ABC United - U14 ប្រកួតកម្ដៅសាច់ដុំ នៅទីលានបាល់ទាត់រ៉ូឡង់ ឬស្សីកែវ...
សេចក្ដីជូនដំណឹង
ក្រុមបាល់ទាត់ABC United ៣ក្រុម ដែលខំប្រឹងចំណាយពេលហ្វឹកហាត់ ត្រៀមទៅប្រកួតមិត្តភាពនៅប្រទេសឡាវ ដោយមាន៣ប្រទេស ថៃ ឡាវ កម្ពុជា តែបែជាឯកសារ១សន្លឹក ធ្វេីអោយការខិតខំប្រឹងរបស់ក្មេងៗកីឡាករទាំងអស់នោះ មិនបានទៅប្រកួតទៅវិញ...
ដោយមិនអស់ចិត្ត កញ្ញា កាច្រឹប និងក្រុមការងារABC បានប្រកាសសាកសួរទៅប្រិយអ្នកស្ដាប់ABC ដោយមាន អាចារ្យ អេ និងប្រិយមិត្តជាច្រេីនគាំទ្រអោយក្មេងៗ ក្រុមបាល់ទាត់ABC United មិនបានចូលរួមប្រកួតមិត្តភាព នៅប្រទេសឡាវ នោះ មកប្រកួតលេីកទឹកចិត្តកំដៅសាច់ដុំ នៅរាជធានីភ្នំពេញ វិញ ទេីបរៀបអោយ ក្រុមបាល់ទាត់ABC United ភ្នំពេញ ប្រកួតជាមួយ ក្រុមបាល់ទាត់ABC United ស្វាយអន្ទរ ដោយមានយុវជនអាយុក្រោម១៤ឆ្នាំ U14 និងក្រុមការងារABC ចូលរួមកំដៅសាច់ដុំជាមួយផងដែរ នៅទីលានបាល់ទាត់រ៉ូឡង់ ឬស្សីកែវ។
កាលបរិច្ឆេទ ៖ ថ្ងៃអាទិត្យ ១៩ មិនា ២០១៧
ម៉ោងប្រកួត ៖ ៤:០០ នាទីរសៀល
តារាងប្រកួត ៖ រ៉ូឡង់ ឬស្សីកែវ
ជូនសំរាប់ឪពុកម្ដាយនិងអាណាព្យាបាលរបស់កីឡាករទាំងអស់ ៖ យេីងផ្តល់អាហារ២ពេល ថ្ងៃត្រង់ និងល្ងាច។ ឡានទៅទទួល និងដឹកក្រុមកីឡាករត្រលប់ទៅវិញ មិនយកថវិកា ទៅមកស្វាយអន្ទរភ្នំពេញ។ ជួបជុំគ្នានៅមុខវិទ្យាល័យស្វាយអន្ទរ ម៉ោង៩ព្រឹក។ AhBoYz
ចង់បានលាភសំណាង ស្រីៗ ត្រូវអង្គុយលើលិង្គយក្សដ៏ធំឆ្នៃអំពីឈើ និងយកដៃស្ទាបអង្អែល!
