អគ្គស្នងការនគរបាលជាតិ ៖ ប្រកាសហាមដាច់ខាត មិនឲ្យលេងច្រកទឹកដាក់ថង់គប់គ្នាទៅវិញទៅមក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ


អគ្គស្នងការនគរបាលជាតិ ៖ ប្រកាសហាមមិនឲ្យ ប្រជាពលរដ្ឋលេងច្រកទឹកដាក់ថង់ ឬប៉េងប៉ោង គប់គ្នាទៅវិញទៅមក ដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ!


ប្រភពពី ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ជួយ Share ជូនចំពោះអ្នកធ្លាប់ខូចចិត្ត​ ពេលអ្នកទាំងអស់គ្នាអានហើយអ្នក​និងយល់​

ជូនចំពោះអ្នកធ្លាប់ខូចចិត្ត​ ពេលទាំងអស់គ្នាអានហើយអ្នកទាំងអស់គ្នា​ និងយល់​ 



មានគូស្នេហ៍មួយគូរ ពួកគេស្រលាញ់គ្នាណាស់​ ពួកគេទាក់ទងគ្នាបានជាង2ឆ្នាំ រួចក៏បានកំណត់ថ្ងៃរៀបការរួចរាល់ ខាងប្រុសក៏បានរង់ចាំថ្ងៃរៀបការរបស់គេ​ 😀😀 តែមិនបានប៉ុន្មានខាងប្រុសក៏​ បានដំណឹងថាគូស្នេហ៍របស់ខ្លួន​ត្រូវរៀបការជាមួយអ្នកផ្សេង​ យ៉ាង់បន្ទាន់​ ដោយខាងស្រីក៏មិនបានប្រកែក​ ត​ វ៉ារឺត្រូវចាប់បង្ខំពីខាងគ្រួសារអ្វីទេ​ ។ ពេលដឹងរឿងបែបនេះគេក៏ខូចចិត្តយ៉ាងខ្លាំង​ មិនបាយមិនទឹកមិនយូក៏ឈឺធ្ងន់​ដោយគ្រាំចិត្ត​ជាខ្លាំងពេលវេលាក៏បានកន្លង់ទៅ​ ខាងប្រុសក៏ឈឺ​ ធ្ងន់ទៅ​ ធ្ងន់ទៅ​ មិនថាទៅពេទ្យណាក៏មិនប្រសើរឡើងដែរ ខណៈដែលកំពុងដេកស្តូកស្តឹងនៅផ្ទះ​ មានព្រះសង្ឃចាស់ម្នាក់ដើរកាត់នឹង​ ក៏បានឈប់មុខផ្ទះរួចសម្លឹងចូលក្នុងផ្ទះ​និងគោះទ្វាផ្ទះ អ្នកបំរើមកបើកទ្វា​ឃើញថាព្រះសង្ឃក៏បាននិយាយថាអត់​ ធ្វើបុណ្យទេ​ លោកបង​ និមនទៅផ្ទះមុខទៅ​ លោកតាក៏ញញឹមរួចនិយាយថា​ អាត្មាមិនបានមកបិនបាតទេ

ក្នុងផ្ទះ​មានអ្នកជំងឺមែនទេ​ អាត្មាចេះវិធីពេទ្យខ្លះមិនដឹងថាអាចបានផលអត់ទេ​   


អ្នកបំរើលឺក៏ភ្ញាក់ខ្លួន​ រួចនិយាយថាក្នាសម្រេចចិត្តអត់បានទេសុំទៅសួចៅវ៉ាយសិ​ន​ បានដើរទៅសួរចៅវ៉ាយ​ 

បុរសដែលឈឺដែលជាចៅវ៉ាយក៏ឆ្លើយទាំងកំបុតថា​ បើចង់ចូលខ្លាំងក៏ចូលម៉ោ​ លោកតាក៏បានដើរចូលទៅ​ក្នុងបន្ទប់ក៏ឃើញបុរសម្នាក់ដេកស្តូកស្តឹងនៅលើគ្រែ​ ដូចមនុស្សស្លាប់មិនស្លាប់រស់មិនរស់​ មានតែស្បែកដណ្តប់ដោយឆ្អឹង​ អ្នកបំរើក៏បាន​ យកកៅអីមកដាក់ជិតគ្រែ​ថ្វាយលោកតា​ 

