ព្រឹទ្ធាចារ្យ ប៉ែន ផាត ធ្វើការដឹកនាំក្រុមក្រុមបាល់ទាត់ ៣កម្រិតអាយុ(U-10, U-12, U-14) ABC United ចូលរួមប្រកួតពានរង្វាន់មិត្តភាពនៅប្រទេសឡាវ

រាជធានីភ្នំពេញ ៖ បេីតាមការផ្សាយរបស់ស្ថានីយ៍វិទ្យុABC 107.5 FM បានផ្សាយនៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះថា បាននៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹទ្ធាចារ្យ ប៉ែន ផាត បានធ្វើការដឹកនាំក្រុមថ្នាលយុវជន ៣កម្រិត អាយុ(U-10, U-12, U-14) ABC United ចូលរួមប្រកួតពានរង្វាន់មិត្តភាពមួយ នៅប្រទេសឡាវ រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧, ១៨, ១៩ ខែមិនា ២០១៧នេះ តាមការអញ្ជើញរបស់ប្រទេសថៃ ។ ក្រុមបាល់ទាត់ ABC Unitedដើម្បីអនាគតក្មេងខ្មែររបស់យើងទាំងនេះ លោកគ្រូ ប៉ែន ផាត សូមអំពាវនាវតាមការផ្សព្វផ្សាយរបស់ស្ថានីយ៍វិទ្យុABC ទៅកាន់ ឯកឧត្ដម ៗអស់ លោកៗ បងប្អូនជួយផង ដើម្បីផ្ដល់ឱកាសដល់យុវជនក្មេងៗទទួលបានបទពិសោធន៍បាល់ទាត់ពីបណ្តាលប្រទេសនៅក្នុងតំបន់។ ក្នុងន័យនេះ លោក ចង់អំពាវនាវរកសប្បុរសជនដែលស្នេហាវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ជួបឧបត្ថម្ភជាសាហុយ ចំនួន10,725ដុល្លារ សំរាប់ថ្លៃដឹកក្មេងៗកីឡាករទាំង៣ក្រុម ទៅកាន់ប្រទេសឡាវ ដេីម្បីចូលរួមការប្រកួតនៅទីនោះ។ លេខទូរស័ព្ទទាក់ទង : 098 211-119

ព្រឹទ្ធាចារ្យ ប៉ែន ផាត ធ្វើការដឹកនាំក្រុមក្រុមបាល់ទាត់ ៣កម្រិតអាយុ(U-10, U-12, U-14) ABC United ចូលរួមប្រកួតពានរង្វាន់មិត្តភាពនៅប្រទេសឡាវ

រាជធានីភ្នំពេញ ៖ បេីតាមការផ្សាយរបស់ស្ថានីយ៍វិទ្យុABC 107.5 FM បានផ្សាយនៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះថា បាននៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹទ្ធាចារ្យ ប៉ែន ផាត បានធ្វើការដឹកនាំក្រុមថ្នាលយុវជន ៣កម្រិត អាយុ(U-10, U-12, U-14) ABC United ចូលរួមប្រកួតពានរង្វាន់មិត្តភាពមួយ នៅប្រទេសឡាវ រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧, ១៨, ១៩ ខែមិនា ២០១៧នេះ តាមការអញ្ជើញរបស់ប្រទេសថៃ ។ ក្រុមបាល់ទាត់ ABC United ដើម្បីអនាគតក្មេងខ្មែររបស់យើងទាំងនេះ លោកគ្រូ ប៉ែន ផាត សូមអំពាវនាវតាមការផ្សព្វផ្សាយរបស់ស្ថានីយ៍វិទ្យុABC ទៅកាន់ ឯកឧត្ដម ៗអស់ លោកៗ បងប្អូនជួយផង ដើម្បីផ្ដល់ឱកាសដល់យុវជនក្មេងៗទទួលបានបទពិសោធន៍បាល់ទាត់ពីបណ្តាលប្រទេសនៅក្នុងតំបន់។ ក្នុងន័យនេះ លោក ចង់អំពាវនាវរកសប្បុរសជនដែលស្នេហាវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ជួបឧបត្ថម្ភជាសាហុយ ចំនួន10,725ដុល្លារ សំរាប់ថ្លៃដឹកក្មេងៗកីឡាករទាំង៣ក្រុម ទៅកាន់ប្រទេសឡាវ ដេីម្បីចូលរួមការប្រកួតនៅទីនោះ។ លេខទូរស័ព្ទទាក់ទង : 098 211-119

