មោទនភាពជាតិខ្មែរ🇰🇭🇰🇭🇰🇭
អបអរសាទរ ខួបលើកទី៩ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០១៧)
ក្នុងនាមជាកូនចៅជំនាន់ក្រោយ សូមប្តេជ្ញាបន្តថែរក្សាគំរូវីរភាពនិងបុព្វហេតុស្រលាញ់បេតិកភណ្ឌ ឲ្យឋិតថេរ គង់វង្សតរៀងទៅ។
សូមឧទ្ទិសថ្ងៃដ៏មានអត្ថន័យនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ដោយការចងចាំមិនអាចបំភ្លេចបាននូវវីរភាពរបស់សម្តេច ដើម្បីជាតិមាតុភូមិ និងប្រជាជន។
ពិតជារំជួលចិត្តណាស់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសប៉ូឡូញ បានគោរពដួងវិញ្ញាណក័្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ។
ដោយបានលើកឡើងអំពីស្នាដៃជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លា លើវិស័យបេតិកភណ្ឌពិភពលោករបស់សម្តេច និងបង្ហាញពីការគោរព ចងចាំ និងសោកស្តាយពីសំណាក់ថ្នាក់ដឹកនាំនិងអ្នកជំនាញលើវិស័យបេតិកភណ្ឌពិភពលោកទាំងមូល ចំពោះការបាត់បង់សម្តេចវិបុលបញ្ញា។