ក្រុមចោរឆក់កាបូប ពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចតាមបង្ក្រាបបាន នៅខណ្ឌពោធិ៍សែនជ័យ, ដកហូតម៉ូតូមួយគ្រឿង និងកាបូបរបស់ជនរងគ្រោះមកវិញ

ក្រុមចោរឆក់កាបូប ពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចតាមបង្ក្រាបបាន នៅខណ្ឌពោធិ៍សែនជ័យ, ដកហូតម៉ូតូមួយគ្រឿង និងកាបូបរបស់ជនរងគ្រោះមកវិញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលប្របួចបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យ ម្នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ ដែលកំពុងការពារក្បួនប្រតិភូតាមគោលដៅដងផ្លូវចាប់បាន។

ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ២នាក់ បានសម្រេចបណ្តាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋស្រែកឲ្យជួយ នៅវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្សី រហូតដល់មុខសលារៀនពោធិ៍ចិនតុង ទើបកម្លាំងប្រដេញ ជិះបំបុកផ្តួលព័ទ្ធចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យម្នាក់ដែលត្រូវបាននគរបាលចាប់ខ្លួនបានឈ្មោះ អៀ មករា ហៅយ៉ា អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-8761 ជាមធ្យបាយធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណៈ។

ចំណែកបក្ខពួកម្នាក់ទៀត ដែលត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានមានឈ្មោះ ប៉ាក់ ម៉ាហាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ សុន យ៉ា អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជា​មួយ​ប្អូន​ស្រី​ម្នាក់ទៀតឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ។

ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាក​លេខ ភ្នំពេញ1DE-2390។ ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិ៍ចិនតុង ជិះតាមផ្លូវខាងលើដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ សេ១១០ សេរី២០១២ ប៊ិច មកដល់ទន្ទឹម ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើតស្រែកចោរៗផ្អើល កម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ កំពុងការពារក្បួនប្រតិភូ តាមដងផ្លូវស្រាប់ ដេញចាប់បានភ្លាមៗ។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត៕
ដកស្រង់បន្តពី Fresh News

ស្រីស្អាត២នាក់ ជិះម៉ូតូ ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀត បុក រងរបួស ៥នាក់


រាជធានី​ភ្នំពេញ​៖ ​កាល​ពី​វេលា​ម៉ោង​០១​រំលង​អាធ្រាត ​ឈាន​ចូល​ថ្ងៃ​ទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០១៧ នារី​២នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ​ក៏​ត្រូវ​យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​២​នាក់​ផ្សេង​ទៀត​ បុក​ពេញ​ទំហឹង​ បណ្តាល​អោយ​រងរ​បួស​ដេក​រ៉េល​ពេញ​ផ្លូវ​ នៅ​ចំណុច​នាគ​បាញ់​ទឹក ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨​ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូនពេញ ។

​យោង​តាម​សាក្សី​នៅ​កន្លែ​ងកើត​ហេតុ​បាន​អោយ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ គេ​បាន​ឃើញ​នារី​រូប​ស្រស់​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Zoomer x​ ពណ៌ ត្រួយ​ចេក ​ពាក់​ផ្លាក​លេខ ​ភ្នំពេញ​ 1SF- 02​41 ​បើកបរ ​ពី​ទិស​ខាង​លិច​ទៅ​កើត​ទាំង​បញ្ច្រាស​គ្នា ​ហើយ​ក៏​បាន​ឆ្លង​ផ្លូវ ​ភ្លាម​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​MSX​ ពណ៌​ស​លាយ​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 1EF​-88​76 ​បើកបរ​ដោយ​បុរស​ម្នាក់ ​និង​មាន​នារី​២​នាក់​រួម​ដំណើរ​ជា​មួយ​ ធ្វើ​ដំណើរ​ចេញ​ពី​មុខ​ណា​ហ្កា​វើល​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ក៏​ជ្រុល​បុក​ពេញ​ទំហឹង​ បណ្តាល​អោយ​រង​របួស​ទាំង​​ខាង​សងខាង ។ ​