លោកតាក៏ញញឹមហើយ​ ក៏និយាយ (ថា​អាការៈ​ធ្ងន់ធ្ងរហើយ) បុរសម្នាក់និងនៅស្ងៀមមិនខ្វល់នៅសម្តីដែលលោកតា​និយាយ​ លោកតាក៏ត្រួតអាការះ​ រួចនិយាយថា​ វេទនាខ្លួនណាស់ហើយមែនទេ បុរសនិងក៏មិនខ្វល់​  <លោកតាថាបើមិនជឿមើលទៅកាន់កញ្ចក់ទៅ>

បុរសនិងក៏មិនខ្វល់​ តែគេក៏បានដើទៅមុខទូកញ្ចក់តែងខ្លួន​នៅក្នុងបន្ទប់​ ក៏ឃើញមនុស្សដែលគេស្រលាញ់នៅក្នុងនោះ​ 


មិនយូប៉ុន្មាន​ រូបមនុស្សស្រីដែលគេស្រលាញ់​ ក៏រលុបម្តង់បន្តិចៗ​ ខ្លាយទៅជាេទសភាពឆ្នេសមុទ្រ​ 


ឆ្នេរសមុទ្រនិងមិនសូវមានមនុស្សដើរទៅមកទេ​ ស្ងៀមស្ងាត់និងដាច់ស្រយ៉ាលណាស់​ បុរសដែលឈឺធ្ងន់បានមើលទាំងការចា់បអារម្មណយ៉ាងខ្លាំង​   

គេឃើញមានសាក់សពស្រីម្នាក់ដែលដេកស្លាប់លើឆ្នេរដោយខ្លួនទទេរ​ គ្មានស្លៀកអាអ្វី


ពេលវេលាបានកន្លង់ផុតទៅក៏មានបុរស់ទី1ម្នាក់ដើរកាត់រួចបានមើលទៅសាកសពដោយក្តីស្អប់ខ្ពើម​ រួចក៏បានដើរចាក់ចេញទៅយ៉ាងឆាប់រហ័សមួយសន្ទុះធំក្រោយមក​ ក៏មានបុរសទី2ម្នាក់ទៀតដើរមករួចមើលទៅសាកសពនារីម្នាក់និងទាំងក្តីអាណិត​ រួចក៏បានដោះអាវក្រៅរបស់គាត់គ្រប់លើខ្លួនសាកសពនាង​

ហើយក៏បានដើរចាកចេញទៅទៀត


នៅមួយសន្ទុះធំទៀត​ក៏មានបុរសទី3ម្នាក់ទៀតដើរកាត់​រួចឃើញមនុស្សដេកនៅឆ្នេរមានអាវក្រៅគ្រប់ពីលើ

គេក៏បានបើកមើល​ឃើញសាកសព​នារីម្នាក់​គេក៏ មានចិត្តអាណិតក៏ចង់កប់សាកសពអោយរៀបរយ​ តែគ្មានឧបករណ៍

គេក៏សម្រេចចិត្តប្រើដៃទាំងពីរបស់គេ​កើបខ្សាច់​ ពូនជាផ្នូរម្តង​ បន្តិច​ ម្តង់​បន្តិច​ រហូតដល់ល្ងាច់ផ្នូក៏បានធំសមល្មមរួចគេក៏កបសពនារីម្នាក់នោះហើយក៏បានដើរចេញទៅ


ក្រោយមករូបសាកសពមនុស្សស្រីដែលគេឃើញនៅកញ្ចក់សុខសុខប្រែក្លាច់ទៅជារូបមនុស្សស្រីដែលគេស្រលាញ់​ ពេលឃើញចឹងគេក៏ភ្ញាក់​ មួយភ្លែតទៀតក៏លេចចេញរូបបុរសទី2រួចក៏បានរលប់ម្តងបន្តិចម្តង់បន្តិច​ ខ្លាយទៅជារូបរបស់គេផ្ទាល់ពេលនោះលោកតាក៏និយាយថា

​ «ពេលនេះដឹងហើយរឺនៅ» សពនារីស្រីម្នាក់និងជាសង្សាញោម

បុរសដែលបានកប់សាកសពស្រីម្នាក់និង​ បានភ្ជាប់និស្ស័យជាមួយនាងពេញមួយជាតិ​ ទើបជាតិនេះនាងត្រូវរៀបការជាមួយគេ​ 


