មានអគ្គីភ័យ​ឆាបឆេះ​កាស៊ីណូ​មួយ​យ៉ាងសន្ធោរសន្ធៅ នៅ​ក្រុង​បាវិត (មាន​វីដេអូ)


មាន​ករណី​អគ្គីភ័យ​កំពុង​ឆាបឆេះ កាស៊ីណូ​មួយ​យីហោ នី​ម៉ាកាវ តាំ​ពី​ម៉ោង ២ រសៀល ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ។ រថយន្ត​ពន្លត់​អគ្គីភ័យ​កំពុង​ធ្វើ​អន្តរាគមន៍ ឡាន​ទឹក​វៀតណាម ៥ គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ​ខេត្ត​ប្រមាណ ៨​គ្រឿង។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​អគ្គីភ័យ​នេះ គឺ​បណ្ដាល​មក​ពី​កំទេច​ធូប​ផ្សារ​របស់​ជាង​ផ្សារ​ដែល ដែល​ផ្សារ​ធ្វើ​រៀង​នៅ​មុខ​កាស៊ីណូ និង​ការ​ខូច​ខាត ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ណា​បាន​បញ្ជាក់​នៅ​ឡើយ។ គិត​ដល់​ត្រឹម​ម៉ោង ៣​និង​៣០​នាទី ភ្លើង​នៅ​ឆេះ​ខ្លាំង​នៅ​ឡើយ។ 

ជ្រុលជ្រួសមានកូនជាមួយគ្នាហើយ មិនទទួលខុសត្រូវ ទេ ថែមទាំងលើកដៃវាយស្រ្តីភេទទន់ខ្សោយទៀត ចិត្តខ្មៅមែន (មានវិដេូ)


ទស្សនាវិដេអូដែលដកស្រង់ពី Page Tan Kimsour
បានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ដែលធ្លាប់បានជ្រុលជ្រួសមានកូនជាមួយគ្នាហើយ មិនត្រឹមតែមិនទទួលខុសត្រូវ ទេ ថែមទាំងលើកដៃប្រើអំពើហិង្សារទៅលើស្រ្តីភេទទន់ខ្សោយទៀត ចិត្តខ្មៅមែន។

សូមទស្សនា Video ខាងក្រោមនេះ 



Talents: Sok Mavin Oun Lee II
Camera by 1g1™ team Øłïvēr Šmïłë
Video edited by Tan Kimsour

នារីរូបស្រស់២នាក់ជិះម៉ូតូមកពីហែជំនួនត្រូវរថយន្ដកៀបបណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងរបួសស្រាលម្នាក់

រាជធានីភ្នំពេញ៖ នារី២នាក់​ចេញ​ពី​ហែ​រជំនួន​ជិះ​ម៉ូតូ​មក​ផ្ទះ​ត្រូវ​រថយន្ត​ដឹក​ប្រេង​បើក​កៀប​ដួល​បោក​ក្បាល​នឹង​ឃឿន​ផ្លូវ​ បែក​ក្បាល​ស្លាប់​ក្នុង​ថ្លុក​ឈាម​តែ​ម្តង​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់​ ខណ្ឌ​ព្រែកព្នៅ​ ។

នារីរងគ្រោះស្លាប់មានឈ្មោះ សន សុគន្ធារី ភេទស្រី អាយុ១៨ឆ្នាំនិងអ្នករួមដំណើរ បឈ្មោះ ផង់ ស្រីរត័្ន ភេទស្រី អាយុ ១៨ឆ្នាំ រងរបួសស្រាលមានទីលំនៅភូមិក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខភ្នំពេញ ជាមួយគ្នា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ផ្លាកលេខភ្នំពេញ 1FK−4641 ទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្ដដឹងសាំងក្រុមហ៊ុន LXR ផ្លាកលេខភ្នំពេញ 3B−0096 លុះមកដល់និងគល់ស្ពានលីយ៉ុងផាត់ក៏ត្រូវរថយន្ដកៀបបណ្ដាលឲ្យដួលបោកក្បាលទៅនិងថ្នល់ដាច់ខ្យល់ស្លាប់នៅក្នុងថ្លុកឈាមតែម្ដងភ្លាមៗនោះរថយន្ដបានបើករត់គេចក៏ត្រូវសមត្ថកិច្ចតាមចាប់បានចំណែកឯងតៃកុងរថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់សម្រោលតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្ដរាគមន៍និងទំនាក់ទំនងទៅរថយន្ដសង្គ្រោះបានមកទទួលអ្នករងរបួសទៅសង្គ្រោះភ្លាមៗដោយឡែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯងស្រុកកំណើត ។

ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ពេលក្រោយតាមនីតិវិធី ៕

រថយន្តធុនយក្ស៣គ្រឿងបើកបុកបន្តកន្ទុយគ្នា សំណាងល្អគ្មានអ្នកស្លាប់

រាជធានីភ្នំពេញ ៖ រថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក ២គ្រឿងនិងរថយន្តបែនដឹកដី១គ្រឿង បានបើកបរប្រដេញគ្នាយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ហើយចៃដន្យរថយន្តដែលបើកមុខគេ វាក់ជាមួយរថយន្តផ្សេងទៀត បានជាន់ហ្វ្រាំង ឈប់យ៉ាងទាន់ហន់ ធ្វើឲ្យរថយន្តដែលបើកបន្ទាប់ពីក្រោយ ជាន់ហ្វ្រាំងមិជាប់ក៏ជ្រុលទៅបុកពីក្រោយ ប៉ុន្តែរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ចំណែករថយន្ត១គ្រឿងទៀតជាប្រភេទរថយន្តបែនដឹកដី ដែលបើកក្រោយគេបង្អស់វាក់មិនអាចជាន់ហ្វ្រាំងឈប់ទាន់ឡើយ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តទី២ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតក្រពិតកាប៊ីនស្ទើរតែទាំងស្រុង ព្រមទាំងគាបជើងអ្នកបើកបរជាប់នៅ ក្នុងនោះរងរបួសស្រាលថែមទៀតផង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូដឹមកប់ស្រូវ ត្រង់ចំណុចខាងជើងរោងចក្រកាត់ដេរ "ប៊ឺរី" ស្ថិតនៅក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំង៣គ្រឿងដែលបើកបុកបន្តកន្ទុយគ្នានោះ ត្រូវបានគេដឹងថា រថយន្តទី១ដែលបើកមុខគេនោះ ម៉ាកហ៊ីណូពណ៍ខៀវសណ្ដោងកន្ទុយរ៉ឺម៉កដឹកទំនិញ ពាក់ស្លាកលេខ ព្រះសីហនុ 3A.0943។ដោយឡែករថយន្តទី២ ដែលបើកបន្ទាប់នោះម៉ាកហ៊ីណូពណ៍ខៀវ សណ្ដោងកន្ទុយ រ៉ឺម៉កដឹកទំនិញដូចគ្នាដែរ ពាក់ស្លាកលេខភ្នំពេញ 4A-0676រងការខូចខាតស្រាលប៉ុណ្ណោះ។ចំណែករថយន្ត ដែលបើកក្រោយគេបង្អស់នោះ ម៉ាកនីស្សាន់ពណ៏សពាក់ស្លាកលេខ ភ្នំពេញ3B-7809 ជាប្រភេទរថ យន្តបែនដឹកដី ដែលបានរងការខូចខាតស្ទើរតែទាំងស្រុងតែម្ដង។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តទាំង៣គ្រឿង នោះបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង យ៉ាងប្រកៀកប្រកិតគ្នាបែបអនាធិបតេយ្យបំផុត មិនបានគិត ពីគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តដែលបើកមុខគេ នោះបានវាក់ ជាមួយយានយន្តផ្សេងទៀតដែលនៅខាងមុខ អ្នកបើកបរបានជាន់ហ្វ្រាំងឈប់យ៉ាងតក់ ក្រហល់។ពេលនោះរថយន្តទី២ បានជាន់ហ្វ្រាំងឈប់ដែរ ប៉ុន្តែជាន់មិនជាប់ក៏បានជ្រុលទៅបុកពី ក្រោយរថយន្តខាងមុខនោះ បណ្ដាលឲ្យរងការខូចខាតស្រាល ចំណែករថយន្តបែនដឹកដីដែលបើកក្រោយគេ បានវាក់រថយន្តទី២ ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តទី២នោះ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពិតមុខ និងគាបជើងអ្នកបើកបរជាប់នៅក្នុងកាប៊ីនរបួសស្រាល។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានគាស់យកអ្នកបើករថយន្ត បែនដឹកដីចេញ និងសម្រួលចរាចរមិនឲ្យមានការកកស្ទះ ហើយបន្ទាប់មកតំណាងរថយន្តទាំង៣គ្រឿងនោះ បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុនោះតែម្ដង៕ ពោធិ៍សែនជ័យ


