្មហង្សមាស កំពុងសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីពេទ្យរុស្សុី ហើយនៅយប់នេះផងដែរក៏មានវត្តមានចុះទៅសួសុខទុក្ខដល់មន្ទីពេទ្យ គឺលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នាយឃ្លោក ប្រធានក្រុមហ៊ុន អីវ៉ូ អ៉ឹម ជីវ៉ា លោក ប៊ី លីហួរ និង អ្នកស្រីសុខា ។ 


ក្នុងនោះផងដែរក៏មានការឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនរបស់ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ចំនួន ៣០០ដុល្លារ , នាយឃ្លោក ឧបត្ថម្ភចំនួន ៥០ដុល្លារ ។ 


សូមសប្បុរសជន និងសិល្បករ មេត្តាជួយដល់ភរិយា លោក រិន សាវេតផង