អុញនោះ! ចាប់តាមលួចគាស់ផ្ទះ ទម្លុះចេញក្រុមចោរជួញដូរគ្រឿងញៀនបានមួយសំបុកបន្ថែមទៀតក្នុងខណ្ឌដង្កោ


អធិការដ្ឋាននគរបាលខណ្ឌដង្កោ
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យមុខសញ្ញាចោរគាស់ផ្ទះចំនួន០២នាក់ 
០១-ឈ្មោះ បូ សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
០២-ឈ្មោះ ស្រី សុភក្ត្រា ហៅ ចិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បន្ទាប់មកក៏ធ្វើការសាកសួរតាមជំនាញ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ពីបទលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ(ប្រើដែកគាស់ថ្នាំងអំពៅ និងញញួរគាស់ដំបូលផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ) ប្រព្រឹត្តកាល ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី ព្រឹក ត្រង់ចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចយើងថា បានស្គាល់អំពីអត្តសញ្ញាណជនសង្ស័យជាបក្ខពួកផ្សេងទៀតដែលបាន ចូលរួមធ្វើសកម្មភាពលួចខាងលើ ហើយបានរត់គេចខ្លួន គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ។

បន្ទាប់ពីបានចម្លើយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៤:៤៥នាទី កម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ថែមទៀត ៖
០១-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៨ឆ្នាំ (ជួញដូរ) ០២-ឈ្មោះ សុំ វណ្ណី ភេទប្រុស អាយុ២៥ឆ្នាំ (ជួញដូរ) ០៣-ឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ៣០ឆ្នាំ (ជួញដូរ) ០៤-ឈ្មោះ នៅ វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ (ប្រើប្រាស់)
០៥-ឈ្មោះ សែ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ (ប្រើប្រាស់) ០៦-ឈ្មោះ ឆុំ ចំណាប់ ភេទប្រុស អាយុ២៥ឆ្នាំ (ប្រើប្រាស់)
០៧-ឈ្មោះ អ៊ុក វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ (ប្រើប្រាស់)

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់ , សំភារៈជក់ថ្នាំញៀនមួយចំនួន, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CR-1664 មានលេខតួ និងលេខម៉ាស៊ីន9205324 ចំនួន០១គ្រឿង , ម៉ូតូម៉ាកហុងដាអាខុន ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BK-6827 ០១គ្រឿង ។ 

កុំកំណាញ់គ្រាន់តែចុច Share ! ក្មួយប្រុសរបស់ខ្ញុំត្រូវការឈាមជាបន្ទាន់ដើម្បីសង្រ្គោះជីវិត សូមជួយផងបងប្អូនទាំងអស់គ្នា

សួស្តីបងប្អូនទាំងអស់គ្នា!​ ខ្ញុំនៅតែបន្តត្រូវការ ការបរិច្ចាគឈាមគ្រប់ប្រភេទបន្ថែមទៀតដើម្បីជួយសង្រ្គោះជីវិតក្មួយប្រុសរបស់ខ្ញុំ។​ សូមអរគុណទុកជាមុន។

លោកអ្នកចង់ជួយបរិច្ចាគឈាម អាចទំនាក់ទំនង:​ 092777753, 010281459

Hi everyone! I’m still need more all kind of blood donation, please help to save my nephew alive. Thz in a front.



ប្រភព៖ Vuthy Chorn

ខ្ញុំកាន់ថ្នាំញៀន និងដបសំរាប់ជក់គ្រឿងញៀន ដើម្បីបង្ហាញប្រាប់សមត្ថកិច្ចថា របស់ទាំងនេះ ពិតជារបស់ខ្ញុំ!

ដកស្រង់ពី ផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ខ្ញុំកាន់ថ្នាំញៀន និងដបសំរាប់ជក់គ្រឿងញៀន ដើម្បីបង្ហាញប្រាប់សមត្ថកិច្ចថា របស់ទាំងនេះ ពិតជារបស់ខ្ញុំ!

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ២ថ្ងៃ ថ្ងៃទី២៤ ២៥ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយឃាត់ខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់សារធាតុញៀន ចំនួន ២៩នាក់
(ស្រី ២នាក់) ដកហូតសម្ភារៈ និងវត្ថុតាង ថ្នាញៀនប្រភេទទឹកកក ៥៤កញ្ចប់តូច រួមនឹងប្រដាប់ប្រដាជក់មួយចំនួនទៀត ។

ទាំងនេះត្រូវកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌប្ញស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងការិយាល័យប្រឆាំងគ្រឿងញៀន ដែលបង្ក្រាបបានទាំង២ថ្ងៃ។


សុវត្ថិឌី ធារីកា និង សៅ ឧត្តម ឡើងសម្តែងបទ “សុំទោស” ចូលតួតែម្តង (មានវីដេអូ)

អតីតបេក្ខជន Cambodian Idol រដូវកាលទី១ លោក សៅ ឧត្តម និងកញ្ញា សុវត្ថិឌី ធារីកា បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី សុីអារម្មណ៍​ របស់ស្ថានីយទូរទស្សន៍ PNN ។ ក្នុងនោះកញ្ញា សុវត្ថិឌី ធារីកា ក៏បានឡើងសម្តែងបកស្រាយនូវបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើង “កំពុងគិត” បន្ទាប់ពីបកស្រាយបានបន្តិចលោក សៅ ឧត្តម ក៏បានបកស្រាយបទចម្រៀងដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះគឺបទ “សុំទោស” ដែលពោរពេញទៅដោយមនោសញ្ចេតនាតែម្តង ។

តោះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

សុវត្ថិឌី ធារីកា និង សៅ ឧត្តម ឡើងសម្តែងបទ “សុំទោស” ចូលតួតែម្តង (មានវីដេអូ) 

ចង់បាន ម៉ូតូ​ ប្តូរយកទឹកភ្នែកម៉ែ...

