ខឹងនឹងកូនស្រីទៅធ្វើប្រពន្ធចុងគេដែលសុខចិត្តរស់នៅជាមួយប្រពន្ធដើមគេទៀត.. ម្ដាយក៏ប្ដឹងថាគេចាប់កូនស្រីបង្ខាំងទុក
ប៉ៃលិន៖ សមត្ថកិច្ចបាននាំគ្នាផ្អើលរត់ទៅកាន់ផ្ទះ កើតហេតុដើម្បីបង្ក្រាបភ្លាមៗក្រោយ ទទួលបានដំណឹងពី អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីដើម្បីនាំចេញទៅក្រៅប្រទេស តែពេលសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ បែរជារឿងផ្សេង មិនមានករណីបង្ខាំងមនុស្សដូចបណ្ដឹង នោះឡើយតាមពិតវាជារឿងស្ត្រីវ័យក្មេង ម្នាក់សុខចិត្តទៅធ្វើប្រពន្ធចុងគេដោយរស់នៅក្រោមដំបូលផ្ទះជាមួយប្រពន្ធដើមដោយសុខសាន្ត។ ហេតុការណ៏នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតនៅចំណុចភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនគឺលំនៅឋានរបស់ឈ្មោះហ៊ីវ វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។តាមមន្ត្រីនគរបាលខេត្តប៉ៃលិនបានអោយដឹងថា នៅមុនពេលកើតហេតុគឺមាន សេចក្ដីរាយការណ៏ពីលោកពេញ វិបុល អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំដើម្បីទុកនាំចេញដោយលោកអគ្គព្រះរាជអាជ្ញា អះអាងថាលោកទទួលបានបណ្ដឹងពីស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះ។លុះពេលកម្លាំងជំនាញចុះទៅដល់ បានជួបនារីចំនួនពីរនាក់ ម្នាក់ឈ្មោះ លន់ និមល ភេទស្រី អាយុ ២០ឆ្នាំ (ជនសង្ស័យរងគ្រោះ) និងឈ្មោះ ជុំ ចន្ទ្រា ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធដើម) រួចក៏បានធ្វើការសាកសួរទៅលើនារីឈ្មោះ លន់ និមល នៅនឹងកន្លែងកើតហេតុ។ តាមចម្លើយ គឺពុំមានករណីចាប់បង្ខាំងមនុស្សដូចពាក្យម្តាយរបស់នាង(លន់ និមល)បានប្តឹងទៅអគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍នោះទេ គឺរូបនាងបានស្រឡាញ់គ្នា និងរស់នៅជាមួយបុរសឈ្មោះហុីវ វណ្ណាដែលមាន ប្រពន្ធឈ្មោះជុំ ចន្ទ្រា អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ពុំមាននរណាចាប់បង្ខាំងរូបនាងទុកនោះឡើយ ហើយហេតុការណ៍ខាងលើនេះកើតឡើងដោយសារ តែម្តាយរបស់នាងបានខឹងសម្បានឹងរូបនាង ដោយមូលហេតុហៅនាងត្រឡប់ទៅផ្ទះវិញ តែនាងពុំព្រមទៅ និងព្រមនៅធ្វើជាប្រពន្ធចុងបុរសឈ្មោះហុីវ វណ្ណាទៀត។ បច្ចុប្បន្ននារីឈ្មោះលន់ និមល់ បានរស់នៅជាមួយប្តី និងប្រពន្ធដើមរបស់គេនៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត ស្ថិតក្នុងភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពុំមានបញ្ហាអ្វីឡើយ៕
ខឹងនឹងកូនស្រីទៅធ្វើប្រពន្ធចុងគេដែលសុខចិត្តរស់នៅជាមួយប្រពន្ធដើមគេទៀត.. ម្ដាយក៏ប្ដឹងថាគេចាប់កូនស្រីបង្ខាំងទុក
ប៉ៃលិន៖ សមត្ថកិច្ចបាននាំគ្នាផ្អើលរត់ទៅកាន់ផ្ទះ កើតហេតុដើម្បីបង្ក្រាបភ្លាមៗក្រោយ ទទួលបានដំណឹងពី អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីដើម្បីនាំចេញទៅក្រៅប្រទេស តែពេលសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ បែរជារឿងផ្សេង មិនមានករណីបង្ខាំងមនុស្សដូចបណ្ដឹង នោះឡើយតាមពិតវាជារឿងស្ត្រីវ័យក្មេង ម្នាក់សុខចិត្តទៅធ្វើប្រពន្ធចុងគេដោយរស់នៅក្រោមដំបូលផ្ទះជាមួយប្រពន្ធដើមដោយសុខសាន្ត។
