ABC United - U14 ប្រកួតកម្ដៅសាច់ដុំ នៅទីលានបាល់ទាត់រ៉ូឡង់ ឬស្សីកែវ...

សេចក្ដីជូនដំណឹង ក្រុមបាល់ទាត់ABC United ៣ក្រុម ដែលខំប្រឹងចំណាយពេលហ្វឹកហាត់ ត្រៀមទៅប្រកួតមិត្តភាពនៅប្រទេសឡាវ ដោយមាន៣ប្រទេស ថៃ ឡាវ កម្ពុជា តែបែជាឯកសារ១សន្លឹក ធ្វេីអោយការខិតខំប្រឹងរបស់ក្មេងៗកីឡាករទាំងអស់នោះ មិនបានទៅប្រកួតទៅវិញ... ដោយមិនអស់ចិត្ត កញ្ញា កាច្រឹប និងក្រុមការងារABC បានប្រកាសសាកសួរទៅប្រិយអ្នកស្ដាប់ABC ដោយមាន អាចារ្យ  អេ និងប្រិយមិត្តជាច្រេីនគាំទ្រអោយក្មេងៗ ក្រុមបាល់ទាត់ABC United មិនបានចូលរួមប្រកួតមិត្តភាព នៅប្រទេសឡាវ នោះ មកប្រកួតលេីកទឹកចិត្តកំដៅសាច់ដុំ នៅរាជធានីភ្នំពេញ វិញ ទេីបរៀបអោយ ក្រុមបាល់ទាត់ABC United ភ្នំពេញ ប្រកួតជាមួយ ក្រុមបាល់ទាត់ABC United ស្វាយអន្ទរ ដោយមានយុវជនអាយុក្រោម១៤ឆ្នាំ U14 និងក្រុមការងារABC ចូលរួមកំដៅសាច់ដុំជាមួយផងដែរ នៅទីលានបាល់ទាត់រ៉ូឡង់ ឬស្សីកែវ។ កាលបរិច្ឆេទ ៖ ថ្ងៃអាទិត្យ ១៩ មិនា ២០១៧  ម៉ោងប្រកួត ៖ ៤:០០ នាទីរសៀល  តារាងប្រកួត ៖ រ៉ូឡង់ ឬស្សីកែវ  ជូនសំរាប់ឪពុកម្ដាយនិងអាណាព្យាបាលរបស់កីឡាករទាំងអស់ ៖ យេីងផ្តល់អាហារ២ពេល ថ្ងៃត្រង់ និងល្ងាច។ ឡានទៅទទួល និងដឹកក្រុមកីឡាករត្រលប់ទៅវិញ មិនយកថវិកា ទៅមកស្វាយអន្ទរភ្នំពេញ។ ជួបជុំគ្នានៅមុខវិទ្យាល័យស្វាយអន្ទរ ម៉ោង៩ព្រឹក។ AhBoYz

ចង់​បានលាភសំណាង​ ស្រីៗ ត្រូវ​អង្គុយ​​លើលិង្គយក្សដ៏ធំឆ្នៃអំពីឈើ និងយកដៃស្ទាបអង្អែល!

