សេ្នហាភ្លើងចំបើង ខឹងប្រុសស្នេហ៏ លោតពីលើម៉ូតូ ដួលបោកក្បាល របួសធ្ងន់

រាជធានីភ្នំពេញ ៖  កាលពីវេលាម៉ោង ១០និង៣០នាទី​ព្រឹកថ្ងៃ១ ខែសីហា ឆ្នាំ ២០១៧នេះ តាមបណ្តោយផ្លូវលេខ២៦៥ ក្បែរផ្សារសំណង១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណី គូរសង្សារវ័យក្មេង ដូច​ភ្លើងចំបើង បានជិះម៉ូតូដឹកគ្នា ស្រាប់ពេលនោះ​មានរឿងឈ្លោះប្រកែក រហូតដល់ខាងស្រីខឹងបាន លោតពី​លើ​ម៉ូតូ ដែលសង្សារកំពុងតែបើកយ៉ាងលឿង បណ្ដាល​ឲ្យធ្លាក់ដួលបោកទៅនិងថ្នល់ប្រកាច់ ហើយត្រូវបាន ប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីយក​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុខពេលកើតហេតុ គេឃើញគូរស្នេហ៍វ័យ ក្មេងមួយគូរ បានជិះម៉ូតូមួយគ្រឿង ហុងដាសេ១១០ សងប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-4315 បានជិះឌុបគ្នាធ្វើដំណើរផ្លូវជាប់របងផ្សារហេងលី ដោយស្រែកឈ្លោះគ្នាយ៉ាងខ្លាំងបង្កឲ្យភ្ញាក់ផ្អើល​ដល់អ្នក​​ធ្វើដំណើរតាមផ្លូវ លុះជិះមកផ្លូវលេខ២៦៥ ស្រាប់តែក្មេងស្រីរងគ្រោះដែលអង្គុយពីក្រោយ ក៏លោតចុះពីលើម៉ូតូ ក្នុងល្បឿនយ៉ាងលឿន បណ្តាលឲ្យដួលបោកទៅនិងថ្នល់ប្រកាច់នៅកណ្ដាលផ្លូវ រងរបួសធ្ងន់តែម្តង ។
តាមប្រភពដដែរ បានបន្តទៀតថា ក្រោយពីក្មេងស្រីរងគ្រោះលោតហើយ ភ្លាមនោះក្មេង​ប្រុសដែលជាអ្នកឌុប​នោះ បានជិះត្រលប់មកក្រោយវិញនិងជួយធ្វើចរនាឲ្យសង្សាររបស់ខ្លួន នឹងបានប្រាប់មូលហេតុថា ពួកគេជា​សង្សា​និងគ្នា ហើយមុនពេលកើតហេតុ គឺពួកគេបានឈ្លោះគ្នា ទើបនាងខឹងខ្លាំងពេកក៏លោតពីលើម៉ូតូ​ទាំង​កំរោល​តែម្តង ។
ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាលើដាក់ម៉ូតូកង់បី ដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ​ផង​ដែរ ៕




ប្រភពពី : ជង្រុកព័ត៍មាន

ខ្លោចចិត្ត! ប្រពន្ធពពោះកេីតកូនម្នាក់ឯង តែប្ដីទៅមានស្រីអោបគ្នាបង្ហោះតាមហ្វេសប៊ុក បង្អួតប្រពន្ធកំពុងសសៃខ្ចីទេីបតែបាន15ថ្ងៃ ហើយមិនទទួលខុសត្រូវគ្រោងនិងរៀបការចោលទៀត!