ជនជាតិជប៉ុនមានជំនឿថា ស្ត្រីនឹងមានសំណាងល្អ សមបំណងក្នុងជីវិតអាពាហ៍ពិពាហ៍ ប្រសិនបើមានឱកាសបានតុបតែងឈុតកូនក្រមុំឡើងទៅអង្គុយនៅលើរូបសំណាកលិង្គដ៏ធំច្នៃពីឈើដើរដង្ហែនៅជុំវិញទីក្រុង ។ ថ្ងៃអាទិត្យទី២ ក្នុងខែមីនា ជារៀងរាល់ឆ្នាំក្រុងNagaoka តែងតែប្រារព្ធពិធីបុណ្យទាក់ទិននឹងលិង្គ ឬហៅថា ពិធីបុណ្យ«Hodare Festival» ។
ពិធីបុណ្យនោះគេដឹក ឬសែងរូបសំណាកលិង្គយក្សប្រវែង២,១ម៉ែត្រ ដង្ហែនៅលើដងផ្លូវជុំវិញក្រុង ។ រូបសំណាកលិង្គ ត្រូវគេចាត់ទុកថា ជានិមិត្តរូបនៃសំណាងល្អ ពិសេសគឺស្ត្រីដែលទើបរៀបការក្នុងរយៈពេល១២ខែ ប្រសិនបើបានតុបតែងឈុតជាកូនក្រមុំតាមទំនៀមទម្លាប់ឡើងអង្គុយពាក់កៀវលើរូបលិង្គចូលរួមក្នុងពិធីដង្ហែក្បួននឹងមានលាភសំណាងធ្វើឱ្យក្រុមគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានសេចក្តីសុខ ។
មហាជនដែលចូលរួមក្នុងពិធីតែងតែយកដៃស្ទាបអង្អែលរូបសំណាកលិង្គយក្ស ដើម្បីមានលាភសំណាងល្អ ធ្វើឱ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងស្នេហាមានសេចក្តីសុខជានិច្ចនិរន្តរ៍ ។ ពិធីបុណ្យរបស់ជប៉ុននោះ កើតមានតាំងពីច្រើនសតវត្សមកហើយ បច្ចុប្បន្នក្លាយជាពិធីបុណ្យមួយទាក់ទាញអ្នកទេសចរច្រើនចូលរួមទស្សនា ៕៚
World Share Posted Source : Phorn Sophal
ដើរលឿនរឺយឺតមិនសំខាន់សំខាន់ពួកគេទាំងពីរបន្ដដំណើរទៅមុខ រហូតដល់ថ្ងៃមង្គលការ!
ស្រលាញ់គាត់ជានគរបាល ដោយប្រាក់ខែមិនច្រើនទេ ហើយក៏មិនសូវហ៊ឺហាអីប៉ុន្មានដែរ ខ្ញុំស្រលាញ់គាត់មិនមែនស្រលាញ់ការងារ គាត់ទេ.គាត់ការងារអីខ្ញុំមុខរបរអីមិនសំខាន់នោះទេ សំខាន់ពួកយើងខំប្រឹងរកបំពេញបន្ថែមដើម្បីជីវភាពរបស់ ពួកយើងពេញចិត្ត ហើយនឹងសប្បាយចិត្តនូវអ្វីដែលពួកយើងធ្វើ មិនខ្វល់រឺច្រណែនអ្នកណាគេឡើង.
ដើរលឿនរឺយឺតមិនសំខាន់សំខាន់ពួកយើងនឹងបន្ដរដំណើរទៅមុខ មិនយូរមិនឆាប់យើងនឹងដល់គោលដៅ.
Meng Hong - Thida Tong
ផ្ទុះទូ ATM ធនាគារកាណាឌីយ៉ា សង្ស័យមានគេបំផ្ទុះ តែពុំទាន់ដឹងថាក្នុងគោលបំណងអ្វីនោះទេ នៅជាប់របងពេទ្យកុមារជាតិ
ពិតជាចម្លែកណាស់! ដំណឹងបឋមពីវិទ្យុABC ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយសារមានករណីបំផ្ទុះទូ ATM មួយគ្រឿង បណ្ដាលអោយបែកកញ្ចក់ទ្វាខ្ទាតពេញដី និងរងការខូចខាតស្ទេីទាំងស្រុង ដែលជាទូATM របស់ធនាគារ កាណាឌីយ៉ា ដោយសង្ស័យមានគេបំផ្ទុះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងតែពុំដឹងថាបំផ្ទុះក្នុងគោលបំណងអ្វីនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ។ ទូរATMរបស់ធនាគារ CANADIA ដែលទីតាំងនៅជាប់របងមន្ទីរពេទ្យកុមារជាតិ ទល់មុខសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។៚
តើការជិះបញ្ច្រាសទិសដៅចរាចរណ៏ នាំឲ្យបងប្អូនប្រជាពលរដ្ឋចំណេញអ្វីខ្លះ?
សំនួរ ៖ តើការជិះបញ្ច្រាស់ទិសដៅចរាចរណ៏ នាំអោយបងប្អូនប្រជាពលរដ្ឋចំណេញអ្វីខ្លះ???
Subscribe to:
Posts (Atom)