ស្ត្រីវ័យ​ចំណាស់​ម្នាក់ ជិៈ​ម៉ូតូ​ទៅ​លក់​បន្លែ ត្រូវ​រថយន្ដ​បុក​តាមផ្លូវ បណ្ដាល​ឲ្យ​របួស​ធ្ងន់


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

ខេត្តកណ្ដាល ៖ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ហេតុ​​ការ​ណ៍​នេះ​កាល​ពី​វេលា​ម៉ោង​១៥​.៥៥​នាទី​ថ្ងៃ​ទី​២២​.០៧​.២០១៧ លើ​ផ្លូវ​ជាតិ​លេខ ២ គីឡូ​ម៉ែត្រ​​លេខ ២៧-២៨ ភូមិ​ព្រែក​អង្គុញ​ឃុំ​សៀម​រាប ស្រុក​កណ្ដាល ស្ទឹង​ខេត្តកណ្ដាល ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ ហុងដា ឌ្រីម C125​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BG​.417​4​បើក​បរ​ដោយ​ឈ្មោះ​ប៉ូច សំអាត ភេទ​ស្រី​អាយុ ៥៤​ឆ្នាំ​នៅ​ភូមិ ក្រាំង​ធ្នង់ ឃុំ​ត្បូង​ដំរី​ស្រុក​បាទី ខេត្តតាកែវ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ​ដោយ​ឡែក​រថយន្ត​ម៉ាក​HYUNDAI ប្រភេទ ដឹក​ទំនិញពណ៌​ខៀ​វលោយ​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.​8157​បើកបរ​ដោយ​ឈ្មោះ​ឈួន ប៊ុនធឿន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​កំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មាន​អ្នក​រួម​ដំណើរ១​នាក់ មាន​ឈ្មោះជ័យ រ៉ាវុធ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​នៅ​ភូមិ​កណ្ដាល ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(បញ្រ្ចាស​ទិស​គ្នា​) ។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​និង​ម៉ូតូ​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន ដើម្បី​ដោះ​ស្រាយ​គ្នា​ពេល​ក្រោយ ៕



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test

មុននេះបន្តិច ៖ មានរថយន្តបុកកិនមនុស្សស្លាប់ នៅផ្លូវវេងស្រេង ចោមចៅ

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ: នៅមុននេះបន្តិច វេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តកូរ៉េធន់ធំមួយគ្រឿង បេីកបុកម៉ូតូបណ្ដាលអោយដួលនិងកិនមនុស្សស្លាប់ ក្រោមរថយន្ត នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ ហៀង ម៉េងឈៀង ភេទប្រុស មានអាយុប្រហែល១៥ឆ្នាំ។

➤ពិភពចែករំលែក World Share 
~Blogger Network Social News Update 


Sponsor Test

ស្ត្រីម្នាក់ធាក់កង់លក់ពោតស្ងោរ ត្រូវម៉ូតូបុកពីក្រោយដួលហើយ មានម៉ូតូមួយគ្រឿងទៀតជិះបុកបន្ថែមទៀត ស្រែកអោយគេជួយឃាត់ម៉ូតូ ក៍គ្មានអ្នកណាជួយដែរ



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ពោតស្ងោរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារម៉ូតូបើកបុកពីក្រោយដួលហើយ មានម៉ូតូមួយគ្រឿងទៀតបើកបុកបន្ថែម ខណៈដែលស្ត្រីរូបនោះកំពុងដេកដួល ។ ម៉ូតូទាំង២គ្រឿង បើករត់គេចបាត់អស់ ទោះបីខំស្រែកឲ្យអ្នកដេីរតាមផ្លូវជួយតាមឃាត់ម៉ូតូបង្ក ក៍គ្មានអ្នកណាជួយដែរ។ កេីតហេតុកាលពីវេលាម៉ោង 7:40ព្រឹក ថ្ងៃទី 22-7-2017 ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ច្រកចូលបុរីសន្តិភាព2 ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។


ប្រភពពី ៖ ក្រុមសង្គ្រោះ៧១១ 



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test

យុទ្ធនាការជំហានដំបូង នៃការចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ១ របស់រដ្ឋបាលខណ្ឌច្បារអំពៅ


