ជួយបោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញាតំណាងកម្ពុជាយើង ​ដោយគ្រាន់តែ​ចុច​ Like រូប ខ្លឹម ស្រីគា ដែលជាកញ្ញាឯក Miss Grand Cambodia 2017 ដែលកំពុងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Grand International 2017 នៅវៀតណាម




[ពិភពចែករំលែក] 

កញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Grand International 2017 នៅលើទឹកដីនៃប្រទេសវៀតណាម។ ក្រោយពីបានប្រកួតសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសកាលពីយប់ថ្ងៃទី១២ តុលា ២០១៧នេះ ការប្រកួតកញ្ញាឯក Miss Grand International 2017 នឹងបន្តការប្រកួតលើឈុតហែលទឹក និងប្រកួតផ្នែកចំណេះដឹងបន្តទៀត មុននឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ។



បញ្ជាក់ | ប្រិយមិត្ត​អាច​​បោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញ​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​ចុច​ Like រូប​របស់​ពួក​គេ៖
សូមជួយបោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញាតំណាងកម្ពុជាយើង ​ដោយគ្រាន់តែ​ចុច​ Like រូបនិងជួយ Share បន្តឲ្យដឹងផង!​៖

បេក្ខនារីស្រស់ស្អាត និងពោពេញដោយចំណេះដឹងមកពីប្រទេសនានានៅលើពិភពលោក ដោយក្នុងនោះរួមមានកញ្ញាឯករបស់កម្ពុជាផងដែរ នឹងដណ្ដើមម្កុដដែលមានតម្លៃរហូតដល់៣០ម៉ឺនដុល្លារច្នៃពីមាស និងត្បូងសុទ្ធ។ កញ្ញា ខ្លឹម ស្រីគា អាយុ១៨ ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១ គ្រងមកុដ Miss Grand Cambodia 2017។ នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានឈ្មោះថា «ទេវីក្រុងកម្ពុជាធិបតី!» ដោយនាងក៏បានបង្ហាញភាពទន់ភ្លន់នៅលើវេទិកាគួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យនាងទទួលបាននូវការលេចធ្លោរមិនធម្មតាផងដែរ នៅក្នុងវេទិកាដែលចម្រុះដោយស្រីស្អាតនាយប់នោះ។ ការប្រកួតនេះនៅមានដំណាក់កាលច្រើនទៀត ដោយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី២៥ តុលា ទើបបញ្ចប់ការប្រកួត ដោយការប្រកួតនោះនឹងកាន់តែមានសភាពតានតឹងសម្រាប់ស្រីស្អាតកម្ពុជា និងបេក្ខនារីទាំងអស់។ កញ្ញា ខ្លឹម ស្រីគា ត្រូវគេឃើញរំលេចសម្រស់នៅក្នុងព្រឹត្តិការណ៍នោះមិនចាញ់ស្រីស្អាតមកពីតំណាងប្រទេសផ្សេងនោះទេ បើទោះជាក្ដីសង្ឃឹមរឿងបានម្កុក និងបានតំណែងដូចជា តំណែងអ្នកស្លៀកពាក់សម្លៀកបំពាក់ប្រចាំជាតិបានស្អាតជាងគេ អ្នកស្លៀកសម្លៀកបំពាក់ហែលទឹកបានល្អជាងគេ និងអ្នកមានប្រជាប្រិយភាពជាងគេប្រចាំកម្មវិធីនៅមិនទាន់ប្រាកដក្នុងដៃ។ យ៉ាងណាមិញ ក៏ជាមោទនភាពមិនធម្មតាផងដែរ ដែល កញ្ញា ខ្លឹម ស្រីគា បានតំណាងឲ្យកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ហើយបានប្រកួតដណ្ដើមម្កុដជាទ្រង់ទ្រាយធំ។

