គូ​នេះ​ផ្អើល ហ្វេសប៊ុក​ទៀត​ហើយ...!!!

សព្វថ្ងៃ​ជា​សម័យ​ហ្វេសប៊ុក​ហើយ បងប្អូន​ប្រិយមិត្ត​តែងតែ​ចែក​រំលែក​ចំណេះដឹង ឬ​ព្រឹត្តិការណ៍ ព័ត៌មាន ផ្សេងៗ​ដែល​កើត​ឡើង ឬ​គេ​បាន​ជួប​ប្រទះ​ក្នុង​សង្គម។ អ្នក​ខ្លះ​ចែក​រំលែក​រឿងរ៉ាវ​ដែល​មាន​ក្នុង​ចិត្ត និង​សុំ​យោបល់​មិត្តភក្ដិ ជា​ដើម។

អ្នក​បង្ហោះ​បង្អួត​ស្នេហា​ផ្អែមល្ហែម​របស់​ខ្លួន ឲ្យ​មិត្តភក្ដិ​បាន​ដឹង ធ្វើឲ្យ​អ្នក​ដែល​នៅ Single រមួល​ពោះ​អូច​ៗ ព្រោះ​ចង់​បាន​គូ​ស្នេហ៍​ដែល​ល្អ​ដូច​គេ​ដែរ។
ជាក់​ស្ដែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Jee Ka បាន​បង្ហោះ​រូបភាព​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ ដែល​មាន​បងប្អូន​ញាតិមិត្ត​នៅ​ជុំជិត​ផង អម​ដោយ​ខ្លឹម​សារ​ស្នេហា​ដ៏​មាន​ន័យ​ថា នាង​ប្ដូរ​ពាក្យ​ថា «ជីវិត​គូ» មក​ជា «គូ​ជីវិត» វិញ​ម្ដង ព្រោះ​នាង​យល់​ថា​ជីវិត​គូ អ្នកណា​ៗ​ក៏​អាច​មាន​ដែរ តែ​គឺ​រស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត

នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ដែល​ម្ចាស់​គណនី​បាន​បង្ហោះ «ប្ដូរ​ពី​ពាក្យ​ថា ‘ជីវិត​គូ’ មក​ជា ‘គូ​ជីវិត’ វិញ​ម្តង។ ជីវិត​គូ អ្នក​ណាៗ ក៏​អាច​មាន​ដែរ តែ គូ​ជីវិត គឺ​រស់​នៅ​ជាមួយ​គ្នា​ទៅ​អស់​មួយ​ជីវិត។» ដែល ពិភពចែករំលែក បានដកស្រង់បន្តពី ដំណឹង​យប់មិញ​ ​យកមកធ្វើការផ្សព្វផ្សាយបន្ត និងសូម​ជូន​ពរ​គូស្នេហ៍​នេះ​ដូច​ខាងក្រោម៖ សូម​ឲ្យ​អ្នក​កាក់កប​កើតកាលវាលគុម្ព ត្រជាក់​ត្រជំ សុខដុម​រមនា ធ្វើ​អ្វី​ឲ្យ​ស្រប​ចិត្ត​គ្នា ដូច​ម្ជុល​និង​ចេស ខាំ​ចេក​សុំ​ឲ្យ​របូត ខាំ​ពោត​សូម​ឲ្យ​របេះ ខ្មោច​ទ័ល​តម្រិះ​ធ្វើ​មិន​ត្រូវ។




ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ ដំណឹងយប់មិញ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​សាមីខ្លួន​ទាំង​ពីរ​នាក់​បាន​ទេ ប៉ុន្តែ បើ​សាមីខ្លួន​បាន​ឃើញ​ហើយ ចង់​បញ្ជាក់​បន្ថែម អំពី​រឿងរ៉ាវ​ផ្ទាល់​ខ្លួន អង្គភាព​យើង​ខ្ញុំ នឹង​ស្វាគមន៍​គ្រប់​ពេល។

 សូម​ចុច​អាន​ព័ត៌មាន​ដែល​កំពុង​ចាប់​អារម្មណ៍​មួយ​ទៀត –> គូ​ស្នេហ៍​វ័យ​ក្មេង​ល្ហក់ ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ពេញ ហ្វេសប៊ុក

 យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Rii Rii បាន​បង្ហោះ​រូបភាព​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​នឹង​បុរស​ម្នាក់ កាល​ពី​យប់​ថ្ងៃទី ២៣ ខែ​មិថុនា ២០១៧ ដែល​មើល​ទៅ​ហាក់​នៅ​ក្មេង​ៗ​ល្ហក់​ដូច​គ្នា។ រូបភាព​និង​ខ្លឹមសារ​ដែល​ម្ចាស់​គណនី​ខាង​លើ​បាន​បង្ហោះ បាន​ធ្វើ​ឲ្យ​ទាក់ទាញ​អារម្មណ៍​អ្នក​និយម​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ខ្លាំង។

 ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​បង្ហោះ​ខ្លឹមសារ​ថា «រយៈ​ពេល​ដែល​យើង​ស្រលាញ់​គ្នា​វា​ពិត​ជា​មាន​ន័យ​ណាស់ អូន​អរគុណ​គ្រប់​យ៉ាង​ដែរ​តែងតែ​មើល​ថែ​អូន ហើយ​គ្រប់​ពេល​ដែល​នៅ​ជាមួយ​បង​អូន​កក់​ក្តៅ​ខ្លាំង​ណាស់ 💘😘👨‍❤️‍👨 ហើយ​អូន​មិន​នឹក​ស្មាន​ថា មាន​ថ្ងៃនេះ​មក​ដល់​ទេ អូន​ពិត​ជា​សប្បាយ​ខ្លាំង​ណាស់ 💕🌚 ។ ហើយ​ពី​មុន​មក​អូន​តែងតែ​គិត​ថា គ្មាន​ថ្ងៃនេះ​មក​ដល់​ទេ តែ​ចុងក្រោយ​គឺ​វា​មក​ដល់​មែន គឺ​ថ្ងៃ​ដែល​យើង​ខ្លាច​ជា​គូ​ដណ្ដឹង​នឹង​គ្នា» 😨🎉🎀💘💕🌚❤️ Dy💘💕❤️🌚។
មាន​អ្នក​ខ្លះ​ឃើញ​ហើយ​សរសើរ និង​អបអរសាទរ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ខំម៉ិន​រូប​ស្ទីគ័រ ហួស​ចិត្ត។ មាន​ប្រិយមិត្ត​មួយ​ចំនួន​ទៀត បាន​ខំម៉ិន​ឲ្យ​ជា​យោបល់​ក្នុង​ន័យ​ថា ជីវិត​ជា​គូ​មិន​ស្រួល​ដូច​អ្វី​ដែល​ប្អូន​ទាំង​ពីរ​គិត​ទេ។ តើ​បងប្អូន មាន​អ្វី​ជូន​ពរ ឬ​យោបល់​អ្វី​សម្រាប់​ប្អូន​ប្រុសស្រី​ទាំង​ពីរ​នាក់​នេះ​ទេ?


ចោរលួចម៉ាស៊ីនត្រជាក់២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលបានធ្វើសកម្មភាព លួច ម៉ាស៊ីនត្រជាក់។ ជនសង្ស័យទាំង ០២នាក់នោះមាន៖ ១.ឈ្មោះ ស៊ុំ សុភក្រ័្ត ភេទប្រុស អាយុ២៥ , ២.ឈ្មោះ សៅ ជីវ៉ា ហៅអាឡេវ ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត នៅចំនុចដីឡូត៍ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រូបគេពិតជាមានចេតនាធ្វើសកម្មភាពលួចកាត់យកម៉ាស៊ីនត្រជាក់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ០២ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ប្រភពពី #PhnomPenhGRK

ជនសង្ស័យ៤នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅ១បឃាត់ខ្លួន ពីបទ ប្រេីប្រាស់គ្រឿងញៀន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥-០៦-២០១៧ ម៉ោង២១៖០០ នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
១-ជនសង្ស័យឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៣៣Eo ផ្លូវ ៣៦៧ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១
២-ជនសង្ស័យឈ្មោះលី សុផល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវ ៣៥៥ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ។
៣-ជនសង្ស័យឈ្មោះស៊ិន ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅលេខ៦៨ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ។
៤-ជនសង្ស័យឈ្មោះផាត់ សង្វាពេជ្រ ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ លេខ៦៤ ផ្លូវ ៣៦៧ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ។
+ដកហូតបានវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់តូច
-ឧបករណ៍ជក់គ្រឿងញៀន ២កំប្លេ, ដែកកេះ៣ និងទូរស័ព្ទដៃ៤គ្រឿង ។
-បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ចោរហារយដេីរលួចរបស់គ្រប់សព្វ យ៉ាងសកម្មតាមផ្ទះ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់កាកាប ឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៦ មិថុនា ២០១៧នៅវេលាម៉ោង០៤៖០០នាទី ទាបភ្លឺ នៅចំណុចក្រោយមណ្ឌលសុខភាពពោធិ៍ចិនតុង ផ្ទះលេខ 200B ផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ ១នាក់ លួច កង់ចំនួន១ ប្រដាប់ដោយឧបករណ៍ ឈ្មោះ ទូច សាយ ភេទប្រុសអាយុ១៩មុខរបរ ដើររើសអេតចាយ សព្វថ្ងៃស្នាក់នៅក្នុងវត្តពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ (ឃាត់ខ្លួននៅថ្ងៃទី ២៦ ០៦ ២០១៧ វេលាម៉ោង៥និង៣០នាទី) ជនរងគ្រោះឈ្មោះ សែម សាធ ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ 200B ផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារះ និងបន្សល់ទុក៖ ទួលឡាវីសចំនួន១ កូនសោរចំនួន១ សោរមូលចំនួន១ និងកង់ជិះចំនួន១។

