ពិតជាកត្តញូមែន!​ កូនប្រុសច្បងរបស់អ្នកនាង ម៉េង កែវពេជ្រចិន្តា នៅថ្ងៃខួបកំណើត មិនសុំកាដូ​ ឬការប្រាព្ធពិធីខួបទេ បែជាសុំសាងផ្នួសដើម្បីសងគុណមាតាទៅវិញ!


[ពិភពចែករំលែក]
Facebook : បើយោងតាម Account Facebook របស់អ្នកនាង ម៉េង កែវពេជ្រចិន្តា បានបង្ហោះកាលពីម្សិលមិញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា "ក្នុងខែខួបកំណើតឆ្នាំនេះ​ កូនប្រុសច្បងរបស់ខ្ញុំ​ ពេជ្ររតនៈ​ គាត់​មិនបានសុំកាដូ​ ឬការប្រាព្ធពិធីខួបអ្វីទេ តែគាត់បែជាសុំសាងផ្នួសដើម្បីសងគុណមាតាទៅវិញ​ 
😍​ ម្ត៉េចក៍ចេះអ្វីយ៉ាងនេះ​កូន​ ?​ កូន​ពិតជាអ្នកមានកត្តញ្ញូមែន​ 😊​ ម៉ែលួចស្រក់ទឹកភ្នែកម្តងៗ​ដោយ​ក្តីរំភើប​ ពេលឃើញកូនក្លាហាន​ លះបង់​ និងជ្រះថ្លានឹងព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​បែបនេះ​..​ ម៉ែសែនមានមោទនៈភាពណាស់ដែលមានកូនប្រុសចេះដឹងគួរអោយគោរព​ 💖​ កូនគឺជាអ្នកមាន​បុណ្យពិតៗមកចាប់កំណើត​នឹងម៉ែ​ ។​ ម៉ែសូមអោយលោកកូន​បានសម្រេចនូវកុសល​ដ៏ឧត្តមនេះ​ និងសម្រេចបាននូវបំណងទាំងឡាយរបស់លោកកូន​ សូមលោកកូនមានសំណាងខ្ពស់​ មានយសមានសម្បត្តិ​ និងមានអនាគតថ្លៃថ្លាសុខគ្រប់ប្រការឈ្នះអស់ពួកមារពេញមួយជីវិតណាកូន​មាសម្តាយ​ ។​

​ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ​ នាងខ្ញុំ ម៉េង កែវពេជ្រចិន្តា ក្នុងនាមជាម្តាយ​ សូមលើក​ហត្ថប្រណម​ ថ្លែងអំណរអរគុណដល់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែន​ ដ៏ខ្ពង់ខ្ពស់​ដែលលោកបានភ្ជាប់និស្ស័យនូវបច័្ចយដោយមហាសទ្ធាជ្រះថ្លា​ ក្នុងពិធីបំបួសនេននេះ​ នាងខ្ញុំតំណាងអោយលោកកូននេន​ កូនស្រី​ និងក្រុមគ្រួសារត្រកូលម៉េង​ សូមបួងសួងដល់វត្ថុសក្តិសិទ្ធលើលោក​ សូមជួយបីបាច់ថែរក្សាសម្តេច​ និងសម្តេចអគ្គមហាសេនាតេជោ​ ព្រមទាំងកូនៗ​ ចៅៗ​ជាទីស្រលាញ់​ អោយមានក្តីសុខ​ សុខភាពល្អ​ និងមានជ័យជំនះក្នុងកិច្ចដឹកនាំរហូតតទៅ​ 

អ្នកនាង ម៉េង កែវពេជ្រចិន្តា ​ក៍សូមថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅ​ ដល់ការអញ្ជើញចូលរួមពីសំណាក់​លោកជំទាវឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ និងលោកជំទាវ​ ឯកឧត្តម​ យឹម​ លាង​ និងលោកជំទាវ​ ឯកឧត្តម​ អ៊ាង​ សុផលែ្លត​ និងលោកជំទាវ​ ឯកឧត្តម​ឧត្តមសេនីយឯកប៉ែន​ វិបុល​ និងលោកជំទាវ​ លោកជំទាវ​ ហ៊ុន​ សុីណាត​ និងឯកឧត្តម​ លោកជំទាវ​ ចាន់​ ធី​ រដ្ឋលេខាធិការក្រសួងពត៌មានវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា​ ឯកឧត្តម​ អុិត​ ជី​ និងលោកជំទាវ​ ព្រមទាំងបុត្រី​ ឯកឧត្តមប្រធាន​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ លោកជំទាវ​ យូ​ លឹម​ និងឯកឧត្តម​ លោកជំទាវ​ ថន​ សាខឿន​ និងឯកឧត្តម​ លោកជំទាវ​ ភឿង​ សកុណារដ្ឋមន្ត្រីក្រួង​វប្បធម៌​ លោកជំទាវ​ ឆឹង​ សុីម៉ន​រដ្ឋលេខាធិការក្រសួងវប្បធម៌​ លោកជំទាវ​ កែវ​ ឯកឧត្តម​ ឌួង​ អេលីត​ និងលោកជំទាវ​ លោកជំទាវឯកឧត្តម​ អោក​ សៀង​ ឧកញ្ញាបណ្ឌិត​ គួច​ ម៉េងលី​ និងលោកជំទាវ​ ប្អូនប្រុស​ ប្អូនស្រីម្ចាស់សំអាងការ​ គីមឡេង​ បងប្រុសបងស្រីម្ចាស់ចំការធុរេនសាវម៉ាវកំពង់សោម​ ទឹកឈូ​កំពតនិងបុត្រ​ ប្អូនស្រី​ កែវ​ ច័ន្ទសម្ផស្ស​ និងស្វាមុី​ព្រមទាំងបុត្រ​ រួមទាំងបងប្អូន​ មិត្ត​ក្នុងបណ្តាញសង្គម​ លោកយាយលោកតា​និងភ្ញៀវជិតឆ្ងាយ​ ដែលបានចូលរួមផ្ទាល់ក្តី​ និងផ្ញើរ​បច្ច័យក្តី​ ។​

ជាចុងក្រោយអ្នកនាង ម៉េង កែវពេជ្រចិន្តា សូមជូនមគ្គផលកុសលបុណ្យនេះដល់ឯកឧត្តម​ លោកជំទាវ​ និងលោកអ្នកទាំងអស់ដោយសទ្ធាជ្រះថ្លា​ និងសូមអនុមោទនា​ 🙏🙏



[ពិភពចែករំលែក ដកស្រង់ពី FB អ្នកនាង Meng Keopichinda]

​ចុមសុទ្ធតែសាច់ដុំ! ឃាត់ខ្លួន​បុរស​រកស៊ី​ផ្លូវ​ភេទ ១៤៤នាក់ នៅក្នុងក្លឹបហាត់បា្រណមួយ ដែលលួចបង្កប់សេវាបំរេីផ្លូវភេទ!​


[ពិភពចែករំលែក] 
ប្រទេសម៉ាឡេសុី ៖ នាពេលថ្មីៗនេះ ប៉ូលីស​ប្រទេស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​កន្លែង​ហាត់ប្រាណ​មួយកន្លែង​ដែល​សង្ស័យថាជា បា(Bar) ក្លឹប បើក​លួចលាក់​បង្កប់សេវារកស៊ី​បំរើ​សេវាកម្ម​ផ្លូវភេទ។

ក្នុង​ប្រតិបត្តិ​ការណ៍​ឆែកឆេរ​នេះ បាន​ធ្វើ​អោយគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​កន្លែង​នោះ​មាន​បុរស​ជាច្រើន​ដែល​សុទ្ធ​តែមាន​សាច់ដុំ​ធំៗ នាំគ្នា​រាំ​ស្រាត​លើ​ឆាក។ បុរស​ទាំងនោះ​សុទ្ធតែជា​អ្នករកស៊ី​ផ្លូវភេទ ក្នុងការបង្ក្រាបនេះប៉ូលីស​បាន​ធ្វើការចាប់​ឃាត់ខ្លួន​បុរស​រកស៊ី​ផ្លូវភេទ​បាន​ចំនួន ១៤៤នាក់ ហើយ​បាន​នាំខ្លួន​ទៅកាន់​ស្ថានីយ៍​ប៉ូលីស​ដើម្បី​ធ្វើការ​អប់រំ។