នេះជាការប្រកួតម្កុដ Miss Grand លើកទី៥របស់ពិភពលោកដែលបានជ្រើសរើសប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយត្រូវបានប្រទេសវៀតណាមជ្រើសយកកោះត្រល់ជាទីតាំងប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីបង្អួតភ្ញៀវអន្តរជាតិ៕


សុទ្ធ​តែ​ស្អាត! ២១ឈុត​តំណាង​ជាតិ​ពិសេសៗ​របស់​ Miss Grand International នៅប្រទេសវៀតណាម
កម្មវិធី​ប្រកួត​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ Miss Grand International ប្រចាំ​ឆ្នាំ​២០១៧​ បាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ដោយ​មាន​ស្រី​ស្អាត​មក​ពី​ច្រើន​ប្រទេស​ចូល​រួម​ប្រកួត​។ កាល​ពី​យប់​មិញ​នេះ​កម្មវិធី​ខាង​លើ​បាន​ឈាន​ដល់​ដំណាក់កាល​​បង្ហាញ​ឈុត​តំណាង​ជាតិ​រួច​ហើយ ដោយ​ឈុត​ទាំង​នោះ​សុទ្ធ​សឹង​តែ​ច្នៃយ៉ាងសម្រិតសម្រាំង និង​ពោរពេញ​ដោយ​អត្ថន័យ​សម្រាប់​ប្រទេស​ប្រទេស​នីមួយៗ។
គួររម្លឹក​ថា​កម្មវិធី​ប្រកួត​ Miss Grand International 2017 ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី០៩​ តុលា កន្លង​ទៅ និង​ត្រៀម​បញ្ចប់​នៅ​ថ្ងៃ​ទី​​២៥ ខែ​តុលា ឆ្នាំ២០១៧​ខាង​មុខ​នេះ​ ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល។
តែ​មុន​ដឹង​ពី​លទ្ធផល​ សូម​ទស្សនា​ឈុត​តំណាង​ជាតិ​ពិសេសៗ​របស់​ Miss Grand International 2017៖

កម្ពុជា

អាហ្សង់ទីន

ប្រេស៊ីល

សាធារណរដ្ឋ ឆេក

ចិន

គុយ​បា

សាធារណរដ្ឋ ដូមីនីកេន​

អេហ្ស៊ីប

អាល្លឺម៉ង់

ឥណ្ឌា

ឥណ្ឌូណេស៊ី

ឡាវ

មីយ៉ាន់ម៉ា

នីការ៉ាហ្គ័រ

ប៉ាណាម៉ា

ប៉េរូ

ហ្វីលីពីន

ស្រីលង្កា

ថៃ

វៀតណាម
ប្រិយមិត្ត​អាច​​បោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញ​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​ចុច​ Like រូប​របស់​ពួក​គេ៖

រូបភាព៖ FB Miss Grand International

ទូកង មានឈ្មោះល្បី "នាគខៀវមានជ័យ" និង "នាគខ្មៅមានជ័យ" ស្ថិតនៅវត្តចាក់អង្រែក្រោម កំពុងស្វែងរកសប្បុរសជនឲ្យជួយឧបត្ថម្ភផង!​


[ពិភពចែករំលែក]
ប្រភពពី Facebook ៖ ធ្លាប់ល្បីរន្ទឺរួចមកហេីយទូកង ដែលល្បីថាមានល្បឿនលឿន ឈ្មោះថា នាគខៀវមានជ័យ (មានចំណុះ ៧៦នាក់) និង នាគខ្មៅមានជ័យ (មានចំណុះ ៦៨នាក់) ឲ្យបានដឹងថាកាលពីថ្មីៗនេះថា ទូកទាំងពីរនេះ មិនបានចូលរួមក្នុងការប្រណាំង នៅក្រុងតាខ្មៅទេ ដោយហេតុ ............... ប៉ុន្តែទូកទាំងពីរនេះ ចូលរួមក្នុងការប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៧នេះ ទូកងល្បីឈ្មោះទាំង២នេះ ស្ថិតនៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