ដំណើររឿង ៖ មុនពេលកើតហេតុ តាមការសារភាពរបស់ជនសង្ស័យ ឈ្មោះ ទូច សាយ បានឲដឹងថាខ្លួនបានជិះកង់ចេញពីវត្ត ពោធិ៍ចិនតុង ដោយជិះកង់រើសអេតចាយ បានជិះកង់ចូលទៅក្នុងភូមិចំការឪឡឹក លុះពេលជនសង្ស័យរើសអេតចាយ ក៏ឃើញបន្ទប់ជួលមួយចំហរទ្វារ ក៏ចូលទៅក្នុងបន្ទប់លួចយកអង្ករចំនួន២ធុង ហើយត្រូវម្ចាស់គេមកទាន់ស្រែកថាចោរហើយប្រជាពលរដ្ធនិងជនរងគ្រោះដែលជម្ចាស់បន្ទប់រត់ដេញចាប់បាន ហើយយកមកប្រគល់អោយសមត្ថកិច្ចយើង តែម្តង រួមនិងកង់ ក៏ដូចជាវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងប៉ុស្តិកាកាបសាកសួរនិងបានកសាងឯកសារបញ្ចូនទៅផ្នែកជំនាញយុត្តិធម៌ខណ្ឌដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់។

ងាយៗសម្រាប់មិត្តនារីដែលនិយាយថាស្អប់សង្សារ ជក់បារី​ &​ ផឹក​ Beer

សំនួរងាយៗសម្រាប់មិត្តនារីដែលនិយាយថាស្អប់សង្សារជក់បារី​ &​ ផឹក​ Beer

🔵អ្នកចេះ
១.​ សង្សាររបស់អ្នកជាមនុស្សស្មោះ​ មិនលួចមានស្រីខាងក្រៅ
២.​ ខំធ្វើគ្រប់យ៉ាងដើម្បីតែនាងម្នាក់
៣.​ មិនដែលកុហកនាងម្តងណាឡើយ
៤.​ ឧស្សាហ៍នាំនាងទៅជាមួយគ្រប់ទីកន្លែង
៥.​ មិនដែលធ្វើអោយនាងពិបាកចិត្តឬស្រក់ទឹកភ្នែកម្តងណាឡើយ
៦.​ មិនថារបស់អ្វីគេតែងតែទិញជូននាង​រហូត
៧.​ ខិតខំធ្វើការ​ ឬ​ រកសុី​ សាងសុភមង្គលគ្រួសារ
៨.​ មានសីលធម៌នៅក្នុងគ្រួសារ​ ក៏ដូចជានៅក្នុងសង្គម

🔴អ្នកមិនចេះ
ប៉ុន្តែបើប៉ះសង្សារ​ មិនចេះជក់បារី​ និង​ ផឹកស្រា​ ប៉ុន្តែស្អាតសង្ហា​ ស្បែកស​ មុខដូចតារា​ ជាកូនអ្នកមាន​ ហើយក៏លួចមានស្រី​ ក្បត់ចិត្តសង្សារ​​ ឬប្រពន្ធ​ ទុកសង្សារជានារីកំដរ​ ឬ​ ទុកប្រពន្ធដូចអ្នកបម្រើ​ និយាយរួមចំនុចដែលបានរៀបរាប់ខាងលើ គឺ​ សុភាពបុរសក្លែងក្លាយម្នាក់នោះធ្វើមិនបាន​ ។
តើគួររើសយកបុរសម្នាក់ណា​ 🔵​ &​ 🔴​ ????????
🙏🏻សុំទោសបើនិយាយប៉ះពាល់ទៅលើបុគ្គលណាម្នាក់​🙏🏻
Like Page & Share Page thanks Q For Support💜