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
Faecbook ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lin Lin បានបង្ហោះសារ រូបភាពប្តី​តែមិនបានរៀបការស្របច្បាប់ទៅមានស្រីថ្មី នៅក្នុងពិធីជប់លៀងមួយ ទាំងដែលបងស្រីកំពុងពពោះសំរាលកូនម្នាក់ឯង រីឯបុរសម្នាក់ជាប្ដីនោះទៅសប្បាយ អោបគ្នាផុសក្នុង Facebook ទាំងដែលប្រពន្ធនៅសសៃខ្ចីទេីបតែបាន15ថ្ងៃ ហើយបងស្រីបានសរសេរសារដូច្នេះថា ៖ 


បងស្រីដែលទើបសំរាលកូនបាន១៥ថ្ងៃ ឈ្មោះ Facebook "Lin Lin"


"បងប្អូនក្នុងfb ជួយស៊ែម្នាក់មួយផងអោយអាប្រុសថោកទាបនិងមីស្រីថោកទាបបានល្បីផងខ្ញុំពពោះកេីតកូនម្នាក់អែង វាសប្បាយ អោបគ្នាផុសfbទាំងដែលខ្ញុំនៅសសៃខ្ចីទេីបតែបាន15ថ្ងៃ ហេីយផ្ទះនៅសុវណ្ណាដែលខ្ញុំកំពុងរស់នៅមួយវា ពេលខ្ញុំកេីតកូន វាយកមីស្រីថោកទាបមកនៅជាមួយ អានេះចិត្តវាសាហាវណាស់ណាស់ ហេីយមីស្រីនេះលេីសពីសាហាវទៀតដឹងថាគេកំពុងពពោះជិតគ្រប់ខែហេីយនៅមកធ្វេីចឹងទៅរួច"


លើសពីនេះទៅទៀតនារីជាស្រីស្នេហ៍ Facebook ឈ្មោះ Sok Fiya ដែលគ្រោងនឹងរៀបការ
នៅក្នុងខែ11 2017ខាងមុខនេះ ជាមួយលោក So Vanara  ត្រូវជាប្ដីរបស់បងស្រី ​Lin Lin ព្រមទាំងផ្ញើជូនអតីតប្រពន្ធដែលមិនបានរៀបការតែរស់នៅជាមួយគ្នារហូតមានកូនដែលទើបនឹងកើតបានជាង១៥ថ្ងៃទៀតផង!


នេះវិដេអូដែលលោក "So Vanara" បានបង្ហោះ កាលពីនៅផ្អែមល្អែមជាមួយបងស្រី " Lin Lin"

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
ពេលមិនទាន់បែកគ្នា⇓ និងក្រោយពេលបែកគ្នា នារីជាស្រីស្នេហ៍ដែលមាន Facebook ឈ្មោះ Sok Fiya ដែលគ្រោងនឹងរៀបការជាមួយលោក So Vanara នៅក្នុងខែ11 2017ខាងមុខនេះ! ព្រមទាំងផ្ញើជូនអតីតប្រពន្ធដែលមិនបានរៀបការតែរស់នៅជាមួយគ្នារហូតមានកូនដែលទើបនឹងកើតបានជាង១៥ថ្ងៃទៀតផង!


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
នារីជាស្រីស្នេហ៍ Facebook ឈ្មោះ Sok Fiya ដែលគ្រោងនឹងរៀបការជាមួយលោក So Vanara នៅក្នុងខែ11 2017ខាងមុខនេះ! ព្រមទាំងផ្ញើជូនអតីតប្រពន្ធគឺបងស្រី "Lin Lin" ដែល​ជាប្រពន្ធមិនបានរៀបការតែរស់នៅជាមួយគ្នារហូតមានកូន ដែលទើបនឹងកើតបានជាង១៥ថ្ងៃទៀតផង!
ពិតជាគួរអោយខ្លោចចិត្តជំនួស!


ប្រភពពី Facebook

អគ្គិភ័យកំពុងឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នង នៅខាងក្រោយវត្តពោធិ៍ចិនតុង (មានវិដេអូ)


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : មានអគ្គិភ័យកំពុងឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នង នៅខាងក្រោយវត្តពោធិ៍ចិនតុង ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណះនេះមានរថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ។ ដែលករណីអគ្គិភ័យខាងលើនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង០៣រសៀល​ ថ្ងៃទី០២​ ខែសីហា ឆ្នាំ២០១៧នេះ រី​ឯមូលហេតុនៅមិនទាន់ដឹងនៅឡើយទេ។ 
ទស្សនាវិដេអូខាងក្រោមពី : Campost TV 

➤ពិភពចែករំលែក World Share - Blogger Network Social News Update