រឿងនិទាន​ ស្តីអំពី​ "​ចង់បានម៉ូតូ​ ប្តូរយកទឹកភ្នែកម៉ែ​ "

កាលខ្ញុំនៅក្មេង​ ខ្ញុំស្រលាញ់ម៉ូតូ​ Honda Dream នេះណាស់​ ខ្ញុំក៏បាន​សុំម៉ាក់​ថា​ ម៉ាក់ទិញម៉ូតូអោយខ្ញុំមួយមកខ្ញុំនឹងខិតខំរៀនអោយពូកែ​ ប៉ុន្តែ​អ្វីដែលខ្ញុំគិតគ្រាន់តែជាក្តីស្រម៉ៃ​ ។​ ម៉ាក់តបមកវិញថា​ ម៉ាក់មិនទាន់មានលុយទេកូន​ ចាំបន្តិចសិនទៅ​ ចាំម៉ាក់មានលុយ​ ចាំម៉ាក់ទិញអោយ​ ។​ ចាំហើយ​ ចាំទៀត​ មិនឃើញម៉ាក់ទិញអោយ​ ខ្ញុំក៏ចាំផ្តើមអន់ចិត្ត​ ខ្មាស់មិត្តភក្តិ​ ថែមទាំងខឹងម៉ាក់ខ្ញុំទៀត​ ហើយថែមទាំងស្តីអោយគាត់ថា​ "​ មិនបាច់ទិញអោយខ្ញុំទេ​ ខ្ញុំឈប់រៀនហើយ​ "​ ។​ 


នៅពេលដែលម្តាយ​ លឺពាក្យបែបនោះ​ 😞ទឹកភ្នែករបស់ម្តាយក៏ស្រក់​😞ហើយនិយាយទៅកាន់កូនថា​ ម៉ាក់មិនអោយកូនឈប់រៀនទេ​ ម៉ាក់ស៊ូលះបង់អ្វីគ្រប់យ៉ាងអោយតែកូនរៀនបានចប់​ គាត់ក៏បានទៅខ្ចីលុយបងប្អូន​គ្រប់គ្នា​ ដើម្បីទិញម៉ូតូមួយនេះអោយកូន​ ។​ ប៉ុន្តែកូនម្នាក់នេះមិនដែលដឹងអំពីសុខទុក្ខរបស់អ្នកម្តាយទេ​ បែរជាសប្បាយចិត្តបានម៉ូតូថ្មី​ ដើម្បីទៅបង្អួតមិត្តភក្តិ​ ។​ ចុងក្រោយទើប​ខ្ញុំដឹងរឿងគ្រប់យ៉ាង​ថា​ គឺម៉ាក់ចង់ឃើញកូនរៀនបានខ្ពង់
ខ្ពស់​🎓ហើយគាត់បានផ្តាំខ្ញុំថា​ ម៉ូតូចង់ទិញពេលណាក៏បាន​ ប៉ុន្តែការសិក្សារបស់កូនមិនអាចទិញពេលណាតាមចិត្តនោះទេ​ ប្រសិនបើកូនឈប់រៀនហើយ​ ទោះជាទិញឡានអោយកូនជិះ​ ក៏កូនមិនចេះថែរក្សាដែរ​ ។​ នៅពេលនោះទើបខ្ញុំដឹងថា​ ការពិតខ្ញុំជិះម៉ូតូមួយនេះ​ដូចកំពុងហែលនៅក្នុងទឹកភ្នែកម្តាយខ្លួនឯងចឹ​ង​ ដូច្នេះហើយរបស់អ្វីក៏ដោយកុំចេះតែចង់បានហួសពីសមត្ថភាពរបស់យើង​ និងជីវភាពគ្រួសារយើង​ ។​ សុំទោស​ 🙏🏻🙏🏻🙏🏻អ្នកម្តាយ🙏🏻🙏🏻🙏🏻​ កូន​មិនធ្វើអោយម្តាយស្រក់ទឹកភ្នែកដោយសារកូនម្តងទៀតឡើយ​ ។​ 
រឿងពិត​ របស់​ Hea So😔😔😔
សុំទោស🙏🏻🙏🏻🙏🏻បើខ្ញុំនិយាយប៉ះពាល់ទៅលើមិត្តភក្តិណាម្នាក់​
Help Like Page & Share និង​ មកជួយជាវភេសជ្ជ:
នៅហាង​ ហ៊ា​ សូរ​ ផងណា​ លក់ដល់ម៉ោង​ ១២​ យប់​..