Update អ្នកដែលបាត់ម៉ូតូកន្លងមក សូមយកប័ណ្ណសម្គាល់យានយន្ត(កាតគ្រីម៉ូតូ) មកពិនិត្យមើលម៉ូតូរបស់ខ្លួន នៅការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (មានវិដេអូ)



Update សេចក្តីជូនដំណឹង
ជូនចំពោះបងប្អូនដែលបានបាត់ម៉ូតូកន្លងមកសូមយកប័ណ្ណសម្គាល់យានយន្ត(កាតគ្រីម៉ូតូ)មកពិនិត្យមើលម៉ូតូរបស់ខ្លួននៅការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ ។ (16-08-2017)
អូសចុះក្រោមដេីម្បីមេីលលេខសំគាល់យានយន្ត🔎

អ្នកត្រូវចោរលួចនិងប្លន់ម៉ូតូកំពុងភ័យអរៗ !

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះឆែកឆេរទីតាំងឃ្លាំងហាងទទួលបញ្ចាំនៅខណ្ឌសែនសុខ រកឃើញម៉ូតូ៥៤គ្រឿង អត់ឯកសារ និងឡាន៤គ្រឿងអត់ស្លាកលេខ អត់ឯកសារ កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១៧នេះ។​

ជួយ Share អោយម្ចាស់គាត់បានឃើញផង!​
សូមបញ្ជាក់ : បងប្អូនអាចយកឯកសារពាក់ព័ន្ធ  ទៅផ្ទៀងផ្ទាត់នៅស្នងការនគរបាលរាជធានីភ្នំពេញ។

ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : នៅវេលាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងអាជ្ញាធរ៣ខណ្ឌ គឺខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកទីតាំងឃ្លាំងកុងស៊ីទទួលបញ្ចាំខុសច្បាប់ តាមមូលដ្ឋានរៀងៗខ្លួន ដោយរកឃើញម៉ូតូរាប់សិបគ្រឿង ដែលទទួលទិញពីចោរនិងទទួលបញ្ចាំពីចោរ! 
សូមទស្សនាវិដេអូសកម្មភាពចុះប្រតិបត្តិការណ័ចុះឆែកទីតាំងឃ្លាំងកុងស៊ីខាងក្រោម :
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បន្តឆែកទីតាំងឃ្លាំងកុងស៊ីបញ្ចាំខុសច្បាប់ ដោយរកឃើញម៉ូតូដែលទទួលបញ្ចាំនិងទទួលទិញពីចោររាប់សិបគ្រឿង ដូច្នេះបងប្អូនដែលធ្លាប់បាត់ម៉ូតូអាចទាក់ទងមកសាលាខណ្ឌបាន។


គណបញ្ជាការ​ឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទីតាំង
ទទួលបញ្ចាំខុសច្បាប់ យីហោ ពន្លឺភ្នំមាស នៅផ្លូវ ១៨៦ សង្កាត់ទឹកល្អក់៣



គណៈបញ្ជាការឯកភាពខណ្ឌទួលគោក
ចុះបង្ក្រាបទីតាំងអីធើណេត សង្កាត់ទឹកល្អក២ ផ្លូវបេតុង១៥៦z

 

កម្លាំងសមត្ថកិច្ចចំរុះខណ្ឌប្ញស្សីកែវ
ចុះបង្ក្រាបហាងបញ្ចាំក្នុងមូលដ្ឋានរបស់ខ្លួន



ញាក់សាច់! បាញ់រះជាច្រើនគ្រាប់ នៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ សង្ស័យបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ (Video inside)


រាជធានីពេញ ៖ មានករណីផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ ​មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុបានឲ្យដឹងថា បើតាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀរថយន្ដព្រូស ក្រោយមករថយន្ដមិនបានឈប់ដោះស្រាយនោះទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង​ ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរ​បួ​សនោះទេ។
យ៉ាងណាមិញ នៅកន្លែងកើតហេតុសមត្ថកិច្ច បាន​ដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុក​បណ្ដោះអាសន្នសិនផងដែរ។
បើតាមជនដែលបានបាញ់ប្រហារទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ ក្រុមហ៊ុន​ «បូព៌ាអាស៊ីដឹកអ្នកដំណើរ» បានបុក​រថយន្ដរបស់ខ្លួន​ហើយមិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយ ហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយពេក បុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។
សូមស្ដាប់សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ៖