បបួលនាំគ្នាឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ហើយសេពគ្រឿងញៀនដើម្បីបំប៉នកម្លាំងចំណង់តណ្ហា

គូរស្នេហ៍វ័យក្មេងមួយគូរ ក្រោយពីពួកគេទាំង ២នាក់ បបួលនាំគ្នាឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ហើយសេពគ្រឿងញៀនដើម្បីបំប៉នកម្លាំងចំណង់តណ្ហា ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបាន ក្នុងផ្ទះសំណាក់មរកត នៅភូមិតាងួន សង្កាត់កាកាប កាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧កន្លងមក រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមិនា នេះគូរស្នេហ៍ខាងលើ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ នាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាកា ចោទសួរនិងដាក់បន្ទុកជាផ្លូវការហើយ ។ទស្សនា Videoតាមនគរបាលបានឲ្យដឹងថាភាគីខាងប្រុស ឈ្មោះ ទ្រិញ ដេវីត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទៅលំនៅផ្ទះលេខ៩១៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ចំណែកភាគីខាងស្រី មានឈ្មោះ សេង វឿន អាយុ១៥ឆ្នាំ ជាគូរស្នេហ៍រួមមេត្រី មុខរបរ នារីម៉ាស្សា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ គូរស្នេហ៍ខាងលើទើបស្គាល់គ្នាបានរយៈពេល៣ខែ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមិនា បបួលនាំគ្នាចូលរួមភេទក្នុងផ្ទះសំណាក់មរកត ក្នុងភូមិតាងួន សង្កាត់កាកាប ហើយថែមទាំងប្រើប្រាស់គ្រឿងញៀន បែកធ្លាយរឿង ត្រូវបានកម្លាំងនគរបាលចុះទៅចាប់ឃាត់ខ្លួនតែម្តង ។ ក្រោយពីចាប់ឃាត់ខ្លួនបាន គូរស្នេហ៍មួយគូរ នាំគ្នាឡើងឋានសួគ៌ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់រួចមក ទៅសាកសួរកសាងសំណុំរឿង តាមនីតិវិធី នៅផ្នែកជំនាញអធិការដ្ឋានរួចមក រហូតដល់ព្រឹកថ្ងៃទី១២ ខែមិនានេះ ជនសង្ស័យខាងលើត្រូវបាន បញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បី ចោទសួរ និងដាក់បន្ទុកជាផ្លូវការ ៕

បបួលនាំគ្នាឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ហើយសេពគ្រឿងញៀនដើម្បីបំប៉នកម្លាំងចំណង់តណ្ហា