តាមការប្រាប់ពីបងប្រុសម្នាក់ដែលជាអ្នកស្នាក់នៅវត្ត បានឲ្យដឹងថា ៖ ទូកងល្បីឈ្មោះទាំង២នេះពុំមានអ្នកឧបត្ថម្ភគ្រប់គ្រាន់ឡេីយ និងកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភផង!​ ។


ទូក​ប្រ​ណាំង​​មួយ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ចំនួន​មុន​អាច​ចូល​រួម​ប្រ​ណាំងបាន

ក្នុង​ពិធី​បុណ្យ​អុំទូក​ម្តងៗ​មានទូក​ជា​ច្រើន​បាន​ចូល​រួម​ប្រ​ណាំង​ប្រ​ជែង​គ្នា​យក​ជើង​ឯក​​ប្រ​ចាំ​ឆ្នាំ។​ តើ​ទូក​ទាំងនោះគេ​ធ្វើ​ឡើង​ដោយ​ឈើ​អ្វី​ហើយ​ភាគច្រើន​ផលិត​នៅខេត្ត​ណា? អតីត​អ្នក​គ្រប់គ្រង​កីឡាករ​ប្រ​ណាំង​ទូក​ម្នាក់​ឲ្យ​ដឹងថា​ទូក​-ង​ ដែល​មាន​បណ្តោយ​វែងៗនោះ​​គឺ​ភាគច្រើន​ផលិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ។
លោក កុយ គីម វ័យ​៧០​ឆ្នាំ​ រស់​នៅ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ប្រាប់ថា ទូក​-ង ភាគ​ច្រើនផលិត​នៅ​ខេត្ត​ព្រះ​វិហារ ដែល​លោក​ថា​នៅ​ទី​នោះ​សំបូរ​ដើម​គគីរធំៗ និង​មានប្រ​វែង​វែងៗ ហើយដើម​គគី​រមួយ​ដើម​អាច​ធ្វើ​បាន​តែទូក​-ង​មួយ​ប៉ុណ្ណោះ លោកពូក៏បានបញ្ជាក់ទៀត​ថា ដើម​គគីរ​មាន​ភាព​ធន សាច់​រឹង​ និង​ស្វិត​ជាប់​ល្អ​ដែល​អំណោយ​ផល​ដល់ការ​ផលិត​ទូក តែលោក​មិន​បាន​ដឹងពី​តម្លៃ​ផលិត​ទូក​នោះទេ។​ (ទូក​-ង រក្សា​ទុក​នៅ​ក្នុង​រោង​ទូក​ដែល​ការពារមិន​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ) ទោះ​យ៉ាង​លោក​​ថា​ការ​ផលិត​ទូក​ប្រ​ណាំង​នេះ មិន​អាស្រ័យ​តែ​ម្យ៉ាង​លើ​ដើម​គគីរ​នេះទេ គឺថា​តាម​ជំនឿ​​ពេល​​រក​បាន​ដើម​គគីរ​ហើយ គេ​ត្រូវ​ធ្វើពិធី​សែន​ព្រេន​ជាមុន​សិន មុន​នឹង​ចាប់​ដំណើរ​ការ​ផលិត​ទូក។
លោក​ថា​ធ្វើ​ដូច​នេះ​ដោយគេជឿ​ថា​ដើម្បី​ឲ្យ​ដំណើរការ​ធ្វើទូ​ក​ប្រ​ព្រឹត្តទៅ​ដោយ​រលូន និង​មាន​ជ័យជម្នះ​ពេល​ប្រ​ណាំង។​ ​ លោក​រៀប​រាប់ទៀតថា​ពិធី​សែនព្រេននេះ​មិនទាន់បញ្ចប់​នោះទេ ពោល​គឺថា​ក្រោយ​ពី​ផលិត​ហើយ​ទូក​នោះនឹង​ត្រូវ​សែន​ព្រេន​ម្តង​ទៀតនៅ​មុ​ន​ចេញ​ប្រ​ណាំង ហើយ« ជា​ធម្មតា​ពេល​ធ្វើ​ទូក​រួច​រាល់​ ឬ​មុន​ចេញ​ទៅ​ប្រ​ណាំង​ម្តងៗ​ អ្នក​ដឹក​នាំ​ក្រុម​ទាំង​មូល​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​ពីធី​សែន​ព្រេន​​ប្រោះ​ព្រំ​ដើម្បី​អញ្ជើញ​បារមី​រក្សា​នៅ​ក្នុង​វត្ត​មក​ជួយ​គ្រប់​គ្រង​រក្សា​ និង​ដឹក​នាំការ​ប្រកួត​ឱ្យ​ទទូល​បាន​ជោគ​ជ័យ​ជា​ពិសេស​ដើម្បី​ឱ្យ​ក្រុម​ការ​ងារ​ទាំង​អស់​ទាំង​អ្នក​ដឹក​នាំ​ចំណុះ​ទូក​ និង​កីឡាករ​អុំទូក​ទាំង​អស់​ជូប​តែ​សេច​ក្តី​សុខ... គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ ​ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ឈឺ​ថ្កាត់​អី​ក៏គ្មាន​ដែរ​ ហើយ​ទទួល​បាន​ជោគ​ជ័យ​លើការ​ប្រណាំង​ទៀត​ផង​ »។
លោក​ កុយ គីម ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ការ​ប្រ​ណាំង ទូក​ត្រូវ​រក្សាទុក​នៅ​កន្លែង​ដែល​មាន​ការ​បិទ​បាំង​ត្រឹម​ត្រូវ ដោយ​ថាដើម្បី​កុំ​ឲ្យ​ទូក​ត្រូវ​កម្តៅថ្ងៃ​ និង​ងាយ​ខូច​ខាត៕ អត្ថបទដោយ៖ ឌឿន អ៊ី

