ARS (Chinses Mix ) & Dan Dan Private Team



https://www.youtube.com/watch?v=0uSdzPqEvPM

ស្រវឹងរៀងខ្លួន! បើកម៉ូតូរេពេញផ្លូវត្រូវរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា បុកពេញទំហឹងរបួសធ្ងន់២នាក់កាលពីយប់មិញ!



រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរស២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងតិចៗ ជិះម៉ូតូរេពេញផ្លូវ ជ្រុលខាងមុខរថយន្តរបស់តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា ដែលស្ថិតក្នុងស្ថានភាពស្រវឹងតិចៗដូចគ្នា ចាប់ហ្វ្រាំងមិនទាន់ បុកអូសជាប់ម៉ូតូ ក្រោមរថយន្ត បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ម្នាក់បាក់ជើង ម្នាក់ទៀត  ធ្ងន់ធ្ងរផ្អើលទាំងយប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវសុធារស ខាងមុខសកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។









ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុក៏មានរថយន្តរបស់ កញ្ញា ពេជ្រ អាវីហ្សា ម៉ាកឡិចស៊ីសGS-300 ពាក់ស្លាកលេខ ភ្នំពេញ 2R-2141ក្នុងទិសដៅពីជើងទៅត្បូង ខំគេចដែរ តែគេចមិនផុត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ គៀបជាប់ខាងក្រោមរថយន្ត បណ្តាលឲ្យបុរស២នាក់ ដែលជិះលើម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។




ក្រោយពីកើតហេតុ កញ្ញា ពេជ្រ អាវីហ្សា បានចុះពីលើរថយន្ដ រួចរៀបរាប់ប្រាប់សមត្ថកិច្ចខណ្ឌចំការមន ពីហេតុការណ៍ដល់សមត្ថកិច្ច ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំជនរងគ្រោះ ធ្វើកាដោះស្រាយតាមនីតិវិធីច្បាប់ ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារអរព្រះគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារអរព្រះគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដែលទ្រង់បានសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានព្រះរាជព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១០០០ដុល្លារអាមេរិក (មួយពាន់ដុល្លារ) ដល់កាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ សម្រាប់ខែមីនា ឆ្នាំ២០១៧៕ ********************
       ---- World Share 2017----

ABC Breaking News : អគ្គិភ័យកំពុងឆាបឆេះ ហ្គារ៉ាស់ឡាន យ៉ាងសន្ធោរសន្ធៅ នៅខាងជេីងផ្ទះឯកឧត្តម ជា សុវផារ៉ា ២៥០ម៉ែត្រ ខណ្ឌឬស្សីកែវ

ABC Breaking News : ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះ យានដ្ឋានជួសជុលរថយន្ត មួយកន្លែង យ៉ាងសន្ធោរសន្ធៅ នៅខាងជេីងផ្ទះឯកឧត្តម ជា សុវផារ៉ា ប្រហែល២៥០ម៉ែត្រ ខណ្ឌឬស្សីកែវ ភ្នំពេញ មានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ នៅកន្លែងកេីតហេតុហេីយ នៅវេលាម៉ោង០៩:២៥នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បេីតាមការផ្ដល់ព័ត៍មានបឋមពីប្រជាពលរដ្ឋបានប្រាប់មកវិទ្យុABC បានដឹងថា ខណៈនេះភ្លេីងកំពុងឆេះរាលដាលយានដ្ឋានទាំមូលតែម្ដង មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ថែម ។៚

សូមចងចាំថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងរងចាំផ្លូវអ្នកនៅផ្ទះ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរ ដោយក្ដីគោរពពីABC

គ្រប់គ្នាដឹង គ្រប់គ្នាលឺ គ្រប់គ្នាឃេីញ គ្រប់គ្នារន្ធត់ ចំពោះមនុស្សស្លាប់និងពិការរាល់ថ្ងៃដោយគ្រោះថ្នាក់ចរាចរនៅតាមផ្លូវ ផ្លូវមួយៗឆ្អាបដោយឈាម ពេញដោយសម្លេងស្រែកថ្ងូរដោយភាពឈឺចាប់ ពេញដោយសម្លេងទ្រហោយំនៃជនរងគ្រោះនិងសាច់ញាតិរបស់គេ តែមនុស្សមួយចំនួននៅតែមិនព្រមភ្ញាក់រលឹកគោរពច្បាប់ គោរព ភ្លេីងចរាចរ គោរពជីវិតគ្នាដែលបញ្ជាយានយន្តតាមផ្លូវ នៅតែព្យាយាមល្មេីស សប្បាយចិត្តរឺនៅពេលបុកគេស្លាប់ សប្បាយចិត្តរឺនៅពេលធ្វេីអោយគេបាត់បង់សាច់ញាតិជាទីស្រលាញ់ ទាំងឡាន ទាំងម៉ូតូ ទាំងអ្នកថ្មេីរជេីង ទាំងគេទាំងយេីង ទាំងប្រទេសទាំងមូល គោរពជីវិតគ្នាទៅវិញទៅមកបានទេ? ចេះតំរង់ជួរបានទេ ? អោយក្តីអនុគ្រោះអោយគ្នាតាមដងផ្លូវបានទេ? កុំរំលោភគន្លងរបស់គេបានទេ? គោរពច្បាប់ចរាចរ ភ្លេីង ផ្លាក បានអត់? យេីងស្លាប់ច្រេីនហេីយ យេីងខាតធនធានមនុស្សច្រេីនហេីយ ចាប់ពីឆ្នាំ2017ទៅ សុំឈប់បន្តអោយមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរទៀតទៅ កូនស្ទាវជិះម៉ូតូ ជិះឡាន មេត្តាកុុះធ្វេីបាបចិត្តម្តាយឪពុកទៀតទៅ គាត់ទ្រាំអត់បានទេនៅពេលបាត់បង់យេីងទៅ ទៅរៀនច្បាប់ចរាចរ ពាក់មួកសុវត្តិភាព និងកុំជិះលឿន ស្តាប់ចាស់ៗខ្លះទៅ ចង់អោយបន្តស្លាប់ដល់ពេលណាទៀត? មិនទាន់គ្រប់មែន? វាមិនមែនដោយសារទំនាយ រឺថ្ងៃត្រូវស្លាប់របស់នរណាម្នាក់ដែលគេកំនត់មកទេ បេីទាំងអស់គ្នាគោរពជីវិតគ្នា គោរពច្បាប់ទាំងអស់គ្នា នោះគឺដូចយេីងបានជួយសង្គ្រោះជីវិងគ្នាទៅវិញទៅមក ព្រោះនៅតាមដងផ្លូវ អ្នកបេីកបរប្រេីជីវិតរួមគ្នា ដូចនេះសូមកុំបណ្តោយអោយជីវិតយេីងគ្រប់គ្នាបាត់បង់តទៅទៀតនៅលេីផ្លូវថ្នល់ គ្រោះថ្នាក់ដូចរាល់ថ្ងៃច្រេីនពេកហេីយ ស្លាប់ពិការច្រេីនពេកហេីយ ។ ដោយសេចក្ដីគោរពពីABC ពាក្យចុងក្រោយសំរាប់អ្នកបេីកបរ ~ ចាំថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងរងចាំផ្លូវអ្នកនៅផ្ទះ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរ