អាជ្ញាធរមិនអើពើ! ពលរដ្ឋ៣រងគ្រោះ៣គ្រួសារ លេីកដៃសំពះសុំសម្ដេចតេជោ មេត្តាជួយពួកគាត់ផង (មានវិដេអូ)



➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update 

បើយោងតាម Facebook Account ឈ្មោះ Meng EmmaBoyz បានបង្ហោះថា "ពលរដ្ឋ៣រងគ្រោះ៣គ្រួសារ លេីកដៃសំពះសុំសម្ដេចតេជោ ជួយពួកគាត់ផង'

ខេត្តកណ្ដាល ៖ គ្រោះធម្មជាតិបាក់ដីបណ្ដាលឲ្យ ស្រុតរលំផ្ទះ២ខ្នងចូលស្ទឹង តែត្រូវមេភូមិ មេឃុំ បានដឹងលឺហេីយបែរ ជាមិនអេីពេីទៅវិញ ដែលស្ថិតនៅ ភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល រីឯខាងអាជ្ញាធរ និងមេភូមិមេឃុំ បានត្រឹមតែនិយាយថា ចាំបោះឆ្នោតហេីយសិន តែរហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ មេភូមិមេឃុំនៅតែឆ្លេីយថា រងចាំថ្នាក់លេីសិន។ ជាហេតុដែលលោកតា និងលោកយាយ សំរេចចិត្តស្នេីសុំទៅកាន់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយពួកគាត់ផង ព្រោះបច្ចុប្បន្នគាត់គ្មានផ្ទះរស់នៅទេ គាត់ស្នាក់នៅដីអ្នកជិតខាងក្រោមដំបូលតង់កៅស៊ូប៉ុណ្ណោះ...សូមជួយ Share បន្តផង!


ទស្សនាវិដេអូខាងក្រោម :
➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update 

Sponsor Test

ដេននីខ្វាន់ នាំយកអំណោយចែកជូនពូ មីង តា យាយក្រីក្រមានជីវភាពខ្វះខាត ៥គ្រួសារ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាស្រុកកំណេីត​រស់នៅតាំងពីតូច



➤ពិភពចែករំលែក World Share  Blogger Network Social News Update 

បេីយោងតាម Facebook Account ផ្ទាល់ខ្លួនរបស់ ដេននីខ្វាន់ បានបង្ហោះថា ៖ ថ្ងៃនេះនាងខ្ញុំ បាននាំយកនូវ អំណោយ មកចែកជូនពូ មីង តា យាយដែលក្រីក្រមានជីវភាពខ្វះខាត ចំនួន៥ គ្រួសារ ដែលពួកគាត់រស់នៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទឹកដីស្រុក កំណេីតនិង ជាទីកន្លែងដែលនាងខ្ញុំធ្លាប់រស់នៅតាំងពីតូច៕
ធម្មតាមនុស្សរស់ក្រោមមេឃតែមួយ តែជោគវាសនា និង ខ្សែជីវិតពិតជាមិនអាច ដូចគ្នានោះឡេីយ ! គ្មាននណារម្នាក់កេីតមក ប្រាថ្នាចង់បានភាពក្រីក្រខ្វះខាតនោះទេ ។ ដូចនេះ ចំពោះនាងខ្ញុំ ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ នោះទេ តែគ្រាន់តែនាងខ្ញុំមានជីវភាព លទ្ឋភាពប្រសេីរជាងពួកគាត់ ។

អាស្រយ័ហេតុនេះ ទេីបនាងខ្ញុំចាំបាច់ ត្រូវបង្កេីតនូវវប្បធម៏ចែករំលែក ដេីម្បីជួយសម្រាលទុក្ខលំបាក និង ភាពខ្វះខាតគាត់ខ្លះ ដោយទាំងអស់នេះវាគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចដែលនាងខ្ញុំមាន ហេីយធ្វេីបាន។
នាងខ្ញុំ នឹងបន្តការងារ សកម្មភាព មនុស្សធម៏បែបនេះបន្តទៀត គ្រប់ទីកន្លែង ដែលមានបងប្អូនខ្វះខាតតាមលទ្ឋភាព ដែលនាងខ្ញុំមាន ៕ ថ្ងៃទី20-07-2017 ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ដេននីក្វាន់



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test

តុលាការសំរេចចោទប្រកាន់ ជនបង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​៣នាក់​ និង​របួស​៥នាក់​ នៅ​ម្ដុុំក្រុមហ៊ុនហុងដា ផ្លូវមុនីវង្ស




➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update 

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ស្រី​ ស៊​ លីនណា​ បន្ត​សាកសួរ​បុរស​ម្នាក់ ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​ បណ្តាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់ និង​៥នាក់​រងរបួស​ធ្ងន់​ស្រាល​ នៅ​មហា​វិថី​មុនីវង្ស​ ។​ ទោះបី​យ៉ាងណា​ លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ ពុំ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ​ ។
ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ជនជាប់ចោទ​ឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ។​
គួររំលឹកថា​ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅ​ចំណុចមុខរោងចក្រគង់ហុង មហាវិថីមុនីវង្សកែងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន​ ដែលគ្រោះថ្នាក់ចរាចរ​ បង្កឡើងដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2M-2245 បានធ្វើដំណើរ បញ្ច្រាស់ទិស​ចរាចរណ៍​ លុះមកដល់ចំណុចកើតហេតុ​ បានបុករះម៉ូតូចំនួន០៧គ្រឿងដែលធ្វើដំណើរច្រាសទិសគ្នាបណ្តាលឲ្យមនុស្សស្លាប់៣នាក់រងរបួសធ្ងន់៥នាក់រងរបួសស្រាល៣នាក់​ រថយន្តខូចខាតធ្ងន់និងម៉ូតូខូចខាតធ្ងន់០៦គ្រឿង និង ខូចខាតស្រាល០១គ្រឿង៕
វិដេអូថ្ងៃបើកបុករះ

➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update 

Sponsor Test