គូរស្នេហ៍វ័យក្មេងមួយគូរ ក្រោយពីពួកគេទាំង ២នាក់ បបួលនាំគ្នាឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ហើយសេពគ្រឿងញៀនដើម្បីបំប៉នកម្លាំងចំណង់តណ្ហា ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបាន ក្នុងផ្ទះសំណាក់មរកត នៅភូមិតាងួន សង្កាត់កាកាប កាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧កន្លងមក រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមិនា នេះគូរស្នេហ៍ខាងលើ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ នាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាកា ចោទសួរនិងដាក់បន្ទុកជាផ្លូវការហើយ ។ទស្សនា Video តាមនគរបាលបានឲ្យដឹងថាភាគីខាងប្រុស ឈ្មោះ ទ្រិញ ដេវីត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទៅលំនៅផ្ទះលេខ៩១៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ចំណែកភាគីខាងស្រី មានឈ្មោះ សេង វឿន អាយុ១៥ឆ្នាំ ជាគូរស្នេហ៍រួមមេត្រី មុខរបរ នារីម៉ាស្សា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ គូរស្នេហ៍ខាងលើទើបស្គាល់គ្នាបានរយៈពេល៣ខែ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមិនា បបួលនាំគ្នាចូលរួមភេទក្នុងផ្ទះសំណាក់មរកត ក្នុងភូមិតាងួន សង្កាត់កាកាប ហើយថែមទាំងប្រើប្រាស់គ្រឿងញៀន បែកធ្លាយរឿង ត្រូវបានកម្លាំងនគរបាលចុះទៅចាប់ឃាត់ខ្លួនតែម្តង ។ ក្រោយពីចាប់ឃាត់ខ្លួនបាន គូរស្នេហ៍មួយគូរ នាំគ្នាឡើងឋានសួគ៌ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់រួចមក ទៅសាកសួរកសាងសំណុំរឿង តាមនីតិវិធី នៅផ្នែកជំនាញអធិការដ្ឋានរួចមក រហូតដល់ព្រឹកថ្ងៃទី១២ ខែមិនានេះ ជនសង្ស័យខាងលើត្រូវបាន បញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បី ចោទសួរ និងដាក់បន្ទុកជាផ្លូវការ ៕

