ជិះរថភ្លេីងទៅស្រុកបុណ្យភ្ជុំបិណ្ឌ ថ្មីទៀតហេីយ!​


ម៉ូតសំលៀកបំពាក់នារីសំរាប់ដេីរលេងរដូវបុណ្យភ្ជុុំបិណ្ឌ

ច្នៃម៉ូតដេាយ កាប៊ីរ៉ា កាត់ដេរ  KABIRA TAILOR


     

  KABIRA TAILOR 

បង្ហាញម៉ូតដេាយ :  កញ្ញា ណាក់ ស្រីណា
                           កញ្ញា កែវ សីហា
ផាត់មុខ&ធេី្វសក់ : Nob Dane SamAngkar
ទីតាំងថត           :  រាជាយស្ម័យានកម្ពុជា

ទូរស័ព្ទលេខ        :  095 997798 - 010 678 188

ដកស្រង់ពី - Source : Khat Sombath Ketya

ដឹងពីមូលហេតុនៃការសម្លាប់ខ្លួន យុវតី អោក សុភាព ហើយ ដោយសារមិនបាននិទ្ទេសA

យុវតីម្នាក់ បាក់ទឹកចិត្ត ប្រឡងបាក់ឌុបមិនដូចបំណង់ សម្រេចចិត្តបញ្ចប់ជីវិត ដោយចងកធ្វើអត្តឃាត ចោលឪពុកម្តាយ… ។ ហេតុការណ៍ដ៏គួរឲ្យសោកស្តាយនេះ បានកើតឡើង នៅថ្ងៃទី១០.០៩.២០១៧ វេលាម៉ោងប្រហែល ‌១៨:១៥នាទី នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងបន្ទប់ នៅភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្ឋគស្នួល ខេត្ត‌កណ្ដាល‌។