យុវតីរូបស្រស់ម្នាក់ប្រតិកម្មថា "បើសិនជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែនតាមនោះគឺ ខ្ញុំខ្ពើមខ្ចីទៅបោះឆ្នោតអាចម៌គោរស្អីទេហា៎"


[ពិភពចែករំលែក]
យោងតាម Facebook Account "Ahnich Khmerkorm" ដែលគេស្គាល់ថាយុវតីរូបស្រស់រូបនេះជាសកម្មជនគណបក្សសង្គ្រោះជាតិ បានបង្ហោះលើនៅម៉ោង០៩:៤៩នាទីយប់ ថ្ងៃទី០៦ ខែតុលា ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងថា ៖ "បើសិនជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែនតាមនោះគឺ ខ្ញុំខ្ពើមខ្ចីទៅបោះឆ្នោតអាចម៌គោរស្អីទេហា៎ 😏😏 កីឡាករដែលល្បីហើយខ្លាំងពិតមែនគេមិនថោកទាបផ្ដួលគូរប្រកួតមុនថ្ងៃឡើងសៃវៀនទេជ្រេញអាមេបក្សពីរនោះដល់ហើយវើយ 😏👊"។ 

រូបភាពពីម្ចាស់ Account FB "Ahnich Khmerkrom" 

ភ័យស្លន់ស្លោយកគ្រឿងញៀនបោះលើដំបូលផ្ទះគេ ខណៈដែលប៉ូលីសឆ្មក់ចូលបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដល់បន្ទប់ខុនដូរ ក្នុងសង្កាត់បឹងទំពុន ចាប់ខ្លួន៤នាក់ ដកហូតថ្នាំមួយចំនួនធំ,


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ «ក៣» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នគរបាល មូលដ្ឋាន នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលស្ថិតនៅ ក្នុងបន្ទប់ខុនដូរ​លេខ៥២ ផ្លូវលេខ៣៤៤បេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំមួយចំនួនផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងដឹកនាំបញ្ជាផ្ទាល់ពី​ លោកវរសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ «ក៣»។ ខណៈនេះជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច នាំយកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត៕


[ពិភពចែករំលែក]