ចំណែកញោម​ បានតែយកអាវក្រៅគ្រប់លើសាកសពនាង​ 

ទើបភ្ជាប់និស្ស័យជាមួយនាងបានត្រឹម​2 ឆ្នាំ​ អីលូវគ្រប់2ឆ្នាំហើយ​ និស្ស័យក៏អស់ដែល​ ទើបញោមដល់ពេលបែកគ្នាដែល


ដូចនេះមនុស្ស​យើងដែលបានជួបគ្នាមិនមែនជារឿងចៃដនទេ

បើមានវាសនាមិនបាញ់តាមរកក៏មកអែង​ 

តែបើអស់និស្ស័យហាមយ៉ាងណាក៏មិនជាប់យ៉ាងណាក៏មានមានហេត់ការផ្សេង​ ធ្វើអោយព្រាត់ដែល​


អាលូវយើងមិនទាន់ព្រាត់ប្រាស់​ យើងបានធ្វើល្អដាក់គ្នាហើយរឺនៅ​ បើដល់ពេលបែកគ្នាមិនថាយើងចង់ហាម​ បុិនណា​ រឺមានទ្រពកំរិតណា​ អំណាចធំបុនណាក៏

ដោយក៏មិនអាចហៅវាមកវិញបានដែល


ឥលូវមិនទានបែកគ្នាព្យាយាមធ្វើល្អអោយហើយ​ ព្រោះគ្មានពីណាគេដឹងថា​យើងត្រូវព្រាត់ប្រាស់គ្នាពេលណាទេ


ប្រភពពី ៖ Robin Boy 

ដោយ ៖ ពិភពចែករំលែក


បើគិតថាល្អ​ ជួយ Share ផង​ ណា​🙏🙏🙏

ចំណាយពេល ៣នាទី អានអត្ថបទនេះចុះ ក្រែងលោមានប្រយោជន៍ខ្លះ"ការបើកចំហរផ្លូវចិត្តរបស់អ្នក - Open the door of your heart"

សូមប្រិយមិត្តចំណាយពេល ២ ឬ ៣ នាទីដើម្បីអាននូវអត្ថបទនេះចុះ ក្រែងលោមានប្រយោជន៍។

ការបើកចំហរផ្លូវចិត្តរបស់អ្នក - Open the door of your heart


ថ្ងៃមួយមានប្តីប្រពន្ធពីរនាក់កំពុងដើរកំសាន្តក្នុងសួនច្បារនាពេលល្ងាចយ៉ាងសប្បាយ។ ស្រាប់តែ ពេលនោះគេបានឮសូរសំឡេងសត្វយំ “កាបៗ” នៅជិតនោះ។ ពេលនោះប្រពន្ធបាននិយាយប្រាប់ប្តី ថា ហានី (អូនឬបង)! មានឮសំឡេងសត្វមាន់ទេ? ពេលនោះ ប្តីបានឆ្លើយថា មិនមែនជាសំលេង មាន់ទេ ហានី វាគឺជាសំលេងសត្វទា តើ! ប្រពន្ធប្រកែកហើយ និយាយថាមិនមែនទេហានី នេះជាសំលេងមាន់ទេ ប្តីក៏តបវិញថាមិនមែនទេ វាគឺជាសំលេងទា ប្រពន្ធថាសំលេងមាន់ ប្តីថា សំលេងសត្វទា….។ អ្នកទាំងពីរបានប្រកែកគ្នាយ៉ាងយូរអស់មួយល្ងាច មិនចាញ់មិនឈ្នះ ដែលជា ហេតុធ្វើអោយបរិយាកាសដើរកំសាន្តមានភាព អាប់អួរឡើង។ នៅពេលនោះប្តីក៏សំរេចចិត្ត និយាយ ស្របតាមប្រពន្ធថា សូមទោសហានី វាគឺជាសំលេង សត្វមាន់មែន។ ហើយសត្វនោះក៏បន្តរ ស្រែកយំ “កាបៗៗៗ” ចេញបាត់ទៅ។ នៅពេលនោះ ប្តីប្រពន្ធទាំងពីរក៏សប្បាយចិត្ត ហើយក៏ឈប់ប្រកែក គ្នាវិញ ហើយអ្នកទាំងពីរ ក៏បន្តដំណើរកំសាន្តយ៉ាងសប្បាយតទៅទៀត។