ប្រហែលជិត ២ម៉ោងក្រោយមក បើយោងតាម គណនី Facebook រ​បស់ប្អូនប្រុសម្នាក់ឈ្មោះ Mâjøŕ Źíň ដែលជាមិត្តរបស់ យុវតីដែលបានចងកខាងលើ បានរៀបរាប់ពីរឿងពិតដែលអាចធ្វើឲ្យប្អូនស្រី អោក សុភាព ឈានដល់ថ្នាក់សម្លាប់ខ្លួន នេះក៏ព្រោះតែប្រហែលមិនសមតាមបំណងហើយមើលទៅ ព្រោះបើតាមប្អូនប្រុសខាងលើបានរៀបរាប់ប្រាប់ថា កាលនាងនៅរស់ នាងចង់បាននិទ្ទេស A។ ដូចនេះដើម្បីចង់ដឹងរឿងនេះកាន់តែច្បាស់ សូមមើលសាររបស់ប្អូនប្រុសដូចខាងក្រោមនេះ៖
ក្រោកឡើងមក ភាព ញុមអត់ចង់បានចិងទេធ្លាប់ប្រាប់ញុមហើយមែនអត់ថាភាពឯងជាមនុស្សរឹងមាំហើយមិចបានក្រាន់តែរឿងប៉ុន្នឹងគិតខ្លី។ញុមអត់ចង់ជឿរថាភាពធ្វើចិងហើយទៅចោលញុមចិងទេ.និងស្នាមញញឹមអក្នដែលតែងតែញញឹមមករកមនុស្សប្រុសម្នាក់នេះ។ហេតុអ្វីព្រំលីខិតធ្វើបែបនេះមកលើតែមនុស្សល្អចិង។ជាប់ហើយ pass exam hz bee sabby jit pg ពាក្យនិងញុមអត់ទាន់បាននិយាយទៅកាន់ភាពឯងទេមិចក៏ធ្វើចិង។ចង់បាន A ញុមដឹងថាភាពខំរាល់ថ្ងៃទាំងខ្លួនឈឺក៏ដើម្បីវាដែ។ញុមដឹងណាស់តែក្រាន់តែភ្លាត់តិចសោះភាពចាំបាច់គិតខ្លីអីដល់ថ្នាក់និង ហា៎។ញុមដឹងថាញុមមិនមែនអ្នករៀនញុមគ្មានថ្ងៃយល់ទេតែក៏មិនត្រូវសម្លាប់ខ្លួនចិងដែ។ភាពធ្លាប់ប្រាប់ញុមថាភាពចង់ក្លាយជាអ្នកគ្រូពេទ្យដ៏ល្អម្នាក់លូវជិតសម្រេចហើយមិចក៏ទៅជាចិងវិញហា៎អ្នកគ្រូពេទ្យរបស់ញុមមកវិញមកឲលឿន ភាពតែងតែស្តាប់ញុមមិចលូវលេងស្តាប់ញុមវិងហា៎។ចាំទេ?ភាពធ្លាប់ប្រាប់ញុមឲឈប់លេងល្បែងឲចូលរៀនok លូវញុមធ្វើបានទាំអស់ហើយមិចមិនក្រោកមកមើលបែរជាទៅចោលញុមចិងញុមសុំតែមួយវិញទេគឺត្រូវដិងខ្លួនហើយធ្វើជាគ្រូពេទ្យដ៏ល្អសម្រាប់ញុមនិងមនុស្សល្អដូចជាភាពចិងokនាភាពនាញុមមិនដែលអង្វរអ្នកណាទេតែញុមសូមអង្វរភាពសូមកុំទៅចោលមនុស្សដែលស្រលាញ់ភាពអីនាឃើញទេគេគ្រប់គ្នាយំដោយសារតែភាពហា៎សមិចភាពធ្វើចិង។ I alway miss you អោក សុភាព អ្នកគ្រូពេទ្យ
បញ្ជាក់៖ ​កាលពី​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧​ មានករណីចងកធ្វើអត្តឃាតបញ្ចប់ជីវិតដោយយុវតីដែលជា សិស្សថ្នាក់ទី 12 នៃវិទ្យាល័យ ហ៑ុនសែនអង្គស្នួល ដោយហេតុ តូចចិត្តនិងលទ្ទផលធ្លាក់បាក់ឌុប នាង​ក្រមុំ​​បាន​​យក​ខ្សែ​នីឡុង​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​ក្នុងភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។
បើ​តាម​ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទៅ​ដាក់​បិណ្ឌ នៅ​ខេត្តតាកែវ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​កូនស្រី​ក៍​ប្រាប់ ប្អ​ន​ជីដូនមួយ​ឯង គេ​ប្រឡង​ជាប់​ហើយ ចុះ​កូន​ឯង​ជាប់​ដែរ​ឬ​អត់? នាង​ជា​កូន​បាន​ឆ្លើយ​ថា មិនដឹង​ទេ​ម៉ែ ហើយ​ជន​រង​គ្រោះ ក៏​បាន​ហុច​ការ​បូ​ប​ដាក់​លុយ ឲ្យ​ទៅ​ម្តាយ រួច​ឡើង​លើ​ផ្ទះ បន្ទាប់​មក​ជន​រង​គ្រោះ បាន​ប្រាប់ ម្ដាយ​ថា ប្រឡង​ធ្លាក់​ហើយ តែ​ម៉ែ​កុំ​បន្ទោស​ខ្ញុំ​អី បាន​មួយសន្ទុះ ក្រោយមក​ដោយ មានការ​សង្ស័យ​ទើប​ឪពុក​ម្ដាយ និង​បងស្រី​ជន​រង​គ្រោះ​ឡើង ទៅ​មើល​ស្រាប់តែ ឃើញ​ជន​រង​គ្រោះ​ចងក​និង​ខ្សែ​លី​ឡុ​ង​ពណ៌​ស ជាប់​នឹង​ជ​ម្រឹ​ង​បង្អួច​កមពស់​២​ម៉ែត្រ ស្លាប់​បាត់​ទៅ​ហើយ​។
នាង​ក្រមុំ​ដែល​ធ្វើ​អត្តឃាត​ឈ្ម‌ោះ​អោ​ក សុភាព ភេទ​ស្រី​១៩ រស់នៅ​ភូមិ ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ មាន​ឪ​ពុ​ក‌​ឈ្មោះ​សយ អោ​ក‌ អាយុ​៥២​ឆ្នាំ មុខរប​រ‌​ជាងកង់ និង​ម្ដា​យ‌​ឈ្ម‌ោះ​ឈុំ ឡឺ​ង អាយុ​៤៥​ឆ្ន‌ាំ មុខរប​រ‌​‌​‌​កសិក​រ‌​នៅ​ភូមិ ឃ‌ុំ​ជាមួយ​គ្នា ។
ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេសស្រុក ដោយមានការចូលរួមពីលោក គ្រូពេទ្យ មេភូមិ ឃុំ នគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យនារីរងគ្រោះ ពិតជាស្លាប់ដោយសារចង់ក.ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ផ្សព្វផ្សាយបន្ត ពិភពចែករំលែក - ប្រភពពី Jongruk.com