ជួយ Share ផង! ស្ត្រីម្នាក់ជាគ្រូបង្រៀន​ភាសា​ចិនសាលាឆុងជឹងបានស្លាប់ហើយ បន្ទាប់ពីក្រុមចោរដៃស្អិត4នាក់ ឆក់កាបូបទាញទំលាក់ពីលេីម៉ូតូដួល​បោក​ក្បាល​ទៅ​និង​ថ្នល់ នៅខណ្ឌទួលគោក


រាជធានី​ភ្នំពេញ​៖ ក្រុមចោរដៃស្អិតមានគ្នា ៤នាក់ បានចេញធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រី​ម្នាក់​ទាំងព្រឹកព្រលឹមអុលតែម្តង និងធ្វើអោយជនរងគ្រោះ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​បែក​ហូរ​ឈាម​ពេញ​ថ្នល់​រងរបួសធ្ងន់​ ត្រូវរថយន្តសង្គ្រោះដឹកយកទៅទៅមន្ទីរពេទ្យ តែជាអកុសលគាត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងគួរឲ្យអាណិត កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៣០​ សង្កាត់​ផ្សារដេប៉ូ ខណ្ឌ​ទួល​គោក ។

ស្ដ្រី​រងគ្រោះ​ឈ្មោះ​ចិន ​អាយុ​៦០​ឆ្នាំ មុខ​របរ ជា​គ្រូ​បង្រៀន​ភាសា​ចិន នៅសាលា ឈុងជឹង ស្នាក់​នៅ​សង្កាត់បឹង​សា​ឡាង ខណ្ឌ​ទួល​គោក​។ ​

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ដ្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ឌុបតាម​បណ្ដោយ​ផ្លូវ​២៣០​ គោល​បំណង​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ពិនិត្យ​សុខ​ភាព ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុម​ជនសង្ស័យមាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​មាន​ម៉ាក Honda​ Dream និង​ម៉ាក Icon មិន​​ចាំ​ស្លាក​​លេខទេ បាន​ជិះមកពីក្រោយរួច​ធ្វើ​សកម្មភាព ​ឆក់​​កាបូប​ពី​ស្រ្ដី​រង​គ្រោះ​ បណ្ដាល​ឲ្យ​ធ្លាក់​ពី​លើ​ម៉ូតូ​បោក​ក្បាល​ទៅ​និង​ផ្លូវ​ថ្នល់​របួស​ធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យក៏គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម​ៗ​ តែជាអកុសលគាត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងគួរឲ្យអាសូរ។

គួរបញ្ជាក់ថានៅក្នុងមូលដ្ឋាន​​ ខណ្ឌទួលគោក បទល្មើសសំបូរណាស់ជាពិសសេសល្បែងស៊ីសង និងគ្រឿងញៀន និងចោរឆក់ តែសមត្ថកិច្ចមិនទាន់មានវិធានការរឹងបណ្ដឹងក្នុងការទប់ស្កាត់សោះ។

ដោយពិភពចែករំលេក

ឆេះថយន្តក្រុង២គ្រឿងទាំងកណ្ដាលថ្ងៃ ជារបស់ក្រុមហ៊ុន Gold VIP ដឹកជញ្ជូនអ្នកដំណើរ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក



រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យឆេះចំណតរថយន្តក្រុង ក្រុមហ៊ុន Gold VIP ដឹកជញ្ជូនអ្នកដំណើរ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ នៅម៉ោ
ងប្រមាណ១២៖ ៣០នាទីថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ។
តាមសេចក្តីរាយការណ៍ គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញ រថយន្តក្រុងរបស់ក្រុមហ៊ុនខាងលើ អស់ចំនួន២គ្រឿង ហើយត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង បាញ់ទឹកអស់៤គ្រឿង ទើបរលត់ជាស្ថាពរ៕


នគរបាលជំនាញចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់ចំនួន៣នាក់ ដែលជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ លោក វរសេនីយ៍ទោ ធិន ស៊ីនដេត អធិការក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៣ជួញដូរគ្រឿងញៀនដ៏សកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានចាប់បញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ខែ មិថុនា ឆ្នាំ ២០១៧។​
លោក វរសេនីយ៍ទោ ធិន ស៊ីនដេត បានអោយដឹងថា៖ ដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនឲ្យដូចជាភ្លៀងរលឹម ដើម្បីភូមិ/ឃុំមានសុវត្ថិភាព។

លោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការជាលទ្ធផលបានចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់យ៉ាងសកម្មនៅក្នុងក្រុងប៉ោយជាបន្តបន្តាប់ ​ដូចជា
ជនសង្ស័យទី១/ ហ៊ុន វ៉ាន់ ភេទស្រី អាយុ២៧ឆ្នាំ (អ្នកចែកចាយបន្ត)ចាប់បាននៅចំនុចចំការស្វាយ នៅភូមិក្បាលស្ពាន១ ៖ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៧ និងសួរនាំរកមុខសញ្ញាពាក់ព័ន្ធ បន្តចាប់ឃាត់ខ្លួនមេចែកចាយដ៏សកម្មនៅក្រុង ឈ្មោះ សេង ជា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត និងកំណាន់ចិត្តម្នាក់ទៀតឈ្មោះ តាំង ចន្ធូ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំប្រភេទគ្រាប់ (WY)ចំនួន ៦១៥គ្រាប់ និងថ្នាំម្សៅក្រាមពណ៌ស មានទំងន់ប្រហែល១ខាំ ទូរស័ព្ទ ម៉ាកNokia ចុចពិល៣គ្រឿង ចុចកញ្ចក់១គ្រឿង ជញ្ជីងថ្លឹងមួយ ដែលលាក់ទុកក្នុងកញ្ចប់សាប៊ូ និងកំប៉ុងម្សៅស៊ុប ម៉ូតូ១គ្រឿង ម៉ាកឌ្រីមសេ១២៥ សេរី២០១៧ ពាក់ស្លាកលេខ (ប.មានជ័យ 1P-1062)ពណ៌ខ្មៅ)។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តរទៅតាមផ្លូវច្បាប់៕ (បន្ទាយមានជ័យ,២៥/៦០១៧=ណុប-រក្សា(២៩០១៦) pyl)

ប្រភពពី នាយកដ្ឋានផ្សព្វផ្សាយ អប់រំ

រថយន្ដ LEXUS ដែលត្រូវជនសង្ស័យបាញ់ប្លន់សម្លាប់បុរសម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវគេប្រទះឃើញប្លុងចោល នៅក្រុងកំពង់ចាម



ខេត្តកំពង់ចាម ៖ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ប្រទះឃើញរថយន្ដមួយគ្រឿង ដែលជនសង្ស័យបានយក​មកប្លុងចោល ក្រោយបាញ់ប្លន់សម្លាប់ជនរងគ្រោះនៅស្រុកស្ទោងនោះ, លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង​ខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយកម្លាំងជំនាញបានធ្វើការឆែករថយន្ដនោះ រកឃើញអាវុធខ្លី មួយដើម ម៉ាក K54 ដែលជារបស់ជនសង្ស័យ ហើយបានសន្និដ្ឋានថា ពិតជាករណីប្លន់សម្លាប់យករថយន្ដពិតប្រាកដមែន។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម ឲ្យដឹងថា រថយន្ដរបស់​ជនរងគ្រោះដែលជំនាញបានដាក់ការសង្ស័យថា ជាករណីប្លន់សម្លាប់យករថយន្ដ ហើយទម្លាក់សពជនរងគ្រោះ​នៅស្រុកស្ទោងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ប្រទះឃើញដោយជនសង្ស័យយកមកប្លុងចោល ហើយរត់គេចខ្លួនបាត់។ ជាមួយគ្នានេះ លោកឧត្តសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា រថយន្ដដែលសង្ស័យជាករណីប្លន់នៅខេត្តកំពង់ធំនោះ ត្រូវបានជនសង្ស័យយករថយន្តមកប្លុងចោលនៅ ជិតសាលារៀន ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើតាមលោកស្នងការរងថាដើមឡើយប្រជាពលរដ្ឋដែលនៅក្បែរនោះ បានឃើញបុរសម្នាក់បើករថយន្ដ ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-1554 ដោយឈប់ដើម្បីចុះនោម ក្រោយមកក៏បាត់ខ្លួនអ្នកបើកបរតែម្ដង ដោយមិនឡើងជិះរថយន្ដវិញសោះ​ ហើយពេលនេះត្រូវបានកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដទៀត។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចស្រុកស្ទោង បានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅជិតស្ពានគោលខាងកើត ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ដើម្បីប្លន់យករថយន្តរបស់ជនរងគ្រោះ។
លោកឧត្តមសេនីយ៍ត្រី ​ហេង វុទ្ធី បានបញ្ជាក់ថា បើតាមអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ សពបុរសម្នាក់នេះ មានឈ្មោះ ធឿន ឡាវី កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៩ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៩B ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ (អត្ថបទនិងរូបភាព ការិយាល័យផ្សព្វផ្សាយ អប់រំ pyl)


ឃាត់ខ្លួនបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ឆ្លៀតឪកាសលួចទូរស័ព្ទដៃ iPhone 6Plus របស់ស្ត្រីម្នាក់ជាអ្នកលក់កាហ្វេ

រាជធានីភ្នំពេញ : កាលពីវេលាម៉ោង១៩:៤០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ លួចទូរស័ព្ទដៃ នៅចំណុចក្នុងហាងកាហ្វេយីហោ៨៨៨ ផ្ទះលេខ៩D1 ផ្លូវលេខ៦១ ភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ លឹម រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបមានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន មានទូរសព័្ទដៃម៉ាក អាយហ្វូន 6PLUS ពណ៌ទឹកមាស សីុមលេខ០១៦ ៤៩២៨២៨ (បានប្រគល់អោយជនរងគ្រោះវិញ) ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1H 0012 ជាម៉ូតូរបស់ជនសង្ស័យ។ ជនរងគ្រោះឈ្មោះ វិន សុផាត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះលេខ៩D ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងសមតនថមិច្ចបានឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

(ប្រភពពី នាយកដ្ឋានផ្សាព្វផ្សាយ អប់រំ)