គ្មានទីណាដូចផ្ទះរបស់យើង

អានដើម្បីគិត ៖ គ្មានទីណាដូចផ្ទះរបស់យើង•••សំរាប់ស្ទាវទាំងឡាយដែលសំរេចចិត្តលឿនក្នុងការចេញពីផ្ទះដោយសារបញ្ហាអ្វីមួយដែលកើតឡើងជាមួយគ្រួសារ ព្រោះអ្នកបានសំរេចចិត្តមិនស្តាយក្រោយ តែសូមចាំថាផ្ទះដែលធ្លាប់តែផ្តល់ភាពកក់ក្តៅ សប្បាយរីករាយ ញញឹម ជូចត់ និងអ្វីៗជាច្រើនទៀតនោះមិនដែលបិទទ្វាមិនទទួលអ្នកទេ បើទោះម្តាយរឺឪពុកអ្នកហាមាត់ដេញអ្នកចេញក៏ដោយ ​កំហុសរបស់យុវវ័យគឺការសំរេចចិត្តលឿនដោយមិនបានគិតពីកំហុសខ្លួន អ្នកសំរេចចិត្តទៅនៅជាមួយភឿន ដំបូងគេរីករាយនឹងទទួលអ្នក តែគេក៏មិនរីករាយទទួលអ្នករយៈពេលយូនោះដែរ មិត្តខ្លះទទួលអ្នកព្រោះអ្នកមានប្រយោជន៏សំរាប់គេ ជាថ្នូលនឹងអ្វីមួយដែលគេចង់បាន បើប៉ះមិត្តមិនល្អ អាចជាជង្រុកស្រូវហើយអាចក្លាយជាទាសករបស់គេក្នុងរូបភាពជាច្រើន និយាយទៅ នៅផ្ទះរបស់ខ្លួនអ្នកជាស្តេច មានទាសីទាសាជាអ្នកមានគុណអ្នក ដែលចាយទាំងកំលាំងកាយ កំលាំងចិត្តដើម្បីមើលថែអ្នកអស់ពីបេះដូង មួយជ្រុងដែលអ្នកគិតពេលដែលអ្នកបានចូលទៅក្នុងពិភពមិត្តនិងពិភពលោកខាងក្រៅ អ្នកក៏មើលឃើញថាទីកន្លែងដែលចាត់ទុកអ្នកដូចស្តេចនោះក្លាយជាកន្លែងឃុំឃាំងអ្នកទៅវិញ ម្តាយហាមមិនស្តាប់ចំពោះការសេពគប់មិត្ត ម្តាយហាមមិនជាប់ចំពោះការដើរហើរ ដោយអ្នកគិតថាអ្នកមានស្លាបហើរហើយ ម្តាយហាមមិនបានព្រោះអ្នកគិតថាអ្នកមានមិត្តភក្តិមើលថែហើយ តែអ្នកភ្លេចគិតថាការហាមរបស់គាត់គឺដើម្បីអោយអ្នកល្អ ព្រោះខ្លាចលោកកូនដែលជាបេះដូងរបស់គាត់មានគ្រោះថ្នាក់ និងត្រូវគេធ្វើបាប ព្រោះអ្នកមុជចូលសង្គមនេះបានតិចជាងឪពុកម្តាយយើងនោះទេ ភាសាដែលអ្នកធ្លាប់ហៅដោយទន់ភ្លន់ ស្នាមញញឹមដែលអ្នកធ្លាប់អោយទៅពួកគាត់ក៏បាត់អស់ សល់តែពាក្យគំហក ញេញធ្មេញទាំងកំហឹងទៅកាន់ពួកគាត់រួចសំរេចចិត្តដើរចេញពីផ្ទះដោយគ្មានការស្តាយក្រោយនិងអណិតអាសូរអ្នកមានគុណសោះឡើយ ហើយដោយមិនដឹងថាពួកគាត់ទាំង២ឈឺយ៉ាងណាបើទោះកាយវិការនិងសំដីកាចទៅលើអ្នក តែគាត់ធ្វើដោយឈឺចាប់ខ្លាំងណាស់ តែទ្រាំមើលការបាត់បង់យើងមិនបាន ។នោះរឺជាកាដូរនៃជីវិតអ្នកដែលបំពេញអោយអ្នកមានគុណដែលទុកអ្នកដូចស្តេចប្រចាំជីវិតរបស់គាត់តាំងពីតូចមក ?  ABC ន័យជីវិត 92.7 FMបើអ្នកគិតថាអ្នកធំហើយ អ្នកគិតខុសហើយ មនុស្សធំត្រូវបង្ហាញថាខ្លួនជាមនុស្សធំ ជាបង្គោលរបស់ខ្លួននិងគ្រួសារ មនុស្សធំគិតធំគិតឆ្ងាយ គិតមនុស្សដែលនៅជុំវិញខ្លួន មនុស្សធំត្រូវបង្ហាញហើយគេឃើញថាអ្នកជាមនុស្សដែលអាចដឹកនាំគ្រួសារបាន នោះអ្នកនឹងទិញសេរីភាពពីគ្រួសារបានហើយ​ តែបើអ្នកនៅក្រោមការគ្រប់គ្រងខ្លួនឯងមិនទាន់បាននោះទេ អ្នកមិនទាន់ជាំមនុស្សធំទេ ចាំថាទ្វាផ្ទះមិនបិទចោលអ្នកទេ ព្រោះអ្នកជាស្តេចរបស់ទីនោះដែលហៅថា ផ្ទះ ដែលមានអ្នករងចាំអ្នកមុខមាំតែចិត្តអន្ទះសារចង់ជួបខ្លាំងណាស់ ។ បើអ្នកក្លាហានរត់ចេញពីផ្ទះ សូមក្លាហានត្រលប់ទៅផ្ទះវិញណា នឹកម៉ាក់ និងម៉ា និងផ្ទះ និងគ្រប់យ៉ាងទេ? ជឿទៅ គ្មានកន្លែងណាល្អជាងផ្ទះរបស់អ្នកនោះទេ! អត្ថបទដកស្រង់ពីលោក A+ ផ្សាយបន្តដោយ ៖ ពិភពចែករំលែក