ក្រោយ​ពេល​កើត​ហេតុ ​ភាគី​ខាង​ម៉ូតូ​ Zoomer x​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ​ចំណែ​ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក រង​ចាំដោះ​ស្រាយ​ពេល​ក្រោយ ៕

គ្រាន់តែឃេីញផ្សែងម្នាក់ៗភ័យស្លាន់ស្លោរគ្រប់គ្នា (មានវិដេអូ)

រាជធានីភ្នំពេញ ៖ ឃើញហ៊ុយផ្សែងខ្សៅឃ្មួរខ្មាញ់ចេញពីផ្ទះបាយ ក្នុងផ្ទះល្វែងមួយខ្នង មានអាស័យដ្ឋានផ្ទះលខ74c ស្ថិតនៅផ្លូវ384 សង្កាត់ទួលស្វាយព្រៃ៣ ខណ្ឌចំការមន ដែលបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋចេញមកចោមរោមមេីលព្រឹក។ ករណីអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង០៩:៤៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៧នេះ បេីបេីតាមការផ្ដល់ព័ត៌មានបឋមពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា នៅទីតាំងកេីតមានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកេីតហេតុហេីយ ។ តែមិនមែនជាករណីអគ្គិភ័យទេ គ្រាន់តែម្ចាស់ផ្ទះកំដៅសម្លរក្នុងផ្ទះបាយ ហើយភ្លេចបិទហ្គាស ទើបបង្កអោយឆាបឆេះខ្លោចឆ្នាំងហុយផ្សែងខ្មៅចេញទៅក្រៅ ផ្អើលដល់អ្នកជិតខាងស្រែកឆោរឡោរថាមានភ្លើងឆេះផ្ទះ។ ដោយមិនបង្កអោយមានការខូចខាតអ្វីនោះទេ។ 

ទស្សនាវិដេអូខាងក្រោម​ :



ដោយ ពិភពចែករំលេក

សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការទិញ​ផលិតផល Skin Care តាម Online! កញ្ញា​ម្នាក់​នេះ​ជា​គំរូ​ស្រាប់!

ការលក់ផលិតផលតាម​អនឡាញ ដោយ​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ ត្រូវ​បាន​ដាក់​លក់​ទំនិញ​ជាច្រើនប្រភេទ ។ ក្នុង​នោះ​មាន​ផលិតផល​ខ្លះ សុទ្ធ (គុណភាពល្អ) តែ​ក៏​មាន​ផលិត​ផល​ខ្លះ​មិន​សុទ្ធ​ដែរ(ក្លែងក្លាយ) ហើយ​សមត្ថកិច្ច​​​ក៏​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ។

ការប្រើ​ផលិតផល​ មិនសុទ្ធ គ្មានគុណភាព នឹង​ធ្វើ​ឲ្យ​បងប្អូន​ជួប​ការ​លំបាក ខ្លាចក្រែង​ប៉ះពាល់​ដល់​សម្រស់ ឬ​អាយុ​ជីវិត​ផង។ ជាក់​ស្ដែង កញ្ញា Kim Sekreyroth បាន​ជាវ​ផលិត​ផល Skin Care តាម​អនឡាញ​មក​ប្រើ បាន​ធ្វើ​ឲ្យ​កញ្ញា មាន​បញ្ហា អាឡែកស៊ី ស្បែក​មុខ ឡើង​រោល កន្ទួល​ក្រហម​ពេញ​មុខ ក្ដី​ក្រហាយ​មុខ រហូត​គេង​ពេទ្យ​ទៀត​ផង។ នេះ​បើ​យោង​តាម​ខ្លឹមសារ​ដែល​កញ្ញា​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុកកាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ។
កញ្ញា​ជូន​ដំណឹង​ម្ចាស់​ផលិតផល​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ផលិត​ផល​របស់​ខ្លួន ឬ​មាន​ការ​បំភ្លឺ​ណា​មួយ​ចំពោះ​កញ្ញា ពុំ​នោះ​ទេ កញ្ញា​នឹង​បង្ហាញ​ឈ្មោះ ម៉ាក និង​យីហោ​ផលិតផល​ជា​សាធារណៈ។