ហេតុការណ៏នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតនៅចំណុចភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនគឺលំនៅឋានរបស់ឈ្មោះហ៊ីវ វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។តាមមន្ត្រីនគរបាលខេត្តប៉ៃលិនបានអោយដឹងថា នៅមុនពេលកើតហេតុគឺមាន សេចក្ដីរាយការណ៏ពីលោកពេញ វិបុល អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំដើម្បីទុកនាំចេញដោយលោកអគ្គព្រះរាជអាជ្ញា អះអាងថាលោកទទួលបានបណ្ដឹងពីស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះ។លុះពេលកម្លាំងជំនាញចុះទៅដល់ បានជួបនារីចំនួនពីរនាក់ ម្នាក់ឈ្មោះ លន់ និមល ភេទស្រី អាយុ ២០ឆ្នាំ (ជនសង្ស័យរងគ្រោះ) និងឈ្មោះ ជុំ ចន្ទ្រា ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធដើម) រួចក៏បានធ្វើការសាកសួរទៅលើនារីឈ្មោះ លន់ និមល នៅនឹងកន្លែងកើតហេតុ។
តាមចម្លើយ គឺពុំមានករណីចាប់បង្ខាំងមនុស្សដូចពាក្យម្តាយរបស់នាង(លន់ និមល)បានប្តឹងទៅអគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍នោះទេ គឺរូបនាងបានស្រឡាញ់គ្នា និងរស់នៅជាមួយបុរសឈ្មោះហុីវ វណ្ណាដែលមាន
ប្រពន្ធឈ្មោះជុំ ចន្ទ្រា អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ពុំមាននរណាចាប់បង្ខាំងរូបនាងទុកនោះឡើយ ហើយហេតុការណ៍ខាងលើនេះកើតឡើងដោយសារ តែម្តាយរបស់នាងបានខឹងសម្បានឹងរូបនាង ដោយមូលហេតុហៅនាងត្រឡប់ទៅផ្ទះវិញ តែនាងពុំព្រមទៅ និងព្រមនៅធ្វើជាប្រពន្ធចុងបុរសឈ្មោះហុីវ វណ្ណាទៀត។
បច្ចុប្បន្ននារីឈ្មោះលន់ និមល់ បានរស់នៅជាមួយប្តី និងប្រពន្ធដើមរបស់គេនៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត ស្ថិតក្នុងភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពុំមានបញ្ហាអ្វីឡើយ៕
ដំណឹងបាត់ប្អូនស្រី - សូមជួយ Share ដោយអនុគ្រោះផងចុះ!
ដំណឹងបាត់ប្អូនស្រី | សារផ្ញេីមកកាន់ Page : ABC FB98.70 FM នាងខ្ញុំឈ្មោះ ឡាង ស្រីលក្ខ បានបាត់ប្អូនស្រីម្នាក់ឈ្មោះ ឡាង ចិន្តា អាយុ១៩ឆ្នា កំពស់ ប្រហែល ១ ម៉ែត្រ៦២ សប្បុរស កាលពីថ្ងៃទី១០ ខែមិនាឆ្នាំ២០១៧ ពេលដែលចេញពីធ្វើការនៅស្ទឹងមានជ័យដោយពុំមានមូលហេតុ។ អាស្រ័យហេតុនេះបើបងប្អូនណា បានប្រទះឃើញ ប្អូនស្រីនាងខ្ញុំ សូមមេត្តាជួយទាក់ទងមកលេខ នាងខ្ញុំ ០៧១៤៥៥៣៧៤៨ ។ សូមអគុណទុកជាមុន សូមមេត្តាជួយ Share ដោយអនុគ្រោះផងចុះ!
ដំណឹងបាត់ប្អូនស្រី - សូមជួយ Share ដោយអនុគ្រោះផងចុះ!
ដំណឹងបាត់ប្អូនស្រី
|
សារផ្ញេីមកកាន់ Page : ABC FB98.70 FM នាងខ្ញុំឈ្មោះ ឡាង ស្រីលក្ខ បានបាត់ប្អូនស្រីម្នាក់ឈ្មោះ ឡាង ចិន្តា អាយុ១៩ឆ្នា កំពស់ ប្រហែល ១ ម៉ែត្រ៦២ សប្បុរស កាលពីថ្ងៃទី១០ ខែមិនាឆ្នាំ២០១៧ ពេលដែលចេញពីធ្វើការនៅស្ទឹងមានជ័យដោយពុំមានមូលហេតុ។
អាស្រ័យហេតុនេះបើបងប្អូនណា បានប្រទះឃើញ ប្អូនស្រីនាងខ្ញុំ សូមមេត្តាជួយទាក់ទងមកលេខ នាងខ្ញុំ ០៧១៤៥៥៣៧៤៨ ។
សូមអគុណទុកជាមុន សូមមេត្តាជួយ Share ដោយអនុគ្រោះផងចុះ!
ឧបនាយករដ្ឋមន្រ្តី សុខ អាន ត្រូវបានព្រះមហាក្សត្របង្គាប់តែងតាំងគោរមងាជា សម្តេចវិបុលបញ្ញា សុខ អាន
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ថ្មីនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់តែងតាំងឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យគោរមងារជា “សម្តេចវិបុលបញ្ញា សុខ អាន”៕
Subscribe to:
Posts (Atom)