ជនជាតិ​ជប៉ុន​មាន​ជំនឿ​ថា ​ស្ត្រី​នឹង​មានសំណាង​ល្អ សមបំណង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ប្រសិនបើ​មានឱកាស​បាន​តុបតែង​ឈុត​កូនក្រមុំ​ឡើង​ទៅ​អង្គុយ​នៅ​លើ​រូបសំណាក​លិង្គ​ដ៏​ធំ​ច្នៃ​ពី​ឈើ​ដើរ​ដង្ហែ​នៅ​ជុំវិញ​ទីក្រុង ។ ថ្ងៃអាទិត្យ​ទី​២ ក្នុង​ខែមីនា​ ជា​រៀង​រាល់​ឆ្នាំ​ក្រុង​Nagaoka ​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ទាក់ទិន​នឹង​លិង្គ ឬ​ហៅ​ថា ​ពិធីបុណ្យ​«Hodare Festival» ។  ពិធីបុណ្យ​នោះ​គេ​ដឹក ឬ​សែង​រូបសំណាក​លិង្គ​យក្ស​ប្រវែង​២,១​ម៉ែត្រ ដង្ហែ​នៅ​លើ​ដងផ្លូវ​ជុំវិញ​ក្រុង ។ រូបសំណាក​លិង្គ ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​និមិត្តរូប​នៃ​សំណាងល្អ ពិសេស​គឺ​ស្ត្រី​ដែល​ទើប​រៀប​ការ​ក្នុង​រយៈពេល​១២​ខែ ប្រសិនបើ​បាន​តុបតែង​ឈុត​ជា​កូនក្រមុំ​តាម​ទំនៀមទម្លាប់​ឡើង​អង្គុយ​ពាក់​កៀវ​លើ​រូប​លិង្គ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​នឹង​មាន​លាភ​សំណាង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​មាន​សេចក្តីសុខ ។  មហាជន​ដែល​ចូលរួម​ក្នុង​ពិធី​តែងតែ​យកដៃ​ស្ទាបអង្អែល​រូបសំណាក​លិង្គ​យក្ស ដើម្បី​មាន​លាភ​សំណាងល្អ ធ្វើ​ឱ្យ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ស្នេហា​មាន​សេចក្តីសុខ​ជា​និច្ច​និរន្តរ៍ ។ ពិធីបុណ្យ​របស់​ជប៉ុន​នោះ កើត​មាន​តាំងពី​ច្រើន​សតវត្ស​មក​ហើយ បច្ចុប្បន្ន​ក្លាយជា​ពិធីបុណ្យ​មួយ​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ចូលរួម​ទស្សនា ៕៚
World Share Posted  Source : Phorn Sophal

ដើរលឿនរឺយឺតមិនសំខាន់សំខាន់ពួកគេទាំងពីរបន្ដដំណើរទៅមុខ រហូតដល់ថ្ងៃមង្គលការ!

ស្រលាញ់គាត់ជានគរបាល ដោយប្រាក់ខែមិនច្រើនទេ ហើយក៏មិនសូវហ៊ឺហាអីប៉ុន្មានដែរ ខ្ញុំស្រលាញ់គាត់មិនមែនស្រលាញ់ការងារ គាត់ទេ.គាត់ការងារអីខ្ញុំមុខរបរអីមិនសំខាន់នោះទេ សំខាន់ពួកយើងខំប្រឹងរកបំពេញបន្ថែមដើម្បីជីវភាពរបស់ ពួកយើងពេញចិត្ត ហើយនឹងសប្បាយចិត្តនូវអ្វីដែលពួកយើងធ្វើ មិនខ្វល់រឺច្រណែនអ្នកណាគេឡើង. ដើរលឿនរឺយឺតមិនសំខាន់សំខាន់ពួកយើងនឹងបន្ដរដំណើរទៅមុខ មិនយូរមិនឆាប់យើងនឹងដល់គោលដៅ.
Meng Hong - Thida Tong

ផ្ទុះទូ ATM ធនាគារកាណាឌីយ៉ា សង្ស័យមានគេបំផ្ទុះ តែពុំទាន់ដឹងថាក្នុងគោលបំណងអ្វីនោះទេ នៅជាប់របងពេទ្យកុមារជាតិ

ពិតជាចម្លែកណាស់! ដំណឹងបឋមពីវិទ្យុABC ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយសារមានករណីបំផ្ទុះទូ ATM មួយគ្រឿង បណ្ដាលអោយបែកកញ្ចក់ទ្វាខ្ទាតពេញដី និងរងការខូចខាតស្ទេីទាំងស្រុង ដែលជាទូATM របស់ធនាគារ កាណាឌីយ៉ា ដោយសង្ស័យមានគេបំផ្ទុះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងតែពុំដឹងថាបំផ្ទុះក្នុងគោលបំណងអ្វីនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ។ ទូរATMរបស់ធនាគារ CANADIA ដែលទីតាំងនៅជាប់របងមន្ទីរពេទ្យកុមារជាតិ ទល់មុខសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។៚

តើការជិះបញ្ច្រាសទិសដៅចរាចរណ៏ នាំឲ្យបងប្អូនប្រជាពលរដ្ឋចំណេញអ្វីខ្លះ?

សំនួរ ៖ តើការជិះបញ្ច្រាស់ទិសដៅចរាចរណ៏ នាំអោយបងប្អូនប្រជាពលរដ្ឋចំណេញអ្វីខ្លះ???