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 


សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពី "ផែនការចុះរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១" 
យោងតាមស្ថានភាពការស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដែលត្រូវឈានដល់ការបញ្ចប់គម្រោងនាពេលដ៏ខ្លីខាងមុខនេះ និងដោយមានការដាក់ចេញផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងដើម្បីឆ្លើយតបនូវរាល់មតិយោបល់ និងសំណូមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គម Facebook ពាក់ព័ន្ឋកិច្ចការរៀបចំសណ្តាប់ធ្នាប់តាមដងសំខាន់នោះ រដ្ឋបាលខណ្ឌសូមប្រកាសបើកយុទ្ឋនាការទ្រង់ទ្រាយធំ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១ អោយមានលក្ខណះល្អប្រសើរ និងសោភ៌ណភាពឡើងវិញ ស្របតាមយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល " ទីក្រុងស្អាត បរិស្ថានល្អ" ។ ដូច្នេះរដ្ឋបាលខណ្ឌសូមដាក់ចេញនូវទិសដៅ និងបានគោលបំណងដូចខាងក្រោម :
1- លុបបំបាត់ឲខានតែបាននូវរូបភាពរត់ចាប់ម៉ូយនិងលុបបំបាត់ចំណតរថយន្តឈ្នួលអាណាធិបតេយ្យលើផ្លូវជាតិលេខ១ ។
2- រៀបចំចំណតបេនឡាន និងសម្របសម្រួលម្ចាស់រថយន្តឈ្នួលអោយចូលចំណតបេនឲបានត្រឹមត្រូវ។
3- ផ្សព្វផ្សាយពត៌មានដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តឆ្លងកាត់តាមផ្លូវជាតិលេខ១ ត្រូវមករកចំណតបេនឡានដែលអាជ្ញាធរនឹងខិតខំរៀបចំទីតាំងច្បាស់លាស់មួយនៅពេលខាងមុខ។
4- ផ្សព្វផ្សាយប្រជាពលរដ្ឋទូទៅ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ១ ចូលរួមថែរក្សាការពារចិញ្ចើមផ្លូវសាធារណះ និងដីចំណីផ្លូវសាធារណះដែលរដ្ឋបានទូទាត់សំណងផលប៉ះពាល់រួចរាល់។
5- មានវិធានការចំពោះម្ចាស់ផ្ទះរូបណា ដែលបានសាងសង់រំលោភចិញ្ចើមផ្លូវសាធារណះ និងយកដីចំណីផ្លូវសាធារណះរបស់រដ្ឋធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន។
6- ចាត់វិធានការតឹងរឹងចំពោះឡានប្រភេទធំដឹកទំនិញគ្រប់ប្រភេទដែលចេញចូលខុសម៉ោងពេល និងចាប់ផាកពិន័យរថយន្តដឹកដី គ្រួស ថ្ម និងខ្សាច់ ដែលធ្វើអោយប្រឡាក់ផ្លូវជាតិលេខ១។
7-បំផុសចលនាប្រជាជនតាមផ្លូវជាតិ ដើម្បីម្ចាស់ការចូលរួមបោសសំអាតអនាម័យលើចិញ្ចើមផ្លូវសាធារណះខាងមុខផ្ទះរៀងៗខ្លួន និងគ្រប់គ្រងវេចខ្ចប់ទុកសំរាមអោយបានត្រឹមត្រូវ។
8- សហការជាមួយក្រុមហ៊ុនសុីនទ្រី ដើម្បីចុះសំអាត និងលាងកំណាត់ផ្លូវជាតិលេខ១ អោយបានស្អាតជាប់ជាប្រចាំ។
*** គោលបំណងទាំង 08 ចំណុចខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ចេញក្រោយពេលដែលរដ្ឋបាលខណ្ឌបានប្រកាសផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចូលរួមផ្តល់មតិយោបល់តាំងពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ មក។ បន្ទាប់ពីការប្រកាសជូនដំណឹងផ្សព្វផ្សាយ និងទទួលមតិយោបល់របស់ប្រជាពលរដ្ឋរួចមក រដ្ឋបាលខណ្ឌបានចាប់ធ្វើកិច្ចការជំហានដំបូងជាមួយម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយ ដោយបានកោះអញ្ញើញបងប្អូន ចំនួន 02 លើក មកប្រជុំជជែកពិភាក្សាដោះស្រាយសម្របសម្រួលរៀបចំឲចូលចំណតបេនឡានអោយបានត្រឹមត្រូវ ប៉ុន្តែតាមរយះការកោះអញ្ញើញទាំងពីរលើកនេះ ម្ចាស់រថយន្តឈ្នួលទាំងអស់មិនបានខ្វាយខ្វល់ពីលិខិតអញ្ញើញរបស់អាជ្ញាធរខណ្ឌឡើយ។
ដូច្នេះចាប់ពីថ្ងៃបើកយុទ្ឋនាការនេះតទៅ រដ្ឋបាលខណ្ឌច្បារអំពៅ សូមប្រកាសជាជំហានដំបូងនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតឹងរឹងចំពោះម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយលើផ្លូវជាតិ មុនគេ ដោយមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៏របស់បងប្អូនឡើយ ដោយឡែកផែនការផ្សេងៗទៀត រដ្ឋបាលខណ្ឌនឹងអនុវត្តតាមជំហានជាបន្តបន្ទាប់។​ សូមអរគុណ!

ទស្សនាវិដេអូសកម្មភាពទាំងស្រុងខាងក្រោមនេះ 
||

ប្រភពពី សាលាខណ្ឌច្បារអំពៅ


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test