អគារ​ហាត់ប្រាណ​នេះ មាន ៣ជាន់ ជាន់​ទី១គឺជា​កន្លែង​ហាត់ប្រាណ​ធម្មតា និងជាន់​ទី២ គឺជា​កន្លែង បារ(Bar) និងក្លឹប ចំណែក​ជាន់​ទី៣វិញ គឺមាន​បន្ទប់​ជាច្រើន​ដែលជា​កន្លែងសម្រាប់​ពួកគេ​រួមភេទ។ ភាគច្រើន​អ្នក​ដែល​ទៅ​ទីនោះ សុទ្ធតែជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និងខ្លះទៀតជា 69 (ស្រីក៏បាន ប្រុសដូចគ្នាក៏បាន) ។ បុរស​រកស៊ី​ផ្លូវភេទ​ទាំងនោះ ក្នុង​មួយយប់ៗ អាច​រកប្រាក់​បាន​យ៉ាងតិច​បំផុត​ប្រហែល 600រីង​ហ្គី​ត (ប្រហែល140$) ៕



[ពិភពចែករំលែក ដកស្រង់បន្តពី Facebook]

លួចជិតបានហើយ! ម្ចាស់លោត​ធាក់ចោរ​មាន​កាំភ្លើងកំពុងលួចកាច់.កម៉ូតូ (មាន​វីដេអូ)



 [ពិភពចែករំលែក] 


រាជធានី​ភ្នំពេញ: ជន​សង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​កាច់​.ក ម៉ូតូ តែ​មិន​បាន​សម្រេច​បាន​ដក​កាំ​ភ្លើង​ភ្ជង់​បំរុង​នឹង​បាញ់​ប្លន់ តែ​សំណាង​ល្អ​មាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ជិះ​រថយន្ត​ឆ្លង​កាត់​បាន​ដក​កាំភ្លើង​ភ្ជង់​បាន​មុន។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង ៣​និង​៣០ ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ។

ជន​រងគ្រោះ​មាន​ឈ្មោះ តឹក វណ្ណា អាយុ​២៦​ឆ្នាំ មុខ​របរ បើក​រថយន្ត​ដឹក​ទំនិញ ហើយ​ពេល​ទំនេរ រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

ដោយ​ឡែក​ជន​សង្ស័យ​មាន​ឈ្មោះ ចាន់ សុខ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ថ្លុង ឃុំ​ត្រពាំង​ថ្លុង ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​មាន​ឈ្មោះ ចាន់ ថា អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល រត់​គេច​ខ្លួន​បាត់​ស្រមោល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1 FW-8464 មក​ជួយ​លើក​ឥវ៉ាន់ ឲ្យ​អ្នក​ស្គាល់​នៅ​ផ្ទះ​ស្ថិត​នៅ​ទីតាំង​កើតហេតុ​ខាង​លើ បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​រួច​ឡើង​ទៅ​លើក​ឥវ៉ាន់ ខណៈ​នោះ ស្រាប់តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​រួច​ធ្វើ​សកម្មភាព​កាច់.ក ម៉ូតូ​បាន​សម្រេច​បំរុង​និង​ជិះ​គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ចុះ​មក​ទាន់ បាន​លោត​ធាក់ ហើយ​បាន​វាយ​ប្រតាយប្រតប់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​ពេល​នោះ​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​បើក​រថយន្ត​ឆ្លងកាត់​ឃើញ ហើយ​ឃើញ​ជន​សង្ស័យ​មាន​កាំភ្លើង​នៅ​ចង្កេះ ក៏​បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​ដក​កាំ​ភ្លើង​ភ្ជង់​ទៅ​លើ​ជន​សង្ស័យ​ឲ្យ​ទម្លាក់​កាំភ្លើង​ចុះ ជន​សង្ស័យ​ក៏​បាន​ដក​កាំភ្លើង​របស់​ខ្លួន​បោះ​មក​ក្រោយ រួច​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះ ក៏​ត្រូវ​បង​ប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ស្វាគមន៍​យ៉ាង​ចាស់​ដៃ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាក​សួរ​តែម្ដង។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ស​ពួក​ម្នាក់​ទៀត​ជា​បន្ត ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕


សូម​ទស្សនា​សេចក្ដី​រាយការណ៍​ពី​ប៉ុស្តិ៍​ននគរបាល​បឹង​ទំពុន

ញ៉ាក់សាច៉ជាមួយក្លឹប SOUND CLUB ទើបនឹងបើកថ្មី របស់ឧកញ៉ា ឌួង ឆាយ ភ្លើងក៏កប់ ភ្លេងឡើងក៏កប់ ត្រៀមខ្លួននឹងកក្រើកទីក្រុងភ្នំពេញ នាថ្ងៃទី៦កញ្ញានេះហើយ! (មានវិដេអូ)



រាជធានីភ្នំពេញ ៖ បេីយោងតាម Page ភរិយាដ៏ស្រស់សោភារបស់ឧកញ៉ា ឌួង ឆាយ បានប្រាប់អោយដឹងថា ក្លឹបកំសាន្ត SOUND CLUB នឹងចាប់បើកជាផ្លូវការហេីយ នៅថ្ងៃទីពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ។​



ខាងក្រោមនេះគឺការរៀបរាប់របស់ភរិយាឧកញ៉ា ឌួង ឆាយ ៖ "ជួយ SHARE ខ្ញុំផងណាពូមីងបងប្អូនទាំងអស់គ្នា! អរគុណ 🔊ត្រៀមខ្លួនរួចហើយនៅសំរាប់ការចាប់បើកដំណើរការរបស់ SOUND CLUB នៅថ្ងៃទី ពុធ 06/09/2017 🔊A u ready for SOUND CLUB Soft Opening on Wednesday 06/09/2017 🍷Buy 2 Johnnie Walker Free 1 Johnnie Walker ☎️Booking: 011 48 6666 / 015 48 6666 Open 8pm-4am 🏛ទីតាំង: ក្រោយស្ថានទូតរ៉ុស្សី, ផ្លូវ រដ្ឋសភា, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា 🏛Address: Behind Russian Embassy, Street National Assembly, S/K Tonle Bassac, Khan Chom Ka Mon, Phnom Penh, Kingdon Of CAMBODIA."

សូមទស្សនាវិដេអូខាងក្រោម ៖


ក្ដៅៗ! កម្លាំងសមត្ថកិច្ចឡោមព័ន្ធចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រ នៅផ្លូវ៣១៣ (មានវិដេអូ)



[ពិភពចែករំលែក - ដកស្រង់បន្តពី Fresh News]

[ពិភពចែករំលែក - ដកស្រង់បន្តពី Fresh News]
រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ៕

[ពិភពចែករំលែក - ដកស្រង់បន្តពី Fresh News]
នៅមុននេះបន្តិចនាយប់រំលងអាធ្រាត្រចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលចេញចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធអំពីឃុបឃិតគ្នាជាសម្ងាត់ដោយប្រព្រឹត្តិក្បត់ជាតិ។
រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពីនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
វិដេអូក្លីបខាងលើនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ននេះឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។
រាជរដ្ឋាភិបាល សូមអំពាវនាវឲ្យរក្សាស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
សូមអានសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល៖
សូមស្តាប់សម្តីរបស់ កឹម សុខា និយាយសារភាពអំពីផែនការផ្តួលរំលំរាជរដ្ឋាភិបាល៖

[ពិភពចែករំលែក - ដកស្រង់បន្តពី Fresh News]