 

ឃាត់ខ្លួនប្រធានអង្គភាពព័ត៍មានម្នាក់ពីបទរក្សាទុកសារធាតុញៀន និងក្លែងបន្លំរូបិយបណ្ណ

រាជធានីភ្នំពេញ ៖ កម្លាំងល្បាតនៃអធិការដ្ឋានទួលគោកបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងក្លែងបន្លំរូបិយបណ្ណ ដែលមានតម្លៃនីត្យានុកូល (ប្រាក់ដុល្លារ និងប្រាក់បាតថៃ ) នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ដែលការឃាត់ខ្លួននេះធ្វេីឡេីងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩:១០នាទី នៅចំណុចមុខដីឡូតិលេខ៥ ផ្លូវលេខ២៧១ ក្រុម ទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឃុន សី ហៅ ឌី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានការិយាល័យសារព័ត៌មានកាពិត ប្រចាំរាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលចល័ត ភូមិត្រពាំងឈូក ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដោយបានដកហូតវត្ថុតាងមួយចំនួនដូចជា ៖
-ក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ ( តូច ០៦ ធំ០១) ដបកែច្នៃជាឧបករណ៌ប្រើប្រាស់គ្រឿងញៀន ០១
- ប្រាក់ដុល្លារសង្ស័យក្លែងក្លាយ ចំនួន ៣២៥$ ដែល មានក្រដាសប្រភេទ ១០$ ចំនួន ៣០សន្លឹក , ២០$ ចំនួន ០១សន្លឹក និង ៥$ ចំនួន ០១សន្លឹក - ប្រាក់បាតថៃ ចំនួន ៥.០០០B ដែលជាប្រភេទក្រដា ស ៥០០បាត ចំនួន ១០សន្លឹក
- ប័ណ្ណពត៌មានកាពិត លេខ091-18 ចុះថ្ងៃទី០៣ ខែកុម្ភះ ២០១៧ ដែលមានឈ្មោះ ឃុន សី ចំនួន០១សន្លឹក ។

បេីតាមសេចក្ដីរាយការណ៍ប្រាប់ឲ្យដឹង នៅវេលាម៉ោងប្រហែល ៩:១០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា ជនសង្ស័យបានទំនាស់គ្នាជាមួយអ្នករត់ម៉ូតូឌុប នៅចំណុចមុខដីឡូតិ៍ លេខ៥ ផ្លូវលេខ២៧១ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពេលនោះកម្លាំងល្បាតនៃអធិការខណ្ឌទួលគោក ប្រទះឃើញក៏អន្តរាគមន៌សួរនាំ ស្រាប់តែជនសង្ស័យបាន ព្យាយាមយកកញ្ចប់បារីបោះចោល ដោយមានការសង្ស័យសមត្ថកិច្ចក៏បានរើស កញ្ចប់បារីនោះពិនិត្យ ឃើញសុទ្ធតែក្រដាសប្រាក់ក្លែងក្លាយ ហើយក៏បន្តពិនិត្យមេីលក្នុងកាបូប ដែលជនសង្ស័យកំពុងស្ពាយនោះ ដោយឃើញមានក្រាមពណ៌សថ្លា និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន ទេីបសមត្ថកិច្ចក៌បានធ្វេីការឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ។

 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ពិភពចែករំលែក