រឿងរ៉ាវពិតគឺថា តើវាមានប្រយោជន៍អីដែលយើងប្រកែកគ្នាអំពីមាន់ឬទានោះ? តើយើងគួរអោយវា បំផ្លាញនូវបរិយាកាសសុខដុមរមនាក្នុងគ្រួសាររបស់យើងនោះឬ? តាមពិតជំលោះភាគច្រើនដែល កើតឡើង គឺសុទ្ធតែដោយសាររឿងរ៉ាវដែលមិនចាំបាច់ រឿងរ៉ាវ ដែលមិនបានការ ឬ ជារឿងដែលអ្នក ម្ខាងៗជួនកាលមិនបានយល់ដឹងពីការពិតផង។ អ្នកទាំងពីរសុទ្ធតែអត់បាន ឃើញសត្វដែលយំនោះ ជួនកាលពេលយើងថាវាជាសត្វមាន់ តែពេលយើងឃើញផ្ទាល់ វាបែរជាសត្វទាទៅវិញ ឬ ពេលយើងថាសត្វទាពេលយើងឃើញ ផ្ទាល់វាបែរជាសត្វមាន់ទៅវិញ។ ឬ ក៏វាអាចជាមិនមែនជា សត្វទា និង មិនមែនជាសត្វមាន់ ឬ វាអាច ជាសត្វទាដែលបង្កាត់ចេញពី សត្វមាន់។ល។ 

ដូច្នេះយើងមិនត្រូវអោយរឿងរ៉ាវដែលមិនសំខាន់ ទាំងឡាយនោះវាមករំខានដល់មិត្តភាព សេចក្តីសុខ សុភមង្គលរបស់យើងទេ។ មនុស្សដែលមានគតិបណ្ឌិតមិនឈ្លោះប្រកែកគ្នាដោយ សាររឿង អត់បាន ការនោះទេ គឺគេជ្រើសយក សន្តិភាព ភាពសុខុដមរមនា និង សេចក្តីស្រឡាញ់ ជាជាងការស្វែងរក ខុសនិងត្រូវ។ 

ជួនកាលយើងត្រូវ បំភ្លេចឬ បញ្ឈប់នូវការស្វែងរកខុសនិងត្រូវ ហើយត្រូវបើកចំហរ ផ្លូវចិត្តរបស់យើងប្រកបដោយសេចក្តីស្រឡាញ់ និង គតិបណ្ឌិត។



ប្រែសំរួលពីធម៌ទេសនារបស់ព្រះតេជគុណ អាចាន ប្រាម ចៅអធិការនៅវត្តមួយក្នុង ប្រទេសអូស្ត្រាលី

ភ្នំពេញដាច់ភ្លេីង៣ខណ្ឌទាំងយប់ ដោយសារលោតឌីស្យុងទ័រធំផ្នែក22K ខណៈនេះEDC កំពុងជួសជុល និងភ្ជាប់ចរន្តឡេីងវិញ


នៅថ្ងៃទី09 ខែមេសា ឆ្នាំ2017 នៅវេលាម៉ោង19:25នាទី មានករណីលោតឌីស្យុងទ័រផ្នែក22KV នៅអនុស្ថានីយទី5 (GS5-F9-F10-F11-F12-F13-F14) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ៖ (1)សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ 

(2)សង្កាត់កាកាប សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ 

(3) សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ 

(4)ផ្លូវជាតិលេខ4 ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។

ឆក់បានសំរេចទៀតហេីយ! មុននេះបន្តិច មានចោរឆក់កាបូបបានសំរេចទៀតហេីយ នៅខណ្ឌទួលគោក




រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច វេលាម៉ោង០២៖១០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ មានសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា ករណីជនសង្ស័យជិះម៉ូតូមិនស្គាល់ម៉ាក បានធ្វេីសកម្មភាពឆក់កាបូប ពីជនរងគ្រោះកំពុងរៀបឥវ៉ាន់ដាក់លើរថយន្ត Lexus 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB- 8368 បានសំរេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព នៅខាងមុខផ្ទះល្វែង ដែលមានដាក់យីហោអ៊ិនធឺណេ 89E នៅផ្លូវលេខ១៨២ ម្ដុំស្តប់ទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជាធានីភ្នំពេញ៕