តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ និងដឹងថាម្នាក់ឈ្មោះ ហួត ឈឿង អាយុ ៤៥ឆ្នាំ ជាអ្នកគួកជេរម៉ូតូ និងម្នាក់ទៀតឈ្មោះរិទ្ធ បានជិះម៉ូតូឌុបគ្នាមកពីមើលម៉ូតូគេលក់ នៅកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅក្នុងភូមិជីនាង ឃុំគោកឃ្មុំ ស្រុកថ្មគោល។
ចំពោះមូលហេតុ ត្រូវសមត្ថកិច្ចដាក់ការសង្ស័យជាករណីប្លន់យកម៉ូតូ ព្រោះនៅមុនពេលកើតហេតុ គេបានឮស្នូរសំឡេងគ្រាប់កាំភ្លើងផ្ទុះ ក្រោយមកមានពលរដ្ឋបានដើរទៅក្បែរកន្លែងសំឡេងផ្ទុះនោះ ក៏ប្រទះឃើញសាកសពទាំង២នាក់ និងបានបាត់ម៉ូតូទៀតផង។
ទោះជាយ៉ាងណា គិតមកដល់ត្រឹម១០៖១០នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យលើសាកសព ព្រោះឃើញមានស្នាមគ្រាប់កាំភ្លើង នៅលើសាកសព ដោយកំពុងបើកការស្រាវជ្រាវដើម្បីកំណត់ថា ជាករណីអ្វីពិតប្រាកដ។
ទស្សនាវិដេអូខាងក្រោម ៖