កញ្ញា​សរសេរ​ថា «ខ្ញុំ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ថា​ខ្ញុំ​ប្រើ​របស់​មួយ​ណា​ទេ ដែល​ដល់​ថ្នាក់​ហ្នឹង តែ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​មាន​ទំនួលខុសត្រូវ​ដូច​ពេល​យក​លុយ​អតិថិជន​អញ្ចឹង។ ខ្ញុំ​មិន​ស្ដាយ​ទេ​លុយ តែ​ខ្ញុំ​ស្ដាយ​ខ្លាច​ខូច​មុខ​ខ្ញុំ ចឹង​ទេ​បើ​មិន​ដោះ​ស្រាយ រឺ និយាយ​អ្វី​ទេ ខ្ញុំ​បង្ហាញ​ផលិតផល​និង​អ្នក​លក់​ឲ្យ​ហើយ ក្រដាស​ថ្ងៃ​ទិញ ប្រើ ការ​រ៉ាយរ៉ាប់ ក្នុង​សារ​ក៏​មាន​ដែរ។ ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់​ដែល​មាន​រឿង​ចឹង​ៗ»។ កញ្ញា​បាន​ផ្ដាំ​មិត្ត​ស្រី​ៗ​ថា មុន​សម្រេច​ចិត្ត​ផលិតផល​អ្វី​មួយ​ត្រូវ​ចេះ​ប្រយ័ត្ន​ឲ្យ​មែន​ទែន។ «សូម​ផ្ដាំ​ទៅ​មិត្ត​ស្រីៗ មុន​សម្រេច​ចិត្ត​ប្រើ​អ្វី​មួយ​ត្រូវ​ចេះ​ប្រយ័ត្ន​ឲ្យ​មែនទែន….»

ខាងក្រោមគឺរូបភាពរបស់ កញ្ញា  Kim Sekreyroth កាលពីមិនទាន់ប្រើផលិតផល Skin Care
ពិភពចែករំលែកដកស្រង់ពី Facebook :  Kim Sekreyroth

គ្រាន់តែ​ឃើញ​ភ្លាម​ម្នាក់​ៗ​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា (មានវិដេអូ)

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​បង្គោល​ភ្លើង​លើដំបូល​ផ្សារ​សំណង់​១២ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ជាប់​ខាងក្រោយ​ផ្សារ​សំណង់​១២ តាម​បណ្តោយ​ផ្លូវ​លេខ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួល​គោ​គ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​គេ​ធុំ​ក្លឹ​ន​ឈ្ងៀម និង​មាន​ផ្សែង​ចេញពី​បង្គោល​ភ្លើង​មួយ​ដើម​នៅ​ចំណុច​កើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ខ្សែ​សេវា​ទូរស័ព្ទ​យ៉ាង​ខ្លាំង​ចេញពី​បង្គោល​ភ្លើង​ស្ថិត​នៅ លើដំបូល​ផ្សារ​សំណង់​១២ ធ្វើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​ហេតុ​ភ័យ​ស្លន់ស្លោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ទំនាក់ទំនង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​គ្រឿង​មក​ដល់​ភ្លាម​ៗ​តែ​មិន​បាន​បាញ់​ពន្លត់​នោះ​ទេ ដោយសារ​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់អគ្គីភ័យ​ជាង​១០​បំពង់​មក​បាញ់​ពន្លត់​រលត់​អស់ទាំង​ស្រុង ។
ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​មិន​បង្ក​ឱ្យ​ឆាបឆេះ​រាលដាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​គ្រាន់តែ​ឆេះ​ខ្សែ​សេវា​ទូរស័ព្ទ​អស់​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ៕
ទស្សនាវិដេអូខាងក្រោម